Jump to content

ទូរទស្សន៍សាធារណរដ្ឋឥណ្ឌូនេស៊ី

ពីវិគីភីឌា

ទូរទស្សន៏សាធារដ្ឋឥណ្ឌូនេស៊ីTVRI គឺជាបណ្តាញទូរទស្សន៏សាធារណៈជាតិរបស់ឥណ្ឌូនេស៊ី និងជាស្ថាប័នផ្សព្វផ្សាយសាធារណៈជាតិចំនួនពីររបស់ឥណ្ឌូនេស៊ី ហើយមួយទៀតជាបណ្តាញវិទ្យុសាធារណរដ្ឋឥណ្ឌូនេស៊ីRRI ។ ការចាក់ផ្សាយជាសាធារណៈលើកដំបូងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៦២ នៅថ្ងៃបើកសម្ពោធ និងត្រូវបានបង្កើតឡើងជាផ្នែកមួយនៃការរៀបចំសម្រាប់ ស៊ីហ្គេម ឆ្នាំ ១៩៦២ ហើយក៏ជាបណ្តាញទូរទស្សន៍ចំណាស់ជាងគេនៅក្នុងប្រទេស។ ទីស្នាក់ការកណ្តាលជាតិរបស់ខ្លួនគឺនៅ ហ្គេឡូរ៉ា , កណ្ដាលទីក្រុងចាកាតា[]

TVRI
ប្រភេទប្រព័ន្ធផ្សព្វផ្សាយសាធារណៈ
ប្រទេសឥណ្ឌូនេស៊ី
បង្កើតដោយ24 សីហា 1962; 63 ឆ្នាំកន្លងទៅ (1962-០៨-24)
RevenueRp (2016)137 billion
Headquartersចាឡាន ហ្គឺបាំង ពេមូដា, ហ្គេឡូរ៉ា, កណ្ដាលចាកាតា
Broadcast areaឥណ្ឌូនេស៊ី
សិង្ហបុរី
ម៉ាឡេស៊ី (មួយផ្នែក)
ប៉ាពួញូគីនេ (មួយផ្នែក)
ទីម័រខាងកើត (មួយផ្នែក)
បុគ្គលសំខាន់
  • Agus Sudibyo (Chairman of the Supervisory Board)
  • Iman Brotoseno (CEO)
LanguageIndonesian (predominant)
Regional languages
(regional programming)
English (TVRI World)

ទូរទស្សន៏សាធារដ្ឋឥណ្ឌូនេស៊ី បានផ្តាច់មុខការផ្សាយទូរទស្សន៍នៅក្នុងប្រទេសរហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៨៩ នៅពេលដែលស្ថានីយ៍ទូរទស្សន៍ពាណិជ្ជកម្មដំបូងគេ ទូរទស្សន៏រាជាវលិសិត្រាឥណ្ឌូនេស៊ី (Rajawali Citra Televisi Indonesia)RCTI បានចាក់ផ្សាយ។ ទន្ទឹមនឹងវិទ្យុសាធារណរដ្ឋឥណ្ឌូនេស៊ី និង ទូរទស្សន៏សាធារដ្ឋឥណ្ឌូនេស៊ី ត្រូវបានបំប្លែងពីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋក្រោមនាយកដ្ឋានរដ្ឋាភិបាលទៅជាការផ្សាយសាធារណៈឯករាជ្យនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០០៥ ដោយបានក្លាយជាអ្នកផ្សាយសាធារណៈដំបូងគេនៅក្នុងប្រទេស។[]

ទូរទស្សន៏សាធារដ្ឋឥណ្ឌូនេស៊ី បច្ចុប្បន្នកំពុងចាក់ផ្សាយទូទាំងប្រទេសជាមួយនឹងប៉ុស្តិ៍ជាតិចំនួនបី ព្រមទាំងស្ថានីយក្នុងតំបន់ចំនួន ៣៣។ គិតត្រឹមឆ្នាំ ២០២០ វាមាន ៣៦១ ឧបករណ៍បញ្ជូន; ធ្វើឱ្យវាក្លាយជាបណ្តាញទូរទស្សន៍ដែលមានការគ្របដណ្តប់លើផ្ទៃដីធំជាងបណ្តាញផ្សេងទៀតនៅក្នុងប្រទេស។ មូលនិធិរបស់វាជាចម្បងបានមកពី ថវិការដ្ឋប្រចាំឆ្នាំដែលត្រូវបានអនុម័តដោយសភា ការផ្សាយពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត។[]

ឯកសារយោង

[កែប្រែ]
  1. "Televisi Republik Indonesia TVRI". tvri.go.id (in អង់គ្លេស). Archived from the original on 2020-05-22. Retrieved 2025-11-14.
  2. "Presentation 3: PUBLIC BROADCASTING IN INDONESIA - 18th JAMCO Online International Symposium". www.jamco.or.jp (in អង់គ្លេស). Archived from the original on 2020-02-22. Retrieved 2025-11-14.
  3. "TVRI Nasional (@tvrinasional) on Instagram | Ghostarchive". ghostarchive.org. Retrieved 2025-11-14.