បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា


ទំនៀមលំដាប់ថ្នាក់ព្រះយសព្រះភរិយានិងបាទបរិចារិកាព្រះមហាក្សត្រខ្មែរ
[កែប្រែ]ជាទំនៀមទម្លាប់តាំងពីសម័យបុរាណកាលមកក្រៅអំពីព្រះអគ្គមហេសីដែលជាព្រះភរិយាធំហើយនោះព្រះមហាក្សត្រស្តេចទ្រង់ទទួលនូវបណ្តាស្ត្រីផ្សេងៗទៀតជាអនុភរិយាឬភរិយាតូចតាមការសព្វព្រះរាជហឫទ័យឬតាមរយៈការបង្គំទូលថ្វាយពីសេនាបតីឬក៏ជាការផ្សំផ្គុំថ្វាយពីសំណាក់ព្រះរាជជនកនិងព្រះរាជជននីជាដើម។ខាងក្រោមនេះគឺជាការបែងចែកលំដាប់ថ្នាក់បណ្តាព្រះភរិយានិងបាទបរិចារិកាទាំង ១០ ថ្នាក់នៃអង្គព្រះមហាក្សត្រកម្ពុជាយើងនាសម័យបុរាណដែលត្រូវបានរៀបចំឲ្យមានជាក្រឹត្យក្រមឡើងវិញនៅក្នុងរជ្ជកាលព្រះបាទអង្គដួង ៖
០១. ព្រះមហេសី
តំណែងព្រះមហេសី គឺជាតំណែងដែលខ្ពង់ខ្ពស់ជាងគេបង្អស់នៅក្នុងចំណោមបណ្តាតំណែងព្រះភរិយាទាំងឡាយនៃព្រះមហាក្សត្រហើយក៏ជាតំណែងដែលនៅក្នុងព្រះនគរអាចមានតែមួយអង្គប៉ុណ្ណោះដើម្បីជាគូស្វាមីភរិយានឹងអង្គរាជា។យើងអាចហៅតំណែងនេះជាភាសាសាមញ្ញបានថាជាព្រះភរិយាធំនៃព្រះមហាក្សត្រ។ស្ត្រីដែលនឹងគ្រងឋានៈជាព្រះមហេសីនេះបានលុះត្រាតែមានជាតិកំណើតជាខត្តិយកញ្ញាហើយត្រូវតែជាព្រះរាជវង្សជាន់ខ្ពស់ផងដែរ។ពាក្យសម្រាប់ហៅនាំមុខតំណែងព្រះមហេសីជាទូទៅត្រូវបានបែងចែកចេញជា ០៣ គឺព្រះរាជអគ្គមហេសី ព្រះអគ្គមហេសី និង ព្រះមហេសីតាមរយៈការកំណត់ពីបុរាណមកប្រសិនបើខត្តិយស្ត្រីរូបណាដែលបានរៀបមង្គលអភិសេកជាមួយនឹងអង្គព្រះរាជាមានធ្វើពីធីដោយព្រាហ្មណ៍មានថ្វាយទឹកក្លស់ទឹកស័ង្ខតាមទំនៀមហើយមានព្រះមាតាបិតាចូលរួមផងនោះតម្រូវឲ្យហៅព្រះយសជាព្រះរាជអគ្គមហេសី។ប្រសិនបើអភិសេកដោយផ្ទាល់ព្រះអង្គជាមួយនឹងព្រះរាជាមិនមានព្រះមាតាបិតាចូលរួមទេឲ្យហៅព្រះយសជាព្រះអគ្គមហេសី។រីឯខត្តិយស្ត្រីណាដែលអភិសេកនឹងព្រះរាជាហើយតែពុំទាន់បានទទួលពិធីពីព្រាហ្មណ៍ទេលោកឲ្យមានព្រះយសត្រឹមជាព្រះមហេសី។
០២. ព្រះទេពី
តំណែងព្រះទេពី គឺជាតំណែងបន្ទាប់ពីតំណែងព្រះមហេសីឬដែលយើងអាចហៅជាភាសាសាមញ្ញបានថាជាភរិយារងនៃព្រះមហាក្សត្រ។នៅក្នុងមួយរជ្ជកាលរបស់ព្រះមហាក្សត្រអាចមានតំណែងព្រះទេពីនេះ ០១ អង្គក៏បាន ០២ អង្គក៏បានអាស្រ័យតាមព្រះរាជអធ្យាស្រ័យរបស់ព្រះអង្គដោយគេបែងចែកងារនៃតំណែងនេះជា ០២ គឺព្រះមង្គលទេវីនិងព្រះទេពីមង្គល។ស្ត្រីដែលអាចគ្រងឋានៈជាព្រះទេពីបានលុះត្រាតែមានជាតិកំណើតខ្ពង់ខ្ពស់ជាបុត្រីនៃព្រះបរមវង្សានុវង្សព្រះញាតិវង្សនៃអង្គព្រះមហាក្សត្រ។រីឯការកំណត់ព្រះយសពាក្យសម្រាប់នាំមុខព្រះឋានៈក៏ត្រូវបានបែងចែកជា ០៣ ដូចគ្នានឹងតំណែងព្រះមហេសីដែរគឺព្រះបរមរាជ ព្រះបរម និង ព្រះរាជ។ប្រសិនបើព្រះទេពីនោះបានរៀបមង្គលអភិសេកដោយមានការចូលរួមពីព្រះមាតាបិតាហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកក្លស់ទឹកស័ង្ខនោះឲ្យមានព្រះយសជាព្រះបរមរាជ(ព្រះបរមរាជទេពីមង្គល/ព្រះបរមរាជមង្គលទេវី)។តែប្រសិនបើមិនមានព្រះមាតាបិតាចូលរួមពិធីអភិសេកទេឲ្យហៅយសជាព្រះបរម។រីឯព្រះទេពីណាដែលអភិសេកដោយមិនទាន់មានពិធីព្រាហ្មណ៍លោកឲ្យហៅព្រះយសជាព្រះរាជសិន។
០៣. តំណែងព្រះបិយោ
តំណែងព្រះបិយោ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវសម្រាប់តែបុត្រីនៃសេនាបតីជាន់ខ្ពស់តែប៉ុណ្ណោះ។ព្រះមហាក្សត្រអាចមានព្រះបិយោបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នាបាន។សម្រាប់ពាក្យព្រះយសនាំមុខតំណាងព្រះបិយោនេះគេបែងចែកជា ០៣ ដូចតំណែងទាំង ០២ ខាងលើដែរគឺព្រះបរម ព្រះរាជ និង ព្រះ។តាមការកំណត់មកថាប្រសិនបើស្ត្រីជាបុត្រីអគ្គមហាសេនាមន្ត្រីជាន់ខ្ពស់ណាបានរៀបមង្គលអភិសេកនឹងអង្គព្រះរាជាដោយមានព្រះមាតាបិតាចូលរួមហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខនោះឲ្យមានយសជាព្រះបរម។ប្រសិនបើមិនមានព្រះមាតាបិតាមកចូលរួមពិធីទេឲ្យមានយសជាព្រះរាជ។ដោយឡែកប្រសិនបើស្ត្រីទទួលអភិសេកដោយផ្ទាល់ពីព្រះរាជាតែមិនទាន់មានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខទេឲ្យមានយសជាព្រះបិយោធម្មតាសិន។
០៤. ព្រះមេយុវ ឬ ព្រះម៉ែយុវ
តំណែងព្រះមេយុវ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវឲ្យត្រូវតែជាបុត្រីរបស់អស់លោកមន្ត្រីរាជការ។ព្រះមហាក្សត្រអាចមានព្រះមេយុវបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នា។សម្រាប់ពាក្យព្រះយសនាំមុខតំណែងព្រះមេយុវនេះគេបែងចែកជា ០៣ ហើយមានការកំណត់ដូចតំណែងព្រះបិយោដែរគឺ ព្រះបរម ព្រះរាជ និង ព្រះ។
០៥. ព្រះមេនាង ឬ ព្រះម៉ែនាង (ម្នាង)
តំណែងព្រះមេនាង គឺជាតំណែងព្រះស្នំដែលជាបុត្រីនៃអស់លោកមន្ត្រីរាជការបានថ្វាយខ្លួនជាបាទបរិចារិកាហើយបានរួមប្រវេណីនឹងអង្គព្រះរាជា។តំណែងព្រះមេនាងអាចមានច្រើនរូប និងមានងារផ្សេងៗពីគ្នា។
០៦. ព្រះស្នំ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីខ្ញុំរាជការជាបាទបរិចារិកាហើយមិនទាន់រួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីតំណែងព្រះពញាជាបាទបរិចារិកា ហើយបានរួមប្រវេណីហើយលោកឲ្យបុត្រីនោះមានតំណែងជា ព្រះស្នំហៅងារជាអ្នកព្រះនាងឬព្រះនាង។តំណែងនេះអាចមានច្រើនរូបស្របតាមព្រះរាជហឫទ័យនិងមានងារផ្សេងៗពីគ្នា។
០៧. ព្រះស្រឹង្គារ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីព្រះពញាជាបាទបរិចារិកាហើយមិនបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះស្រឹង្គារមានងារជាអ្នកនាង។តំណែងនេះអាចមានច្រើនរូបនិងមានងារផ្សេងៗពីគ្នា។
០៨. ព្រះក្រមការ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះក្រមការ។តំណែងព្រះក្រមការនេះអាចមានច្រើនអ្នកនិងមានងារផ្សេងៗពីគ្នា។
០៩. ព្រះស្រីការ
តំណែងព្រះស្រីការ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណី។
១០. ព្រះបម្រើ
តំណែងព្រះបម្រើ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយមិនទាន់បានរួមប្រវេណី។[១]
អំពីគោរមងារឃុន ម៉ម និង អ្នកម្នាង
[កែប្រែ]- ពាក្យឃុននៅក្នុងសម័យបុរាណគោរមងារនេះហៅបានតែចំពោះបុរសដែលមានបណ្ដាស័ក្ដិបួនហ៊ូពាន់តែប៉ុណ្ណោះ(មានអំណាចត្រួតពលបានបួនពាន់នាក់)លុះមកដល់រជ្ជកាលព្រះបាទអង្គដួងរៀងមកគោរមងារនេះត្រូវបានហ្លួងប្រទានឲ្យទាំងបុរសទាំងស្ត្រីណាដែលជាអ្នកផ្តល់ជាប្រយោជន៍ចំពោះផែនដីមានគ្រូរបាំ គ្រូតន្ត្រី បាទបរិចាកា និង ព្រះញាតិវង្សនៃហ្លួង។បើគោរមងារឃុនបន្ថែមពាក្យចៅនៅពីមុខទៅជាចៅឃុនគោរមងារនេះនឹងឡើងខ្ពស់ជាងឃុនទទេ។
- ពាក្យម៉ម គឺជាគោរមងាដែលហ្លួងស្តេចសព្វព្រះរាជហឫទ័យប្រទានឲ្យចំពោះតែស្ត្រីដែលជាបាទបរិចារិកានៃហ្លួង ។គោរមងារម៉មនេះមានឋានៈខ្ពស់ជាងអ្នកម្នាងតែទាបជាងឃុននិងប្រើតាំងតែពីរជ្ជកាលបរមបុរាណរាងមក។
- ពាក្យអ្នកម្នាង គឺជាគោរមងារថ្នាក់ទី ០៥ នៅក្នុងលំដាប់ចៅចមទាំង ០៦ ថ្នាក់។គោរមងារនេះមានប្រើតាំងតែពីបរមបុរាណរៀងមកហើយទៀតសោតហ្លួងប្រទានចំពោះតែស្ត្រីដែលជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងលើកជាបាទបរិចារិកា។គោរមងារអ្នកម្នាងមានឋានៈទាបជាងម៉ម។[២]
គោរមងារចៅជិតចៅចមទាំង ០៦ ថ្នាក់នៅក្នុងរាជសំណាក់ក្រុងកម្ពុជានាផែនដីបរមបុរាណជាន់ចាស់
[កែប្រែ]ចៅជិតចៅចម គឺជារាជស័ព្ទប្រើសម្រាប់ហៅចំពោះរាល់ស្ត្រីដែលមានវង្សត្រកូលជាតិជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងសព្វព្រះរាជហឫទ័យតែងតាំងជាបាទបរិចារិកាគឺសម្តៅទៅលើស្ត្រីដែលហ្លួងទ្រង់រើសយកមកឲ្យធ្វើការងារផ្សេងៗឬធ្វើជាព្រះជាយា។នៅក្នុងក្បួនព្រះរាជស័ព្ទនារាជសំណាក់ក្រុងកម្ពុជាធិបតីចៅជិតចៅចមចែកជា ០៦ ថ្នាក់ដែលមានដូចជា ៖
- ថ្នាក់ទី ០១ គឺព្រះបិយោដែលមានតំណែងជាព្រះបរមដែលជាថ្នាក់ខ្ពស់បំផុត
- ថ្នាក់ទី ០២ គឺព្រះស្នំដែលមានតំណែងជាព្រះម្នាង។ព្រះស្នំនេះទៀតសោតបើហ្លួងសព្វព្រះរាជហឫទ័យនាងណាខ្លាំងទ្រង់លើកជាធំគឺឯកនោះបានន័យថានាងនោះគឺជាព្រះស្នំដែលមានអំណាចលើសអស់ស្នំដទៃៗទៀត
- ថ្នាក់ទី ០៣ គឺព្រះស្រឹង្គារដែលមានតំណែងជាព្រះម៉ែនាង
- ថ្នាក់ទី ០៤ គឺព្រះក្រមការដែលមានតំណែងជាព្រះនាង
- ថ្នាក់ទី ០៥ គឺព្រះស្រីការដែលមានតំណែងជាអ្នកម្នាង
- ថ្នាក់ទី ០៦ គឺព្រះកំណាន់ដែលមានតំណែងជាអ្នកនាង។[៣]
ព្រះរាជអគ្គមហេសីនៃព្រះមហាក្សត្រកម្ពុជាគ្រប់សម័យកាល
[កែប្រែ]សម័យនគរវ្នំ ឬ នគរភ្នំ ឬ ហ្វូណន (គ.ស ៥០-៥៥០)
[កែប្រែ]| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី |
|---|---|---|---|
| ០១ | មិនស្គាល់ព្រះនាម | ព្រះរាជអគ្គមហេសី | ព្រះបាទសោម |
| ០២ | កុរុងសោមា ឬ លីវយី ឬ នាងនាគ
|
កុរុងកៅណ្ឌិន្យទី ១ ឬ ហ៊ុនទៀន ឬ ព្រះថោង | |
| ០៣ | មិនស្គាល់ព្រះនាម | កុរុងហ៊ុនផានឃ័ង ឬ ហ៊ុនផានហួង ឬ ផានហួងវម៌្ម | |
| ០៤ | មិនស្គាល់ព្រះនាម | កុរុងហ៊ុនប៉ាងប៉ាង | |
| ០៥ | មិនស្គាល់ព្រះនាម | កុរុងស្រីមារៈ ឬ ហ្វាន់ចេម៉ាន់ | |
| ០៦ | មិនស្គាល់ព្រះនាម | កុរុងគិនចេង | |
| ០៧ | មិនស្គាល់ព្រះនាម | កុរុងហ្វាន់ឆាន | |
| ០៨ | មិនស្គាល់ព្រះនាម | កុរុងហ្វាន់ឆាង | |
| ០៩ | មិនស្គាល់ព្រះនាម | កុរុងហ្វាន់ស៊ីយុន | |
| ១០ | មិនស្គាល់ព្រះនាម | កុរុងធៀនឈូឆានតាន | |
| ១១ | មិនស្គាល់ព្រះនាម | កុរុងគាវឆេនយូ ឬ កៅឆេយូ ឬ កៅណ្ឌិន្យទី ២ ឬ ស្រុតវម៌្ម | |
| ១២ | មិនស្គាល់ព្រះនាម | កុរុងឆេលីតោប៉ាម៉ោ ឬ ស្រីឥន្ទ្រវម៌្ម ឬ ស្រេស្ឋវម្ម៌ | |
| ១៣ | ព្រះនាងកុលប្រភាវតី | កុរុងចោយេប៉ាម៉ោ ឬ កៅណ្ឌិន្យជ័យវម៌្ម ឬ ជ័យវម៌្ម ឬ កៅឌិញ្ញវម៌្ម | |
| ១៤ | មិនស្គាល់ព្រះនាម | ព្រះស្នំ | |
| ១៥ | មិនស្គាល់ព្រះនាម | ព្រះរាជអគ្គមហេសី | កុរុងហ្វាន់ថាងចឹង ឬ គុណវម៌្ម |
| ១៦ | មិនស្គាល់ព្រះនាម | កុរុងលីវតោប៉ាម៉ោ ឬ រុន្ទ្រវម្ម៌ ឬ សាវ៌ភៅម |
សម័យចេនឡា ឬ កម្វុជ (៥៥០-៨០២)
[កែប្រែ]| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី |
|---|---|---|---|
| ០១ | ព្រះនាងទេពអប្សរមេរា | ព្រះរាជអគ្គមហេសី | ឥសីកម្វុស្វយម្ភុវ |
| ០២ | មិនស្គាល់ព្រះនាម | ព្រះបាទស្រុតវម៌្ម | |
| ០៣ | មិនស្គាល់ព្រះនាម | ព្រះបាទស្រេស្ឋវម្ម៌ | |
| ០៤ | មិនស្គាល់ព្រះនាម | កុរុងប្រថិវេន្ទ្រវម៌្ម | |
| ០៥ | មិនស្គាល់ព្រះនាម | ព្រះបាទវីរវម៌្ម | |
| ០៦ | ព្រះនាងកម្វុជរាជលក្ស្មី | ព្រះបាទភវវម៌្មទី ១ | |
| ០៧ | មិនស្គាល់ព្រះនាម | ព្រះបាទចិត្រសេន ឬ ចិត្រសេនា ឬ មហិន្ទ្រវម្ម៌ ឬ មហេន្ទ្រវម៌្ម | |
| ០៨ | ព្រះនាងសករមន្ជរិ | ព្រះបាទឦសានវម៌្មទី ១ | |
| ០៩ | មិនស្គាល់ព្រះនាម | ព្រះបាទភវវម្ម៌ទី ២ | |
| ១០ | មិនស្គាល់ព្រះនាម | ព្រះបាទជ័យវម៌្មទី ១ | |
| ១១ | ធូលីជេងវ្រះកម្រតាងអញស្រីជ័យទេវី | មិនស្គាល់ព្រះនាម | |
| ចេនឡាទឹកលិច | |||
| ចេនឡាដីគោក | |||
សម័យអង្គរ ឬ ចក្រភពខ្មែរ (៨០២-១៤៣១)
[កែប្រែ]| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី |
|---|---|---|---|
| ០១ | សម្ដេចព្រះមាលាទេវី | ព្រះរាជអគ្គមហេសី | ព្រះបាទស្រីសុរិយោពណ៌ទី ២ ឬ បរមរាជាទី ២ ឬ ពញាយ៉ាត |
| អ្នកម្នាងបទុមកេសរ | ព្រះមហេសី | ||
| ព្រះមេនាងស៊ីសាងាម | ព្រះស្នំឯក | ||
| ០២ | មិនស្គាល់ព្រះនាម | ព្រះរាជអគ្គមហេសី | ព្រះបាទនរាយណ៍រាជាទី ១ ឬ ស្រីសុរិយោពណ៌ទី ៣ ឬ ព្រះនរាយណ៍ |
| ០៣ | មិនស្គាល់ព្រះនាម | ព្រះបាទស្រីរាជា ឬ សិរីរាជា ឬ សេរីរាជា | |
| ០៤ | មិនស្គាល់ព្រះនាម | ព្រះបាទស្រីសុរិយោទ័យទី ២ ឬ ស្រីសុរិយោទ័យ | |
| ០៥ | មិនស្គាល់ព្រះនាម | ព្រះបាទធម្មរាជាទី ១ ឬ ធម្មរាជា | |
| ព្រះមែយ្យទេពបុប្ផា | ព្រះស្នំឯក | ||
| ០៦ | មិនស្គាល់ព្រះនាម | ព្រះរាជអគ្គមហេសី | ព្រះបាទស្រីសុគន្ធបទ ឬ ចៅពញាដំខត្តិយរាជា |
| អ្នកព្រះម្នាងកេសរបុប្ផា | ព្រះស្នំឯក |
| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី |
|---|---|---|---|
| ០១ | អ្នកព្រះម្នាងផាលែង | ព្រះស្នំឯក | ហ្លួងព្រះស្ដេចកន ឬ ព្រះស្រីជេដ្ឋា |
| ០២ | សម្ដេចព្រះភគវតីសិរីចក្រពត្តិ | ព្រះរាជអគ្គមហេសី | ព្រះបាទបរមរាជាទី ២ ឬ អង្គច័ន្ទទី ១ ឬ ច័ន្ទរាជា |
| អ្នកព្រះម្នាងបទុមបុប្ផា | ព្រះស្នំឯក | ||
| ០៣ | ព្រះភគវតីទេពធីតាមហាចក្រពត្តិឧត្ដមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី | ព្រះរាជអគ្គមហេសី | ព្រះបាទបរមរាជាទី ៣ ឬ បរមិន្ទរាជា |
| សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី | |||
| ព្រះនាងកេសរមាលា | ព្រះនាងស្ដាំ | ||
| អ្នកម្នាងកេសរ | ព្រះស្រីការ | ||
| អ្នកព្រះម៉ែនាងវង | ព្រះស្រឹង្គារ | ||
| ០៤ | សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជ | ព្រះរាជអគ្គមហេសី | ព្រះបាទបរមរាជាទី ៤ ឬ ជ័យជេដ្ឋាទី ១ ឬ សត្ថាទី ១ |
| ០៥ | មិនស្គាល់ព្រះនាម | ព្រះបាទជ័យជេស្ឋាទី ១ (បរមរាជាទី ៥) |
| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី |
|---|---|---|---|
| ០១ | មិនស្គាល់ព្រះនាម | ព្រះរាជអគ្គមហេសី | ព្រះបាទរាមាជើងព្រៃ |
| ០២ | មិនស្គាល់ព្រះនាម | ព្រះបាទពញាអន | |
| ០៣ | មិនស្គាល់ព្រះនាម | ព្រះបាទពញាញោម | |
| ០៤ | សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ | ព្រះបាទស្រីសុរិយោពណ៌ |
| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី | ||||
|---|---|---|---|---|---|---|---|
| ០១ | សម្ដេចព្រះភគវតីព្រះស្រីវរស្ត្រី | ព្រះរាជអគ្គមហេសី | ព្រះបាទជ័យជេស្ឋាទី ២ | ||||
| អ្នកម្នាងសុខ | |||||||
| អ្នកនាងទន់ | |||||||
| អ្នកម្នាងនង | |||||||
| អ្នកម្នាងប៊ុន | |||||||
| ០២ | អ្នកម្នាងយួរវត្តី ឬ បុប្ផាវត្តី | ព្រះជាយា | ព្រះបាទបរមរាជសម្ភារ ឬ ពញ្ញាតូ | ||||
| ០៣ | មិនស្គាល់ព្រះនាម | សម្តេចព្រះមហេសី | ព្រះបាទអង្គទងរាជា ឬ ពញ្ញានូរ | ||||
| ០៤ | សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី) បុត្រីសម្ដេចព្រះភគវតី វីរក្សត្រី(អង្គចូវ) |
សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទបទុមរាជាទី១ ឬ អង្គនន់ | ||||
| សម្ដេចព្រះភគវតី វររាជិនីក្សត្រី ( មាតាព្រះបាទបទុមរាជាទី២ ) |
សម្តេចព្រះមហេសី | ||||||
| ០៥ | សម្ដេចព្រះភគវតី ក័បប្រព័ត(ហ្វាទីម៉ា) | សម្តេចព្រះរាជអគ្គមហេសី ជនជាតិម៉ាឡេ |
ព្រះបាទបរមរាជាទី៥ ឬ អង្គចន្ទទី១ (អង្គចន្ទ អុីប្រាហុីម) | ||||
| ០៦ | សម្ដេចព្រះទេវី ( អង្គឡី ) | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទបរមរាជាទី៦ ឬ អង្គសូរ | ||||
| អ្នកម្នាងទៃ ( មាតាព្រះបាទព្រះកែវហ្វាទី២(អង្គជី) ព្រះបាទជ័យជេស្ឋាទី៣(អង្គស៊ូ )និង អង្គធីតា) |
សម្តេចព្រះមហេសី | ||||||
| ០៧ | សម្តេចព្រះភគវតី ស្រីរាជធីតាក្សត្រី ឬ អង្គធីតា | សម្តេចព្រះរាជអគ្គមហេសី (ព្រះរាជធីតានៃព្រះបាទបរមរាជាទី៦ ឬ អង្គសូរ) |
ព្រះបាទបទុមរាជាទី២ ឬ ព្រះស្រី ជ័យជេដ្ឋ | ||||
| សម្តេចព្រះភគវតីព្រះចមក្សត្រី | សម្តេចព្រះមហេសី | ||||||
| សម្តេចព្រះភគវតីទេវីក្សត្រី | សម្តេចព្រះមហេសី | ||||||
| ព្រះនាងទេវីក្សត្រី | សម្តេចព្រះមហេសី | ||||||
| ០៨ | មិនស្គាល់ព្រះនាម ( មាតាព្រះបាទរាមាធិបតីទី១ ឬ ពញ្ញាយ៉ង ) |
ព្រះមហេសី | ព្រះកែវហ្វាទី២ ឬ អង្គជី | ||||
| ០៩ | សម្តេចព្រះភគវតី ស្រីចក្រពត្តិរាជ | សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ | ||||
| ១០ | អ្នកម្នាងទៃ ១៦៨៨-១៦៩៥ | ||||||
| ១១ | មិនស្គាល់ព្រះនាម | ព្រះមហេសី |
ព្រះបាទរាមាធិបតីទី១ ឬ ពញ្ញាយ៉ង | ||||
| ១២ | សម្ដេចព្រះភគវតី ព្រះមហាក្សត្រី ( មាតាព្រះបាទព្រះសត្ថាទី២ អង្គជី ) |
ព្រះមហេសី |
ព្រះបាទព្រះកែវហ៊្វាទី៣ អង្គអិម | ||||
| ១៣ | សម្ដេចព្រះភគវតី ព្រះជាតិក្សត្រី ( មាតាព្រះបាទស្រីធម្មរាជា ) |
សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទធម្មរាជាទី៣ | ||||
| អ្នកម្នាង ស្រីបុប្ផា ( មាតាព្រះបាទស្រីជ័យជេដ្ឋទី២ អង្គស្ងួន )[៤] |
ព្រះស្នំ | ||||||
| ១៤ | សម្ដេចព្រះភគវតី ព្រះស្រីសុជាតា | សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទស្រីធម្មរាជា អង្គឥមទី២ | ||||
| ១៥ | មិនស្គាល់ព្រះនាម | ព្រះមហេសី |
ព្រះបាទរាមាធិបតីទី៣ អង្គទង | ||||
| ១៦ | មិនស្គាល់ព្រះនាម ( មាតាព្រះបាទព្រះរាមរាជា អង្គនន់ ) |
ព្រះមហេសី | ព្រះបាទស្រីជ័យជេដ្ឋទី២ អង្គស្ងួន | ||||
| ១៧ | សម្ដេចព្រះភគវតី ព្រះឯកក្សត្រី ( មាតា ចៅចមមាតាអ្នកអង្គ មីជាស្នំរបស់ សម្តេចព្រះបវររាជចៅមហាសុរសិង្ហនាថជាព្រះអនុជរួម ឧទរជាមួយនឹងសម្តេចព្រះពុទ្ធយ៉តហ្វា ជូឡាលោក ) |
សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទនារាយណ៍រាជាទី២ អង្តតន់ | ||||
| សម្ដេចព្រះភគវតី ព្រះស្រីសុជាតាទី១ ( មាតា ចៅចមមាតាអ្នកអង្គ ពៅជាស្នំរបស់ សម្តេចព្រះបវររាជចៅមហាសុរសិង្ហនាថជាព្រះអនុជរួម ឧទរជាមួយនឹងសម្តេចព្រះពុទ្ធយ៉តហ្វា ជូឡាលោក ) |
សម្តេចព្រះអគ្គមហេសី | ||||||
| អ្នកម្នាង មែន ( មាតា ចៅចមមាតាអ្នកអង្គ អី ជាស្នំរបស់ សម្តេចព្រះបវររាជចៅមហាសុរសិង្ហនាថ ជាព្រះអនុជរួម ឧទរជាមួយនឹងសម្តេចព្រះពុទ្ធយ៉តហ្វា ជូឡាលោក ) |
ព្រះស្នំ | ||||||
| អ្នកម្នាង ជ័យ ( មាតា ព្រះបាទនារាយណ៍រាជាទី៣ អង្គអេង |
ព្រះស្នំ | ||||||
| ១៨ | មិនស្គាល់ព្រះនាម | ព្រះមហេសី |
ព្រះបាទព្រះរាមរាជា អង្គនន់ | ||||
| ១៩ | អ្នកម្នាងរស់ ( មាតា ព្រះបាទហរិរក្សរាមាឥស្សរាធិបតី និង ព្រះអង្គម្ចាស់អង្គឥម ) |
ព្រះស្នំ | ព្រះបាទនារាយណ៍រាជាទី៣ អង្គអេង | ||||
| អ្នកម្នាងអួត ( មាតា ព្រះបាទព្រះឧទ័យរាជា អង្គចន្ទ នឹង អង្គស្ងួន ) |
ព្រះស្នំ | ||||||
| អ្នកម្នាង កែ ( មាតា អង្គភិម ) |
ព្រះស្នំ | ||||||
| ២០ | អ្នកម្នាងទេព ( មាតា អង្គប៉ែន ធីតាចៅពញាអភ័យធីបែសបែន ) |
ព្រះស្នំ | ព្រះបាទព្រះឧទ័យរាជា អង្គចន្ទ | ||||
| អ្នកម្នាងក្រៈចាប ( មាតា ក្សត្រីអង្គម៉ី ) |
ព្រះស្នំ | ||||||
| អ្នកម្នាង បែន ( មាតា ក្សត្រីអង្គស្នួន ) |
ព្រះស្នំ | ||||||
| អ្នកម្នាង យស ( មាតា ក្សត្រីអង្គពៅ ) |
ព្រះស្នំ | ||||||
| ២១ | ក្សត្រីអង្គម៉ី ១៨៣៤-១៨៤០ | ||||||
សម័យព្រះរាជាណាចក្រកម្ពុជា (១៨៦៣-បច្ចុប្បន្ន)
[កែប្រែ]| ព្រះមង្គលទេវី | ||||
|---|---|---|---|---|
| ព្រះនាម | វង្សត្រកូល | អភិសេក | ព្រះរាជបុត្រ | |
| ១ | សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ អ្នកម៉ែនាង ប៉ែន | ( មាតា ហ្លួង នរោត្តម ) | ខែធ្នូ ១៨៣៣ | |
| ២ | សម្តេចព្រះបិយោ ព្រះបរមអច្ឆរាអក្សរ អ្នកម៉ែនាង ពៅ | ( មាតា ហ្លួង សិរីសុវត្ថិ ) | ១៨៤០ | |
| ៣ | សម្តេចព្រះបិយោ ព្រះបរមស្រីកញ្ញា អ្នកម៉ែនាង ណុប | មុនឆ្នាំ១៨៤៨ | ||
| ៤ | សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែនាង ពៅ | ( ព្រះរៀមរបស់ ព្រះបរមជាតិក្សត្រីយ៍ ប៉ែន ) | ||
| ៥ | សម្តេចព្រះកែវហ្វា អង្គ ស្ងួន | ក្រោយឆ្នាំ១៨៥៥ | ||
| ព្រះស្នំ | ||||
| នាម | ជាតិកំណើត | ចូលជាស្នំ | ព្រះរាជបុត្រ | |
| ៦ | ឃុនព្រះម្នាងចមសុជាតិបុប្ផានួន (ឃុន ថាន់) | ១៨៥៣ | ||
| ៧ | ព្រះមង្គលទេវី ឃ្លីប | មុនឆ្នាំ១៨៤៨ | ||
| ៨ | ព្រះទេវី មង្គល | មុនឆ្នាំ១៨៤៨ | ||
| ៩ | ព្រះម៉ែយួរ ព្រះសុជាតិ នារី | មុនឆ្នាំ១៨៤៨ | ||
| ១០ | ព្រះម៉ែយួរ ព្រះស្រី កញ្ញា | មុនឆ្នាំ១៨៤៨ | ||
| ១១ | ព្រះម៉ែយួរ ព្រះទេព លក្ខណា | មុនឆ្នាំ១៨៤៨ | ||
| ១២ | ព្រះម៉ែយួរ ព្រះឥរិយា អក្សរ | មុនឆ្នាំ១៨៤៨ | ||
| ១៣ | ព្រះម្នាង ស្រីបុប្ផា | មុនឆ្នាំ១៨៤៨ | ||
| ១៤ | ព្រះម្នាង មាលា បវរ | មុនឆ្នាំ១៨៤៨ | ||
| ១៥ | ព្រះម្នាង បុស្បាកេសរ | មុនឆ្នាំ១៨៤៨ | ||
| ១៦ | ព្រះម្នាង គន្ធរបូទុម | មុនឆ្នាំ១៨៤៨ | ||
| ១៧ | ព្រះស្នំឯក អ្នកព្រះនាង ផលទិព្វសុវណ្ណ | ១៨៤៣ | ||
| ១៨ | ព្រះស្នំឯក អ្នកព្រះនាង សុគន្ធរស | មុនឆ្នាំ១៨៤៨ | ||
| ១៩ | ព្រះស្នំឯក អ្នកព្រះនាង ពិដោរសយភ័ស្តុ | មុនឆ្នាំ១៨៤៨ | ||
| ២០ | ព្រះស្នំឯក អ្នកព្រះនាង សិរីយសសេយ្យា | មុនឆ្នាំ១៨៤៨ | ||
| ២១ | ព្រះស្រឹង្គារ អ្នកនាង ជាតិកិណ្ណរី | មុនឆ្នាំ១៨៤៨ | ||
| ២២ | ព្រះស្រឹង្គារ អ្នកនាង ស្រីកិណ្ណរ៉ា | មុនឆ្នាំ១៨៤៨ | ||
| ២៣ | ព្រះស្រឹង្គារ អ្នកនាង កិណ្ណរសោភា | មុនឆ្នាំ១៨៤៨ | ||
| ២៤ | ព្រះស្រឹង្គារ អ្នកនាង កិណ្ណរាកៃលាស | មុនឆ្នាំ១៨៤៨ | ||
| ២៥ | ព្រះក្រមការ អ្នក នរវីសោភ័ណ | មុនឆ្នាំ១៨៤៨ | ||
| ២៦ | ព្រះក្រមការ អ្នក សុវណ្ណសោភា | មុនឆ្នាំ១៨៤៨ | ||
| ២៧ | ព្រះក្រមការ អ្នក សោភម័ង្សា | មុនឆ្នាំ១៨៤៨ | ||
| ២៨ | ព្រះក្រមការ អ្នក កល្លីយាកេសី | មុនឆ្នាំ១៨៤៨ | ||
| ២៩ | អ្នកម្នាង ចន្ធូ | ១៨៥០ | ||
| ៣០ | អ្នកម្នាង ខាំ | បងប្អូន របស់ ស្ងួន សូ និងជាមាតា របស់ព្រះអង្គម្ចាស់ សុីវត្ថា | ១៨៤០ | |
| ៣១ | អ្នកម្នាង ផល | ប្អូនស្រី ស្ងួន សូ | ||
| ៣២ | អ្នកម្នាង លន្ទា | បុត្រីលោកឧកញ៉ាពិភក្សឥស្សរា អុីម ចៅហ្វាយខែត្រ សំរោងទង | ១៨៥២ | |
| ៣៣ | អ្នកម្នាង ក្រប៉ា មាស | ១៨៥៦ | ||
| ៣៤ | អ្នកម្នាង យូ ( ហៅ អេវ ) | មុនឆ្នាំ១៨៣០ | ||
| ៣៥ | ចៅឃុនបុស្បាកេសា មុនីជោតិ | ១៨៤៨ | ||
| ៣៦ | ឃុន ជឺត ចម | ១៨៥៦ | ||
| ៣៧ | អ្នកនាង អុីម | ១៨៥៨ | ||
| ៣៨ | អ្នកនាង ឡេង | ១៨៤២ | ||
| ៣៩ | អ្នកនាង មាស | ១៨៤៣ | ||
| ៤០ | អ្នកនាង អុង | មុនឆ្នាំ១៨២១ | ||
នេះគឺព្រះនាមព្រះមហេសី និងនាម ចៅចម ម៉ម អ្នកម្នាង នៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា៖
| សម្តេចព្រះអគ្គមហេសី | ||||
|---|---|---|---|---|
| ព្រះនាម | វង្សត្រកូល | អភិសេក | ព្រះរាជបុត្រ | |
| ១ | សម្តេចព្រះរាជអគ្គមហេសី តារាការា | បុត្រីនៃព្រះមហាឧបរាជ អង្គ អ៊ិម ប្រសូត្រឆ្នាំ ១៨៤៣ សោយពិរាល័យនៅក្រុងឧត្តុង្គ ១៩៦៨ |
១៨៥៨ |
|
| ព្រះមហេសី | ||||
| ព្រះនាម | វង្សត្រកូល | អភិសេក | ព្រះរាជបុត្រ | |
| ២ | ព្រះអង្គម្ចាស់ក្សត្រី ផាត់ចុនី
|
( ភរិយាថ្នាក់ទី ២ ) ម្ចាស់ក្សត្រីនៃ ប្រទេសសសៀម ប្រសូត្រឆ្នាំ ១៨២៧ សុគត ក្រោយឆ្នាំ ១៩០៩ | មុនឆ្នាំ១៨៤៨ | |
| ៣ | សម្តេចក្សត្រី អង្គ ស្ងួន
|
ព្រះរាជបុត្រីនៃព្រះបាទ អង្គ ចន្ទទី២ ,បានតែងតាំងជា '' សម្តេច '' នៅថ្ងៃទី០៩ មករា ១៩៣៥
យួនបានហៅថា តាប់នីញគួនគួន |
១៨៤៨ | |
| ៤ | ព្រះអង្គម្ចាស់ក្សត្រី អង្គដួង ឧបុល
|
ព្រះរាជបុត្រីនៃព្រះបាទអង្គដួង និង ចៅឃុនបុស្បា កេសរ៉ា | ១៨៦៣ |
|
| ៥ | ព្រះអង្គម្ចាស់ក្សត្រី អគ្គនារី ឯក ណ | ( ភរិយាថ្នាក់ទី ២ ) បុត្រីនៃព្រះអង្គម្ចាស់ ប្រទេសសសៀម ប្រសូត្រឆ្នាំ ១៨៥០ សុគត ក្រោយឆ្នាំ ១៩០៩ |
១៨៧១ | |
| ៦ | ព្រះអង្គម្ចាស់ក្សត្រី សោមអង្គ | ( ភរិយាថ្នាក់ទី ២ ) ជាកូនស្រីរបស់រដ្ឋមន្រ្តីរដ្ឋសៀមប្រហែលជារាជវង្ស ប្រសូត្រឆ្នាំ ១៨៧៧ សុគត ក្រោយឆ្នាំ ១៩០៩ |
១៨៩២ | |
ព្រះស្នំ[កែប្រែ] | ||||
| នាម | ជាតិកំណើត | ចូលជាស្នំ | ព្រះរាជបុត្រ | |
| ៧ | ព្រះនាងទិត្យាចៅមណ្ឌា នុម | បុត្រីជនជាតិចិន ( ចិនកុកងឺ) | ១៨៥០ |
|
| ៨ | ព្រះនាងចៅផល្លាទេវីសុទ្ធចន្រ្ទា ពោះ | បុត្រីជនជាតិចិនកុកងឺ កើតឆ្នាំ១៨៤០ ទទួលអនិច្ចកម្មនៅភ្នំពេញ ឆ្នាំ១៩២៥ | ១៨៥៧ | |
| ៩ | ព្រះនាងកន្ធិយា មាលី ពួក | ១៨៥៨ |
| |
| ១០ | ព្រះនាងចៅសុកក្នានារី អេប | ជាស្ត្រីជនជាតិចិនកុកងឺ | ១៨៥៨ |
|
| ១១ | ព្រះនាងគន្ធររតនា នារី | ១៨៥៨ |
| |
| ១២ | ព្រះនាងឃុនចៅសុទ្ធាដួងបណី ដុង ផាន់ | បុត្រីជនជាតិសៀម | ||
| ១៣ | ព្រះនាងចម ឧរៃទេវីអប្សរី | ១៨៦៦ |
| |
| ១៤ | ព្រះនាងចម សិរី ទេវីអប្សរី | ១៨៧២ |
| |
| ១៥ | ព្រះនាងសុទ្ធា បវរ |
| ||
| ១៦ | ព្រះនាងចៅ ស្មាម | ១៨៩២ | ||
| ១៧ | ឃុនព្រះម្នាងចមសុជាតិបុប្ផានួន ( ឃុន ថាន់) | អតីតស្នំនៃព្រះបាទអង្គ ដួង | ១៨៦១ |
|
| ១៨ | ឃុនព្រះអ្នក ញឹក | ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ | ១៨៦៥ |
|
| ១៩ | ឃុនចម បុស្សា | ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ | ||
| ២០ | ឃុន ធីម | |||
| ២១ | ឃុន សង្វាន | ១៨៩២ | ||
| ២២ | ឃុន វរ៉ា ( ម៉ម វ៉ាន់ ឫ ម៉ម វូ ) | ជាស្ត្រីជនជាតិសៀម ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ | ១៨៥៧ |
|
| ២៣ | ចៅចមមាតា អៀម បុស្បា | បុត្រីនៃចៅពញ្ញាអភ័យវង្សធិបតី ញ៉ុញ និងលោកជំទាវ ថាប់ធីម ប៊ុននាគ
កើតឆ្នាំ១៨៦៤ ទទួលអនិច្ចកម្មនៅ ឆ្នាំ១៩៤៤ |
១៨៦៤ | |
| ២៤ | អ្នកព្រះម្នាងសិរីទេវី កញ្ញា ទេព កែវណារ៉ា | ជាស្ត្រីជនជាតិចិន | ១៨៦៤ |
|
| ២៥ | អ្នកមហាហង្សា យ៉េង | កូនស្រីសាមញ្ញជន | ១៨៦២ |
|
| ២៦ | អ្នក នូ | កូនស្រីសាមញ្ញជន | ១៨៦៩ |
|
| ២៧ | អ្នក អាន | ជាស្ត្រីជនជាតិសៀម | ១៨៦២ | |
| ២៨ | អ្នក ផ្ទាល់ | ១៨៧១ |
| |
| ២៩ | ព្រះម្នាង កន្នថារាបុស្បា ម៉ាក ភួង | ជាស្ត្រីជនជាតិចិន | ១៨៧៤ | |
| ៣០ | អ្នកម្នាងភក្សា ពក | ១៨៦៦ |
| |
| ៣១ | អ្នកម្នាង សោម | ១៨៦៧ |
| |
| ៣២ | អ្នកម្នាង ជ័យ | ជាស្ត្រីដើមកំណើតម៉ាឡេ ត្រូវមានទោសប្រហារជីវិតនៅឆ្នាំ១៨៧៥ ដោយសារអំពើរផិតក្បត់ | ១៨៦៥ |
|
| ៣៣ | អ្នកម្នាង ម៉ម | ជាស្ត្រីជនជាតិចិន | ១៨៦៩ |
|
| ៣៤ | អ្នកម្នាង កុលាប | ជាស្ត្រីជនជាតិចិន | ១៨៧០ |
|
| ៣៥ | អ្នកម្នាង ផាយ៉ូ | បុត្រីរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ | ||
| ៣៦ | អ្នកម្នាង នឹម រៀមឥសរ | ១៨៧១ |
| |
| ៣៧ | អ្នកម្នាង នឹម ក្រុងពាន | ១៨៧៣ |
| |
| ៣៨ | អ្នកម្នាង មុត | កូនស្រីសាមញ្ញជន | ១៨៧៨ |
|
| ៣៩ | អ្នកម្នាង អៀម ចាបុី | |||
| ៤០ | អ្នកម្នាង អៀម ស្រីកញ្ញា | |||
| ៤១ | ម៉ម ក្រាង | ជាស្ត្រីជនជាតិសៀម ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ | ១៨៥៦ |
|
| ៤២ | ម៉ម តាត | កូនស្រីលោកម៉ុងឃុនដែលជាជនជាតិចិនដើមកំណើតសៀម | ១៨៩២ | |
| ៤៣ | ម៉ម យាយ | ១៨៥៧ | ||
| ៤៤ | ម៉ម ឈីវ |
| ||
| ៤៥ | ម៉ម ចេវ | |||
| ៤៦ | ម៉ម នុម៉ាន | ជាស្ត្រីជនជាតិសៀម | ១៨៨៥ |
|
| ៤៧ | ម៉ម សោម | ១៨៩២ |
| |
នេះគឺព្រះនាមព្រះមហេសី និងព្រះស្នំ នៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស៖
| ព្រះអគ្គមហេសី | ||||
|---|---|---|---|---|
| ព្រះនាម | វង្សត្រកូល | អភិសេក | អភិសេក | |
| ១ | ព្រះអង្គម្ចាស់ក្សត្រី អង្គដួង ចង្កុលណី | ព្រះរាជបុត្រីនៃព្រះបាទអង្គដួង និងសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រី អ្នកម៉ែនាង ប៉ែន
ប្រសូត្រឆ្នាំ១៨៣៦ សុគត ១៩០៦
|
១៨៥៨ |
|
| ២ | សម្តេចព្រះអគ្គមហេសី សាម៉រ រតនធីតាវរ៉ាមិត្ត | ព្រះនាមដ់ើមព្រះអង្គម្ចាស់ក្សត្រី សាម៉រ ព្រះរាជបុត្រីទីពីរនៃសម្តេចព្រះស្រីជ័យជេដ្ឋាមហាឧបរាជ អ៊ិម
ប្រសូត្រឆ្នាំ១៨៣១ សុគត ១៩១៥ |
លែងលះ ១៩១០ |
|
| ៣ | សម្តេចព្រះរាជទេវីស្រីវរាក្សត្រី អ៊ូ | ព្រះរាជបុត្រីទីបីនៃព្រះបាទអង្គដួង និងអ្នក អ៊ុង ប្រសូត្រឆ្នាំ១៨៣០ សុគត ១៩៦៦នាខែត្របាត់ដំបង | ១៨៤០ |
|
| ព្រះស្នំ | ||||
| នាម | ជាតិកំណើត | ចួលជាស្នំ | ព្រះរាជបុត្រ | |
| ៤ | ម៉មយាយ នាម | កូនស្រីសាមញ្ញជនជាជនជាតិថៃ អនិច្ចកម្មនៅខែមករា ១៨៦៥ | ||
| ៥ | អ្នកម្នាង ពុយ | |||
| ៦ | អ្នកម្នាង កែស | ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤ | ||
| ៧ | អ្នកម្នាង កេស | ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤ | ||
| ៨ | អ្នកម្នាង ខេន | |||
| ៩ | អ្នកម្នាង យ៉េង | |||
| ១០ | អ្នកម្នាង អុីម | កូនស្រីជនជាតិចិនកុកងឺ ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤ |
| |
| ១១ | សម្តេចព្រះវររាជនី វ៉ាន់ | កូនស្រីជនជាតិចិនកុកងឺ សុគត ថ្ងៃទី១៥ កញ្ញា ១៩៣០ |
| |
| ១២ | នាង សោមជីន | កូនស្រីជនជាតិចិនកុកងឺ | ||
| ១៣ | នាង ស្រគំ | កូនស្រីសាមញ្ញជន | ||
| ១៤ | ឃុនព្រះម៉ែម្នាង គន្ធបុប្ផាសុី ម៉ៈហ្វឿង | កូនស្រីជនជាតិចិនកុកងឺ អ្នកភូមិក្រាំងលាវ |
| |
| ១៥ | អ្នកម្នាង សំរឹទ្ធ | |||
| ១៦ | នាង ម្លិះ | កូនស្រីជនជាតិចិនកុកងឺ |
| |
| ១៧ | អ្នកម្នាង ឡាញ់ឈី | ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤ |
| |
| ១៨ | អ្នកម្នាង ព្រីម | កូនស្រីជនជាតិចិនកុកងឺ |
| |
| ១៩ | អ្នកម្នាង មិត្ត | ជាបុត្រីទីពីរលោកបួរ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ផាន់វីឡាត បុត្រីនៃព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ | ||
| ២០ | អ្នកម្នាង សោម | ជាបុត្រីទីបីរលោកបួរ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ផាន់វីឡាត បុត្រីនៃព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ | ||
នេះគឺព្រះនាមព្រះមហេសី និងនាម ព្រះស្នំ នៃព្រះបាទសម្តេចស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស៖
| ព្រះរាជអគ្គមហេសី | ||||
|---|---|---|---|---|
| ព្រះនាម | វង្សត្រកូល | អភិសេក | ព្រះរាជបុត្រ | |
| ១ | សម្តេចព្រះរាជអគ្គមហេសី មហាក្សត្រី នរោត្តម កាញ្ចនវិមាន នរលក្ខណ៍ទេវី | ១៨៩៤ |
| |
| ព្រះមហេសី | ||||
| ២ | អ្នកអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាភួង | |||
| ៣ | អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ សុីសុដា | ១៩០០ |
| |
| ព្រះស្នំ | ||||
| នាម | ជាតិកំណើត | ចួលជាស្នំ | ព្រះរាជបុត្រ | |
| ៤ | អ្នកម្នាង គឹម ហូ | ១៩២២ |
| |
| ៥ | ឃុនព្រះម្នាងសុវត្ថិឆោមនរលក្ខ័ មាឃ (ឡុង មាឃ) | ១៩២៥ | ||
| ៦ | ឃុនព្រះម្នាងបុប្ផានរលក្ខ័បវរ សៅ ខន | ១៩២៧ |
| |
| ៧ | ឃុនព្រះម្នាងអនង្គលក្ខិណា បាន យ៉េន | ១៩២៨ |
| |
| ៨ | ឃុនព្រះម្នាងបុប្ផានរលក្ខ័ តាត (យិន តាត) | ប្រសូត្រគ.ស.១៩០៥ អនិច្ចកម្ម០១ តុលា ១៩៦៨
ជាបុត្រីនៃលោក យិន នៅភូមិ បឹង ខាងលិចភ្នំជ្រៃហូរព្នៅ ស្រុកគងពិសី ខែត្រ កំពង់ស្ពឺ |
១៩២៨ |
|
| ៩ | ឃុនព្រះម្នាងកេសរមាលី ណាត (ឯក ណាត) | ប្រសូត្រ០១ កញ្ញា គ.ស.១៩០៩ អនិច្ចកម្ម គ.ស.១៩៩៣
ជាបុត្រីនៃលោក ឯក និងលោកស្រី វ៉ាន់ |
១៩២៨ |
|
| ១០ | ឃុនព្រះម្នាងនារីកេសរ យឹម (ត្រយ៉ង់ យឺម) | ១៩២៩ |
| |
| ១១ | អ្នកម្នាងបវរមាលី ពាង |
| ||
| ១២ | ឃុនព្រះម្នាងនារិន្រ្ទកេតសារី អុល (នេត្រ អុល) | ១៩៣០ |
| |
| ១៣ | អ្នកម្នាង នារីបុប្ផា ភាព |
| ||
| ១៤ | អ្នកម្នាង ម៉ម កានីន |
| ||
| ១៥ | អ្នកម្នាង ឆវី កេសរ សាមូ |
| ||
| ១៦ | ម៉ម ឌួងមុនីរក្ស អុស |
| ||
| ១៧ | អ្នកម្នាង នារី សុីសាម៉ន | ១៩២៨ |
| |
| ១៨ | អ្នកម្នាង សាឡុត សារ៉េង | ១៩៣៤ | ||
| ១៩ | អ្នកម្នាង នេត្រ ដាច់ | |||
| តំណែង | ព្រះនាម | វង្សត្រកូល | ព្រះរាជបុត្រ |
|---|---|---|---|
| សម្តេចព្រះរាជអគ្គមហេសី | សម្តេចមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារិរតន៍ សិរីវឌ្ឍនា | ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស និងសម្តេចព្រះរាជអគ្គមហេសី មហាក្សត្រីយ៍ នរោត្តម កាញ្ចនវិមាន នរលក្ខណ៍ទេវី |
|
| ព្រះជាយា | អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ដួងមធុរ៉េត | ប្រសូត្រឆ្នាំ ១៨៩៦ ជាព្រះបុត្រីនៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងមធុរ៉ា | |
| ព្រះស្នំឯក | ឃុនទេពកញ្ញាសោភា គឹមអាន យៀប | បុត្រីនៃលោក គឹំម អាន និងអ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ទូច |
|
| សម្តេចព្រះមហេសីនឹងព្រះស្នំនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ | |||
| ព្រះនាម | ប្រសូត | ចូលទិវង្គត | ព្រះវស្សា |
|---|---|---|---|
| អ្នកម្នាង ផាត់ កាញ៉ុល (គ.ស. ១៩២០ - ១ កុម្ភៈ គ.ស. ១៩៦៩) អភិសេក: គ.ស. ១៩៤២ / ក្រោយមកលែងលះ | |||
| សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី | គ.ស. ១៩៤៣ | គ.ស. ២០១៩ | ៧៦ព្រះវស្សា |
| សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ | គ.ស. ១៩៤៤ | គ.ស ២០២១ | ៧៧ព្រះវស្សា |
| ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ( ម្ចាស់ ម៉ោង ) (២៦ មករា គ.ស. ១៩២៩ - ៥ ធ្នូ គ.ស.១៩៧៤) អភិសេក: គ.ស. ១៩៤២ / លែងលះ: គ.ស. ១៩៥១ | |||
| សម្តេចព្រះបរមរាមា នរោត្តម យុវនាថ | គ.ស. ១៩៤៣ | គ.ស. ២០២១ | ៧៧ព្រះវស្សា |
| ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្សសីហនុ | គ.ស. ១៩៤៤ | គ.ស. ១៩៧៣ | ២៩ ព្រះវស្សា |
| សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស | គ.ស. ១៩៤៥ | បច្ចុប្បន្ន | ៧៥ព្រះវស្សា |
| ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី | គ.ស. ១៩៤៧ | គ.ស. ១៩៧៦ | ២៩ ព្រះវស្សា |
| ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា | គ.ស. ១៩៤៨ | គ.ស. ១៩៥២ | ០៤ ព្រះវស្សា |
| ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្សសីហនុ | គ.ស. ១៩៤៩ | គ.ស. ១៩៧៥ | ៣៣ ព្រះវស្សា |
| ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា | គ.ស. ១៩៥១ | គ.ស. ១៩៧៦ | ២៥ ព្រះវស្សា |
| ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ( ម្ចាស់ ដូង ) (៦ មេសា គ.ស. ១៩២៩ - ១៧ កុម្ភៈ គ.ស. ១៩៤៦) អភិសេក: គ.ស. ១៩៤៤ | |||
| ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ | គ.ស. ១៩៤៦ | គ.ស. ១៩៧៦ | ៣០ ព្រះវស្សា |
| សម្តេចព្រះរាជកន្និដ្ឋា នរោត្តម នរលក្ខណ៍ (២៩ កញ្ញា គ.ស. ១៩២៧- ០៤ កុម្ភៈ គ.ស. ២០១៧) អភិសេក: គ.ស. ១៩៤៦ ផ្លូវការ: ៤ មីនា ១៩៥៥ | |||
| ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ( ម៉ម លាវ ) (១៩៣៤ - ១៩ មេសា គ.ស. ១៩៧៥) អភិសេក: គ.ស. ១៩៤៩ | |||
| ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា | គ.ស. ១៩៥៣ | គ.ស. ១៩៧៥ | ២២ ព្រះវស្សា |
| សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី | គ.ស. ១៩៥៥ | បច្ចុប្បន្ន | ៦៤ព្រះវស្សា |
| សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ( ប៉ូលម៉ូនិច អ៊ីហ្ស៊ី ) (១៨ មិថុនា គ.ស. ១៩៣៦ - បច្ចុប្បន្ន) អភិសេក: គ.ស. ១៩៥២ ផ្លូវ: គ.ស. ១៩៥៥ | |||
| ព្រះបាទសម្តេចព្រះបរបមនាថ នរោត្ដម សីហមុនី | គ.ស. ១៩៥៣ | បច្ចុប្បន្ន | ៦៦ព្រះវស្សា |
| សម្តេច នរោត្តម នរិន្រ្ទៈពង្ស | គ.ស. ១៩៥៤ | គ.ស. ២០០៣ | ៤៩ ព្រះវស្សា |
- មិនបានរៀបអភិសេក
| លេខរៀង | ព្រះនាម | ព្រះរាជឥស្សរិយយស | ព្រះស្វាមី | រាជ្យ |
|---|---|---|---|---|
| ០១ | មិនស្គាល់ព្រះនាម (មាតាព្រះរាជបុត្រី ព្រះនាងធារាវត្តី) |
សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទកម្ពុជនាគរាជ | ម.គ.ស. ?-២៦៧ |
| ០២ | ព្រះនាងធារាវត្តី | សម្តេចព្រះរាជអគ្គមហេសី | សម្ដេចព្រះកុម៉ែរាជ | ម.គ.ស ២៦៧-១៩១ |
| ០៣ | អ្នកម្នាងទេស | សម្តេចព្រះមហេសី | ព្រះបាទវិរោរាជ | ម.គ.ស ១៩១-១៤១ |
| ០៤ | អ្នកម្នាងកេសរ ( មាតាព្រះបាទសុវណ្ណបទុម ) |
សម្តេចព្រះមហេសី | ព្រះបាទឧទ័យ | ម.គ.ស ១៣៧-៧៧ |
| អ្នកម្នាងទារ | សម្តេចព្រះមហេសី | |||
| ០៥ | មិនស្គាល់ព្រះនាម | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទសុវណ្ណបទុម | ម.គ.ស ៧៨-២១ |
| ០៦ | សុវណ្ណមាលា | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទប្រទេសរាជ |
ម.គ.ស ២១-គ.ស ១ |
| ០៧ | សម្ដេចព្រះមហាក្សត្រី អ្នកម៉ែនាងទាវ | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទទេវង្សអស្ចារ្យ |
គ.ស ១-៧៨ |
| ០៨ | អ្នកម៉ែនាងនាងពៅ | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទអរិដ្ឋពលពាហនោ រឺ កេតុមាលា |
គ.ស ៧៨-៤៦៨ |
| ព្រះនាងពិនសុវណ្ណ | ព្រះមហេសី | |||
| ព្រះអង្គម្ចាស់ក្សត្រីកោសុមកេស្សរា | ព្រះមហេសី | |||
| អ្នកម្នាងមាលាបទុម | ព្រះមហេសី | |||
| ០៩ | ព្រះនាងច័ន្ទបុប្ផា | សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទសហស្សរង្សី (វាំងជួន) |
ប្រហែល គ.ស ៤៦៥-៥១១ រឺ គ.ស ៤៦៨-៥១៤ |
| ០៩ | អគ្គមហេសីនាងនាគ រឺ ក្មួយស្រីព្រះកេតុមាលា (ពង្សាវតារវត្តកោកកាក) | សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទបទុមវរវង្ស (វត្តកោកកាក) |
គ.ស ៥៦០-៦២១ |
| ០៩ | ព្រះនាងបទុមមាលា (ពង្សាវតារវត្តទឹកវិល) | សម្តេចព្រះរាជអគ្គមហេសី | ព្រះបាទធនញ្ជ័យគោរពរាជ្យ (សង្ឃរាជទៀង) |
|
| ព្រះនាងគន្ធមាលី | ព្រះមហេសី | |||
| ១០ | ព្រះអគ្គមហេសីបទុមកេសរ | ព្រះអគ្គមហេសី |
ព្រះបាទជ័យវុទ្ធីវង្ស |
គ.ស ៥១១-៥៦០ |
| ១០ | អ្នកព្រះម៉ែនាងបទុមកេសរ | ព្រះអគ្គមហេសី |
ព្រះបាទបទុមសុរិយវង្ស |
គ.ស ៦២១-៧២៩ |
| ១០ | ព្រះនាងភគវត្តី | សម្តេចព្រះរាជអគ្គមហេសី |
ព្រះបាទជ័យជេដ្ឋ | គ.ស ៧៩៤-៨៥៣ |
| ១១ | ព្រះនាងមៃ | ព្រះមហេសី |
ព្រះបាទអឡស្សរាជ | គ.ស ១០៧១-១១១១ |
| អ្នកម្នាងវិសេសនារី (ពង្សាវតារវត្តទឹកវិល) | ព្រះមហេសី | |||
| ១២ | អ្នកម្នាងស្វាយ | ព្រះមហេសី |
ព្រះបាទបក្សីចាំក្រុង (ពង្សាវតារសម្ដេចទៀង) | គ.ស ១០២៨-១០៧១ |
| ព្រះនាងពៅពិសី | ព្រះមហេសី | |||
| ១២ | ព្រះនាងតារាវត្តី | ព្រះមហេសី | ព្រះបាទជេដ្ឋាជ័យ | គ.ស ៨៥៣-៩១៦ |
| ព្រះម្នាងមាលាវត្តី | ព្រះមហេសី | |||
| ១៣ | ព្រះនាងកើត | ព្រះមហេសី | ព្រះបាទស័ង្ខចក្រ | គ.ស ៩១៦-៩៧២ |
| ១៤ | អ្នកម្នាងកែវ | ព្រះមហេសី | ព្រះបាទចក្រព័ត្រ | គ.ស ៩៧២-១០០១ |
| អ្នកម្នាងទង | ព្រះមហេសី | |||
| ១៥ | ព្រះនាងសយបុប្ផា | ព្រះមហេសី | ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង | គ.ស ១០០១-១០០៨ |
| ១៦ | មិនស្គាល់ព្រះនាម | ព្រះមហេសី | ព្រះបាទសិន្ធពអមរិន្ទ | គ.ស ១០០៨-១០២៨ |
| ១៧ | ព្រះនាងមៃ | ព្រះមហេសី |
ព្រះបាទអឡស្សរាជ | គ.ស ១០៧១-១១១១ |
| អ្នកម្នាងវិសេសនារី (ពង្សាវតារវត្តទឹកវិល) | ព្រះមហេសី | |||
| ១៨ | មិនស្គាល់ព្រះនាម | ព្រះមហេសី | ព្រះបាទវុឌ្ឍិយា រឺ ស្ដេចពំនោល | គ.ស ១១១១-១១៤៧ |
| ១៩ | ព្រះនាងពៅ | ព្រះមហេសី | ព្រះបាទសិង្ខក័ង្ខា | គ.ស ១១៤៧-១១៩៥ |
| ២០ | ព្រះនាងរតនបុប្ផា | ព្រះមហេសី | ព្រះបាទសុនក្ខរិន្ទរាជា | គ.ស ?-? |
| ២០ | ព្រះនាងយស | ព្រះមហេសី | ព្រះបាទសែណ្ណ័ករាជ | គ.ស ១១៩៥-១២៣៨ |
| ២១ | ព្រះនាងកែសនី | ព្រះមហេសី | ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ រឺ តាព្រហ្មឈ្មួញគោ | គ.ស ៩៥១-៩៥៩ |
| ២២ | អ្នកព្រះម្នាងគន្ធបទុម | ព្រះមហេសី | ព្រះបាទសិរីវីចក្រ | គ.ស ១០៩៩-១១៦៣ |
| ២៣ | សម្ដេចព្រះភគវតី ព្រះមហាក្សត្រី ចក្រពត្តិ | ព្រះមហេសី | ព្រះបាទលំពង្ស | គ.ស ១១៦៣-១១១៨ |
| ២៤ | ព្រះនាងមង្គលក្សត្រី | ព្រះមហេសី | ព្រះបាទរាជឱង្ការ | គ.ស ១២១៧-១២៧៥ |
| ២៥ | សម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ | ព្រះមហេសី | ព្រះបាទស្រីសុរិយោពណ៌ទី១ | គ.ស ១២៧៥-១៣៤០ |
ឯកសារយោង
[កែប្រែ]- ↑ https://www.facebook.com/share/p/1D8D2TzCFo/
- ↑ https://www.facebook.com/share/1Jhz85pc83/
- ↑ https://www.facebook.com/share/1CRMtL1f9P/
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 111
- ↑ សៀវភៅ អ្នកនិពន្ធខ្មែរ ព្រះបាទ អង្គ ដួង ព្រះជីវប្រវត្តិ ស្នាព្រះហស្ថ ( ដោយ លោកសាស្ត្រាចារ្យ លាង ហាប់អាន )
- ↑ https://cambodiagyl.wordpress.com/2013/12/14/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%B6%E1%9E%91-%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98/




