បញ្ជីរាយនាម កូដប្រទេស IOC
Appearance


គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ឲ្យប្រើប្រាស់នូវ កូដប្រទេស[១] អក្សរកាត់មាន៣តួអក្សរ ដើម្បីសម្គាល់នូវក្រុមកីឡាករមកពីប្រទេសផ្សេងៗដែលបានចូលរួមក្នុងកីឡាអូឡាំពិក។ កូដប្រទេសនីមួយៗ គឺតំណាងឲ្យ គណៈកម្មាធិការជាតិអូឡាំពិក (NOC) មកពីប្រទេសនានា, ប៉ុន្តែក៏នៅមានកូដប្រទេសផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់កាលពីអតីតកាល ឧទាហរណ៍ ដូចជានៅក្នុងការប្រកួតកីឡាមុនៗ ឬសម្រាប់ក្រុមកីឡាករដែលមានសមាជិកមកពីប្រទេសដទៃផ្សេងគ្នាតែនៅក្នុងក្រុមតែមួយ ឬក្រុមកីឡាការដែលមានតំណាងឲ្យប្រទេសជាតិរបស់ខ្លួនជាផ្លូវការ។
គណៈកម្មាធិការ NOC បច្ចុប្បន្ន
[កែប្រែ]បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិអូឡាំពិក (NOC) មានចំនួន២០៤ ដែលបានចូលរួមក្នុងចលនាអូឡាំពិកម។ តារាងខាងក្រោមនេះ បង្ហាញអំពី កូដ OIC មានតួអក្សរចំនួន៣ តំណាងឲ្យប្រទេសនិមួយៗ ដែលបានដាក់ឲ្យប្រើប្រាស់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។