នគរបី (សាមកុក)

ពីវិគីភីឌា

សាមកុក

សាមកុក ឬ នគរបី (English: Romance of the Three Kingdoms, Simplified Chinese:三国演义, Traditional Chinese:三國演義, Pingying: Sānguó yǎnyì) ជាអក្សរសិល្ប៍ប្រវត្តិសាស្រ្តដែលត្រូវបានស្គាល់និងបានទទួលការនិយមជាបន្តបន្ទាប់ ។ សាមកុក ត្រូវបានបញ្ចូលជាឯកអក្សរសិល្ប៍ដែលជាមរតកផ្នែកបញ្ញារបស់ប្រជាជនភាគខាងកើត ដោយមានការបកប្រែលើស១០ភាសានិងបោះពុម្ពផ្សាយទូទាំងពិភពលោក ។ និពន្ធនៅចន្លោះសតវត្សរ៍ទី១៤ នៃរាជវង្សយាន ដោយ លួគាន់ចុង (Chinese:羅貫中, Pingying: LuóGuànzhōng) ។ សាមកុកមានច្រើនអត្ថរស ពោរពេញដោយល្បិចឧបាយ, កលយុទ្ធ, ការដណ្ដើម, គំនុំគុំកួន, ស្មោះត្រង់និងការអភ័យដែលមានសាច់រឿងនិងរឿងរ៉ាវនៅក្នុងរឿងល្អនិងអាក្រក់លាយឡំគ្នា ។ ខ្លឹមសារនៃរឿងសាមកុកគឺនិយាយពីប្រវត្តិសាស្រ្តចិននៅសម័យនគរទាំងបីចន្លោះឆ្នាំ២២០-២៨០1 នៃគ.ស ដោយការចាប់ផ្ដើមរបស់សាមកុកកើតឡើងពីពួកក្បត់ឈ្នួតលឿង (Yellow Turban Rebellion) ដែលបះបោរនៅឆ្នាំ១៨៣2 នៃគ.ស ទើបក្លាយជាមូលហេតុធ្វើឲ្យបុគ្គលទាំង៣គឺ លីវប៉ី (刘备), គួនអ៊ី (關羽) និង តៀវហ៊ុយ ឬ ចាងហ្វី (張飛) ស្បថស្បែធ្វើជាបងប្អូននឹងគ្នា ហើយចូលរួមង្រ្កាបពួកក្បត់ឈ្នួតលឿង និងការដណ្ដើមអំណាចនៅចុងរជ្ជកាលហានជាមួយនឹងនគរនានា ដែលរួមមាននគរវុយ ឬនគរវើយ (魏) នគរចុក ឬនគរស៊ូ (蜀) និងនគរ-ង ឬនគរអ៊ូ (吳) រហូតដល់ការបង្កើតរាជវង្សជិនដោយ ស៊ូម៉ាអៀន (司馬炎) ។ សរុបទៅមានរយៈពេលប្រហែលជា ៦០ ឆ្នាំ ។ ក្រៅពីនេះ សាមកុក ក៏ជាអក្សរសិល្ប៍មួយក្នុងចំណោមកំពូលអក្សរសិល្ប៍ទាំង៤ រួមមាន ស៊ីយ៉ូវជី (西遊記) ឬ Journey to the West, សុងជាង (宋江) ឬ Water Margin និង ហុងឡូវមឹង (红楼梦) ឬ Dream of the Red Chamber ។

សាមកុក


អ្នកនិពន្ធ លួគាន់ចុង (羅貫中/Luó Guànzhōng) ឈ្មោះច្បាប់ដើម សានគួយ៉ាន់អ៊ី (ភាសាចិន) ឬ សាមកុកអៀនងី (ភាសាហុកកៀន) ប្រទេស ចិន

ភាសា ភាសាចិន ប្រភេទ អក្សរសិល្ប៍ប្រវត្តិសាស្រ្ត ប្រភេទផ្សព្វផ្សាយ ពង្សាវតារចិន