ទឹកផុស៧ពណ៌លើភ្នំគូលែន

ពីវិគីភីឌា

thumb| ទឹកផុស៧ពណ៌លើភ្នំគូលែន នៅលើភ្នំគូលែន មានអាថ៌កំបាំង ជំនឿអរូបី និងបារមីផ្លូវងងឹតជាច្រើន ដែលបន្តនៅសេសសល់មកដល់បច្ចុប្បន្ននេះទៀតផង។ ទឹកផុស៧ពណ៌ ដែលស្ថិតនៅកណ្តាលទ្រូងព្រៃយ៉ាងកណ្ដោចកណ្ដែងនៅលើភ្នំកម្ពស់ប្រមាណ៤៩២ម៉ែត្រ ដែលអ្នកស្រុក និងភ្ញៀវទេសចរជាច្រើនមានជំនឿយ៉ាងមុតមាំថា ជាទីកន្លែងស័ក្តិសិទ្ធិ និងជាទីសក្ការៈ ដែលគេបានមកអុជធូបទៀនបួងសួងសុំសេចក្តីសុខ និងដងទឹកនេះជាប្រចាំថ្ងៃ។ ទីតាំងរបស់ទឹក៧ពណ៌នេះ មានទំហំប្រមាណ២ម៉ែត្រ៤ជ្រុង និងមានជម្រៅប្រហែល២ទៅ២.៥ម៉ែត្រ។ នៅក្នុងអំឡុងខែសីហា ទឹកនេះមាន៧ពណ៌ គឺពណ៌ខៀវ បៃតង លឿង មាស ទឹកសមុទ្រជាដើម។ ទឹកនេះមានស្លែដុះជុំវិញ ថ្លាឆ្លុះឃើញដល់ខ្សាច់សក្បុសនៅបាតដី។ ពេលទឹកនេះត្រូវពន្លឺព្រះអាទិត្យជះចាំងម្តងៗ ពណ៌ផ្ទៃទឹកនេះភ្លឺដូចជាគ្រាប់ពេជ្រ។ ម្យ៉ាងទៀត បើយើងសង្កេតមើលបាតដីនោះ ឃើញទឹកនេះមានសភាពដូចទឹកកំពុងពុះ គួរឱ្យចាប់អារម្មណ៍ណាស់។ នៅក្បែរទឹក៧ពណ៌ មានអាស្រមចាស់ៗអមសងខាង ដែលគេសង់សម្រាប់អុជធូប បួងសួងសុំសេចក្តីសុខ រកស៊ីមានបាន និងសុំទឹកនេះយកទៅព្យាបាលជំងឺជាច្រើន ប្រភេទតាមជំនឿរបស់ម្នាក់ៗថែមទៀតផង[១]

ឯកសារយោង[កែប្រែ]

  1. ក្រុមទេសចរខ្មែរ-Khmer Tourist