ឈួន វណ្ណារ័ត្ន

ពីវិគីភីឌា

អង្គ ឬគន្លឹះរបស់ភាសាខ្មែរ មាន ៣ យ៉ាងគឺៈ

១-សូរសាស្ដ្រ ក្បួនប្រើខ្យល់សំឡេងឱ្យលាន់ឡើង មានន័យច្បាស់លាស់ធំទូលាយឥតទើសទាល់ ។ សូរសាស្រ្តភាសាខ្មែរ មានឥទ្ធិពលជាងគេក្នុងលោក ព្រោះអាចថាត្រាប់តាមភាសានានាក្នុងលោកបាន ដូចសុទ្ធតែម្ដង ដូចជា៖ ហ្វ្រង់ដឺហ្គោល, អុក្ស៊ីហ្សែន....ជាដើម ។ ២-រូបសាស្ត្រៈ ក្បួនចែកទម្រង់ពាក្យ និងការបញ្ចេញពាក្យឱ្យមានរូបតៗគ្នាទៀតបាន ដូចជា៖ កំណល់>ខ្នល់, កាន់>កំណាន់-ខ្មាន់, កើត>កំណើត-ខ្នើត ជាដើម ។ ៣-និយន្តសាស្ត្រៈ ក្បួនវាក្យសព្ទ និយាយពីន័យរបស់ពាក្យ និងការប្រែប្រួលន័យរបស់ពាក្យនីមួយៗ ។ និយន្តសាស្ត្រភាសាខ្មែរមាន ៤ បែបគឺ ១-ពាក្យដូចគ្នាមានន័យខុសគ្នា ដូចជាៈ -សាប (ន) គ្រឿងនេសាទុបករណ៍ ប្រភេទៈ ទ្រូ, លប, លាយ, សាប (គុ) ដែលផ្ទុយពីប្រៃ (កិ) សាបព្រោះបណ្ដុះដាំ ម្យ៉ាងទៀត ពាក្យនិយាយឮដូចគ្នា តែមានន័យផ្សេងគ្នា តាមអក្សរ តាមដំណើរសេចក្ដី ដូចជាៈ ផ្សា, ផ្សាចិត្ត, ចិត្ត, គេ, គេហ៍, កល, កល់, ជប, ជប់, ដុះ, ដុស...។ល។ ២/-ពាក្យនិយាយឮផ្សេងគ្នា តែមានន័យដូចគ្នា ប្រើតាមដំណើរសេចក្ដី ដូចជាៈ វិនាស, អន្តរធាន, ក្ស័យ, អន្តរាយ, មោឃៈ, សោះសូន្យ, បាត់បង់, ទទេ, ឃែត....។ ៣/-ការប្រែប្រួលន័យដោយភ្ជាប់ពាក្យ ដូចជាៈ បង់ (កិ) ដាក់, ទម្លាក់ចុះ,.. បត់ (កិ) ត្រឡប់តាមទំនង, ត្រឡប់ជាផ្នត់ ។ យកពាក្យទាំងពីរនេះ តភ្ជាប់គ្នា>បង់បត់ (ន) មានន័យថា ទេព្រ័ក្ស អារក្ស អ្នកតា ទៅវិញ ។ ៤/-ការប្រែន័យតាមសម័យ ដូចជាៈ គោត្រ មានន័យថា ក្រោលគោ អត្ថន័យប្រែថា ខ្សែស្រឡាយ..

អត្ថបទសិក្សាស្រាវជ្រាវដោយៈ ឈួន វណ្ណារ័ត្ន អតីតនិស្សិតជំនាន់ទី5 នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ផ្នែកៈ វិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា 2007-2011