ជយេន្ទ្រភា

ដោយវិគីភីឌា
Jump to navigation Jump to search
ជយេន្ទ្រភា
ព្រះនាង
រជ្ជកាល ??
រាជ្យមុន វ្រះបាទន្ឫបតីន្ទ្រទេវីទី២
រាជ្យបន្ត ព្រះនាងជ្យេស្ថាយ៌ា
វង្ស កៅណ្ឌិន្យ
សន្តតិវង្ស សោមវង្ស
ប្រសូត ឝម្ភុបុរ
សុគត ឝម្ភុបុរ

ព្រះនាងជយេន្ទ្រភា ប្រវត្តិក្សត្រីអង្គនេះគឺជាស្ដេចដែលគេដឹងត្រួសៗ តាមរយៈសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ ថាមានស្ដេចមួយអង្គ វ្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតីន្ទ្រទេវីទី២ ជយេន្ទ្រភា និង ជ្យេស្ថាយ៌ាសិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០ សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរឝម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។ លោកសឺដេសបានហៅទ្រង់ថាវ្រះបាទជយវម៌្ម(ស្ទួន ៧៧០-៧៨១) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងវ្រះបាទជយវម៌្មទី២ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖វ្រះបាទជយវម៌្មទី២មិនមែនត្រឹមតែមកពី​ភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ

ឯកសារយោង[កែប្រែ]

  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះនាងន្ឫបតីន្ទ្រទេវីទី២
ក្សត្រីនៃចេនឡាទឹក រឺ ក្សត្រីនៃឝម្ភុបុរ តដោយ
ព្រះនាងជ្យេស្ថាយ៌ា