ជ័យវុទ្ធីវង្ស
ការរចនា
| ព្រះជ័យវង្ស | |||||
|---|---|---|---|---|---|
| ព្រះបាទ | |||||
| រជ្ជកាល | គ.ស ៥១១-៥៦០ | ||||
| រាជ្យមុន | ព្រះបាទសហស្សរង្សី | ||||
| រាជ្យបន្ត | ព្រះបាទបទុមវរវង្ស | ||||
| ស្វាមី/មហេសី | អគ្គមហេសីបទុមកេសរ | ||||
| បុត្រ | ព្រះបទុមកុមារ | ||||
| |||||
| សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
| បិតា | ព្រះបាទសហស្សរង្សី | ||||
| មាតា | ព្រះនាងច័ន្ទបុប្ផា | ||||
| ប្រសូត | គ.ស ៤៨៦ មហានគរ | ||||
| សុគត | គ.ស ៥៦០ មហានគរ នគរគោកធ្លក | ||||
ព្រះបាទជ័យវុទ្ធីវង្ស (គ.ស ៤៨៦-៥៦០) រជ្ជកាល (គ.ស ៥១១-៥៦០) ព្រះជ័យវង្ស ដែលមានព្រះជន្ម២៥វស្សា បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជានៅថ្ងៃទី ១១កើត ខែអាសាធ ឆ្នាំថោះ ព.ស ១០៥៥ ត្រូវជា គ.ស. ៥១១ ព្រះអង្គជាមហាក្សត្រទី៩ ព្រះអង្គមានបរមនាម ព្រះបាទជ័យរុទ្ធីវង្ស ព្រះរាជធានីស្ថិតនៅព្រះមហានគរជានិច្ច។ ក្នុងឆ្នាំរកា ព្រះអគ្គមហេសីបទុមកេសរ បានប្រសូតព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម បទុមកុមារ ព្រះរាជាបានដាក់ឈ្មោះដូច្នេះ គឺចង់ឲ្យដូចទៅនឹងឈ្មោះម្ដាយ ព្រះបាទជ័យរុទ្ធីវង្សសោយរាជ្យប្រទេសកម្ពុជាបាន ៥០ ឆ្នាំ ព្រះអង្គចូលទិវង្គត នៅឆ្នាំរោង ក្នុងព្រះជន្ម ៧៤ វស្សា។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
| មុនដោយ ព្រះបាទសហស្សរង្សី |
មហានគរ | តដោយ ព្រះបាទបទុមវរវង្ស |