នាង​ដោះ​ធំ

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាង​នាគ នេះ​ហើយ ដែល​ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ​ជា​ដំបូង​គេ​បង្អស់​នោះ។ ម៉្យាង​ទៀត គឺ​ពេល​នោះ​ហើយ​ដែល​ព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែល​ជា​ជាតិ​ឥណ្ឌា បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេងៗ​ពី​ប្រទេស​ឥណ្ឌា មាន​សាសនា ភាសា អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ ច្បាប់​ទម្លាប់​ផ្សេងៗ ពិសេស គឺ​របៀប​រៀប​ចំ ឬ​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​រាជាធិបតេយ្យ​មក​បន្ថែម​អោយ ឬ​បញ្ចូល​គ្នា​នឹង​អ្វីៗ​ដែល​សង្គម​ខ្មែរ​មាន​រួច​ទៅ​ហើយ ដូច​ជា​ជំនឿ​លើ​ព្រលឹង​ដូនតា គោរព​មេបា អារក្ខ​អ្នកតា និង​លទ្ធិមាតាធិបតេយ្យ​យក​មេ​ជា​ធំ ដែល​ជា​ហេតុ​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត។