Jump to content

ទ្រឹស្តីបទតូលេមី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ទ្រឹស្តីបទផ្លូលេមី)
ទ្រឹស្តីបទតូលេមី​ជាទំនាក់ទំនង​រវាង​រង្វាស់ជ្រុងនៃ​ចតុកោណ

ក្នុងគណិតវិទ្យា ទ្រឹស្តីបទតូលេមី (Ptolemy's theorem) ជាទ្រឹស្តីបទសិក្សាពីទំនាក់ទំនងក្នុងធរណីមាត្រអឺគ្លីតរវាងជ្រុងទាំង៤ និងអង្កត់ទ្រូង២ ឬអង្កត់ធ្នូពីរនៃចតុកោណចារឹកក្នុងរង្វង់។ ទ្រឹស្តីបទនេះត្រូវបានយកឈ្មោះតាមតារាវិទូ និងជាគណិតវិទូជនជាតិក្រិចឈ្មោះតូលេមី។ បើចតុកោណមានកំពូលជ្រុងរៀងគ្នា A, B, C, និង D នោះគេបានទ្រឹស្តីបទផ្តល់អោយដោយទំនាក់ទំនង

AC⋅BD=AB⋅CD+BC⋅AD

ដែល

  • AB , BC, CD, AD ជារង្វាស់ជ្រុងនៃចតុកោណ ABCD
  • AC និង BD ជារង្វាស់អង្កត់ទ្រូងនៃចតុកោណ ABCD

សំរាយបញ្ជាក់

[កែប្រែ]

ដោយអនុវត្តទ្រឹស្តីបទកូស៊ីនុស

[កែប្រែ]

ខាងក្រោមនេះជាសំរាយបញ្ជាក់នៃទ្រឹស្តីបទតូលេមីដោយប្រើទ្រឹស្តីបទកូស៊ីនុស។

គេមានចតុកោណ ABCD ដែលa=AD,b=AB,c=BC,d=DC និង ∠A=∠DAB,∠B=∠ABC,∠C=∠BCD,∠D=∠CDA។ តាមទ្រឹស្តីបទកូស៊ីនុស និងលក្ខណៈនៃចតុកោណចារឹកក្នុងរង្វង់ គេបាន

BD2=a2+b2−2abcos⁡A
BD2=c2+d2−2cdcos⁡C=c2+d2+2cdcos⁡A

(ព្រោះ A+C=π⇒cos⁡C=cos⁡(π−A)=−cos⁡A)

ដោយបំបាត់ cos A ពីសមីការទាំងពីរខាងលើ យើងបាន

(ab+cd)BD2=(ad+bc)(ac+bd)

ដូចគ្នាដែរចំពោះអង្កត់ទ្រូង AC យើងបាន

(ad+bc)AC2=(ab+cd)(ac+bd)

ដោយគុណសមីការនៃអង្កត់ទ្រូងទាំងពីរចូលគ្នា យើងបាន

(ab+cd)(bc+ad)AC2⋅BD2=(ac+bd)2(ad+bc)(ab+cd)AC2⋅BD2=(ac+bd)2AC⋅BD=ac+bd

ដូចនេះ

AC⋅BD=AB⋅CD+BC⋅AD

សំរាយបញ្ជាក់តាមលក្ខណៈធរណីមាត្រ

[កែប្រែ]
សំរាយបញ្ជាក់ទ្រឹស្តីបទ

តាង ABCD ជាចតុកោណចារឹកក្នុងរង្វង់។

មុំចារឹកក្នុង BAC^=BDC^ និង ADB^=ACB^ ដែរ។

សង់ចំនុច K នៅលើអង្កត់ AC ដែល ABK^=DBC^

យើងបាន ABD^=ABK^+KBD^=DBC^+KBD^=KBC^ ។

△ABK ដូចគ្នានឹងត្រីកោណ △DBC, ហើយ △ABD ក៏ដូចគ្នានឹង △KBC ។

គេទទួលបានទំនាក់ទំនងដូចខាងក្រោម AKAB=CDBD និង CKBC=DABD ។

⇒AK⋅BD=AB⋅CD និង CK⋅BD=DA⋅BD ។

បូកអង្គសងខាងនៃទំនាក់ទំនងខាងលើគេបាន (AK+CK)⋅BD=AB⋅CD+BC⋅DA

ដោយ AK+CK=AC

ដូច្នេះគេទទួលបានទ្រឹស្តីបទ

AC⋅BD=AB⋅CD+BC⋅DA

សូមមើលផងដែរ

[កែប្រែ]