ណារុហ៊ីតុ

ពីវិគីភីឌា
ណារុហ៊ីតុ
សម្តេចព្រះអធិរាជ
សម្តេចព្រះអធិរាជណារុហ៊ីតុ ក្នុងឆ្នាំ 2019
អធិរាជជប៉ុន
រជ្ជកាល1 ឧសភា 2019 – បច្ចុប្បន្ន
រាជាភិសេក22 តុលា 2019
អង្គមុនអាគីហ៊ីតុ
រជ្ជទាយាទដោយស​ន្ម​ត់ព្រះអង្គម្ចាស់ហ្វ៊ុមិហ៊ីតុ​ អាគីស្ស៊ីណុមីយ៉ា
នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ
យ៉ូស្ស៊ិហ៊ីដេ ស៊ូហ្គា
ប្រសូត (1960-02-23) February 23, 1960 (អាយុ 64)
ព្រះបរមរាជវាំងតូក្យូ
រាជបច្ឆាញាតិព្រះនាងអៃកុ តូស្ស៊ីណុមីយ៉ា
ឈ្មោះសម័យ និងកាលបរិច្ឆេទ
រេវ៉ា: 1 ឧសភា 2019 – បច្ចុប្បន្ន
វង្សរាជវង្សជប៉ុន
បិតាអាគីហ៊ីតុ
មាតាព្រះអធិរាជិនីមីឈីកុ
សាសនាស៊ីនតូ

សម្តេចព្រះអធិរាជ (ជប៉ុន: 天皇陛下, Tennō Heika, តេនណូហេកា) ព្រះនាមពិត​​ ណារុហ៊ីតុ​ (ជប៉ុន: 徳仁, Naruhito)​ ជាព្រះអធិរាជជប៉ុនព្រះអង្គទី 126 និងព្រះអង្គ​បច្ចុប្បន្ន ទ្រង់ឡើងគ្រងរាជ្យបន្តពីសម្តេចសម្ដេចព្រះអធិរាជអាគីហ៊ីតុនៅថ្ងៃទី 1 ឧសភា 2019 ទ្រង់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហ្គាគុស៊្យូអ៊ីននិងសាកលវិទ្យាល័យអុកហ្វដ ទ្រង់ចាប់អារម្មណ៍ក្នុងរឿងរបស់ប្រវត្តិសាស្រ្តនិងតន្ត្រី ហើយទ្រង់អនុគ្រោះការលេងវីយូឡាផងដែរ​ ព្រះអង្គទ្រង់បានរៀបការជាមួយម៉ាសាកុ អូវ៉ាដា បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច សាកលវិទ្យាល័យហាវ៉ាដ និងក្នុងវិស័យការទូតនៅក្រសួងការបរទេស

ព្រះនាម[កែប្រែ]

មុននឹងក្លាយជាអធិរាជ​ ទ្រង់បានសំដៅជាទូទៅក្នុងសារព័ត៌មានជប៉ុនដោយព្រះនាមនិងតំណែងរបស់ព្រះអង្គម្ចាស់ ពេលឡើងគ្រងរាជ្យ ទ្រង់មិនត្រូវបានគេសំដៅដោយព្រះនាមរបស់ព្រះអង្គទៀតទេ​ ប៉ុន្តែផ្ទុយទៅវិញត្រូវបានគេហៅថា "សម្តេចព្រះអធិរាជ (ជប៉ុន: 天皇陛下, Tennō Heika)" ដែលអាចត្រូវបានគេហៅថា "សម្ដេច (ជប៉ុន: 陛下, Tennō Heika)"​[១] ជាលាយលក្ខណ៍អក្សរអធិរាជត្រូវបានគេសំដៅជាផ្លូវការផងដែរថាជា "ព្រះចៅអធិរាជសោយរាជ្យ (ជប៉ុន: 今上天皇, Kinjō Tennō)"​ សម័យរបស់សម្តេចព្រះអធិរាជរជ្ជកាលមានឈ្មោះ "រេវ៉ា" (ជប៉ុន: 令和, Reiwa) តាមប្រពៃណីទ្រង់ត្រូវបានផ្លាស់ប្តូរព្រះនាម​ អធិរាជរេវ៉ា (ជប៉ុន: 令和天皇, Reiwa Tennō) តាមបញ្ជាគណៈរដ្ឋមន្ត្រីក្រោយមរណភាព​ ឈ្មោះរបស់សម័យក្រោយក្រោមទាយាទរបស់ព្រះអង្គនឹងត្រូវបានសាងសង់បន្ទាប់ពីដែលទ្រង់បានមរណភាពឬមុនពេលដាក់រាជ្យ[២]

ព្រះរាជប្រវត្តិ[កែប្រែ]

អធិរាជណារុហ៊ីតុមានព្រះឥស្សរិយយសដើមថា ហ៊ីរ៉ុណុមីយ៉ា (ជប៉ុន: 浩宮)​ ទ្រង់ប្រសូតនៅថ្ងៃទី 23 កុម្ភៈ 1960 នៅមន្ទីរពេទ្យការិយាល័យរាជវង្សានុវង្ស​ នៅក្នុងព្រះបរមរាជវាំងតូក្យូ ហើយរក្សាព្រះរាជឥស្សរិយយសបន្ទាប់មករហូតដល់ឆ្នាំ 1991[៣] ដូច្នេះត្រូវបានស្ថាបនាឡើងជាមកុដរាជកុមារ សម្រាប់ពីរឆ្នាំបន្ទាប់អធិរាជស្យូវ៉ាព្រះអយ្យកោរបស់ព្រះអង្គបានសុគតនៅឆ្នាំ 1932

ទ្រង់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យហ្គាគុស៊្យូអ៊ីង ក្នុងសាខាប្រវត្តិសាស្ត្រនៅឆ្នាំ 1982 និងឆ្នាំ 1988 រៀងៗខ្លួន ប៉ុន្តែនៅឆ្នាំ 1983-1985 ទ្រង់បានទៅសិក្សានៅមហាវិទ្យាល័យម៉េរតុននៃសាកលវិទ្យាល័យអុកហ្វដ សហរាជាណាចក្រ

ព្រះអង្គចូលចិត្តលេងវីយូឡា រួមទាំងការរត់ចុកហ្គីង និងការ​ឡើងភ្នំ លើស​ពី​នេះ​ទៀតព្រះអង្គក៏មានព្រះរាជនិពន្ធសៀវភៅ The Thames and I: A Memoir of Two Years at Oxford ដែលជាកំណត់ហេតុប្រចាំថ្ងៃខណៈពេលដែលព្រះអង្គសិក្សានៅអុកហ្វដ

ជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គ[កែប្រែ]

អាពាហ៍ពិពាហ៍[កែប្រែ]

ព្រះអង្គម្ចាស់ណារុហ៊ីតុបា​នរៀបការជាមួយស្ត្រីអាយុ 29 ឆ្នាំ ជាជនជាតិជប៉ុន មាននាមថា ម៉ាសាកុ អូវ៉ាដា អ្នកការទូតនៅក្រសួងការបរទេស នៅកន្លែងដដែលដែលធ្វើការរបស់បិតារបស់នាងគឺ ហ៊ីសាស្ស៊ី អូវ៉ាដា ដែលបច្ចុប្បន្នជាតុលាការយុត្តិធម៌អន្តរជាតិ ហើយជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស រួមទាំងអតីតទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ ដោយការិយាល័យព្រះបរមរាជវាំង បានប្រកាសការភ្ជាប់ពាក្យរបស់ព្រះអង្គទាំងពីរ នៅថ្ងៃទី 19 ខែមករា ឆ្នាំ 1996

ព្រះរាជពិធីមង្គលការ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 9 ខែមិថុនាឆ្នាំ 1996 នៅប៉មស៊ីនតូរបស់ព្រះបរមរាជវាំងតូក្យូ មានភ្ញៀវដែលបានអញ្ជើញប្រហែល 800 នាក់ ដែលរួមទាំងព្រះរាជវង្សពីរាជវង្សនៅអឺរ៉ុបមានច្រើន ហើយមានត្រូវបានផ្សាយបន្តផ្ទាល់ដល់អ្នកមើលប្រមាណ 500 លាននាក់នៅទូទាំងពិភពលោក ទាំងពីរបានជ្រើសរើសផ្ទះសំណាក់នៅវិមានតូហ្គូ នៅក្នុងស្រុក​មីណាតុ តូក្យូ

ព្រះអង្គទាំងពីរមានព្រះរាជធីតា 1 ព្រះអង្គ គឺ ព្រះនាងអៃកុ តូស្ស៊ីណុមីយ៉ា (敬宮愛子内親王, Toshinomiya aiko naishin'nō, ប្រសូត 1 ធ្នូ 2001)

ភាពចម្រូងចម្រាសប្រឆាំងនឹងព្រះជាយា[កែប្រែ]

នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2008 មកុដរាជកុមារណារុហ៊ីតុទ្រង់ព្យាយាមអោយធ្វើឱ្យសាធារណជនយល់ពីព្រះនាងម៉ាសាកុព្រះជាយារបស់ព្រះអង្គ ដែលទ្រង់កំពុងជួបប្រទះភាពតានតឹងនិងធ្លាក់ទឹកចិត្ត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាទ្រង់ជាការកែតម្រូវមិនប្រក្រតី មកុដរាជកុមារណារុហ៊ីតុ ទ្រង់តម្រាស់ថា "ខ្ញុំចង់អោយអ្នករាល់គ្នាយល់ពីរឿងនោះ ម៉ាសាកុនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដោយមានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន សូមបន្តមើលនាងដោយក្តីអាណិត" ទោះយ៉ាងនេះក៏ដោយមាន​ការប្រឈួនរបស់អធិរាជិនីម៉ាសាកុ ត្រូវឃើញថាអាចមកពីទ្រង់ត្រូវបង្ខំអោយប្រសូតកាលព្រះរាជឱរសជាថាដែលអង្គរជ្ជទាយាទ ព្រោះតាមបុរាណរាជប្រពៃណីនិងច្បាប់ហើយស្ត្រីមិនអាចឡើងសោយរាជ្យបាន[៤][៥]

សម្តេចព្រះអធិរាជនៃជប៉ុន[កែប្រែ]

នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 ការិយាល័យព្រះបរមរាជវាំង បានប្រកាសថាអធិរាជអាគីហ៊ីតុ ដាក់រាជ្យនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2019 ដោយសារតែទ្រង់បានឃើញថាទ្រង់ស្ថិតក្នុងវ័យចំណាស់​ លើសពីនេះទៅទៀតសុខភាពកាន់តែយ៉ាប់យ៉ឺន ធ្វើអោយព្រះរាជកិច្ចបានពិបាក ហើយនឹងបើកផ្លូវអោយព្រះអង្គម្ចាស់ណារុហ៊ីតុ មកុដរាជកុមារ ឡើង​សោយរាជ្យ​ជំនួស​វិញ

ជាលើកដំបូងក្នុងរយៈពេលជាង 200 ឆ្នាំ ដែលអធិរាជជប៉ុនប្រកាសដាក់រាជ្យ បន្ទាប់ពីអធិរាជកុកាគុដាក់រាជ្យទៅជាមួយអធិរាជនិនកូ ព្រះរាជឱរស​ ព្រះអង្គចុងក្រោយបំផុត នៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 1817 (ថ្ងៃទី 22 ខែទី 3 ឆ្នាំ​ប៊ុងកាទី 14) ដែលក្រុមប្រឹក្សាការិយាល័យព្រះបរមរាជវាំង ដែលមាននាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ​ រួមជាមួយនឹងប្រធានសភាតំណាងរាស្រ្ត គណៈអង្គមន្ត្រី​ និងតំណាងសមាជិករាជវង្សជប៉ុន ព្រះអង្គម្ចាស់ម៉ាសាហ៊ីតុ ហ៊ីតាឈីណុមីយ៉ា ទ្រង់ចេញមកជាមួយព្រះនាង​ ព្រះនាងហាណាកុ ព្រះរាជបុត្រី ​បានមានការជួបប្រជុំគ្នានៅថ្ងៃសុក្រទី 1 ខែធ្នូ ឆ្នាំ 2017 ដើម្បីកំណត់កាលបរិច្ឆេទសមស្របក្នុងការដាក់រាជ្យបល្ល័ង្ករបស់អធិរាជអាគីហ៊ីតុ ក្រោយមកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បាន​ថ្លែង​ខ្លី​មួយ​ទៅកាន់​អ្នកសារព័ត៌មានថា ក្រុមប្រឹក្សាការិយាល័យព្រះបរមរាជវាំង កំណត់កាលបរិច្ឆេទដាក់រាជ្យនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2019

ឥឡូវនេះអធិរាជអាគីហ៊ីតុមានព្រះជន្មវស្សា​ 84 វស្សា​ ព្រះអង្គបានទទួលការវះកាត់ព្រះហទយៈនិងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតហើយ ក្នុងឆ្នាំ 2016 កន្លងទៅ ព្រះអង្គធ្លាប់តម្រាស់ថា

ទ្រង់មានព្រះជន្មវស្សាជាង​ និងសុខភាពកាន់តែយ៉ាប់យ៉ឺន​ ធ្វើឱ្យការងារនិងព្យាបាលព្រះរាជកិច្ចមិនអាចធ្វើវាបានពេញលេញទេ

ថ្ងៃទី 1 ខែមេសា ឆ្នាំ 2019 លេខាធិការខុទ្ទកាល័យបានប្រកាសនាមរបស់រជ្ជសកថ្មីដែលប្រើជំនួសវិញគឺរជ្ជសកហេសេ នោះនឹងបញ្ចប់គឺ រេវ៉ា ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី 1 ខែឧសភា​ 2019 ពេលការដាក់រាជ្យរបស់ព្រះរាជបិតាមានប្រសិទ្ធភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី​ 30 ខែមេសា ឆ្នាំ 2019 មកុដរាជកុមារណារុហ៊ីតុទ្រង់ឡើងសោយរាជ្យភ្លាមៗ

ព្រះរាជ្យពិធីឡើងគ្រងរាជ្យ​ ប្រារព្ធឡើងនៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2019[៦] ពីរឆ្នាំក្រោយមក នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 សម្តេចព្រះអធិរាជណារុហ៊ីតុទ្រង់បានធ្វើដំណើរទ្រង់បើកកីឡាអូឡាំពិករដូវក្តៅឆ្នាំ 2020 (ពន្យារពេលពីកាលវិភាគដើមក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ 19)​​ ដែលទីក្រុងតូក្យូធ្វើជាម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិថ្មី ដោយទ្រង់បានដើរតាមសម្តេចព្រះអធិរាជហ៊ីរ៉ុហ៊ីតុ ព្រះបរមអយ្យកោ​ធិរាជ ដែលទ្រង់បានបើកអូឡាំពិកឆ្នាំ 1964​ នៅអតីតពហុកីឡដ្ឋានជាតិ

ឯកសារយោង[កែប្រែ]

  1. "Members of the Order of the Garter". The British Monarchy.
  2. "National Day of Japan to be celebrated". Embassy of Japan in Pakistan. 7 December 2007. http://www.pk.emb-japan.go.jp/PRESS/Press%202007/JPNEMPAK%2007-041,%20NATIONAL%20DAY%20OF%20JAPAN%20TO%20BE%20CELEBRATED.htm. 
  3. "Personal Histories of Their Imperial Highnesses the Crown Prince and Crown Princess". Archived from the original on 5 December 2002. Retrieved 2 December 2016.
  4. "Crown Prince Naruhito defends ailing wife". Irish Examiner. 2008-07-11. https://www.irishexaminer.com/world/arid-30369300.html. 
  5. Japan's crown prince seeks public understanding for ailing princes gmanews.tv.
  6. "Enthronement ceremony for new emperor mulled for Oct. 2019". Mainichi Shimbun. 31 December 2017. https://mainichi.jp/english/articles/20171231/p2a/00m/0na/018000c. "The government is mulling scheduling the enthronement ceremony for the next emperor for October 2019, months after Crown Prince Naruhito accedes to the Imperial Throne on May 1 that year upon his father Emperor Akihito's abdication, it has been learned."