ទ្វារសន្ទះទឹក

ពីវិគីភីឌា

រូបភាពតូច|ទ្វារសន្ទះទឹក អាគារមួយនេះ ដែលស្ថិតនៅខាងជើងនៃប្រាសាទតានៃ ចន្លោះប្រាសាទតានៃ និងទំនប់បារាយខាងជើង(ជ័យតាដាក) ហើយជាសន្ទះទឹកសម័យបុរាណមួយ ស្ថិតនៅនឹងទំនប់បារាយខាងកើត(យសោធរតាដាកនៅសតវត្សទី១០ នៃគ.សក្នុងរាជ្យនៃព្រះបាទយសោវរ្ម័នទី១) ។ អ្វីៗដែលនៅសេសសល់ដល់បច្ចុប្បន្នកាលនេះគឺសំណង់ដែលបានស្ថាបនាពីថ្មបាយក្រៀមដែលមានសល់រន្ធតាដេវមួយពីរក្នុងចន្លោះទំនប់បារាយខាងកើតភាគអគ្នេយ៏ ហើយមិនត្រឹមតែប៉ុណ្ណោះទេនៅមានកំផែងទំនប់ដី(ប្រហែលកំពស់៥ម)តភ្ជាប់ពីកើតត្រង់ទំនប់បារាយយសោធរតាដាក សណ្ដូកទៅទិសខាងលិចផងដែរ នោះសរបញ្ជាក់ថាវាជាទ្វារសន្ទះបង្ហូរទឹកជាក់ច្បាស់ហើយអាចកើតមុនស្ទឹងសៀមរាបទៀតផង។ សរុបមកសំណង់នេះមិនមែនជាប្រាសាទទេព្រោះគេបានសាងវាក្នុងទំនប់ភាគអាគ្នេយ៏និងមានរន្ធតាដេវ(រន្ធបង្ហូរទឹក ឬទ្វារបង្ហូរទឹក) វាអាចជាសន្ទះទឹក និងស្ពានឆ្លងជាជាងគ្រឹះស្ថានសាសនា[១]

ឯកសារយោង[កែប្រែ]

  1. Discovery Khmer Temples