Jump to content

ទេវនិក

ពីវិគីភីឌា
ទេវនិក
ព្រះបាទ
រជ្ជកាលប្រ.គស.៤៥០-ចុងសតវត្សរ៍ទី៥ (ប្រហែលឆ្នាំ ៤៥០ ជាង)
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ព្រះនាមពេញ
ទេវានិកម្មហារាជាធិរាជ
វង្សកម្វុ
សន្តតិវង្សសូរ្យវង្ស
សុគតជយាទិត្យ (វត្តភូ)

ព្រះបាទទេវនិក (អានថា: ទេវៈនិកៈ រឺ ទេវៈណឹក) (គ.ស ?-?) រជ្ជកាល (គ.ស ?-?) នៅពាក់កណ្តាលដល់ចុងសវត្សរ៍ទី៥ យើងក៏ដឹងហើយថាព្រះទេវានិកម្មហារាជាធិរាជបានចារសិលាចារឹកខ្មែរចាស់ជាងគេបំផុតមួយនៅទីក្រុងឝ្រេឝ្ឋបុរដែលស្ថិតនៅប្រាសាទវត្តភូ ក្នុងខ្វែងចម្ប៉ាសក្ដិប្រទេសលាវសព្វថ្ងៃ។ ទីនេះ​ឯង ក៏​ជា​ប្រភព​នៃ​សន្តតិវង្ស​ដំបូងបង្អស់ នៃ​រាជវង្សានុវង្ស​ខ្មែរ​សម័យ​ចេនឡា និង​អង្គរ ដែល​បាន​ត​ពូជពង្ស​ពី​សម័យ​នគរ​ភ្វូណានមក។ នេះ​បើ​យោងតាម​ខ្លឹមសារ​សិលាចារឹក​បក្សី​ចាំ​ក្រុង។ សារៈសំខាន់​នៃ​តំបន់​វត្ត​ភូ ក៏​អាច​គូសបញ្ជាក់​បាន​ថា គឺជា​វត្តមាន​របស់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ដែរ។​ ដោយហេតុថា កំណត់ហេតុ​ចិន​ក៏ដូចជា​ប្រភព​ឯកសារ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា វត្ត​ភូ​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ដោយមាន​ការកត់សម្គាល់​ឃើញ​តាំងតែ​ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ ដូច​មាន​ក្នុង​កំណត់ហេតុ​រជ្ជកាល​សួយ​ជាដើម។ ដែល​ចាត់ទុកថា តំបន់​នេះ​ចំណុះ​របស់​នគរ​ភ្វូណាន។​ ​តាម​ឯកសារ​បាន​ឲ្យ​ដឹង​បន្តថា នៅ​តំបន់​វត្ត​ភូ ឬ ឝ្រេឝ្ឋ​បុ​រ មាន​ស្តេច​ខ្មែរ​ជាច្រើន​អង្គ ដែលមាន​អំណាច​យ៉ាង​ខ្លាំងពូកែ បាន​សោយរាជ​សម្បត្តិ​នៅ​ទីនោះ ពី​សម័យ​នគរភ្វូណាន រហូតដល់​ស​.​តទី​៥ នៃ​គ​.​ស ដែលជា​រជ្ជកាល​របស់​ស្តេច ទេវនិក។​ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ សូម​រំលឹកថា គេ​បានឃើញ​នូវ​សិលាចារឹក​មួយ​ផ្ទាំង​ផងដែរ នៅក្បែរ​វត្ត​ហ្លួង​ក្រៅ ដែល​ស្ថិតក្នុង​បរិវេណ​នៃ​ទីក្រុង​ចាស់ ឝ្រេឝ្ឋបុ​រ ដែល​ពិពណ៌នា​អំពី​ការកសាង​ស្រះ​ទឹក​មួយ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ ព្រះអង្គ​ព្រះនាម “​ព្រះបាទ​ទេវនិក ” ។ លក្ខណៈ​តួអក្សរ​សំស្ក្រឹត​នៃ​ផ្ទាំង​សិលាចារឹក ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ចារឹក​នេះ​ត្រូវបាន​ចារ​ឡើង​នៅ​ពាក់កណ្តាល ឬ​ចុង​ស​.​តទី​៥ នៃ​គ​.​ស។​ តាមខ្លឹមសារនៃសិលាចារឹក ព្រះមហាក្សត្រអង្គនេះ បានស្តេចយាងពីឆ្ងាយមកសោយរាជនៅភូមិភាគនេះ។ លោកសាស្ត្រាចារ្យឃ្លោត-ហ្ស័ក បានសិក្សាសិលាចារឹកនេះ ហើយសន្និដ្ឋានថា ព្រះបាទទេវានិកាជាព្រះរាជាខ្មែរ ពុំមែនជា ជនជាតិចាម ដូចដែលអ្នកខ្លះបានពោលនោះឡើយ ថ្វីត្បិតតែគេពុំបានស្គាល់ច្បាស់ នូវស្រុកកំណើត របស់ព្រះអង្គក៏ដោយ។

ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
នគរចេនឡា តដោយ
មិនស្គាល់