ច្រកអានសេះ
ច្រកអានសេះ គឺជាភ្នំនិងច្រកព្រំដែនធម្មជាតិមួយស្ថិតនៅតាមជួរភ្នំដងរ៉ែកដែលដែលមានទីតាំងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយខាងកម្ពុជាស្ថិតនៅក្នុងភូមិសាស្រ្តភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ចម្ងាយប្រមាណ២៥គ.មពីទីរួមស្រុកជាំក្សាន្ត) ទល់នៅខាងដីសៀម គឺស្ថិតក្នុងភូមិអានម៉ា (អានសេះ) ឃុំសូង ស្រុកណាមយឺន ខេត្តឧប្បលរាជធានី។ [១] តំបន់នេះត្រូវបាន ថៃ និង កម្ពុជា ប្រជែងគ្នា ហើយវាជាចំណុចក្តៅគគុកដ៏សំខាន់មួយនៅក្នុងជម្លោះព្រំដែន ឆ្នាំ ២០០៨-២០១៣ និង ២០២៥ រវាងប្រទេសទាំងពីរ។ [២] ច្រកនេះគឺជាអធិតេយ្យភាពបូរណភាពទឹកដីកម្ពុជាដោយស្របតាមច្បាប់ ។
ជម្លោះព្រំដែនឆ្នាំ ២០២៥
[កែប្រែ]ក្នុងអំឡុងពេល ជម្លោះកម្ពុជា-ថៃឆ្នាំ ២០២៥ ថៃចូលរំលោភដែនអធិបតេយ្យកម្ពុជាទាំងខុសច្បាប់ដោយបានអះអាងថាបានកាន់កាប់ទាំងកំពូលភ្នំអានសេះ ប្រទេសថៃបានអះអាងថាបានកាន់កាប់ទាំងកំពូលភ្នំ [៣] និងកំពូលភ្នំត្រប់ ។ ច្រកអានសេះត្រូវបានបិទដោយភាគីសៀមជាឯកត្តោភាគីនាថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៥ ហើយក្លាយជាសមរភូមិក្តៅនៃការប្រយុទ្ធគ្នាដណ្តើមទីតាំងមួយនេះរវាងកងទ័ពកម្ពុជា និងថៃ។[៤] ក្រៅពីអាស្រមរបស់លោកតាអ៊ុំដែលថៃបានបំផ្លាញដោយចោទបានសាងសង់រំលោភលើកិច្ចព្រមព្រៀង នៅមានផ្ទះសំបែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងអាគារនានាត្រូវបានថៃបាញ់ផ្លោងដាក់ និងទម្លាក់គ្រាប់បែកកំទេចចោលផងដែរ។[៥][៦] ព្រឹត្តិការណ៍នៃការបំផ្លាញរូបបដិមាទេវហិណ្ឌូ នៅតំបន់ច្រកទ្វារតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបានឈានទៅដល់ការបង្កើតឱ្យមាន ប្រតិកម្មអន្តរជាតិ ជាពិសេសពីសំណាក់ប្រទេសឥណ្ឌា ដែលជាប្រភពដើមនៃសាសនាហិណ្ឌូ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៤ ហើយក៏ត្រូវបានយោធាថៃ កម្ទេចចោលកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥។[៧]
ឯកសារយោង
[កែប្រែ]- ↑ "NBT WORLD - Second Army Area Reports Cambodian Forces Open Fire at Chong Ahn Ma". thainews.prd.go.th (in អង់គ្លេស). Retrieved 2025-12-10.
- ↑ "Thai F-16s strike Cambodian positions after deadly border attacks - Winthai". world.thaipbs.or.th (in អង់គ្លេស). Retrieved 2025-12-10.
- ↑ "อัปเดตสถานการณ์สู้รบไทย-กัมพูชา ตรึงกำลังหลายจุด-จ่อเข้ายึดเขาพระวิหาร" (ជាth). PPTV36HD. 24 July 2025. https://www.pptvhd36.com/news/%E0%B8%AA%E0%B8%B1%E0%B8%87%E0%B8%84%E0%B8%A1/253359.
- ↑ "ថៃបិទច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ដោយឯកតោភាគី កាលពីថ្ងៃទី ១ ឧសភា - សុីសុីថាមស៍". The Cambodia China Times. 2025-05-02. Retrieved 2026-05-12.
- ↑ Ek, Lee (2026-04-28). "មូលហេតុ ដែលទ័ពថៃ កម្ទេចរូបសំណាកលោកតាអ៊ុំនៅច្រកអានសេះ". Khmer Breaking News (in American English). Retrieved 2026-05-12.
- ↑ Facebook, Mao Vutha, ច្រកអានសេះ
- ↑ "ការបំផ្លាញរូបបដិមាទេវហិណ្ឌូនៅតំបន់អានសេះ និងការកសាង". rooster.news (in អង់គ្លេស). Retrieved 2026-05-12.[តំណភ្ជាប់ខូច]