តូប៉ូវិទ្យា
Jump to navigation
Jump to search
នៅក្នុង គណិតវិទ្យា, តូប៉ូវិទ្យា (បើតាមភាសាក្រិច តូប៉ូ(τόπος) មានន័យថា កន្លែង និង ឡូជី(λόγος) មានន័យថា សិក្សា) គឺទាក់ទងទៅនឹង លក្ខណៈនៃលំហដែលត្រូវបានរក្សា ក្នុងភាពជាប់នៃកំហូចទ្រង់ទ្រាយ (ឧទាហរណ៏ ទឹកដែលត្រូវបានផ្ទេរពីកែវមួយទៅកែវមួយផ្សេងទៀត) ដូចជា ការលូតប្រវែង(ភាពយឺត) និង ការពត់ (កំណោង) តែមិនមានស្នាមរហែក ឬប្រេះស្រាំ ហើយភ្ជាប់គ្នាដោយកាវវិញនោះទេ។ វាអាចត្រូវបានសិក្សាដោយ វិភាគទៅលើ បណ្តុំមួយ នៃសំនុំរងជាច្រើន ដែលគេហៅថា សំនុំបើក (ជាសំនុំដែលផ្ទៀងផ្ទាត់លក្ខណៈពិសេសមួយចំនួន ដូចជា ប្តូរសំនុំដែលណាមួយ(សំុនុំណាក៏បាន) ទៅជាអ្វីមួយដែលគេស្គាល់ថាជា លំហ តូប៉ូ ។ លក្ខណៈសំខាន់ៗរបស់តូប៉ូរួមមាន ការភ្ជាប់ (ខុសពីភាពជាប់នៃអនុគមន៏ដែលអ្នកធ្លាប់រៀន) និង ការបង្រួម ។