ទូរទស្សន៍ជាតិកម្ពុជា

ពីវិគីភីឌា
Jump to navigation Jump to search
Tvk.jpg
National Television of Kampuchea
ប្រភេទ សាធារណៈ
ត្រា National Television of Kampuchea (TVK) as of 1966 based in Phnom Penh
ប្រទេស Cambodia
First air date 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK)
1993 based in Phnom Penh as National Television of Kampuchea TVK)
អាចរកបាននៅឯណា ទូទាំងប្រទេស
Headquarters Phnom Penh, Cambodia
Broadcast area Cambodia
Owner Government
កាលបរិច្ជេទចាប់ផ្ដើម 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK)
1993 based in Phnom Penh as National Television of Kampuchea TVK)
ឈ្មោះមុន Television of Kingdom of Cambodia (TVRK) (1966-1970)
Television of the Khmer Republic (TVREK) 1970-1975

ទូរទស្សន៍ជាតិកម្ពុជា (ឈ្មោះអន្តរជាតិ:XU-TVK) ហៅកាត់ថាទទក គឺជាស្ថានីយ៍ទូរទស្សន៍ធំជាងគេនៅកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ។

ទូរទស្សន៍ជាតិកម្ពុជាចាប់កំណើតឡើងជាលើកដំបូងនៅឆ្នាំ​ ១៩៦៦ ក្រោមសម័យសង្គមរាស្ត្រនិយម ដោយធ្វើការផ្សាយរយៈពេល៤ម៉ោងក្នុង១ថ្ងៃ។ ស្ថានីយ័បន្តការផ្សាយរបស់ខ្លួនរហូតដល់ថ្ងៃទី ១៧​ មេសា ១៩៧៥ មុនពេលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយខ្មែរក្រហម។ ទទក ត្រូវបានបង្កើតជាថ្មីឡើងវិញទាំងស្រុងទាំងធនធានមនុស្ស និងសំភារៈ នៅថ្ងៃទី ៣ ធ្នូ ១៩៨៣។ ក្រោមជំនួយរបស់ ប្រជាជននិងរដ្ឋាភិបាលជប៉ុន ស្ថានីយ៍ថ្មីដ៏ទំនើបនិងបំពាក់ដោយឧបករណ៍សំភារៈទំនើបទាន់សម័យ​ត្រូវបានស្ថាបនានៅឆ្នាំ១៩៩៦​ និង​សម្ភោធដាក់ឲប្រើប្រាស់នៅឆ្នាំ ១៩៩៨ ធ្វើឲស្ថានីយ៍មាន លទ្ឋភាពពង្រីកការផ្សាយពី៤ម៉ោងរហូតដល់១៤ម៉ោងក្នុង១ថ្ងៃ។ នៅឆ្នាំ១៩៩៩ ទទក​ បានបោះជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ឋផ្សព្វផ្សាយទៅកាន់ពិភពលោក​តាមរយៈផ្កាយរណបដែលផ្សព្វផ្សាយ បានទៅកាន់ប្រទេស ១២៦ នៅក្នុងតំបន់អាស៊ី អូសេអានី អឺរ៉ុប និង អាមេរិក ព្រមទាំងគ្របដណ្តប់ក្នុងផ្ទៃប្រទេស។

ប្រវត្តិសង្ខេបទទក[កែប្រែ]

  • ឆ្នាំ១៩៦៦ - ទូរទស្សន៍កម្ពុជាចាប់កំនើតឡើងជាលើកដំបូងបង្អស់ក្រោម សម័យសង្គមរាស្រ្តនិយមនៃអង្គសមេ្តចឪជាព្រះប្រមុខរដ្ឋកម្ពុជា ដោយធ្វើការផ្សាយរយៈពេល ៤ ម៉ោងក្នុង១ថៃ្ង។
  • ឆ្នាំ១៩៧០ -ប្រទេសកម្ពុជាទទួលរងដោយភ្លើងសង្រ្គាម ទូរទស្សន៍កម្ពុជានៅតែបន្តការផ្សាយរហូតដល់ថៃ្ងទី17 មេសា ឆ្នាំ1975។
  • ឆ្នាំ១៩៧៥-១៩៧៩ នៅក្នុងរបបប៉ុលពត ទូរទស្សន៍កម្ពុជាត្រូវបិតទ្វារទាំងស្រុង មន្រី្តបុគ្គលិកជំនាញត្រូវបណេ្តញចេញ និងធ្វើការកាប់សំលាប់ដួចប្រជាពលរដ្ឋដទៃទៀត ឧទាបារណ៏សំភារៈបចេ្ចកទេស ត្រូវបានបំផិ្លចបំផ្លាញទាំងស្រុង។

More...

ខ្លឹមសារ រូបសញ្ញាឡូហ្គោនៃទូរទស្សន៍ជាតិកម្ពុជា TVK[១][កែប្រែ]

ក្នុង​គោលបំណង​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ ​ ​មាន​អត្តសញ្ញាណ​របស់​ខ្លួន​ពិតប្រាកដ​ ​និង​ ​ងាយ​ ​ស្រួល​ដល់​ទូរទស្សនិកជន​បាន​ស្គាល់​ឧបករណ៍​នៃ​ការ​ផ្សាយ​របស់​រាជរដ្ឋាភិបាល​ ​ ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ ​ ​ ​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ជា​រូប​សញ្ញា​មួយ​ ​ដែល​មាន​ចំណុច​សំខាន់ៗ​ ​ដូច​ខាងក្រោម​ ​៖

  • រូប​សញ្ញា​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ ​គឺ​មាន​រាង​បួន​ជ្រុង​ទ្រវែង​ ​ដោយ​មាន​ទទឹង​២​ភាគ​ ​ បណ្តោយ​៣​ភាគ​។ មាន​ពណ៌​ក្រហម​រាង​ប្រលេឡួក្រាម​ ​ពុះ​កាត់​ផ្ទៃ​ពណ៌​ខៀវ​រាង​ចតុកោណកែង​ ​នៃ​ផ្ទៃក្រឡា​ទាំងអស់​ ​។
  • ក្នុង​ទំហំ​ផ្ទៃក្រឡា​ដែល​មាន​ពណ៌​ ​ខៀវ​ ​ក្រហម​ ​មាន​អក្សរឆ្លាក់​មូល​ ​ទ​ទក​ ​ពណ៌​ ​"ស​" មាន​រឹម​ពណ៌​ខ្មៅ​ ដែល​ស្ថិត​នៅ​ក្នុង​ទំហំ​ផ្ទៃក្រឡា​១​ភាគ​នៃ​ទទឹង​ ​និង​ ​៣ភាគនៃបណ្តោយ ហើយ​អក្សរ​ឡា​តាំង​ ​TVK​ ​ ​មាន​ពណ៌​ ​"ស​" រឹម​ ពណ៌​ខ្មៅ​ ​ស្ថិត​នៅ​ក្នុង​រង្វង់​រាង​ពងក្រពើ​ ​មាន​ផ្ទៃ​ពណ៌​ ​"ស​" គែម​ពណ៌​ខ្មៅ​ ​ជា​និមិត្តរូប​ពិភពលោក​ ​ស្ថិត​នៅ​ ​១ភាគនៃទទឹងនិង ១ភាគ៣នៃបណ្តោយ ផ្នែក​ខាងក្រោម​ ​។
  • អក្សរ​ ​ទ​ទក​ ​ពណ៌​ ​"ស​" រឹម​ខ្មៅ​ ​ ​ ​អក្សរ​កាត់​ឡា​តាំង​ ​TVK​ ​ពណ៌​ ​"ស​" រឹម​ខ្មៅ​ ​ ​ជា​អក្សរ​កាត់​នៃ​ឈ្មោះ​របស់​ ស្ថានីយ៍ ​សំរាប់​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឱ្យ​ទូរទស្សនិកជន​ស្គាល់​ ​"ទូរទស្សន៍​ជាតិ​កម្ពុជា​" ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ​និង​ ​លើ​ឆាក​អន្តរជាតិ​ ​។
  • ពណ៌​ ​ខៀវ​ ​ក្រហម​ ​ស​ ​ ​ ​ ​ជា​ពណ៌​របស់​ទង់ជាតិកម្ពុជា​​។

បើកកម្មវិធី[កែប្រែ]

2001-ផ្ងៃនេះ[កែប្រែ]

ម៉ោង រូបភាព សូរ រយះពេល
11:20:00 វីដេអូ TOURISM CAMBODIA ភ្លេង 8 នាទី
11.28.00 អ្នកផ្សាយ កម្មវិធីផ្ងៃនេះ 2 នាទី

បិទកម្មវិធី[កែប្រែ]

  • 23:00:00 ចប់កម្ឦវិធី
  • 23:00:01 កម្មវិធីផ្ងៃស្អែក
  • 23:01:00 Color bar

រយះពេលការផ្សាយ[កែប្រែ]

  • 1966-1975 និង 1983-1992 បើកកម្មវិធី 18:30 បិទកម្មវិធី 22:30
  • 1993-2004 11:30-14:30 និង 17:00-23:00
  • 2004-ផ្ងៃនេះ ច័ន្ទ-សុក្រ11:30-14:30 និង 17:00-23:00, Sat-Sun 6:00-23:00

ទំនាក់ទំនង[កែប្រែ]

  • អាស័យដ្ឋានលេខ៦២ មហាវិថីព្រះមុនីវង្ស្ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
  • វិបសាយផ្លូវការ

ឯកសារយោង[កែប្រែ]