ឆ្នាំ ២០២៥
Appearance
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០២២ • ២០២៣ • គ.ស. ២០២៤ • ២០២៥ • ២០២៦ • ២០២៧ • ២០២៨ |
គ.ស. ២០២៥ ត្រូវនឹង ព.ស. ២៥៦៩ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃពុធ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៥ នៃសកលសករាជ និងគ្រិស្តសករាជ។
នៅដើមឆ្នាំនេះ គេឃើញថាជម្លោះប្រដាប់អាវុធធំៗពីឆ្នាំទៅនៅតែបន្តកើតឡើងដដែរដូចជា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សង្គ្រាមស៊ីវិលស៊ូដង់ និងសង្រ្គាមហ្កាហ្សាជាដើម។ នៅខែមករា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នាអនុម័តបទឈប់បាញ់ចំនួនបីដំណាក់កាលដោយមានការសម្របសម្រួលពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក និងកាតា ដោយក្នុងនោះបានតម្រូវឱ្យអ៊ីស្រាអែលដកកងទ័ពទាំងប៉ុន្មានចេញពីតំបន់សំខាន់ៗនៃហ្កាហ្សា និងរួមទាំងផែនការកសាងឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធនានា។ វិបត្តិនយោបាយផ្ទៃក្នុងនៃប្រទេសមួយចំនួនកាលពីឆ្នាំមុនៗក៏នៅតែបន្តឆ្លងដល់ឆ្នាំនេះដែរដូចជា វិបត្តិនៅប្រទេសហៃទី សូម៉ាលី ចចជី កូរ៉េខាងត្បូងជាដើម។
មេដឹកនាំកម្ពុជា
[កែប្រែ]ព្រះឆាយាល័ក្ខណ៍/រូបថត | តំណែង | នាម |
---|---|---|
![]() |
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា | ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី |
![]() |
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា | សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត |
ព្រឹត្តិការណ៍សំខាន់ៗ
[កែប្រែ]មករា
[កែប្រែ]- ១ មករា
- ប្រទេសប៉ូឡូញបានឡើងជាប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប បន្តពីប្រទេសហុងគ្រី។[១]
- ប្រទេសប៊ុលហ្ការី និងរូម៉ានីបានបញ្ចប់ដំណើរការចូលជាសមាជិកនៃតំបន់ស្សិនគែន ដោយនាំឱ្យដំណើរឆ្លងព្រំដែនរវាងប្រទេសទាំងពីរមានភាពងាយស្រួលជាងមុន។[២]
- លិចតិនស្តាញបានក្លាយជាប្រទេសទី ៣៧ ដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានភាពស្របច្បាប់។[៣]
- ប្រទេសអ៊ុយក្រែនបានផ្អាកលំហូរនាំចូលឧស្ម័នពីប្រទេសរុស្ស៊ីឆ្លងកាត់ប្រទេសខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងឧស្ម័នរយៈពេលប្រាំឆ្នាំរវាងប្រទេសទាំងពីរបានផុតកំណត់។[៤] ក្រៅពីនេះ អ៊ុយក្រែនក៏បានក្លាយជារដ្ឋសមាជិកផ្លូវការនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។[៥]
- រថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្ស មុនពេលតៃកុងរថយន្តនោះបានចុះចេញក្រៅរថយន្តខ្លួនរួចលើកកាំភ្លើងបាញ់រះបន្ត ធ្វើឱ្យមនុស្សចំនួន ១៥ នាក់បានបាត់បង់ជីវិត និង ៣៥ នាក់ទៀតបានរងរបួសនៅទីក្រុងញូវអ័រលិនស៍ រដ្ឋល្វីស៊ីយ៉ាណា សហរដ្ឋអាមេរិក។[៦]
- មនុស្សចំនួន ១២ នាក់បានបាត់បង់ជីវិត និងបួននាក់ទៀតបានរងរបួសក្នុងឧប្បត្តិហេតុបាញ់រះនៅក្រុងសេធីនញ៉ា ប្រទេសម៉ុងតេណេគ្រោ។[៧]
- ៤ មករា – អធិការបតីនៃប្រទេសអូទ្រីស លោកកាល់ នីហាំម៉ើបានប្រកាសលាលែងពីតំណែង។[៨]
- ៦ មករា
- លោកចាស្ទីន ទ្រូដូបានប្រកាសថានឹងលាឈប់ពីតំណែងជាប្រធានគណបក្សសេរីនិយម និងជានាយករដ្ឋមន្ត្រីប្រទេសកាណាដា ក្រោយពីលោកបានកាន់អំណាចអស់រយៈពេលជាង ៩ ឆ្នាំកន្លងមក។[៩]
- ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាសមាជិកទីដប់នៃអង្គការប្រ៊ីក្ស។[១០]
- ៧ មករា
- គ្រោះរញ្ជួយដីកម្រិត ៧.១ វ៉ិចទ័របានឡើងអង្រួនតំបន់ស្វយ័តទីបេ ភាគនិរតីនៃប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ១២៦ នាក់ ខណៈមនុស្សប្រមាណ ៣៣៨ នាក់ផ្សេងទៀតបានទទួលរងរបួស។[១១][១២]
- តំបន់ទីក្រុងឡូសអាន់ជ័រលេសត្រូវប្រឈមនឹងភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយជាន់សង្កត់ដោយខ្យល់បក់កន្ត្រាក់ខ្លាំងៗលាយឡំនឹងគ្រោះរាំងស្ងួត បាននាំឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រតំបន់។ សំណង់រាប់ពាន់ត្រូវបានឆេះខ្ទេចខ្ទាំ រួមទាំងមួយភាគធំនៃមហាវិថីសាន់ស៊ែត (Sunset)។ មនុស្សចំនួន ២៩ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងមនុស្សប្រមាណ ១៨០,០០០ នាក់ត្រូវបានអាជ្ញាធរចាត់ជម្លៀសចេញពីគេហដ្ឋាន ខណៈភ្លើងបានបន្តឆាបឆេះរហូតដល់ថ្ងៃទី៣១ មករា។[១៣][១៤]
- ៨ មករា – ខ្មាន់កាំភ្លើងចំនួន ១៨ នាក់ និងទាហានម្នាក់បានបាត់បង់ជីវិតក្រោយផ្ទុះអាវុធបាញ់ប្រហារគ្នានៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានីអ៊ិនចាមេណា ប្រទេសឆាដ។[១៥]
- ៩ មករា – លោកនាយឧត្តមសេនីយ៍ចូសែហ្វ អោនត្រូវបានសភាលីបង់បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីផ្លូវការនៃប្រទេសលីបង់ ដោយបិទបញ្ចប់សម័យកាលដែលគ្មានប្រធានាធិបតីអចិន្ត្រៃយ៍ចំនួនពីរឆ្នាំ។[១៦]
- ១០ មករា
- ប្រធានាធិបតីកំពុងកាន់អំណាចនៅប្រទេសវេណេស៊ុយអេឡាគឺលោកនីកូឡាស់ ម៉ាឌូរ៉ូបានស្បថចូលកាន់អំណាចក្នុងអាណត្តិទីបីរបស់លោក ថ្វីបើកំពុងប្រឈមនឹងបាតុកម្មមហាជនប្រឆាំងនឹងរូបលោក ពិសេសទាក់ទិននឹងលទ្ធផលបោះឆ្នោតនៃឆ្នាំទៅនេះ។[១៧]
- សេវាបម្រែបម្រួលអាកាសធាតុកូពែនីគូសអឺរ៉ុបបានរាយការណ៍ថា ឆ្នាំ ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាពិភពលោក ហើយជាឆ្នាំប្រតិទិនដំបូងដែលឆ្លងលើសកម្រិតនិមិត្តនៃ ១.៥°C នៃកំណើនកម្ដៅផែនដី។[១៨]
- ១២ មករា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីក្រូអាតបានបិទបញ្ចប់ដោយមានលោកហ្សូរ៉ាន មីឡាណូវិចជាប់ឆ្នោតបន្តអាណត្តិទីពីរក្នុងនាមជាប្រធានាធិបតីក្រូអាត។[១៩]
- ១៥ មករា
- ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉លត្រូវបានគេចាប់ខ្លួនដោយជោគជ័យទាក់ទិននឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែធ្នូឆ្នាំមុន។[២០]
- សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ អ៊ីស្រាអែល និងហាម៉ាស់បានអនុម័តលើបទឈប់បាញ់មួយក្នុងគោលបំណងបញ្ចប់សង្រ្គាម ផ្ដោះប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយនឹងអ្នកទោសប៉ាឡេស្ទីន និងបើកផ្លូវឱ្យមានលំហូរជំនួយអន្តរជាតិចូលទីតាំងរងគ្រោះធ្ងន់ធ្ងរ។ វាត្រូវបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។[២១]
- ១៦ មករា
- កងទ័ពរំដោះជាតិកូឡុំប៊ីបានបើកការវាយប្រហារប្រដាប់អាវុធនៅក្នុងតំបន់កាតាទូមបូ ប៉ែកឦសានប្រទេសកូឡុំប៊ី។ មនុស្សជាង ១០០ នាក់បានបាត់បង់ជីវិតជាលទ្ធផលនៃការវាយប្រហារនេះ។[២២]
- ការបោះឆ្នោតសកលវ៉ានូអាទូត្រូវបានប្រព្រឹត្តិធ្វើឡើង។[២៣]
- ១៨ មករា
- រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងបានក្រឡាប់ផ្ទុះនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ាដោយបានសម្លាប់មនុស្សចំនួន ៩៨ នាក់។[២៤]
- ចៅក្រមកំពូលអ៊ីរ៉ង់ចំនួនពីរនាក់ត្រូវបានខ្មាំងកាំភ្លើងម្នាក់លបធ្វើឃាតកម្មនៅឯតុលាការកំពូលអ៊ីរ៉ង់ក្នុងរដ្ឋធានីតេហេរ៉ង់។ ខ្មាំងកាំភ្លើងនោះបានបង្ករបួសដល់មនុស្សចំនួនពីរនាក់ផ្សេងទៀតមុនពេលធ្វើអត្តឃាតខ្លួន។[២៥]
- ២១ មករា – មនុស្សចំនួន ៧៨ នាក់បានបាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែងនៅក្នុងរមណីយដ្ឋានស្គីទឹកកកឈ្មោះកាតាល់កាយ៉ានៃប្រទេសតួកគី។[២៦]
- ២២ មករា – ប្រទេសថៃបានក្លាយជាប្រទេសទី៣៨ និងជាប្រទេសទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាមានភាពស្របច្បាប់។[២៧]
- ២៣ មករា – លោកមីឈីអាល់ ម៉ាទីនបានជាប់ឆ្នោតបម្រើអាណត្តិទីពីរក្នុងនាមជានាយករដ្ឋមន្ត្រីអៀរឡង់។[២៨]
- ២៤ មករា – ខ្យល់ព្យុះអេអូវីនបានកួចចូលប្រទេសអៀរឡង់ និងចក្រភពអង់គ្លេស។ នៅអៀរឡង់ គេបានវាស់ស្ទង់ឃើញថាល្បឿនខ្យល់ខ្ពស់បំផុតមានប្រមាណ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលផ្ទះសម្បែងជាងមួយលានខ្នងត្រូវដាច់ប្រព័ន្ធអគ្គិសនី។[២៩][៣០][៣១]
- ២៦ មករា – ការបោះឆ្នោតប្រធានាធិបតីបេឡារុសត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកអាឡិចសានដឺ លូកាឆេនកូបានបន្តជាប់ឆ្នោតមួយអាណត្តិបន្ថែមទៀត ដោយលើកនេះលោកបានឈរឈ្មោះជាបេក្ខជនឯករាជ្យផង និងតំណាងឱ្យសម្ព័ន្ធភាពបេឡាយ៉ារូសផង។[៣២]
- ២៧ មករា – ភាគហ៊ុនបច្ចេកវិទ្យាសកលបានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីការផ្ទុះឡើងនូវប្រជាប្រិយភាពនៃកម្មវិធីបញ្ញាសិប្បនិម្មិតចិនថ្មីឈ្មោះ ឌីបស៊ីគ (DeepSeek) ហើយវាក៏បានជាប់ឈ្មោះភ្លាមៗជាគូប្រកួតប្រជែងចម្បងនឹង ឆាតជីភីធី (ChatGPT) របស់អូផិនអេអាយ (OpenAI)។ ជាលទ្ធផល ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស អ៊ិនវីឌីអា (Nvidia) បានខាតបង់តម្លៃខ្លួនជិត ៦០០ ពាន់លានដុល្លារអាមេរិក ដែលជាការធ្លាក់ចុះតម្លៃដ៏សែនច្រើនបំផុតសម្រាប់ក្រុមហ៊ុនមួយនៅក្នុងប្រវត្តិសាស្រ្តទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។[៣៣][៣៤]
- ២៩ មករា
- យន្តហោះដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ American Eagle Flight 5342 ដែលដឹកអ្នកដំណើរចំនួន ៦៤ នាក់បានប៉ះទង្គិចនឹងឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងទៀតពេលកំពុងចុះចតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ មនុស្សទាំងអស់នៅលើយានយន្តទាំងពីរត្រូវបានបាត់បង់ជីវិត។[៣៥][៣៦]
- លោកអាម៉េដ អាល់ឆារ៉ាត្រូវបានតែងតាំងជាប្រធានាធិបតីទី២០ នៃប្រទេសស៊ីរី បន្ទាប់ពីស៊ីរីត្រូវអវត្តមានប្រធានាធិបតីអស់ជាងមួយខែនៅពេលដែលរបបអាសាដបានដួលរលំនៅដើមខែធ្នូនៃឆ្នាំមុន។[៣៧]
- ៣០ មករា – បន្ទាប់ពីបានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញហើយ ប្រធានាធិបតីប្រទេសនីការ៉ាក្វា លោកដានីញ៉ែល អ័រតេហ្កា និងលោកស្រីអនុប្រធានាធិបតីរ៉ូសារីយ៉ូ មូរីយ៉ូបានក្លាយខ្លួនជាសហប្រធានាធិបតីដឹកនាំប្រទេសស្មើគ្នា។[៣៨]
កុម្ភៈ
[កែប្រែ]- ១ កុម្ភៈ – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសតម្លើងពន្ធ ១០% លើគ្រប់ទំនិញដែលនាំចូលពីប្រទេសចិន។[៣៩]
- ៤ កុម្ភៈ
- សង្គ្រាមពាណិជ្ជកម្មចិន–សហរដ្ឋអាមេរិក៖ ប្រទេសចិនបានប្រកាសគ្រប់គ្រងទំនិញនាំចេញរបស់ខ្លួនទៅសហរដ្ឋអាមេរិក និងបានតម្លើងពន្ធលើទំនិញនាំចូលមួយចំនួនពីអាមេរិក ជាការសងសឹកចំពោះការដាក់តម្លើងពន្ធលើទំនិញចិនដោយលោកដូណាល់ ត្រាំ។[៤០]
- មនុស្សយ៉ាងតិចចំនួន ១១ នាក់ (រួមទាំងខ្មាន់កាំភ្លើង) បានស្លាប់បាត់បង់ជីវិត និងប្រមាណ ១៥ នាក់ទៀតបានទទួលរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅសាលារៀនរីប៊ែកស្កា ដែលជាមជ្ឈមណ្ឌលអប់រំនីតិជនក្នុងទីក្រុងអូរេប៊្រូ ប្រទេសស៊ុយអែត ដោយនាំឱ្យវាជាឧប្បត្តិហេតុបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសស៊ុយអែត។[៤១][៤២]
- ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់ដែនជ្រោយហ្កាហ្សាតាមរយៈកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីស្រាអែល ហើយយោធាអាមេរិកនឹងទទួលខុសត្រូវលើការកសាងតំបន់ហ្កាហ្សាឡើងវិញ។[៤៣]
- ៩ កុម្ភៈ
- ការបោះឆ្នោតសកលអេក្វាឌ័រត្រូវបានប្រព្រឹត្តិធ្វើឡើង។[៤៤] ដោយគ្មានបេក្ខភាពប្រធានាធិបតីណាម្នាក់អាចដណ្ដើមសំឡេងភាគច្រើនបាន ដូច្នេះការបោះឆ្នោតជុំទីពីរនឹងរៀបចំប្រព្រឹត្តិទៅនៅអំឡុងខែមេសាខាងមុខ។[៤៥]
- ការបោះឆ្នោតសកលលិចតិនស្តាញត្រូវបានប្រព្រឹត្តិធ្វើឡើង ដោយក្នុងនោះ គណបក្សសហភាពមាតុភូមិក្រោមការដឹកនាំរបស់លោកស្រីប៊្រីគីតា ហាស បានបន្តឈរជាគណបក្សធំបំផុតនៅក្នុងសភា។[៤៦]
- ១០ កុម្ភៈ
- ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានតម្លើងពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយគ្មានការលើកលែង។[៤៧]
- រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរ៉េចង្កូតធ្លាក់ពីលើស្ពានឆ្លងទន្លេឡាសវ៉ាកាសក្នុងទីក្រុងក្វាតេម៉ាឡានៃប្រទេសក្វាតេម៉ាឡាដោយបានសម្លាប់មនុស្សចំនួន ៥៤ នាក់ និងបង្ករបួសធ្ងន់ដល់មនុស្សចំនួន ៩ នាក់ផ្សេងទៀត។[៤៨]
- ១២ កុម្ភៈ
- លោកកូងស្តង់ទីណូស តាស៊ូឡាត្រូវបានសភាអេលេនិកឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីនៃប្រទេសក្រិកក្នុងដំណើរការបោះឆ្នោតជុំទីបួន និងចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីក្រិកឆ្នាំ២០២៥។[៤៩]
- លោកក្លោស យូហានីសបានលាឈប់ពីតំណែងជាប្រធានាធិបតីរូម៉ានី ដែលនាំឱ្យលោកក្លាយជាប្រធានាធិបតីប្រទេសរូម៉ានីដំបូងដែលចុះពីតំណែងមុនបញ្ចប់អាណត្តិនៅសម័យក្រោយបដិវត្តន៍។[៥០]
- ១៨ កុម្ភៈ – លោកវ៉្លាឌីមៀរ ពូទីនបានប្រកាសថាប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ។[៥១] កិច្ចប្រជុំកំពូលរយៈពេលបួនម៉ោងរវាងប្រទេសទាំងពីរត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
- ១៩ កុម្ភៈ – ប្រទេសក្រូអាតបានបំពេញដំណើរចូលជាសមាជិកនៃតំបន់សេដ្ឋកិច្ចអឺរ៉ុប។[៥២]
- ២៣ កុម្ភៈ – ជាលទ្ធផលនៃវិបត្តិនយោបាយកាលពីចុងឆ្នាំមុននេះ ការបោះឆ្នោតសហព័ន្ធអាល្លឺម៉ង់ក៏បានប្រព្រឹត្តិធ្វើឡើងមុនអាណត្តិបានបញ្ចប់។ បក្សសម្ព័ន្ធស៊ីឌីអ៊ូ/ស៊ីអ៊ែសអ៊ូបានទទួលសំឡេងគាំទ្រច្រើនជាងគេបំផុត ខណៈគណបក្សអាអេហ្វឌីបានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្លាយជាគណបក្សធំបំផុតទីពីរ។
- ២៥ កុម្ភៈ – យន្តហោះដំណឹកយោធាមួយគ្រឿងប្រភេទ Antonov An-26 របស់កងកម្លាំងជើងអាកាសស៊ូដង់បានធ្លាក់នៅតំបន់ប្រជាជនរស់នៅមួយកន្លែងក្បែរមូលដ្ឋានទ័ពអាកាសវ៉ាឌីសេយីដណា។ មនុស្សទាំង ១៧ នាក់នៅលើយន្តហោះបូករួមទាំងមនុស្សចំនួន ២៩ នាក់ទៀតនៅនឹងដីបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុមួយនេះ។[៥៣]
- ២៨ កុម្ភៈ – កិច្ចប្រជុំមួយរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានធ្វើឡើងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ត្រាំ និងអនុប្រធានាធិបតីអាមេរិកលោកជេឌី វ៉ែនស៍បានរិះគន់ដោយចំហចំពោះមុខលោកហ្សេឡេនស្គីទាក់ទិនជុំវិញការគាំទ្ររបស់អាមេរិកទៅអ៊ុយក្រែន សំណើបញ្ចប់សង្គ្រាម និងអនាគតនៃប្រទេសអ៊ុយក្រែនជារួម។[៥៤]
មីនា
[កែប្រែ]- ២ មីនា – ជាផ្នែកមួយនៃបេសកកម្មប្លូហ្កូសត៍ ១ ក្រុមហ៊ុនអវកាសហ្វាយអឺហ្វ្លាយ (Firefly) បានក្លាយជាក្រុមហ៊ុនជំនួញពាណិជ្ជកម្មដំបូងដែលបានបញ្ជូនយានចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ និងគ្មានបញ្ហាបច្ចេកទេសអ្វី។[៥៥][៥៦]
- ៣ មីនា – រដ្ឋបាលត្រាំបានផ្អាកជំនួយយោធាទៅអ៊ុយក្រែនបន្ទាប់ពីជំនួបដ៏តឹងសសៃករវាងប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គី និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីសប្តាហ៍មុន។[៥៧]
- ៨ មីនា – មនុស្សជាង ១,០០០ នាក់រួមទាំងជនស៊ីវិលត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងយុទ្ធនាការបង្ក្រាបចលនាបះបោរដោយរដ្ឋាភិបាលស៊ីរីនៅតំបន់អាឡាវី។[៥៨][៥៩]
- ៩ មីនា – ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីនិយមកាណាដា៖ អតីតអភិបាលធនាគារនៃកាណាដា លោកម៉ាក ខារនីបានជាប់ឆ្នោតក្លាយជាប្រធានថ្មីនៃគណបក្សសេរីនិយម និងបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដានៅថ្ងៃទី១៤ ខែមីនា។[៦០][៦១]
- ១១ មីនា
- អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែរតេត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនរូបលោកជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។[៦២]
- ការបោះឆ្នោតសកលក្រូអិនឡង់៖ គណបក្សស្ដាំនិយមគឺបក្សប្រជាធិបតេយ្យបានក្លាយជាគណបក្សធំបំផុតនៅក្នុងសភាដោយឈរពីលើគណបក្សកាន់អំណាចគឺអ៊ីនូអ៊ីតអាតាកាធីជីត។[៦៣]
- ១២ មីនា – ការបោះឆ្នោតសកលបេលីស៖ បក្សកាន់អំណាចគឺគណបក្សប្រជាជនរួមបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីបន្តកាន់អំណាចមួយអាណត្តិបន្ថែមទៀត។[៦៤]
- ១៦ មីនា
- អគ្គីភ័យមួយបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងកូឆានី ប្រទេសម៉ាសេដ្វានខាងជើង ដោយបានសម្លាប់មនុស្សចំនួន ៥៩ នាក់ និងបង្ករបួសដល់មនុស្សចំនួន ១៥៥ នាក់ផ្សេងទៀត។[៦៥]
- លោកឃីត្វ រ៉ូលីបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីទ្រីនីតេ និងតូបាគោក្រោយបានកាន់អំណាចអស់រយៈពេល ៩ ឆ្នាំ ហើយត្រូវបានបន្តស្នងតំណែងដោយលោកស្ទូអាត យ៉ាំង។[៦៦]
- ១៩ មីនា – អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែក និងវាយប្រហារជាបន្តបន្ទាប់លើដែនជ្រោយហ្កាហ្សា ដោយបានសម្លាប់មនុស្សប្រមាណ ៥៩១ នាក់រួមទាំងកុមារផង នាំឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅលែងមានសុពលភាព។[៦៧]
- ២០ មីនា – លោកស្រីឃឺស្ទ្រី ខូវិនទ្រីត្រូវបានជាប់ឆ្នោតក្លាយជាប្រធានទី១០ និងជាប្រធានស្ត្រី និងអាហ្វ្រិកដំបូងគេនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងការបោះឆ្នោតជុំទីមួយនៃសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៤៤។[៦៨]
- ២១ មីនា
- ការបោះឆ្នោតសកលគូរ៉ាសៅ៖ គណបក្សកាន់អំណាចគឺចលនាដើម្បីអនាគតគូរ៉ាសៅបានឈ្នះអាសនៈច្រើនលើសលប់ជាងគណបក្សផ្សេងៗទាំងអស់នៅក្នុងសភា។[៦៩]
- ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយផ្ទៃដីប្រមាណ ៨៧,០០០ ហិចតាត្រូវបានឆេះខូចខាតនៅក្នុងខេត្តក្យុងសាំងខាងត្បូង និងបានសម្លាប់មនុស្សប្រមាណ ២៧ នាក់។[៧០]
- ២៨ មីនា – មនុស្សយ៉ាងហោចចំនួន ៥,៤០០ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ៧,៨០០ នាក់បន្ថែមទៀតបានទទួលរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៧ វិចទ័រដែលបានផ្ទុះឡើងនៅប្រទេសមីយ៉ាន់ម៉ាដោយបានជះឥទ្ធិពលរំញ័រឆ្លងទៅរហូតដល់ទីក្រុងបាងកកនៃប្រទេសថៃ។[៧១][៧២]
- ៣១ មីនា – រូបិយវត្ថុថ្មីគឺហ្វ្លូរ៉ង់ការ៉ាអ៊ីបត្រូវបានប្រកាសជារូបិយបណ្ណផ្លូវការនៃប្រទេសគូរ៉ាសៅ និងស៊ីនម៉ារតិន ជំនួសឱ្យហ្វ្លូរ៉ង់អង់ធីល្ស៍ហុល្លង់។[៧៣]
មេសា
[កែប្រែ]- ១ មេសា – ហ្វ្រាំ ២ ដែលត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 បានក្លាយជាយានអវកាសដំបូងគេដែលចូលទៅក្នុងគន្លងបញ្ច្រាសប៉ូល[៧៤] ពោលគឺហើរពីលើប៉ូលផែនដី។[៧៥]
- ២ មេសា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសតម្លើងពន្ធពាណិជ្ជកម្មទៅលើប្រទេសជាច្រើន រាប់ចាប់ពីពន្ធមូលដ្ឋាន ១០% ឡើងទៅសម្រាប់ការនាំចូលទាំងអស់ពីប្រទេសទាំងនោះ។[៧៦][៧៧]
- ៣ មេសា – ប្រទេសហុងគ្រីបានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូបានធ្វើដំណើរចុះដល់ទីក្រុងប៊ុយដាប៉ែសដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយនេះជាសកម្មភាពប្រឆាំងនិងមិនទទួលស្គាល់របស់ហុងគ្រីទៅលើដីកាចាប់ខ្លួនលោកនេតាញ៉ាហូរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម។[៧៨]
- ៤ មេសា – ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉លត្រូវបានតុលាការធម្មនុញកូរ៉េសម្រេចជាឯកច្ឆ័ន្ទដកលោកចេញពីអំណាចដោយបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោកជាផ្លូវការ។[៧៩]
- ១២ មេសា – ការបោះឆ្នោតប្រធានាធិបតីកាបុង៖ ប្រធានាធិបតីអន្តរកាល លោកប៊្រីស អូលីហ្គី អ៊ិនហ្គីម៉ាបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីពេញសិទ្ធិមួយអាណត្តិ។ នេះជាការបោះឆ្នោតដំបូងនៅប្រទេសកាបុងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២៣ និងប្រជាមាតិរដ្ឋធម្មនុញ្ញកាបុងនៅឆ្នាំ២០២៤។[៨០]
- ១៣ មេសា – ការបោះឆ្នោតសកលអេក្វាឌ័រ៖ លោកដានីយ៉ែល ណូបូអាបានជាប់ឆ្នោតបន្តបម្រើជាប្រធានាធិបតីពេញមួយអាណត្តិទៀត។[៨១]
- ១៥ មេសា – ទូកដឹកអ្នកដំណើរធ្វើអំពីឈើមួយគ្រឿងបានរងការឆាបឆេះរួចក៏ក្រឡាប់លិចចូលទៅក្នុងទន្លេកុងហ្គោក្បែរក្រុងអឹមបង់ដាកានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយបានសម្លាប់មនុស្សសរុបចំនួន ១៤៨ នាក់។[៨២][៨៣]
- ១៧ មេសា – ពិភពសមុទ្រមួយឈ្មោះ K2-18b ដែលមានរយៈចម្ងាយ ១២៤ ឆ្នាំពន្លឺនៃភពផែនដី ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាមានផ្ទុកសមាសធាតុឌីមេទីលស៊ុលភីត និងឌីមេទីលឌីស៊ុលភីតនៅក្នុងបរិយាកាសរបស់វា ដែលសមាសធាតុពីរនេះក៏មានវត្តមានដូចគ្នានៅក្នុងភពផែនដីយើងដែរ និងអាចបង្កបង្កើតឡើងបានដោយភាវៈមានជីវិតតែប៉ុណ្ណោះ។[៨៤][៨៥]
- ២១ មេសា – ប្រមុខព្រះសហគមន៍កាតូលិកតាំងពីឆ្នាំ២០១៣ គឺសម្ដេចប៉ាបហ្វ្រង់ស័របានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា។[៨៦]
- ២២ មេសា – ក្រុមសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធនឹងរណសិរ្សតស៊ូបានបើកការបាញ់ប្រហារទៅលើក្រុមភ្ញៀវទេសចរនៅក្នុងជ្រលងបៃសារ៉ាននៃតំបន់ចាម្មុ និងកាស្មៀរ ប្រទេសឥណ្ឌា ដោយបានផ្ដាច់ជីវិតមនុស្សចំនួន ២៦ នាក់ និងបង្ករបួសដល់មនុស្សចំនួន ២០ នាក់ទៀត។[៨៧]
- ២៦ មេសា
- ព្រះពិធីបុណ្យសពសម្ដេចប៉ាបហ្វ្រង់ស្វ័រត្រូវបានប្រព្រឹត្តិឡើងនៅឯបុរីវ៉ាទីកង់ដោយមានការចូលរួមពីគណៈប្រតិភូតំណាងមកពី ១៦៤ ប្រទេសដោយនៅក្នុងនោះមានប្រមុខដឹកនាំមកពីប្រទេសចំនួន ៨២ និងថែមទាំង សមាជិកសាធារណៈចំនួន ២៥០,០០០ នាក់បន្ថែមទៀត។[៨៨][៨៩]
- កំពង់ផែឆាហីដរ៉ាចៃនៅទីក្រុងបង់ដារអាប់បាសនៃប្រទេសអ៊ីរ៉ង់ត្រូវរងឥទ្ធិពលខ្ទុះខូចខាតយ៉ាងដំណំ ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ៤០ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១,២០០ នាក់ផ្សេងទៀត។[៩០][៩១]
- មនុស្សយ៉ាងតិច ១១ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ២០ នាក់ទៀតបានទទួលរងរបួសនៅក្នុងឧប្បត្តិហេតុមានរថយន្តបុកចូលហ្វូងមនុស្សនៅក្នុងពិធីបុណ្យឡាពូឡាពូនៅទីក្រុងវ៉ាន់ខូវឺ ប្រទេសកាណាដា។[៩២]
- ២៨ មេសា
- ការបោះឆ្នោតសហព័ន្ធកាណាដា៖ គណបក្សសេរីនិយមក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកម៉ាក ខារនីបានទទួលសំឡេងគាំទ្រច្រើនជាងគេ បង្កើតបានជារដ្ឋាភិបាលសំឡេងភាគតិច។[៩៣]
- ការបោះឆ្នោតសកលទ្រីនីតេ និងតូបាគោ៖ សមាជជាតិរួមបានកើបសំឡេងគាំទ្របានច្រើនជាងគេដោយឈរនៅពីលើគណបក្សកំពុងកាន់អំណាចគឺចលនាជាតិប្រជាជន។[៩៤]
- ៣០ មេសា – ការបោះឆ្នោតសកលកេម៉ិនត្រូវបានប្រព្រឹត្តិធ្វើឡើង។[៩៥]
ឧសភា
[កែប្រែ]- ៣ ឧសភា
- ការបោះឆ្នោតសហព័ន្ធអូស្ត្រាលី៖ គណបក្សពលករដែលជាបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអាន់តូនី អាល់បានីសបានឈ្នះឆ្នោតមួយអាណត្តិបន្ថែមទៀតបង្កើតបានជារដ្ឋាភិបាលសំឡេងភាគច្រើន។[៩៦][៩៧]
- ការបោះឆ្នោតសកលសិង្ហបុរី៖ គណបក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីឡរ៉ែនស៍ វ័ងបានឈ្នះសំឡេងគាំទ្រភ្លូកទឹកភ្លូកដីបន្តដឹកនាំមួយអាណត្តិទៀត។[៩៨]
- ៦ ឧសភា
- ការបោះឆ្នោតសហព័ន្ធអាល្លឺម៉ង់៖ លោកហ្វ្រីឌ្រិច មែក្សបានជាប់ឆ្នោតក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មីនៅក្នុងជុំទីពីរនៃការបោះឆ្នោតដោយសភា។[៩៩][១០០]
- ជម្លោះឥណ្ឌា–ប៉ាគីស្ថាន៖ ប្រទេសឥណ្ឌាបានបើកបាញ់មីស៊ីលជាច្រើនគ្រាប់ចូលក្នុងទឹកដីប៉ាគីស្ថានដែលជាការឆ្លើយតបនឹងការបើកបាញ់ប្រហារលើភ្ញៀវទេសចរឥណ្ឌាដោយក្រុមភេវរករប៉ាគីស្ថាននៅតំបន់កាស្មៀរកាលពីពីរសប្តាហ៍មុន។[១០១]
- ៧–៨ ឧសភា – បោះឆ្នោតជ្រើសរើសសម្តេចប៉ាប៖ គណៈមន្ត្រីការឌីណាល់ចំនួន ១៣៣ រូបបានរួមគ្នាបោះឆ្នោតជ្រើសរើសព្រះឧត្តមរ៉ូបឺត ហ្វ្រានស៊ីស ប្រេវ៉ូស្តជាអ្នកស្នងបន្តពីអតីតសម្ដេចប៉ាបហ្វ្រង់ស្វ័រ។ ព្រះអង្គបានទទួលព្រះនាមថា សម្ដេចប៉ាបលីអុងទី១៤ និងត្រួវជាសម្ដេចប៉ាបដំបូងគេមកពីទ្វីបអាមេរិកខាងជើង មានដំណើមពីសហរដ្ឋអាមេរិក និងមានសញ្ជាតិប៉េរូ។[១០២]
- ១១ ឧសភា – ការបោះឆ្នោតសភាអាល់បានី៖ គណបក្សកំពុងកាន់អំណាចគឺគណបក្សសង្គមនិយមក្រោមការដឹកនាំរបស់លោកអែដវីន រ៉ាម៉ាបានជាប់ឆ្នោតបន្តកាន់អំណាចមួយអាណត្តិទៀត។[១០៣]
- ១២ ឧសភា – ការបោះឆ្នោតសកលហ្វីលីពីនត្រូវបានប្រព្រឹត្តិធ្វើឡើង។[១០៤]
- ១៣–១៧ ឧសភា – កម្មវិធីប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាសែល ប្រទេសស្វីស។[១០៥]
ថ្ងៃមរណភាព
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "PM Donald Tusk at the opening of the presidency: Europe is lucky(Donald Tusk na inauguracji prezydencji: Europa ma szczęście)". 3 January 2025. https://tvn24.pl/polska/polska-prezydencja-w-radzie-unii-europejskiej-oficjalna-inauguracja-przemowienie-premiera-donalda-tuska-st8245824.
- ↑ "Borders open: Bulgaria and Romania celebrate joining Schengen Area". Euronews. 1 January 2025. Retrieved 1 January 2025.
- ↑ "Liechtenstein legalizes same-sex marriage in near-unanimous vote". Politico. 17 May 2024. Retrieved 1 January 2025.
- ↑ "Russian gas supply to Europe via Ukraine halted after transit deal expires". Al Jazeera. https://www.aljazeera.com/news/2025/1/1/russian-gas-supply-to-europe-via-ukraine-halted-after-transit-deal-expires.
- ↑ "Ukraine becomes ICC member state". www.ukrinform.net. 2025-01-01. Retrieved 2025-01-01.
- ↑ "Ten dead after vehicle drives into large crowd in New Orleans, authorities say". BBC News. 1 January 2025. Retrieved 1 January 2025.
- ↑ Press, Associated (2025-01-01). "At least 10 killed and four more wounded in Montenegro shooting". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2025/jan/01/at-least-four-killed-and-four-more-wounded-in-montenegro-shooting.
- ↑ "Austrian Chancellor Nehammer says he will resign after talks on forming a new government fail". AP News. 2025-01-04. Retrieved 2025-01-07.
- ↑ "Justin Trudeau resigns as Canadian prime minister". BBC News. 6 January 2025. https://www.bbc.co.uk/news/live/clyjmy7vl64t.
- ↑ "Indonesia joins BRICS group of emerging economies". Al Jazeera. Retrieved 2025-01-11.
- ↑ "China earthquake: Dozens dead as tremor strikes Tibet". BBC News. 7 January 2025. https://www.bbc.co.uk/news/articles/c3rqg95n9n1o.
- ↑ "At least 95 killed as magnitude-6.8 earthquake hits China's Tibet region". ABC News. 2025-01-07. https://www.abc.net.au/news/2025-01-07/people-killed-as-magnitude-6-8-earthquake-hits-china/104792224.
- ↑ "Los Angeles wildfires approach Hollywood sign, with Sunset Boulevard 'in ruins'". BBC News (BBC News). 7 January 2025. https://www.bbc.co.uk/news/live/c5y81zyp1ext។ បានយកមក 9 January 2025.
- ↑ "California wildfires live updates: 179,000 under evacuation orders; L.A. County sheriff says some areas look 'like a bomb was dropped'". NBC News. 2025-01-10. Retrieved 2025-01-10.
- ↑ "Attack on Chad's presidential palace leaves 19 dead". AP News. Retrieved 2025-01-13.
- ↑ "Joseph Aoun: Lebanon's respected army chief turns new president". France 24. 2025-01-09. Retrieved 2025-01-10.
- ↑ "Edmundo González says he won Venezuela's presidential election". CNN. Retrieved 13 January 2025.
- ↑ "2024 first year to pass 1.5C global warming limit". BBC News (BBC News). 10 January 2025. https://www.bbc.co.uk/news/articles/cd7575x8yq5o។ បានយកមក 13 January 2025.
- ↑ "Croats vote in presidential election, with incumbent favoured in polls". Reuters. 29 December 2024. Retrieved 13 January 2025.
- ↑ "South Korea: Authorities arrest president Yoon Suk Yeol after dramatic hours-long standoff". BBC News. Retrieved 2025-01-15.
- ↑ "Israel, Hamas reach ceasefire agreement designed to end 15-month Gaza war, official says". Reuters.
- ↑ "At least 80 people killed in northeast Colombia as peace talks fail, official says". Associated Press. 19 January 2025. Retrieved 23 January 2025.
- ↑ "Vanuatu snap election to be contested by 217 candidates". RNZ. 2025-01-10. Retrieved 2025-02-24.
- ↑ "At least 86 killed in central Nigeria after fuel tanker explodes". France 24. 18 January 2025. Retrieved 2025-01-20.
- ↑ Gambrell, Jon (2025-01-19). "Gunman shoots dead 2 judges in Iran's capital tied to 1988 mass executions". AP News. Retrieved 2025-01-23.
- ↑ "(ជាភាសាតួកគី) Kartalkaya'da otel yangını: 66 kişi hayatını kaybetti, dört kişi gözaltında". BBC News Türkçe. Retrieved 2025-01-23.
- ↑ Tanakasempipat, Patpicha (2024-09-25). "Same-Sex Marriage Legalized in Thailand, Starting in January". TIME. Archived from the original on January 1, 2025. Retrieved 2025-01-23.
- ↑ Wallace, Nicholas; Basińska, Kinga (24 January 2025). "(ជាភាសាប៉ូឡូញ) Micheál Martin po raz drugi premierem Irlandii". euractiv. Retrieved 27 January 2025.
- ↑ Płachta, Arkadiusz (24 January 2025). "(ជាភាសាប៉ូឡូញ) "Największy cyklon od pokoleń" — Eowyn — uderzył w Europę. Dramatyczna sytuacja w Irlandii". Onet. Retrieved 27 January 2025.
- ↑ Matoga, Jan (24 January 2025). "(ជាភាសាប៉ូឡូញ) Sztorm stulecia. Eowyn zbliża się do Wielkiej Brytanii". RMF. Retrieved 27 January 2025.
- ↑ Pope, Conor (24 January 2025). "Ireland weather updates: Red warning for Storm Éowyn ends in 25 counties but dangerous conditions, power cuts persist". The Irish Times. Retrieved 27 January 2025.
- ↑ Skrzypiński, Dawid (26 January 2025). "(ជាភាសាប៉ូឡូញ) "Wybory" prezydenckie na Białorusi. Są wyniki exit poll". Interia. Retrieved 27 January 2025.
- ↑ "Global tech shares fall as China AI chatbot DeepSeek spooks investors". The Guardian. 27 January 2025. Retrieved 30 January 2025.
- ↑ "Nvidia sheds almost $600 billion in market cap, biggest one-day loss in U.S. history". CNBC. 27 January 2025. Retrieved 30 January 2025.
- ↑ "Live updates: Plane crash near Washington, DC; Reagan National Airport takeoffs and landings halted". CNN. 2025-01-30. Retrieved 2025-01-30.
- ↑ "What we know so far about Washington DC plane crash". BBC News. 30 January 2025. Retrieved 1 February 2025.
- ↑ Czurczak, Aleksandra (30 January 2025). "(ជាភាសាប៉ូឡូញ) Zmiany na szczytach władzy w Syrii. Mianowano tymczasowego prezydenta". Interia. Retrieved 2025-02-05.
- ↑ Nicaragua's Ortega expands power as reforms win final approval
- ↑ "Trump announces significant new tariffs on Mexico, Canada and China, sparking retaliatory actions". CNN. February 1, 2025. https://edition.cnn.com/2025/02/01/politics/mexico-canada-china-tariffs-trump/index.html.
- ↑ "China hits back as Trump’s tariffs go into effect". CNN. February 4, 2025. https://edition.cnn.com/2025/02/04/business/china-us-trade-retaliation-hnk-intl/index.html.
- ↑ Krupa, Jakub (2025-02-04). "Sweden shooting: five people shot at education centre in Örebro by attacker police believe is among the injured – latest updates". the Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/live/2025/feb/04/sweden-school-shooting-orebro-latest-updates-live-news.
- ↑ "Sweden school shooting latest: Five people shot at campus in Orebro". BBC News. Retrieved 2025-02-05.
- ↑ Madhani, Aamer; Goldenberg, Tia; Miller, Zeke (5 February 2025). "Trump won’t rule out deploying US troops to support rebuilding Gaza, sees ‘long-term’ US ownership". https://apnews.com/article/trump-netanyahu-washington-ceasefire-1c8deec4dd46177e08e07d669d595ed3។ បានយកមក 13 February 2025.
- ↑ "(ជាភាសាអេស្ប៉ាញ) Las elecciones presidenciales serán el 9 de febrero de 2025". Primicias. 9 February 2024. Archived from the original on December 17, 2024. Retrieved 17 February 2025.
- ↑ Szekeres, Michael Rios, Edward (2025-02-09). "Ecuador heads to for run-off election between incumbent and leftist candidate". CNN. Retrieved 2025-02-17.
- ↑ "(ជាភាសាអាល្លឺម៉ង់) Landtagswahlen 2025 - News". www.landtagswahlen.li. Retrieved 2025-01-01.
- ↑ Lopez, Alejandra Jaramillo, David Goldman, Luciana (2025-02-10). "Trump imposes 25% tariffs on steel and aluminum | CNN Politics". CNN. Retrieved 2025-02-13.
- ↑ "(ជាភាសាអេស្ប៉ាញ) Los rostros de una tragedia: el duelo nacional por las 54 víctimas de un viaje sin retorno". Prensa Libre. February 11, 2025. Retrieved February 13, 2025.
- ↑ Konstantinos Tasoulas elected new president of Greece
- ↑ "(ជាភាសារូម៉ានី) Președintele Klaus Iohannis a anunțat că demisionează din funcție: "Pentru a scuti România de această criză"". Observator News. Retrieved 2025-02-10.
- ↑ "US, Russia agree to restore diplomatic missions as first step in Ukraine war talks". Reuters. February 18, 2025. https://www.reuters.com/world/us-russia-agree-restore-diplomatic-missions-first-step-ukraine-war-talks-2025-02-18/.
- ↑ https://www.efta.int/about-efta/legal-documents/eea-legal-texts
- ↑ Ranter, Harro. "Accident Antonov An-26 , Tuesday 25 February 2025". asn.flightsafety.org. Retrieved 2025-03-03.
- ↑ McArthur, Tom; Lukiv, Jaroslav (28 February 2025). "Trump accuses Zelensky of 'gambling with World War Three'". BBC News. Retrieved 3 March 2025.
- ↑ France-Presse, Agence (2025-03-02). "Striking images show Blue Ghost Mission 1’s successful moon landing". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/science/2025/mar/02/private-firefly-aerospace-spacecraft-blue-ghost-makes-successful-upright-moon-landing.
- ↑ "US firm Firefly achieves its first moon landing with Blue Ghost spacecraft". Al Jazeera. Retrieved 2025-03-03.
- ↑ "Trump pauses military aid to Ukraine after Oval Office argument with Zelensky, White House official says". CNN. 2025-03-03. Retrieved 2025-03-11.
- ↑ "More than 1,000 killed in Syrian crackdown on Alawite region, war monitor says". Reuters. 8 March 2025. Retrieved 11 March 2025.
- ↑ "Syrian security forces accused of killing hundreds of civilians". BBC News. 9 March 2025. Retrieved 11 March 2025.
- ↑ Curry, Bill (2025-03-09). "Mark Carney elected Liberal Leader in landslide victory". The Globe and Mail. Retrieved 2025-03-11.
- ↑ Tasker, John Paul (March 14, 2025). "Carney sworn in as prime minister with a reworked cabinet filled with new faces". CBC. https://www.cbc.ca/news/politics/carney-swearing-in-pm-cabinet-1.7482871.
- ↑ Esguerra, Darryl John (March 11, 2025). "ICC warrant served: Palace says Duterte now under police custody". Philippine News Agency. Retrieved March 13, 2025.
- ↑ Jozwiak, Rikard (2025-03-09). "Greenland Elections: Go American, Stay Danish, Or Go It Alone?". Radio Free Europe/Radio Liberty. https://www.rferl.org/a/greenland-elections-denmark-america-trump/33340963.html.
- ↑ Keme-Palacio, Benita (2025-03-05). "General Elections 2025: An Election Like No Other - Channel 5 Belize". Retrieved 2025-03-25.
- ↑ "North Macedonia nightclub fire claims more than 50 lives in Kocani".
- ↑ "Trinidad and Tobago PM to resign on March 16 - Jamaica Observer". www.jamaicaobserver.com. 2025-02-26. Retrieved 2025-03-17.
- ↑ "Israel kills 71 in predawn attacks on Gaza; Netanyahu warns of 'fierce' war". Al Jazeera. 18 March 2025.
- ↑ Coventry elected first female IOC president as Coe beaten
- ↑ Vordev (2025-03-11). "Curaçao elections scheduled for March 21, 2025". www.curacaochronicle.com. Retrieved 2025-03-25.
- ↑ "At least 24 dead in South Korea's 'worst ever fires'". BBC. March 26, 2025. Retrieved March 31, 2025.
- ↑ "Massive Myanmar earthquake causes widespread destruction with dozens trapped in collapsed Bangkok building". BBC. 28 March 2025. Retrieved 28 March 2025.
- ↑ "M 7.7 - 2025 Mandalay, Burma Earthquake". USGS. 28 March 2025. Retrieved 28 March 2025.
- ↑ "Frequently Asked Questions". Willemstad: Central Bank of Curaçao and Sint Maarten. Retrieved 2025-04-04.
- ↑ McDowell, Jonathan [@planet4589] (2025-04-01). "First Space Force orbit data for Fram-2 out , showing it in a 202 x 413 km x 90.01 deg orbit" (Tweet) – via Twitter.
- ↑ published, Josh Dinner (2025-04-01). "SpaceX launches private Fram2 astronauts on historic spaceflight over Earth's poles". Space.com. Retrieved 2025-04-04.
- ↑ Staff, Al Jazeera. "Five key takeaways from Trump's 'Liberation Day' reciprocal tariffs". Al Jazeera. Retrieved 2025-04-04.
- ↑ "Trump tariffs list: The US global tariffs plan at a glance". www.bbc.com. 2025-04-03. Retrieved 2025-04-03.
- ↑ "Hungary withdraws from International Criminal Court during Netanyahu visit". BBC. 3 April 2025. Retrieved 4 April 2025.
- ↑ Service (KOCIS), Korean Culture and Information. "Court upholds impeachment motion against President Yoon : Korea.net : The official website of the Republic of Korea". www.korea.net. Retrieved 2025-04-22.
- ↑ "Gabon coup leader wins election by huge margin". 2025-04-13. https://www.bbc.com/news/articles/cp31kxg35dro.
- ↑ "Ecuador's conservative incumbent and a leftist lawyer advance to presidential runoff | WRIC ABC 8News".
- ↑ "At least 148 people die after boat catches fire in Congo, media reports say". NBC News. 2025-04-19. Retrieved 2025-04-22.
- ↑ Press, Associated (2025-04-18). "Congo boat disaster death toll rises to 148, with more than 100 still missing". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2025/apr/18/congo-boat-disaster-death-toll-rises-to-148-with-more-than-100-still-missing.
- ↑ "Scientists find 'strongest evidence yet' of life on distant planet". BBC News. 17 April 2025. Retrieved 22 April 2025.
- ↑ "មានភស្តុតាងកាន់តែច្បាស់ហើយ! ភព K2-18 b មានឱកាសខ្ពស់អាចផ្ទុក «ជីវិត» (មានវីដេអូ)". Cambo Space. 17 April 2025. Retrieved 22 April 2025.
- ↑ "Pope Francis dies aged 88". BBC News. 21 April 2025. Retrieved 22 April 2025.
- ↑ "Gunmen kill at least 26 in Indian-administered Kashmir: Police". Al Jazeera. Retrieved 30 April 2025.
- ↑ "(ជាភាសាប៉ូឡូញ) W pogrzebie papieża wzięło udział setki tysięcy wiernych. Zobacz nagranie". TVN. Retrieved 28 April 2025.
- ↑ Makarewicz, Błażej. "(ជាភាសាប៉ូឡូញ) Tak wyglądał pogrzeb papieża Franciszka w Watykanie. Zobacz galerię zdjęć". Radio Zet.
- ↑ Orłowski, Marcin. "(ជាភាសាប៉ូឡូញ) Potężna eksplozja w irańskim porcie. Rośnie liczba ofiar, ponad 800 rannych". Interia. Retrieved 28 April 2025.
- ↑ Stępien, Marta. "(ជាភាសាប៉ូឡូញ) Wielka eksplozja w irańskim porcie. Wiadomo, jak doszło do wybuchu". Interia. Retrieved 28 April 2025.
- ↑ Austen, Ian; Isai, Vjosa; Watkins, Ali; Young, Jin Yu (2025-04-27). "At Least 11 People Killed After Car Plows Into Vancouver Filipino Festival". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2025/04/27/world/asia/vancouver-festival-vehicle-ramming-deaths.html.
- ↑ "An Act to amend the Canada Elections Act". LegisINFO. May 3, 2007. Archived (PDF) from the original on June 26, 2024. Retrieved 28 April 2025.
- ↑ "Trinidad and Tobago to hold early elections in late April". Reuters. 2025-03-25. Retrieved 2025-04-28.
- ↑ "2025 Cayman Islands General Election". Cayman Resident. Retrieved 2025-04-30.
- ↑ Adler, Nils. "Albanese's Labor Party projected to win as Australia vote count under way". Al Jazeera. Retrieved 2025-05-04.
- ↑ Dhanji, Krishani; Cassidy, Caitlin; Touma, Rafqa; Doherty, Ben; Dhanji (now), Krishani; Doherty (earlier), Ben (2025-05-03). "Australian federal election 2025 live: Labor wins election; Anthony Albanese to be returned as Australia PM; Peter Dutton set to lose Dickson – latest news and updates". the Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/australia-news/live/2025/may/03/australian-federal-election-2025-live-news-today-anthony-albanese-labor-peter-dutton-liberal-coalition-greens-polls-vote-odds-results-politics-latest-updates.
- ↑ Koh, Fabian (15 April 2025). "GE2025: Parliament dissolved ahead of General Election; Nomination Day on Apr 23". CNA. Retrieved 5 May 2025.
- ↑ "Germany's Merz elected chancellor in second round vote". Al Jazeera. Retrieved 2025-05-08.
- ↑ "Friedrich Merz wins on second ballot to become Germany's chancellor, hours after his historic defeat". AP News. 2025-05-06. Retrieved 2025-05-08.
- ↑ "India says it has launched strikes on Pakistan and Pakistan-administered Kashmir". BBC. Retrieved 2025-05-08.
- ↑ "Conclave to Choose New Pope Will Start May 7, Vatican Says". The New York Times. Retrieved 2025-05-08.
- ↑ "IFES Election Guide | Elections: Albanian Parliament 2025 General". www.electionguide.org. Archived from the original on January 1, 2025. Retrieved 2025-05-13.
- ↑ "COMELEC Guide: How to register for 2025 Philippine Elections". assistance.ph. March 5, 2024. Archived from the original on June 21, 2024. Retrieved 2025-05-13.
- ↑ "Basel 2025". Eurovision.tv. Archived from the original on September 26, 2024. Retrieved 5 May 2025.