ជនជាតិចារាយ(ខ្មែរលើ)

ពីវិគីភីឌា

ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលមានប្រជាជនរស់នៅចំរុះលាយឡំគ្នាដោយឡែក ជនជាតិចារាយ (ហៅ​ថា ជន​ជាតិ​ជ្រាយ​ក៏​បាន[១]) គឺជាក្រុមមនុស្សមួយក្រុម ដែលមានដើមកំណើតនិង រស់នៅលើទឹកដីខ្មែរជាអំបូរវៀតណាមនិងរស់នៅលើទីតាំងដែលមានដីភ្នំខ្ពស់ៗ ។ ភាសាចារាយ​ឬ​ជ្រាយ គឺជាភាសាមានដើមកំណើតពី(ម៉ាឡាយូ ប៉ូលីនេស៊្យាន)ដែលជាមែកធាងនៃក្រុមភាសា(អូស្ត្រូនេស៊្យាន)។ ភាសាចារាយមានទំនាក់ទំនងទៅនឹងភាសាចាមនៃពាក់កណ្ដាលជាភាសាវៀតណាមនិងភាសា(ម៉ាឡាយូ ប៉ូលីនេស៊្យាន)នៃឥណ្ដូនេស៊ី,ម៉ាឡេស្យា,ម៉ាដាហ្គាស្កា,ហ្វីលីពីន ហើយមានផ្សេងៗទៀតអ្នកដែលរស់នៅលើកោះជាច្រើនមានដូចជាៈ ហាវ៉ៃ, ញ៉ូហ្សឺឡែន, រ៉ាប៉ានុយ, សាម៉ូ, ហ្គាម, ហ្វីជី-ល-។ មានមនុស្សប្រមាណជា៣៣២,៥៥៧ បាននិយាយថា ពួកគេគឺជាក្រុមដែលរស់នៅលើទីទួលខ្ពស់ៗ ដូចជា ឌីហ្គា ឬ ម៉ូថាញ់ណាត។ជនជាតិចារាយរស់នៅតំបន់ដំបូង នៅក្នុងខេត្ត(ចា ឡៃ និង កូនតុម ) ជាមួយ និងខេត្ត ដាកឡាក់និងខេត្តមួយចំនួនទៀត ប្រហែលជាជាងមួយពាន់ នៅក្នុងខេត្តរតនៈគីរី ក្នុងប្រទេសកម្ពុជា ។ តាមរយៈសង្គ្រាមនៅក្នុងប្រទេសវៀតណាម, ជនជាតិចារាយមួយចំនួនដូចជាៈ សមាជិកដ៏ពិសេសមួយ នៃក្រុមម៉ូនថាណាត ដែលត្រូវបានចងសម្ព័ន្ធមេត្រីជាមួយនឹង សហរដ្ឋអាមេរិច និង តំរូវអោយសហរដ្ឋអាមេរិចមានចងសម្ព័ន្ធមេត្រីជាមួយនឹងសណ្ដានរបស់ពួកគេ,ជាពិសេស ស្ថិតនៅក្នុងរដ្ឋនៃការូលីណាខាងជើង ។

វប្បធម៌​[កែប្រែ]

ប្រពៃណីទំនៀមទំលាប់ក្នុងការរស់នៅរបស់ជនជាតិចារាយគឺរស់នៅក្នុងភូមិតូចៗជាច្រើន ដែលមានចំនួនប្រជាជនពី៥០-៥០០នាក់ ។ អ្នកភូមិទាំងឡាយមិនបានអនុញ្ញាតិអោយមានទំនាក់ទំនងសាសនាខាងក្រៅឡើយ,ការកាន់កាប់កន្លែងរស់នៅរួមគ្នា ឬទីតំបន់ដែលខ្ពស់បានធ្វើការរៀបចំ ចាត់ចែងទៅតាមចំណុចកណ្ដាលភូមិស្រុក ។ ជាទូទៅគេតែងតែធ្វើអណ្ដូង, សំណាញ់បាល់ទះ, ឬម៉ាស៊ីនកិនស្រូវ ផ្ទះនៅចំណុចកណ្ដាលភូមិស្រុកដើម្បីអោយមានភាពងាយស្រួល្នុងការប្រើប្រាស់ ។ មានផ្ទះដែលមានលកកខណៈជាប្រពៃណីភាគច្រើន ត្រូវបានកសាងឡើងអំពីដើមឬស្សីទាំងស្រុង, ទោះបីជាយ៉ាងណាក៏ដោយការសាងសង់ផ្ទះ ធ្វើពីឈើគឺជាប្រជាប្រិយភាពបំផុត ហើយវាអាចមានមាន ប្រសិទ្ធភាពជាប់បានយូរអង្វែង ចំពោះពួកគេដែរ ។ ជនជាតិចារាយមានពូជពង្សខ្សែស្រឡាយ វប្បធម៌មានលំនៅនិងសាច់ញាតិខាងម្ដាយដែលមានត្រកូលទៅតាមម្ដាយធំជាងឪពុក ។ ភាគច្រើនជនជាតិចារាយគឺមានជំនឿក្នុងការគោរពបូជាយ៉ាងមុតមាំទៅ លើទេវតា​អារក្សអ្នកតា ដែលពួកគេយល់ថាអ្វីទាំងអស់នោះគឺជាអ្នកបង្កើតពួកគេមកនៅ លើផែនដីនេះ ។ ការធ្វើនិងគោរពពិធីបូជាយញ្ញ ដោយមានដង្វាយជាច្រើនដូចជាៈ សត្វជ្រូក សត្វគោ និងសត្វក្របីដែលធ្វើការកំណត់យកពេលវេលាមួយច្បាស់លាស់ដើម្បីធ្វើការឧទ្ទិសដល់ព្រលឹងខ្មោចអារក្សអ្នកតា ទាំងនោះអោយបានស្ងប់ចិត្ត ។ ទោះបីជាយ៉ាងណាក៏ដោយ, នៅក្នុងឆ្នាំ១៩៧០, អ្នកយផ្សព្វផ្សាយសាសនាគ្រឹះសាសនាជនជាតិអាមេរិចកាំង និងអ្នកដែលកាន់គ្រឹះសាសនាបានធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងជនជាតិចារាយ ។​ ដូចគ្នានេះជាលិតផល, ចំនួននៃជនជាតិចារាយកាន់សាសនាគ្រឹះនៅក្នុងប្រទេស វៀតណាមនិង នៅក្នុងប្រទេសកម្ពុជាឥឡូវនេះមានចំនួនកើនឡើងដល់១០០,០០០នាក់ ។ នៅក្នុងឆ្នាំ១៩៥០និង១៩៦០, ឃើញមានចលនាបះបោរលុបបំបាត់យ៉ាងមានប្រជាប្រិយបំផុតរវាងជនជាតិចារាយនិងសាច់ញាតិ ម៉ូនថែនញឹះរបស់ពួកគេ(ការលុបបំបាត់អត្ថន័យនៃពាក្យ រ៉ាត់ "ភ្នំនៃកូនប្រុស") ។ គោលដៅនៃការលុបបំបាត់ បានធ្វើការបង្កើតអោយមានឥស្សរភាព នៅក្នុងប្រទេសវៀតណាក្រម នៃមនុស្សដែលរស់នៅក្នុងស្រុកទាំងមូល អ្នកដែលរស់នៅទីតំបន់ដែលមានដីខ្ពស់គឺរស់នៅមានភាពជាប់លាប់ណាស់ ។ ដូចនេះលិតផលនៃចលនានោះ, រាជរដ្ឋាភិបាលប្រទេសវៀតណាម កាន់តែមានមន្ទិលសង្ស័យចំពោះជនជាតិចារាយ ។ មនុស្សជាច្រើនត្រូវរំលោភបំពាននៅចំណែកមួយនៃរាជរដ្ឋាភិបាលក្លាយទៅជាភាពញឹ្នកញាប់នៅក្នុងចំណោមម៉ូនថាណាតទាំងអស់ ។ ជនជាតិចារាយនិយម លេងសម្ដែងនូវចង្វាក់ភ្លេងជាមួយនឹង ឧបករណ៏ដូរតន្ត្រីរបស់ពួកគេ ដែលមានឧបករណ៏វង់ភ្លេងដូចជា កង ឃ្មោះ រនៀត ឃឹម ជាដើម ហើយមានការប្រើប្រាស់រួមផ្សំជាមួយនឹងឧបករណ៏ ភ្លេងប្រពៃណីផ្សេងៗ ជាច្រើនទៀត ។ ដូក រម៉ាស់(Dock Rmah) ជាក់ស្ដែងក្នុងការរស់នៅ អ្នកលេងភ្លេងជនជាតិចារាយស្ថិតនៅសហរដ្ឋអាមេរិច អ្នកស្រុកនេះបានទទួលរង្វាន់កេរ្តិ៏មរតកសិល្បៈពី រដ្ឋកាលីហ្វ័រញ៉ាខាងជើងនៅក្នុងឆ្នាំ ១៩៩៦ ។ ដូចនេះឥលូវនេះ វៀតណាមបានអនុញ្ញាតិ្តជាផ្លូវការអោយ អ្នកសាសនានិយមចំនួនប្រាំមួយនាក់គត់,ជនជាតិចារាយទាំងអស់មានការលំបាកខ្លាំងណាស់នៅពេលនោះ ។ កាលពីពេលថ្មីៗនេះ ក្នុងចំណោមជនជាតិកាណាដា មានអ្នកព្រមទទួល ជនភៀសខ្លួននៅក្នុង បរិវេណនៃសាសនាធ្វើអោយមានការធ្វើទុកបុកម្នេញដល់ពួកគេ ។

ប្រពៃណីនៃការធ្វើពិធីបញ្ចុះសពរបស់ជនជាតិចារាយ[កែប្រែ]

ប្រពៃណីនៃការធ្វើពិធីបញ្ចុះសពរបស់ជនជាតិចារាយផ្នូរ គឺមានខ្ទម តូចមួយ នៅក្នុង កន្លែងដែលមានម្ចាស់ដែលទទួលមរណភាពហើយ និងមានតង្វាយខ្លះៗផងដែរ ។ នៅជុំវិញផ្នូរគឺមានកន្លែងជាច្រើនដែលធ្វើពីឈើមានបង្គោលសសរ ចិត្តសំបកចោះឆ្កឹះ ឆ្លាក់ធ្វើជាតំណាង របស់អ្នកដែលនៅមើលថែរក្សា ។ ការធ្វើពិធីបញ្ចុះសពគឺមានតំលៃថ្លៃខ្លាំងហួសហេតុ​ហើយជារឿយៗ តម្រូវអោយមាន ពិធីបូជាយញ្ញទឹករបស់ សត្វក្របីនិងសត្វគោ ។ ប្រសិនបើគ្រួសារណាដែលទទួលមរណៈភាពហើយ មិនអាចធ្វើពិធីបុណ្យនោះបានទេ, វាប្រហែលជាមានរយៈពេលចាប់ពីបីឆ្នាំឡើងទៅ ។ បន្ទាប់ពីចំនួននៃឆ្នាំនោះមក, ផ្នូរនោះត្រូវបានទុកចោលអោយនៅរ៉ាត់រ៉ាយគ្មានអ្នកនៅថែរក្សាឡើយ ។ នេះជាទីបញ្ចប់នៃពិធីបុណ្យបញ្ចុះសពគឺការបោះបង់ចោលជាចំណុចនៃសញ្ញាសម្គាល់ ដែលសេចក្ដីស្លាប់ក្លាយទៅជាទីអវសាន្ត ហើយព្រលឹងមរណៈភាពនោះគឹមានសេរីភាព ដូចនេះការដោះលែង​អ្នកមេម៉ាយ មានការសំគាល់ក្នុងការកើតឡើងម្ដងទៀត ។

សូម​មើល​ផង​ដែរ[កែប្រែ]

  1. វចនានុក្រម​ខ្មែរ របស់​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំ​ពេញ គ.ស. ១៩៦៧ ព​​.ស. ២៥១២ បោះ​ពុម្ព​គ្រា​ទី ៥, ទំព័រ ២៧៨ ៖ ជ្រាយ ២ ន. កុលសម្ព័ន្ធ​ខ្មែរ​លើ​មួយ​ពួក ក្នុង​ពួក​ស្ទៀង, រដែ, សំរែ, ជង, ... ច្រើន​អាស្រ័យ​នៅ​ក្នុង​ខេត្ត​រតនគិរី  ។