Jump to content

ទីលានធានអានមិន

ពីវិគីភីឌា

ទីលានធានអានមិន គឺជាទីលានក្រុងដ៏ធំមួយនៅចំកណ្តាលក្រុងប៉េកាំង,ប្រទេសចិន ឈ្មោះនេះមានន័យថា ("ច្រកទ្វារសន្តិភាពសួគ៌") ដែលមានទីតាំងនៅភាគខាងជើង ហើយក៏ជាច្រកចូលទៅកាន់ទីក្រុងហាមឃាត់។ វាដោយគ្របបណ្ដប់លើផ្ទៃដីជាង ៤៤ ហិកតា មានប្រវែង ៨៨០ ម៉ែត្រពីជើងទៅត្បូង និង ៥០០ ម៉ែត្រពីកើតទៅលិច ។[]

ទីលានធានអានមិន នៅមុខច្រកទ្វារដែលមានរូបលោក ម៉ៅសេទុង

វាត្រូវបានគេកសាងឡើងជាលើកដំបូងនៅឆ្នាំ ១៤១៧ នាសម័យរាជវង្សមិង និងដាក់ឈ្មោះថា ឆេងធានមិន វាត្រូវបានភ្លើងឆេះអស់ និងសាងសង់ឡើងវិញជាច្រើនដង ហើយក៏ជាច្រកទ្វារខាងត្បូងនៃរាជវាំង ។ ទីនេះត្រូវបានគេកសាងឡើងវិញនៅឆ្នាំ ១៦៥០ ហើយក្រោយមកត្រូវបានកាន់កាប់ដោយកងទ័ពឈ្លានពានជាបន្តបន្ទាប់ រួមទាំងទាហានអង់គ្លេសក្នុងអំឡុងសង្គ្រាមអាភៀនលើកទីពីរក្នុងឆ្នាំ ១៨៦០ និងកងកម្លាំងឧទ្ទាមចិនក្នុងអំឡុងការបះបោររបស់អ្នកគុននិយម ក្នុងឆ្នាំ ១៩០០។ ទីលានធានអានមិន គឺជាកន្លែងដែល ម៉ៅ សេទុង បានប្រកាសដល់ប្រជាជនចិនអំពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជានិមិត្តរូបនៃការអភិវឌ្ឍទំនើប និងរូបភាពនៃអំណាចរបស់ប្រទេសចិន ។ នៅទសវត្សរ៍ឆ្នាំ ១៩៥០ ទីលាននេះត្រូវបានពង្រីកផ្ទៃក្រឡាយ៉ាងធំសម្បើមរហូតដល់ទៅ ៤ដង ។ នៅលើរាបស្មើរថ្មម៉ាបពីរជាន់នៅចំកណ្តាលទីលានគឺជាវិមានរំលឹកគុណវីរជន (សាងសង់រួចរាល់ក្នុងឆ្នាំ ១៩៥៨)។ នៅភាគខាងត្បូងនៃវិមានវីរបុរសប្រជាជន គឺជាសាលរំលឹកវិញ្ញាណក្ខន្ធ ម៉ៅ សេទុង (សាងសង់រួចរាល់នៅឆ្នាំ ១៩៧៧) ដែលសាកសពរបស់ ម៉ៅ សេទុង ត្រូវបានដាក់តាំងបង្ហាញ។ សាលមហោស្រពប្រជាជន ស្ថិតនៅភាគខាងលិច  វាជាទីតាំងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនជាតិ និងមានសាលប្រជុំដែលមានកៅអីជាង ១០,០០០នាក់ និងសាលពិធីជប់លៀងដែលអាចផ្ទុកកៅអីបាន ៥០០០ នាក់។[] []

ទីលានធានអានមិន គឺជាចំណុចប្រមូលផ្តុំសម្រាប់បាតុកម្មរបស់និស្សិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងចំណោមព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់បំផុតពីរគឺ ចលនាទីបួនខែឧសភា (ឆ្នាំ១៩១៩) និង បាតុកម្មនៅទីលានធានអានមិន (១៩៨៩)។[]

សូមមើលផងដែរ

[កែប្រែ]

បាតុកម្មនៅទីលានធានអានមិន

ទីក្រុងហាមឃាត់

ឯកសារយោង

[កែប្រែ]
  1. "Tiananmen Square | Beijing, China | Wendy Wu Tours". www.wendywutours.co.nz. Retrieved 2026-07-12.
  2. "The Lonely Planet guide to Beijing's Tiananmen Square". Lonely Planet (in អង់គ្លេស). 2025-08-06. Retrieved 2026-07-12.
  3. "Freedom of speech | Definition, Examples, Limitations, & the First Amendment | Britannica". www.britannica.com (in អង់គ្លេស). 2026-07-01. Retrieved 2026-07-12.
  4. "Tiananmen Square". www.mybeijingchina.com. Retrieved 2026-07-12.