ទំនាក់ទំនងអាល្លឺម៉ង់-ជប៉ុន


ប្រវត្តិសាស្រ្ត
[កែប្រែ]សម័យជប៉ុនបិទប្រទេស
[កែប្រែ]ចាប់ពីឆ្នាំ១៦០០ដល់១៨០០ ជប៉ុនជាប្រទេសដែលប្រកាន់ភ្ជាប់នូវនយោបាយបិទប្រទេស ពេលនោះមានតែប្រទេសហូឡង់តែប៉ុណ្ណោះដែលជប៉ុនបានទទួលឲ្យដោះដូរទំនិញហើយដោះដូរទំនិញនៅតែលើកោះដេជីម៉ាតែប៉ុណ្ណោះ ពេលនោះមានជនជាតិអាល្លឺម៉ង់ខ្លះបានធ្វើការនៅក្រុមហ៊ុនហូឡង់ឥណ្ឌាខាងកើត ហេតុហើយទើបមានជនជាតិខ្លះបានទៅដល់ជប៉ុន និងមានបុគ្គលពីនាក់ដែលមានឈ្មោះល្បីល្បាញនោះគឺ លោក អេងហ្គែលប៊ើត ខេមហ្វើរ នៅឆ្នាំ១៦៩០ជាង និងលោក ភីលីព ហ្វ្រង់ស័រ វ៉ុន ស៊ីប៊ល នៅឆ្នាំ១៨២០ជាង ដោយពួកគេបានមកជាមួយពួកហូឡង់ លោកសុីប៊លក៏បានសរសេរសៀវភៅដ៏ល្បីឈ្មោះ នីប៉ុន(Nippon)ដែលជាសៀវភៅសម្រាប់សិក្សាអំពីប្រទេសជប៉ុនជាង១០០ឆ្នាំមកហើយ សព្វថ្ងៃប្រទេសជប៉ុនបានបង្កើតរង្វាន់ហៅថា មេដៃសុីប៊លសម្រាប់អ្នកស្រាវជ្រាវជប៉ុន ក៏ព្យាយាមមកជប៉ុនលើកទី២ របស់លោកសុីប៊លបានបរាជ័យដោយសារលោកព្យាយាមចូលក្នុងនយោបាយហូឡង់និងចង់ធ្វើជាអ្នកការទូតនៅជប៉ុន
សម័យជប៉ុនបើកប្រទេស
[កែប្រែ]ក្រោយពីអាមេរិចបានគំរាមជប៉ុនឲ្យបើកប្រទេសនៅឆ្នាំ១៩៥៤ អ្នកជួញដូរអាល្លឺម៉ង់បានមកប្រទេសជប៉ុន ក្នុងការធ្វើសន្ធិសញ្ញាជាមួយជប៉ុនហើយបច្ចុប្បន្ននេះសន្ធិសញ្ញានេះជាការចាប់ផ្ដើមនៃទំនាក់ទំនាងរបស់ទាំងពីរ ក្រោយមកនៅឆ្នាំ១៨៦៣ បេសកជនជប៉ុនបានធ្វើដំណើរទៅព្រុស្សី