ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/កុម្ភះ ៦, ២០០៨
ធាតុអាកាស ដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេល កន្លះសតវត្សរ៍នេះ បាននាំឲ្យមានសោកនាដកម្ម ថ្មីសម្រាប់ ប្រជាជនចិនរាប់លាននាក់ កាលពីថៃ្ងអាទិត្យ ខណៈដែលពួកគេបានតស៊ូ ដើម្បីបានធ្វើដំណើរ វិលត្រឡប់ទៅកាន់ផ្ទះ សមែ្បងរបស់ខ្លួន ដើម្បីចូលរួមក្នុង ពិធីបុណ្យចូលឆ្នាំចិន ដ៏សំខាន់បំផុតប្រចាំឆ្នាំ។ មន្រ្តីរដ្ឋាភិបាលចិន បានព្រមានប្រជាជន ត្រូវនៅឲ្យឆ្ងាយពី ស្ថានីយរថភ្លើងនានា បន្ទាប់ពីកម្មករចំណាក ស្រុកម្នាក់ត្រូវគេជាន់រហូតដល់ស្លាប់កាលពី ថៃ្ងសុក្រ នៅទីក្រុងហ្គាងហ្ស៊ូ នៅពេលដែលមនុស្សចំនួន 260,000នាក់ បានេឡាមព័ទ្ធស្ថានីយ រថភ្លើងមួយក្នុងទីក្រុងនេះ។ ចរាចរនៅតាមផ្លូវជាតិធំៗ បានត្រូវកកស្ទះ ដោយសារប្រជាជននាំគ្នាចេញ ដើរនៅតាមផ្លូវ ដោយពួកគេអស់សង្ឃឹមក្នុងការរង់ចាំ ជិះរថភ្លើងដែលបាន ពន្យារពេលធ្វើដំណើរ អស់ពេលជាយូរថៃ្ងមកហើយ អាកាសធាតុ ដែលមានធ្លាក់ទឹកកក យ៉ាងខ្លាំងនេះបានធ្វើឲ្យការធ្វើ ដំណើរជួបការលំបាក ដោយការស្ទះចរាចរ មួយមានប្រវែងរហូតដល់ 70គីឡូម៉ែត្រ ហើយកងទ័ព ត្រូវបានដាក់ពង្រាយ ដើម្បីឲ្យជួយសំអាតដុំទឹកកក។ គ្រោះធម្មជាតិរដូវរងា ដ៏អាក្រក់បំផុតនេះបានកើតឡើងក្នុងខេត្តចំនួន19 ក្នុងចំណោមខេត្ត-ក្រុង និងតំបន់ស្វយ័តចំនួន31 នៅក្នុង ប្រទេសចិនដីគោក គិតរហូតមកទល់ ថៃ្ងសុក្រសបា្តហ៍មុននេះ មានមនុស្សចំនួនជាង 60នាក់ ហើយបានស្លាប់ ក្នុងព្យុះរដូវរងានេះ។