Jump to content

ទំនៀមទំលាប់ខ្មែរ

ពីវិគីភីឌា

ទំនៀមទំលាប់ខ្មែរ ជាប្រពៃណីម៉្យាងដែលមានវ័យចំណាស់មួយក្នុងចំណោមប្រទេសក្នុងទ្វីបអាស៊ី ហើយទំនៀមទំលាប់ខ្មែរដូចជា ការធ្វើពិធី អាពាហ៍ពិពាហ៍តាមរបៀបខ្មែរ បុរាណ ​ ពិធីចែចូវ អាណាព្យាបាលកូនប្រុសកូនស្រីជ្រើសយកស្រីណាម្នាក់នៅក្នុងភូមិជាអ្នកមានគូស្រករត្រឹមត្រូវតាមប្រពៃណីដែលមានប្ដីរស់នៅសព្វថ្ងៃ(ចាស់ថា មិនបែកមែកបែកធាង)ជាអ្នកមានចិរិយាសម្បត្តិល្អនិយាយទៅរកនរណាក៍គេស្ដាប់ គេជឿទុកចិត្ត មានជីវភាពធូធារមានកាយសម្បទាគ្រប់គ្រាន់ អោយនាងចូលទៅនិយាយ ការជាមួយឪពុកម្ដាយឬ អាណាព្យាបាលខាងស្រីដោយពាក្យពេចន៍ផ្លែផ្កាជាមុនសិន ដូចពាក្យថា ទឹកដីភូមិនេះស្រស់បំព្រង ដំនាំដាំដុះគ្រប់បែបយ៉ាងដាក់ចុះដុះឡើងអញ្ចឹង បានជាគេមកចង់ផ្ញើរសាច់ផ្ញើរឈាមចង់រួមរស់នៅលើទឹកដីដ៍មានជីជាតិនេះ។ ខាងម្ចាស់ផ្ទះកូនស្រីឮសំដីនេះមិនទាន់តបថាមិចទេគ្រាន់តែសួរថាអីនាង (ឬអ្នកតាមដែលគេអាចហៅបាន) មានការអី?ទឹកដីជ័យភូមិអី?មកអង្គុយលេងសិន (រួចសួរសុខទុក្ខ)រួចបន្តថា​មានការអីដែរ។ នាងដែលយើងពឹងនិយាយត្រង់ថា សូមទោសបង (ឬអ្នកតាមស្និទស្នាល)មានគេពឹងពររកខ្ញុំអោយមកចូលចែចូវភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ.....។ ម្ដាយឬ ឪពុកខាងស្រីសួរឈ្មោះកូនប្រុស ពូជពង្ស គ្រួសារ គេមានកូនប៉ុន្មាននាក់ ប្រុសប៉ុន្មាន ស្រីប៉ុន្មាន?ហើយត្រូវជាកូនទីប៉ុន្មាន?អាណាព្យាបាលខាងស្រីមិនថាអីទេ ចាំពីគ្រោះជាមួយឪវា ឬ ប៉ាវានិងសួរបងប្អូនសិន។ តាមពិតគេចង់ពិនិត្យលើពូជពង្ស និង ចិរិយាសម្បត្តិរបស់សមីខ្លួន។ នាងដែលគេត្រូវគេពឹងពរនោះត្រូវទៅពីរ បី បួនដង រហូតដល់បានដំណឹងជាវិជ្ជមាន។