Jump to content

ទ្រង់ធម៌

ពីវិគីភីឌា

សម្ដេចព្រះចៅទ្រង់ធម៌ ឬ សុងថាំ ( ថៃ: สมเด็จพระเจ้าทรงธรรม) ដែរត្រូវគេស្គាល់ថា សម្ដេចព្រះបរមរាជាទី ១ ( ថៃ: สมเด็จพระบรมราชาที่ ๑) គឺជាស្តេចអយុធ្យាពីឆ្នាំ ១៦១១-១៦២៨ នៃរាជវង្សសុខោទ័យ ។ ក្នុងរាជ្យរបស់គាត់ត្រូវបានស្ការនៃវិបុលភាពរបស់ខ្លួនបន្ទាប់ពីតោង៑ងូក្សេត្រ បន្ទាប់ពីរាជ្យរបស់បឹយីនណោន ។ ការចាប់ផ្តើមនៃការពង្រីកពាណិជ្ជកម្មនៅក្រៅប្រទេស ជាពិសេសជាមួយហូឡង់ និងជប៉ុន។ គាត់បានជួលទាហានស៊ីឈ្នួលបរទេសជាឆ្មាំរាជវង្ស ជាពិសេសទាហានជប៉ុន យ៉ាម៉ាដា ណាហ្គាម៉ាសា (ឧកញ៉ា សេនាភិមុក) ដែលជាមេបញ្ជាការកងពលស្ម័គ្រចិត្តជប៉ុន។

ទ្រង់ធម៌
ស្ដេចអយុធ្យា
ព្រះមហាក្សត្រសៀម
រជ្ជកាល1610/11 – 12 December 1628[១]
អង្គមុនSi Saowaphak
អង្គក្រោយជ័យជេដ្ឋាធិរាជ
ប្រសូតឆ្នាំ ១៥៩០
ព្រះសុសាន12 December 1628[១]
រាជបច្ឆាញាតិChetthathirat
Athittayawong
Phra Phanpi Si Sin
Sirithida[២]
ព្រះនាម
សុងថាំ
ឥន្ទ្ររាជាទី ៣
វង្សសុខោទ័យ
បិតាEkatotsarot

ទំនាក់ទំនងជាមួយកម្ពុជា

[កែប្រែ]

សង្គ្រាមជាមួយកម្ពុជា

[កែប្រែ]

ឥន្ទ្ររាជា គឺជាបុត្រច្បងរបស់ស្តេចឯកទសរថ ជាមួយនឹងព្រះអគ្គមហេសីរបស់គាត់។ ព្រះអង្គបានបម្រើបព្វជិតភាពអស់រយៈពេល ៨ ឆ្នាំ មុនពេលមន្ត្រីរាជការសុំឱ្យព្រះអង្គចាកចេញ ហើយឡើងសោយរាជ្យ ដោយមានងារជា ទ្រង់ធម៌ ក្នុងព្រះជន្ម ២៩ ព្រះវស្សា។[៣] ក្នុងរាជ្យរបស់គាត់ ប្រទេសដែរធ្លាប់តែជាចំណុះរបស់អយុធ្យាត្រូវបានរើសបម្រះឡើង ក្នុងរាជ្យព្រះបាទ ជ័យជេដ្ឋាទី២ នៅពេលព្រះអង្គបដិសេដមិនទទួលស្គាល់ឥទ្ធិពលរបស់សៀមមកលើកម្ពុជាតទៀត ស្តេចសៀមសុងថាំ បានដឹកនាំទ័ពចូលវាយលុកប្រទេសកម្ពុជានៅឆ្នាំ ១៦២២ ដោយលើកទ័ពជា ២ផ្នែក ដោយកម្លាំងជើងគោក និង ជើងទឹក ។ បើតាមប្រវត្តិសាស្ត្រខ្មែរបាននិយាយថា ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាងប្រទេសកម្ពុជា ជ័យជេដ្ឋាទី២លើកទ័ពទៅតស៊ូប្រឆាំងទទួលបានជោគជ័យចាប់ជាឈ្លើយសឹកច្រើននាក់ ពួកនេះត្រូវបានស្តេចហៅថា សៀមចុង្គាង ។ នៅឆ្នាំ ១៦២៣ សៀមលើកទ័ពមកវាយខ្មែរម្ដងទៀត លើកនេះទ័ពជើងទឹកសៀមបានមកដល់ស្រុកពាម ហើយពើបប្រយុទ្ធនឹងទ័ពរបស់ព្រះ ឧទ័យរាជា សៀមចាញ់បាក់ទ័ពថយទៅវិញអស់ ឯកសារមួយចំនួននិយាយថាទ័ពសៀមបានលើកទ័ពចុងក្រោយមកវាយខ្មែរម្ដងទៀត តែទទួលបានបរាជ័យ ។[៤]

ឯកសារយោង

[កែប្រែ]
  1. 1 2 Terwiel, Barend J. (2019). "De Marees and Schouten Visit the Court of King Songtham, 1628". Journal of the Siam Society 107 (1).
  2. ↑ M.L. Manich Jumsai (เขียน) ธิติมา พิทักษ์ไพรวัน (แปล). สมเด็จพระนารายณ์ และโกษาปาน. กรุงเทพฯ:คุรุสภาลาดพร้าว, 2531, หน้า 17 (in Thai)
  3. ↑ "แหล่งหนังสือ - วิกิพีเดีย". th.wikipedia.org (in ថៃ). Retrieved 2026-01-29.
  4. ↑ ប្រវត្តិសាស្ត្រខ្មែរ ភាគ២,ត្រឹង ងា,ក.ប្រតិកម្មប្រឆាំងសៀម និងចំនងមេត្រីភាំពជាមួយយួន,២ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨),ភ្នំពេញុ,គ.ស ១៩៧៣