Jump to content

ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/ធ្នូ ៥២, ២០០៧

ពីវិគីភីឌា

ការធ្វើឃាតលោកស្រីប៊ូតូ៖ លោកស្រី Benazir Bhutto ប្រធានបក្សប្រឆាំងនៅ ប្រទេសប៉ាគីស្ថាន ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែក នៅបន្ទាប់ពីលោកស្រី បានចាកចេញពីការជួបជុំស្តីអំពី បញ្ហានយោបាយ នៅក្នុងក្រុងរ៉ាវ៉ាឡាពិនឌី កាលពីព្រហស្បតិ៏សប្តាហ៏នេះ។ ឃាតក បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង នៅក្រោយពេល បានបាញ់សម្លាប់ លោកស្រីអតីតនាយករដ្ឋមន្រ្តីរូបនេះ ដោយបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និង៥៦នាក់រងរបួស។ សាលារៀន កន្លែងធ្វើជំនួញ និងធនាគារទាំងអស់ បានទទួលបញ្ជាឲ្យបិទទ្វារ រយៈពេល៣ថ្ងៃបន្ទាប់ពីអំពើហិង្សាបានផ្ទុះកើតមានឡើង នៅក្រោយពេលធ្វើឃាតលោកស្រីBhutto រួចមក។ មានមនុស្ស យ៉ាងតិច ១០នាក់បានស្លាប់ និងជាច្រើននាក់រងរបួស នៅពេលហ្វូងមនុស្សដែលមាន ការក្រេវក្រោធបាននាំគ្នាទៅកាន់ដងផ្លូវនានាក្នុងទី ក្រុងជាច្រើននៅប្រទេសប៉ាគីស្ថាន។ សាកសព លោកស្រី Bhutto ត្រូវបានគេដឹកតាមយន្តហោះទៅកាន់ខេត្ត Sindh នៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន ដើម្បីយកទៅបញ្ចុះ នៅកន្លែងបញ្ចុះសពរបស់ ក្រុមគ្រួសាររបស់លោកស្រី ដែលឪពុករបស់លោកស្រីបានកប់នៅទីនោះដែរ។ លោកប្រធានាធិបតី Pervez Mussharraf បានបើក អង្គប្រជុំបន្ទាន់មួយជាមួយ មន្រ្តីជាន់ខ្ពស់ទាំងឡាយ និងបានចេញបញ្ជាឲ្យទីភ្នាក់ងារទទួលបន្ទុកសន្តិសុខ ចាប់យកវិធានការទាំងអស់ ដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់។ លោក Mussharraf បានថ្កោលទោស ចំពោះឃាតកម្មទៅលើលោកស្រី Benazir Bhutto នេះ៕