ថូនីវាខារ៉ូ

ដោយវិគីភីឌា
លោកថូនីវាខារ៉ូ នៅទីក្រុងញូវយ៉ក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៩

ថូនី វាខារ៉ូ (Tony Vaccaro)កើត​នៅ​ថ្ងៃ​ទី​20​ខែ ធ្នូ​ឆ្នាំ១៩២២[១] ដែល​ខ្លះ​ហៅ​គាត់​​ថា ម៉ៃខល អេ វាខារ៉ូ (Michael A. Vaccaro)។​"'វាខារ៉ូ​"'គឺ​ជា​អ្នក​ថតរូប​អាមេរិច​កាំង​ម្នាក់​ដែល​ល្បី​ឈ្មោះ​ដោយ​សារ​រូបថត​ដែល​គាត់​បាន​ថត​នៅ​ទ្វីបអ៊ឺរ៉ុបអំឡុង​ឆ្នាំ១៩៤៤​ដល់​១៩៤៥​​និង នៅ​ប្រទេស​ ​អាឡឺម៉ង់​​ភ្លាម​ៗ​ក្រោយ​ ​សង្គ្រាម​​លោក​លើក​ទី២។ ​បន្ទាប់​ពី​សង្គ្រាម គាត់​បាន​ក្លាយ​ជា​អ្នក​ឆ្នៃម៉ូត​ដ៏​ល្បី​និង​ជា​អ្នក​ថត​រូប​សំរាប់ទស្សនាវដ្ដី U.S

គាត់​បាន​កើត​នៅ​ក្រុង​ Greensburg, ​Pennsylvania ជា​កូន​ទី​២​​ក្នុង​ចំនោម​កូន​បី​នាក់​ ហើយ​គាត់​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​។​​ ឪពុក​​ម្ដាយ​គាត់​ជា​ជន​អន្តោប្រវេសអ៊ីតាលី គាត់​ត្រូវបាន​គេ​ដាក់​ឈ្មោះ​នៅ​ពេល​កើត​ថា ​​​ Michelantonio Celestino Onofrio Vaccaro។ ឪពុក​របស់​គាត់​ឈ្មោះ​Giuseppe Antonio Vaccaro​ កើត​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​ឆ្នាំ​ ១៨៧៤​ ដែល​មក​ពី​​​Bonefro​​​ក្នុង​តំបន់​ ​​Molise ​​​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។ នៅឆ្នាំ​១៩២៦​គ្រួសាររបស់​គាត់​បាន​ត្រលប់​ទៅ ​​​Bonefro​​ ប្រទេស ​អ៊ីតាលី​ដែល​ជា​កន្លែង​ថូនី​កើត។

នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​​"'ថូនី"'បាន​ទៅ​សហរដ្ឋ​អាមេរិច​ដើម្បី​គេច​ពី​របប​​Fascist​និង​គេច​ពី​ការ​បំរើ​ទាហាន​នៅ​អ៊ីតាលី។ ពេល​គាត់​មាន​អាយុ​១៧​​ឆ្នាំ​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​​New​ Rochelle​​នៅ​ទីក្រុង​​New​York។ នៅ​ឆ្នាំ​​១៩៤៣[២] ​​គាត់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​​​សហរដ្ឋអាមេរិច ​​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅអឺរ៉ុបនៅឆ្នាំ​១៩៤៤។

វាខារ៉ូប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​នៅឆ្នាំ​១៩៤៤​និង​ឆ្នាំ​១៩៤៥ ជា​ទ័ព​ថ្មើ​ជើង​លេខ​៨៣​របស់​យោធា​សហរដ្ឋអាមេរិច ​នៅ​Normandie​​ហើយ​បន្ទាប់​នៅ​អាឡឺម៉ង់។ ការងារ​របស់​គាត់​គឺ​ជា​អ្នក​ដើររ​ត្រួត​ពិនិត្យ​​​ពួក​និយម​ឆ្វេង​ដែល​ធ្វើ​អោយ​គាត់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថតរូប[៣]។ នៅ​ចុង​បញ្ចប់​សង្គ្រាម​នៅ​អ៊ឺរ៉ុប '"វាខារ៉ូ"' បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​រូបថតសំរាប់​កាសែត។ ​នៅក្នុងខែវិច្ឆិកា​ឆ្នាំ​១៩៤៥​គាត់ត្រូវ​បានរំសាយ​ចេញ​ពី​ជួរ​កង​ទ័ព​ ។ "'វាខារ៉ូ"'បាន​រស់​នៅ​​ប្រទេស​អាឡឺម៉ង់​ដែល​ជា​កន្លែង​ដែល​គាត់​ទទួល​ការងារ​ដំបូង ជា​អ្នក​ថត​រូប​សម្រាប់​អជ្ញាធរ​សហរដ្ឋ​អាមេរិច​នៅ Frankfurt និង បន្ទាប់​មក សម្រាប់ Weekend ដែល​ជា​កាសែត​បន្ថែម​នា​ថ្ងៃ​អាទិត្យ របស់​កាសែត​យោធា​សហរដ្ឋ​អាមេរិច ឈ្មោះ Stars and ​Stripes។​រហូត​ដល់​ឆ្នាំ ១៩៤៩ គាត់​ធ្វើ​ការ​នៅ​អាឡឺម៉ង់ និង អឺរ៉ុប ថត​រូប​ពី​ជីវភាព​ក្រោយ​សង្គ្រាម​។

បន្ទាប់​ពី​ការ​​ត្រលប់​មករស់នៅ​​ស​ហ​រដ្ឋ​អា​មេ​រិ​ច​​​​​​វិញ ក្នុង​ឆ្នាំ​១៩៤៩ គាត់​បាន​ធ្វើ​ការ​អោយ​កាសែត​ Life and Look មុន​នឹង​ចូល​ធ្វើ​ការ​ឱ្យ​ទស្សនាវដ្ដី Flair។ នៅ​ឆ្នាំ​២០០១​ គេ​បាន​បោះពុម្ព​រូបថត​ពេល​សង្គ្រាម​របស់​គាត់​ទាំងអស់ ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា Entering Germany: Photographs 1944-1949។ ក្នុង​ឆ្នាំ ១៩៩៤ គាត់​បាន​ទទួល​រង្វាន់​ពី​រដ្ឋាភិបាល​បារាំង​ដែល​មាន​ឈ្មោះ​​ថា​​​​Légion​​d'​ honneur​ ក្នុង​ឱកាស​អបអរ​ទិវា ការ​លុកលុយ​នៅ Normandie[៤]។ ​

អក្សរសាស្រ្ត[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Gadsden, R.: Tony Vaccaro: The Formative Years, Praesens Verlag, Vienna; 2006. ISBN 3706903458.
  2. The Globalist: Entering Germany, January 24, 2004. URL last accessed 2007-03-30.
  3. The Globalist: "Shooting" Germany: 1944-1949, January 24, 2004. URL last accessed 2007-03-30.
  4. Goepel, K.: Bild-Ikonen zum Kriegsende: Tony Vaccaro s Werk, Icons, AKG-Images, August 15, 2005. In German. URL last accessed 2007-03-30.

តំនភ្ជាប់ខាងក្រៅ[កែប្រែ]

  • និយាយអំពី រួបថតនៅក្នុងសង្គ្រាម នៅថ្ងៃទី01​ខែសីហា​ 2001 at Dresdenអាឡឺម៉ង់; បានចូលនៅ URLនៅថ្ងៃទី30​ ខែមិនា​ ឆ្នាំ 2007
  • Tannenbaum, S. V.: PVT Henry Irving Tannenbaum – ជីវប្រវត្តិខ្លះៗរបស់គ្រួសារ​របស់ទាហានដែល​ស្លាប់​ ហើយ​ដែលមាន​នៅ​លើ​រូបថត​របស់​​ថូនីវាខារ៉ូដែលល្បីជាងគេ: White Death – Requiem for a dead soldier. (ថតនៅថ្ងៃទី12 ខែមករា ឆ្នាំ1945 Battle of the Bulge.)
  • Dolice. J.L.: [១] ការតាំងពិព៌ររូបថតរបស់ថូនីវាខារ៉ូ នៅថ្ងៃទី08​ ខែមិនា ដែលគាំទ្រដោយ The New Rochelle Council on The Arts, a Westchester County, NY, USA non-profit Community Arts Council.​