Jump to content

ជយវម៌្ម (វ្យាធបុរ-ធ្យានបុរ)

ពីវិគីភីឌា
ជយវម៌្ម
វ្រះបាទ
រជ្ជកាលគ.ស ៧៦៣-៧៧០
រាជ្យមុន?
រាជ្យបន្ត?
សុគតគ.ស ៧៧០
ធ្យានបុរ

ព្រះបាទ ជយវម៌្ម នៃ វ្យាធបុរ និង ធ្យានបុរ (រជ្ជកាល ៧៦៣-៧៧០)។ យោងតាមសិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។ វាមានកាលបរិច្ឆេទ ឆ្នាំ៧៦៣ គ.ស. របស់ព្រះបាទជយវម្ម៌ទេវ។ សិលាចារឹកនេះបានប្រទះដំបូងនៅឆ្នាំ១៩៩៧ដែរ បន្ទាប់ពីថតសិលាចារឹកនៅវត្តពោធិវង្សលេីរួច។ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា បានឲ្យចារឹកនេះទៅ លោក មីសែល ត្រាណេ ចុះលេខដំបូងតាំងពីឆ្នាំ១៩៩៩ បន្ទាប់មកលោកគ្រូវង់ សុធារ៉ា ប្រទះឃេីញសិលាចារឹកទួលប្រាសាទនៅមេលប់ Ka.64/K.1247 នៅថ្ងៃទី៩/០៩/១៩៩៩។ ហេីយលោកក៏បានប្រាប់មិត្តបារាំងនៅសាលាបារាំងចុងបូព៌ាប្រទេសប្រទេស ទេីបគេនាំសហការីខ្មែរទៅផ្តិតនិងចុះលេខខាងលេី។ កាលបរិច្ឆេទជាតួលេខនៅខាងដេីមផ្នែកភាសាខ្មែរបានបែកបាត់ពីរតួខាងចុង នៅសល់តែផ្នែកភាសាសំស្ក្រឹតថា «វាណាឞ្ដឞដាឝាកេ» (វាណ=ព្រួញ=៥ + អឞ្ដ = ៨ + ឝដា =៦ > 685 śāke = 763 AD)។ ជាហេតុបានអោយដឹងថាមានស្ដេចព្រះនាមជយវម៌្ម ដែលស្ថិតនៅចន្លោះរាជ្យជយវម៌្មទី១ និង ជយវម្ម៌ទី២ មានព្រះនាមជយវម៌្ម ដូចគ្នាដល់ទៅ បីអង្គ។ ដោយហេតុជយវម៌្មអង្គនេះគឺជាជយវម៌្មទេវ ស្ទួនទី២។ (បើរាប់អោយត្រូវគឺ ជយវម៌្មទី៣)

ឯកសារយោង

[កែប្រែ]
  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
?
ក្សត្រចេនឡាទឹក
គ.ស ៧៦៣-៧៧០
តដោយ
?