ឆ្នេរសមុទ្រក្រុងព្រះសីហនុ

ពីវិគីភីឌា

ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។


ទេសភាពឆ្នេរសមុទ្រនាពេលរសៀលនៅ ខេត្តព្រះសីហនុ


ក្រុង ព្រះសីហនុ គឺជា​ព្រះនាម​របស់​សម្ដេច​ព្រះវររាជបិតាសីហនុ។​​ ក្រុងព្រះសីហនុជាទីក្រុង ធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺក្រុងកំពង់សោម ។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។

យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន

បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។ ក្រុងព្រះសីហនុ​ជាខេត្ត​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ។

ក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។ ចំនែកឯភាគខាងលិចឆៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង​​ ឆ្នេរអូត្រេស។ ក្រុង​ព្រះ​សីហនុ​ជាខេត្តមួយដែលមាន​សោភ៏ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសទាក់ទាញ​ អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​អន្តរជាតិ គឺ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ ( ​​អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរ​ម្លប់​ជ្រៃ ទឺកធ្លាក់​ក្បាលឆាយជាដើម.....។ ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។ មាន​មនុស្ស​ជា​ច្រើនដែល​តែង​តែ​ទៅ​ទស្សនា​នៅទីនោះ​ជារៀង​រាល់​ថ្ងៃ​ពុំ​សូវ​ដែលលាស់​ទេ ជាពិសេស​ភ្ញៀវ​ទេសចណ៏អន្តរជាតិ​ ព្រម​ទាំង​មាន​បង​ប្អូន​ខ្មែរ​យើង​នៅក្រៅស្រុកនិង​ក្នុង​ស្រុកផង​ដែរ​ ។ ដើម្បីបាន​មកដល់​ក្រុង​ព្រះ​សីហនុ ​យើង​ត្រូវ​ធ្វើដំណើរ​ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ៤​ ។ ​ចំពោះ​ផ្លូវ​វិញគឺមាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់​អារម្មណ៏ជាងគេ​នៅក្រុង​ព្រះ​សីហនុ​ គឹឆ្នេរ​អូរឈើ​ទាល​។ នៅទីនោះមាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​យ៉ាង​ច្រើនកុះករ​បំផុត​ ជា​ពិសេស​ថ្ងៃឈប់សំរាកពីការងារ​ ថ្ងៃបុណ្យទាន​ ថ្ងៃចុង​សប្ដាហ៏។ ពួកគេទៅលេង​នៅទីនេះដោយ​មាន​អ្នក​ខ្លះ​ជួលតូប ឫ ក៏អង្គុយលំហែកាយ​នៅក្រោម​ដើម​ឈើ លក្ខណ:ជាក្រុមគ្រួសារ​ រឺជាមិត្តភក្ដិ​​ អ្នក​ធ្វើការ​យ៉ាង​សប្បាយ​រីករាយ​ ។ ម្យ៉ាង​វិញ​ទៀត​ស្ពានដែល​ទើប​តែ​កសាង​ឡើង​ពីឆ្នេរ​សមុទ្រ​ដីគោក​តភ្ជាប់​ទៅនឺង​កោះពស់​ មាន​ភាពស្រស់​ស្អាត​ ហើយ​ស្ពាន​ថ្មី​ទើប​តែកសាង​នោះមាន​ឈ្មោះថា​ សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់​ពីដីគោកទៅដីកោះ​គេមាន​គំរោង​សាង​សង់សណ្ឋារ​គារ​ អូរ​តែល​នៅទីនោះដើម្បីធ្វើការ​អភិវឌ្ឍន៏ផ្នែក​ទេសចរណ៏​នៅ ក្រុង​ព្រះសីហនុអោយកាន់​តែមាន​ភាពរីកចំរើនជាង​មុន​ថែមទៀត ។ ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ​ជាឆ្នេរ​ដឬលមានខ្សាច់​សរក្បុស​ ស្រស់​ស្អាតបំផុត​ដែលបានចាត់ចូលជាឆ្នេរស្អាត​ខ្នាត​​អន្តរជាតិ​។ នៅទីនោះមាន​ខ្ចុស​លំហែកាយ​ សំរាប់ជួលមាន​តំលៃ​សមរម ។ ក្រៅពីនេះមាន​ម្ហូមអាហារ​គ្រឿង​សមុទ្រ​ ពិសេសៗ​ ផង​ដែរ​ ។ ទឹកសមុទ្រ​មាន​ពណ៌ខៀវ​ស្រងាត់​ ត្រជាក់ល្ហឺម ភ្ញៀវ​ទេសចរណ៏​ចុះលេង​ទឺក​មាន​ជួល​ពោង​ហែល​ ឬអង្គុយ​លេង​លើ​ឆ្នេរ លេង​ដីខ្សាច់លេង​បាល់​ លេង​សី​ អ្នក​ខ្លះទៀត​រក​កូន​ខ្យង​តូចៗ ជាការ​កំសាន្ត ។ អ្នកខ្លះ​ទៀតមក​ពីតំបន់​ឆ្ងាយៗ អត់បាន​ដឺង​ថា ​ទឺកសមុទ្រ​មាន​រសជាតិ ប្រៃល្វីង​ទេ​ ។ ក្រោពីការ​លេង​កំសាន្ត នៅលើ​ឆ្នេរ​ក៏មាន​ជួល អូរបរ​ ឬទូកាម៉ាស៊ីនទោលេង​លើ​កោះផង​ដែរ​ ជាពិសេស​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ ។ អ្នក​ដែលបាន​មកដល់​តែង​តែ​ថត​រូប នៅតាម​ឆ្នេរ​សមុទ្រ​ឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផង​ដែរ ។ ប្រសិនបើមាន​អ្នក​ចង់​ ធ្វើដំណើរកំសាន្ត​អោយសប្បាយនោះសូមកុំភ្លេច​ទីរមណីយដ្ឋាននៅខេត្ត​ព្រះសីហនុ​ ពិសេស​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ពេលអ្នកមកដល់អ្នក​នឺង​មាន​អារម្មណ៏អស់បាត់នូវទុក្ខ​កង្វល់​ គឺមាន​តែភាពសប្បាយៗ ជានិច្ច។