ជ័យវរ្ម័នទី៥
ជ័យវរ្ម័នទី៥ | ||||
![]() | ||||
Jayavarman V Les temples d'Angkor La Statue du Bouddha couché au temple de Baphûon. | ||||
រជ្ជកាល | ៩៦៨-១០០១ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ៩៦៨ | |||
ព្រះនាមពេញ | ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ | |||
មរណៈនាម | បរមវីរៈលោក [១] | |||
ក្សត្រមុន | រាជេន្ទ្រវរ្ម័នទី២ | |||
រាជបន្ត | ឧទ័យទិត្យវរ្ម័នទី១ | |||
សន្តិវង្ស | កៅណ្ឌិន្យ (អំបូរខ្មែរជ្វា) | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១០០១ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ហិណ្ឌូសាសនា លទ្ធិ
ព្រះសិវៈ និយម និង ពុទ្ធសាសនា មហាយាន |
ជ័យវរ្ម័នទី៥ (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ" មិនមានកំណត់ត្រារៀបអភិសេករបស់ព្រះអង្គឡើយ តាមពង្សសាវតា គេដឹងត្រឹមថា ព្រះអង្គជាបុត្រាព្រះបាទ "រាជេន្ទ្រវរ្ម័នទី២" ហើយព្រះអង្គក៏ជាស្ដេចសឹកសង្គ្រាមដ៏ខ្លាំងពូកែផងដែរ ។[២]
ការកសាងរាជវាំងថ្មី[កែប្រែ]
ក្នុងរាជព្រះបាទ "ជ័យវរ្ម័នទី៥" ព្រះអង្គបានចាប់ផ្ដើមសាងសង់ ប្រាសាទភិមានអាកាស ដែលជាទីចាប់ផ្ដើមរបស់ព្រះអង្គក្នុងការកសាងរាជវាំងថ្មី ដើម្បីពង្រីកឥទ្ធិពលអំណាចរបស់ព្រះអង្គក្នុងការគ្រប់គ្រងព្រះនគរ ចំណែករាជដំណាក់របស់ អង្គព្រះមហាក្សត្រ សុទ្ធតែស្រោបទៅដោយមាស ដែលបង្ហាញពីកិត្យានុភាព និងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ក្រោមការដឹកនាំរបស់ព្រះអង្គ រាជវាំងថ្មីរបស់ព្រះអង្គត្រូវបានប្រសិទ្ធនាមថា "ជ័យឥន្ទ្រនាគគិរី" (អង់គ្លេស: Jayendranagarī) ដែលមានន័យថា រាជវាំងភ្នំនាគរបស់ព្រះឥន្ទ្រ ហើយព្រះអង្គក៏ស្ថាបនារាជធានីបន្ថែមផងដែរ ។[៣] [៤]
ការីកចម្រើនផ្នែកសិល្បៈរបាំ[កែប្រែ]
ល្ខោនខោល (Lakhon Khol Mask Dance)
ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ ការរីកចម្រើនផ្នែកសិល្បៈរបាំ ដែលប្រែសម្រួលចេញពីសិល្បៈរបាំ ល្ខោនណាំងស្បែក ឬ ល្ខោនស្បែកធំ មកជាទម្រង់សិល្បៈមុខខ្មុក នៃការសម្ដែងសាច់រឿងដោយពាក់របាំងមុខរាំក្នុងទម្រង់ជាតួអង្គផ្សេងៗ ដែលត្រូវបានគេសម្គាល់ឈ្មោះរបាំនេះថា "ល្ខោនខោល" យោងតាមរយៈសិលាចរឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប K.566 គ.សករាជ ៩៧៩ បានពណ៌នាថា៖ អង្គម្ចាស់ម្នាក់នាម "វ្រៈកម្រៈតេងឥសានសិវៈ" លោកគឺ ជាប្រធានក្រុមនាដខោល ដែលត្រូវនាំយកមនុស្សមួយក្រុមពី "ខេត្រវ្យាធៈបុរៈ" ឱ្យទៅបម្រើនារាជវាំង "ជ័យឥន្ទ្រនាគគិរី" នាផ្ទះនាដខោល ។[៥]
ទំនាក់ទំនង ពុទ្ធសាសនាមហាយាន[កែប្រែ]
Jayavarman V Buddha Mahayana
ក្នុងរាជព្រះបាទ "ជ័យវរ្ម័នទី៥" ការហូរចូលនៃទំនាក់ទំនង ពុទ្ធសាសនា មហាយាន បានធ្វើឱ្យព្រះអង្គទទួលយកសាសនាព្រះពុទ្ធមកបន្ថែមទៀត ដោយព្រះអង្គបានសាងសង់ប្រាសាទមួយបូជាចំពោះពុទ្ធសាសនា ប្រាសាទនោះគឺ ប្រាសាទបាពួន ។[៦] នៅក្នុងរាជរបស់ព្រះអង្គ តែងមានជម្លោះរវាងអ្នក ព្រហ្មញ្ញ សាសនា និង អ្នកពុទ្ធសាសនា ជារឿយៗ ដូចនេះហើយទើបប្រាសាទបាពួន មិនត្រូវបានសាងសង់បញ្ចប់ឡើយ យ៉ាងណាវិញ ព្រះអង្គនៅតែមានទំនោរច្រើនទៅលើព្រះពុទ្ធសាសនា តែព្រះអង្គក៏មិនបានបោះបង់និងការគោរពប្រតិបត្តិទៅលើព្រហ្មញ្ញសាសនាផងដែរ ។[៧]
ស្ថាប័ត្យកម្មដែលទ្រង់បានកសាង[កែប្រែ]
- ប្រាសាទភិមានអាកាស គ.សករាជ 968 AD.[៨]
- ប្រាសាទបាពួន
- ប្រាសាទតាកែវ ឈ្មោះដើម "ហេមស្រឹង្គគិរី" (អង់គ្លេស: Hemasringagiri) មានន័យថា ប្រាសាទភ្នំទ្រនុងមាស តំណាងឱ្យទីដ្ឋាន នៃភ្នំព្រះសុម៉ែរ (អង់គ្លេស: Represent Mount Meru)[៩]
មើលផងដែរ[កែប្រែ]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]
ជ័យវរ្ម័នទី៥ (គ.ស ០០០-១០០១)
| ||
មុនដោយ រាជេន្ទ្រវរ្ម័នទី២ |
ចក្រភពខ្មែរ ៩៦៨–១០០១ |
តដោយ ឧទ័យទិត្យវរ្ម័នទី១ |
ឯកសារយោង[កែប្រែ]
- ↑ Bijan Raj Chatterjee (1964) Indian Cultural Influence in Cambodia, Publisher: University of Calcutta, Original from the University of Michigan p.288
- ↑ Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
- ↑ Société asiatique (Paris, France), Centre national de la recherche scientifique (France) (1932) Journal asiatique, Publisher: Société asiatique, Original from the University of California
- ↑ Helen Ibbitson Jessup, Sāramandīr Jāti Kambujā (2006) Chefs d'œuvre du Musée national du Cambodge , Publisher: Contributor Friends of Khmer Culture p.112 ISBN: 9995083604
- ↑ Dr. Vong Sotheara (2003) Inscriptions of Cambodia: Pre-Angkorian period, Publisher: Royal University of Phnom Penh p.216 ISBN: 9789996328244
- ↑ Deane H. Dickason (1937) Wondrous Angkor , Publisher: Kelly & Walsh, Original from the University of Michigan p.147
- ↑ Sākalvidyālăy Bhūmin Bhnaṃ Beñ (14-16 November 2006) Proceedings: 9th Socio-Cultural Research Congress on Cambodia, Publisher: Royal University of Phnom Penh, Original from University of California, Berkeley p.1058 ISBN: 9995084740
- ↑ George B. Walker (1955) Angkor Empire, Publisher: Signet Press, Original from the University of Michigan p.132
- ↑ Charles Higham (2004) The Civilization of Angkor, Publisher: University of California Press p.192 ISBN: 0520242181