Jump to content

ដ្រាស្តាម៉ាត កាណាយាន

ពីវិគីភីឌា
ដ្រាស្តាម៉ាត កាណាយាន
Դրաստամատ Կանայեան}}
រដ្ឋមន្ត្រីការពារជាតិអាមេនី
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៨៨១
អ៊ីហ្គឌីរ ,ខេត្តអ៊ីវ៉ាន,ចក្រភពរុស្សី
ស្លាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៦(នៅអាយុ៧១ឆ្នាំ)
បូស្តូន,អាមេរិច
សញ្ជាតិជនជាតិអាមេនី
គណបក្ស​នយោបាយសហព័ន្ធបដិវត្តប្រជាជនអាមេនី
ឈ្មោះហៅក្រៅGeneral Dro

ជីវប្រវត្តិ

[កែប្រែ]

ដ្រាស្តាម៉ាត កាណាយាន ឬគេហៅលោកថា ឌីរូ(Dro)បានកើតនៅខែឧសភា ថ្ងៃទី៣១ ឆ្នាំ១៨៨៤ នៅក្នុងស្រុកសុម៉ាលី(ទួកគីសព្វថ្ងៃ) ចក្រភពរុស្សី គ្រួសាលោកជាជនជាតិអាមេនីភាគតិចដែលរស់នៅក្នុងសហគមន៍ពរពេញទៅដោយ ជនជាតិរុស្សី ជនជាតិឃឺដ ជនជាតិទួក លោកធំឡើង ដោយឃើញអំពីការរំលោភបំពានពីពួកអូតូម៉ង់ទៅលើជនជាតិអាមេនីនិងអំពើហិង្សារផ្សេងៗព្រមទាំងចម្បាំងរវាងរុស្សីនិងអូតូម៉ង់ លោកបានសិក្សានៅក្រុងទីភ្លីស(សព្វថ្ងៃទីក្រុងប្រទេសហ្សកហ្ស៊ី)និងទទួលបានការសិក្សាតិចតួច ប៉ុន្តែលោកត្រូវបានធ្លាក់ចូលក្នុង មនោគមន៍ជាតិនិយម បដិវត្តនិយម ជៀសជាងជាងការសិក្សារ ក្នុងវ័យជំទង់លោកបានចូលរួមក្នុង សហព័ន្ធបដិវត្តប្រជាជនអាមេនី គឺជាបដិវត្តដែលបង្កើតក្នុងន័យ ការពារប្រជាជនអាមេនី និង ទាមទារឯករាជ្យភាពអោយប្រជាជនអាមេនី

Khetcho_(Khachadur_Amiryan)_and_Dro_(Drastamat_Kanayan)

នៅដើមឆ្នាំ១៩០០ជាង ប្រជាជនអាមេនីជាច្រើនត្រូវបានអូតូម៉ង់សម្លាប់ លោកដ្រូបានចូលរួមចម្បាំងនេះក្នុងការប្រឆាំងពួកអូតូម៉ង់ដើម្បីការពារប្រជាជនអាមេនី ហេតុហើយទើបលោកទទួលបានភាពល្បីល្បាញក្នុងការ រៀបចំផែនការ ភាពក្លាហាន

បម្រើការវិស័យយោធា

[កែប្រែ]

អំឡុងឆ្នាំ១៩១៤-១៩១៨ ក៏ជាឆ្នាំដែលសង្គ្រាមលោកលើទី១ចាប់ផ្ដើម។ ប្រទេសអូតូម៉ង់បានសម្លាប់ជនជាតិអាមេនី ដែលប្រព្រឹត្តការណ៍នោះគេហៅថា អំពើប្រល័យពូជសាសន៍អាមេនីពេលនោះលោកបានបង្កើត ក្រុមស្ម័គ្រចិត្តអាមេនី ក្នុងការចូលរួមជាមួយចក្រភពរុស្សីក្នុងច្បាំងនិងពួកអូតូម៉ង់វិញ នៅឆ្នាំ១៩១៨ លោកបានដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមនោះ ដោយទប់ស្កាត់ពួកអូតូម៉ង់ក្នុងឈ្លានពានមកកាន់តំបន់ខាងកើតអាមេនី ជ័យជម្នះនេះបានបង្កើតអោយមាន សធារណៈរដ្ធអាមេនីដំបូងនៅឆ្នាំ១៩១៨

ក្រោយពីបានបង្កើតសធារណៈរដ្ធអាមេនី លោកដ្រូបានក្លាយជាមន្រ្តីនៃក្រសួងការពារជាតិ។ លោកបានព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍយោធាអាមេនីដើម្បីការពារប្រទេសអាមេនី ពីប្រទេសជិតខាងដូចពួកទួក និងពួកម៉ូសីម ប៉ុន្តែប្រទេសអាមេនីពេលនោះពិតជាខ្សោយណាស់ ហើយក្រីក្រផងដែល និងនៅជុំវិញទៅដោយប្រទេសធំទៀតដូចជា រុស្សីនិងអូតូម៉ង់។ នៅឆ្នាំ១៩២០ ប្រទេសអាមេនីក៏ត្រូវបានសូវៀតឈ្លានពានក្នុងកាន់កាប់និងប្រែក្លាយជាសមាជិកនៃសហភាពសូវៀត

ក្រោយសូវៀតកាន់កាប់អាមេនី លោកបានរត់ទៅប្រទេសផ្សេងៗនៅអ៊ឺរ៉ុបដូច ជា បារាំង អាល្លឺម៉ង់ រូម៉ានី។ ក្នុងអំឡុងសង្គ្រាមលោកលើទី២ លោកបានចូលរួមជាមួយអាល្លឺម៉ង់ច្បាំងជាមួយសូវៀតក្នុងការរំដោះប្រទេសរបស់លោកមកវិញ និងសង្ឈឹមថាអាល្លឺម៉ង់និងជួយផងដែល លោកក៏បានបង្កើតសហព័ន្ធអាមេនីដែលសមាជិកក្នុងនោះជាច្រើន ជនភៀសសឹកនិងអ្នកទោសសង្គ្រាម ក្រោយសង្គ្រាមលោកលើទី២បានបញ្ចប់លោកត្រូវបានអាមេរិចចាប់ខ្លួនដោយសង្ស័យថាលោកជា ឧក្រិដ្ឋជនសង្គ្រាម ប៉ុន្តែមកលោកត្រូវបានគេដោះលែងវិញដោយសារលោកមិនបានពាក់ព័ន្ធអីជាមួយពួកណាសុីទេ លោកបានស្លាប់នៅសហរដ្ឋអាមេរិចប៉ុន្តែបេះដូង និងព្រលឹងលោកមិនដែលបំភ្លេចការរំដោះប្រទេសរបស់លោកទេ