ទំនប់ម្លេច
ព័ត៌មានទូទៅ
[កែប្រែ]thumb|ទំនប់ម្លេច ទំនប់ម្លេច ជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និងខេត្តតាកែវ ក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់រមណីយដ្ឋាននេះ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅដល់ព្រំប្រទល់រវាងខេត្តតាកែវ និងខេត្តកំពត នៅដើមផ្លូវខាងស្តាំដៃ មានស្លាកអតីតសាកលវិទ្យាល័យ"ភូមិន្ទតាកែវ-កំពត" ដែលសាកលវិទ្យាល័យនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ រួចបត់ស្តាំចូលតាមផ្លូវដីប្រមាណ៦គីឡូម៉ែត្រ នឹងទៅដល់រមណីយដ្ឋានធម្មជាតិទំបន់ម្លេច ដែលស្ថិតនៅក្បែរភ្នំនារាយណ៍ និងភ្នំមេអំបៅ។ ទីតាំងរមណីយដ្ឋាន"ទំនប់ម្លេច" ប្រកបដោយសម្រស់ធម្មជាតិបៃតងស្រស់ ធ្វើឲ្យលោកអ្នករំសាយអស់ក្តីកង្វល់ និងភាពនឿយហត់ទាំងឡាយជាមួយជួរភ្នំប្រជុំដោយទេសភាពបៃតងខៀវស្រងាត់ និងទឹកថ្លាឈ្វេងគួរឱ្យចង់ចុះងូតហែលលេង ខណៈខ្យល់ជំនោរបក់ត្រសៀកៗ ត្រជាក់អង្គប្រាណ។ ភ្ញៀវទេសចរទាំងឡាយអាចជួលតូបតូចៗ សង់ពីឈើប្រក់ស្បូវសម្រាប់សម្រាកលម្ហែ ដែលត្រូវបានសង់ជាជួរហូរហែច្រើនតូបនៅជាប់មាត់ទឹក និងអាចកុម្ម៉ង់ម្ហូបអាហារមកពិសាជុំក្រុមគ្រួសារដោយសប្បាយរីករាយផងដែរ[១]។
ឯកសារយោង
[កែប្រែ]- ↑ ដកស្រង់ពី Angkor Thom Magazine