តើជីវិតគឺជាអ្វី ?

ដោយវិគីភីឌា

ខ្ញុំបាទ ខ្ញុំព្រះករុណា ម៉ៅ សុខ បានសំនូរចំលើយខាងក្រោមនេះមកអំពីការស្តាប់ទេសនារបស់លោកគ្រូអគ្គបណ្ឌិតបុតសាវង្ស៖

A. ជីវិតជាការប្រព្រឹត្តទៅនៃបញ្ចខន្ធ(ខន្ធ៥)៖ 1. រូបខន្ធ មានមហាភូតរូប៤ជាដើម 2.វេទនាខន្ធ ការសោយអារម្មណ៏ សុខទុក្ខជាដើម 3. សញ្ញាខន្ធ ការចាំអារម្មណ៏ មានចំារូប ចំាសំលេងជាដើម 4. សង្ខារខន្ធ ធម្មជាតិតាក់តែងចិត្តមានផស្សៈ ចេតនាជាដើម 5. វិញ្ញាណក្ខន្ធ ធម្មជាតិដឹងច្បាស់នូវអារម្មណ៏មានចក្ខុវិញ្ញាណជាដើម។ B. ជីវិតមានទំនាក់ទំនងជាមួយនឹងរបស់ខាងក្រៅ 1. អាយតនៈខាងក្នុង៦មានទំនាក់ទំនងនឹងអារម្មណ៏៦ ◦ ទ្វាភ្នែកមានទំនាក់ទំនងនឹងរូបារម្មណ៏ ◦ ទ្វាត្រចៀកមានទំនាក់ទំនងនឹងសទ្ទារម្មណ៏ ◦ ទ្វាច្រមុះមានទំនាក់ទំនងនឹងគន្ធារម្មណ៏ ◦ ទ្វាអណ្តាតមានទំនាក់ទំនងនឹងរសារម្មណ៏ ◦ ទ្វាកាយមានទំនាក់ទំនងនឹងផោដ្ឋព្វារម្មណ៏ ◦ ទ្វាចិត្តមានទំនាក់ទំនងនឹងធម្មារម្មណ៏ 2. ទ្វានៃការនំាឲ្យធ្វើកម្ម ◦ កាយទ្វា គឺកាយវិញត្តិរូប ◦ វចីទ្វា គឺវចីវិញត្តិរូប ◦ មនោទ្វា រូបទំាង២៨មានទ្វាររូប៧គឺចក្ខុទ្វា(នំាឲ្យកើតចក្ខុទ្វារវិថីចិត្ត) សោតទ្វា(នំាឲ្យកើតសោតទ្វារវិថីចិត្ត) ឃានទ្វា ជីវ្ហាទ្វា កាយទ្វា មនោទ្វា និងវចីទ្វា។រូប២១ទៀតហៅថាអទ្វាររូប។ អញ្ចឹងជីវិតដែលមានទំនាក់ទំនងជាមួយរបស់ខាងក្រៅដោយសារមានទ្វាទំាង៧នឹងឯង។