Jump to content

ដែកថែបក្នុងឡភ្លើង

ពីវិគីភីឌា

អំពីអ្នកនិពន្ធ

[កែប្រែ]

លោក គឹម ពិសិដ្ឋ មានស្រុកកំណើតឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅឆ្នាំ២០១២ ពិសិដ្ឋ​បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។

ក្រោយមក នៅឆ្នាំ២០១៦ លោកបាន បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញកម្មវិធីសិក្សា និងការបង្រៀន ពីសាកលវិទ្យាល័យ Valaya Alongorn Rajabhat University under the Royal Patronage Thani រាជាណាចក្រថៃ។

លោកធ្លាប់បម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេស​ នៅសាលា​រៀនឯកជន ក្នុងឆ្នាំ២០១០ ដល់ ២០១៥។ រីចំណែកឯបច្ចុប្បន្ន លោកគឺជាប្រធានបណ្ណាល័យ American Corner Cambodia ក្រុងបាត់ដំបង។

ដែកថែបក្នុងឡភ្លើង

[កែប្រែ]

និពន្ធដោយ គឹម ពិសិដ្ឋ

គ្រឹះស្ថានបោះពុម្ភឯកសារខ្មែរ

នាយកគ្រឹះស្ថានបោះពុម្ភៈ ឡឹក ជំនោរ

នាយកប្រតិបត្តិៈ ហេង ឧត្តម

បណ្ណាធិការៈ ឃឹម ច័ន្ទសុអហំ

រចនាទំព័រៈ ប៉ាកកាខ្មែរ

រចនាក្របៈ ឡាំ លឹម

ជំនួយការគ្រឹះស្ថានៈ វ៉ន សុគន្ធារី និងហ៊ីង ស្រីរ័ត្ន

ផ្នែកទីផ្សារៈ ធិន ឌីម៉ង់

អាសយដ្ឋានៈ ផ្ទះលេខ៥០ ផ្លូវ P-០៥ បុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ទូរស័ព្ទទំនាក់ទំនងៈ (៨៥៥)៩២ ៧៨៨ ៩៩០

គេហទំព័រៈ www.khmerbooks.net

ទូរលេខៈ khmerbookspub@gmail.com

លេខ ISBN-13: 978-9924-542-01-8

បោះពុម្ភលើកទី១ ចំនួន ១​ ០០០ច្បាប់ ខែវិច្ឆិកា គ.ស.២០១៩ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខ្នាត ១៤.៥x២០.៥ សង់ទីម៉ែត្រ កម្រាស់ ២២៦ទំព័រ តម្លៃ ២៨ ០០០រៀល

ទាក់ទងលក់ដុំ និងលក់រាយ៖ (+៨៥៥)៨៩ ៨៥៩ ៧៦៤

រក្សាសិទ្ធិដោយ គឹម ពិសិដ្ឋ គ.ស.២០១៩


រវាងភាពខ្លាំង និងភាពខ្សោយ

លោកអ្នកច្បាស់ជាធ្លាប់ដឹងហើយថា កូនមាន់វិញយកឡើងដោយរបៀបណា។ ជាធម្មជាតិ វាប្រើចំពោះរបស់វាដើម្បីប្រឹងចោះទម្លុះសំបកពងចេញមកខាងក្រៅ។ តែតើហេតុអ្វីក៏វាមិនប្រើស្លាប ខ្នង ឬក៏កន្ទុយរបស់វាដើម្បីបុកទម្លុះចេញមកក្រៅ? ពីព្រោះចំពុះរបស់កូនមាន់ពេលដែលស្ថិតនៅក្នុងពងគឺជាចំណុចខ្លាំងជាងគេតែមួយគត់ដែលវាមាន។

ដើរមកដល់ត្រង់ចំណុចនេះ ប្រហែលជាមានអ្នកខ្លះនៅមិនទាន់ដឹងថាខ្លួនឯងមានអ្វីជាចំណុចខ្លាំងរបស់ខ្លួននៅឡើយផងទេ។ សូមអ្នកសាកឈប់មួយភ្លែត ហើយងាកមកគិតអំពីខ្លួនឯងមើល។ តើអ្នកអាចឆ្លើយប្រាប់ខ្លួនឯងបានទេថា តើអ្នកមានភាពខ្លាំងទៅលើអ្វី ឬតើអ្នកពូកែ និងចូលចិត្តធ្វើអ្វី។ តាមរយៈបទពិសោធន៍កន្លងមក តើអ្នកធ្លាប់សម្រេចបានការងារអ្វីល្អៗខ្លះ។