Jump to content

បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
ព្រះរាជសង្ហារ
ទង់ជាតិព្រះមហាក្សត្រ
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល

ទំនៀមលំដាប់ថ្នាក់ព្រះយសព្រះភរិយានិងបាទបរិចារិកាព្រះមហាក្សត្រខ្មែរ

[កែប្រែ]

ជាទំនៀមទម្លាប់តាំងពីសម័យបុរាណកាលមកក្រៅអំពីព្រះអគ្គមហេសីដែលជាព្រះភរិយាធំហើយនោះព្រះមហាក្សត្រស្តេចទ្រង់ទទួលនូវបណ្តាស្ត្រីផ្សេងៗទៀតជាអនុភរិយាឬភរិយាតូចតាមការសព្វព្រះរាជហឫទ័យឬតាមរយៈការបង្គំទូលថ្វាយពីសេនាបតីឬក៏ជាការផ្សំផ្គុំថ្វាយពីសំណាក់ព្រះរាជជនកនិងព្រះរាជជននីជាដើម។ខាងក្រោមនេះគឺជាការបែងចែកលំដាប់ថ្នាក់បណ្តាព្រះភរិយានិងបាទបរិចារិកាទាំង ១០ ថ្នាក់នៃអង្គព្រះមហាក្សត្រកម្ពុជាយើងនាសម័យបុរាណដែលត្រូវបានរៀបចំឲ្យមានជាក្រឹត្យក្រមឡើងវិញនៅក្នុងរជ្ជកាលព្រះបាទអង្គដួង

០១. ព្រះមហេសី

តំណែងព្រះមហេសី គឺជាតំណែងដែលខ្ពង់ខ្ពស់ជាងគេបង្អស់នៅក្នុងចំណោមបណ្តាតំណែងព្រះភរិយាទាំងឡាយនៃព្រះមហាក្សត្រហើយក៏ជាតំណែងដែលនៅក្នុងព្រះនគរអាចមានតែមួយអង្គប៉ុណ្ណោះដើម្បីជាគូស្វាមីភរិយានឹងអង្គរាជា។យើងអាចហៅតំណែងនេះជាភាសាសាមញ្ញបានថាជាព្រះភរិយាធំនៃព្រះមហាក្សត្រ។ស្ត្រីដែលនឹងគ្រងឋានៈជាព្រះមហេសីនេះបានលុះត្រាតែមានជាតិកំណើតជាខត្តិយកញ្ញាហើយត្រូវតែជាព្រះរាជវង្សជាន់ខ្ពស់ផងដែរ។ពាក្យសម្រាប់ហៅនាំមុខតំណែងព្រះមហេសីជាទូទៅត្រូវបានបែងចែកចេញជា ០៣ គឺព្រះរាជអគ្គមហេសី ព្រះអគ្គមហេសី និង ព្រះមហេសីតាមរយៈការកំណត់ពីបុរាណមកប្រសិនបើខត្តិយស្ត្រីរូបណាដែលបានរៀបមង្គលអភិសេកជាមួយនឹងអង្គព្រះរាជាមានធ្វើពីធីដោយព្រាហ្មណ៍មានថ្វាយទឹកក្លស់ទឹកស័ង្ខតាមទំនៀមហើយមានព្រះមាតាបិតាចូលរួមផងនោះតម្រូវឲ្យហៅព្រះយសជាព្រះរាជអគ្គមហេសី។ប្រសិនបើអភិសេកដោយផ្ទាល់ព្រះអង្គជាមួយនឹងព្រះរាជាមិនមានព្រះមាតាបិតាចូលរួមទេឲ្យហៅព្រះយសជាព្រះអគ្គមហេសី។រីឯខត្តិយស្ត្រីណាដែលអភិសេកនឹងព្រះរាជាហើយតែពុំទាន់បានទទួលពិធីពីព្រាហ្មណ៍ទេលោកឲ្យមានព្រះយសត្រឹមជាព្រះមហេសី

០២. ព្រះទេពី

តំណែងព្រះទេពី គឺជាតំណែងបន្ទាប់ពីតំណែងព្រះមហេសីឬដែលយើងអាចហៅជាភាសាសាមញ្ញបានថាជាភរិយារងនៃព្រះមហាក្សត្រ។នៅក្នុងមួយរជ្ជកាលរបស់ព្រះមហាក្សត្រអាចមានតំណែងព្រះទេពីនេះ ០១ អង្គក៏បាន ០២ អង្គក៏បានអាស្រ័យតាមព្រះរាជអធ្យាស្រ័យរបស់ព្រះអង្គដោយគេបែងចែកងារនៃតំណែងនេះជា ០២ គឺព្រះមង្គលទេវីនិងព្រះទេពីមង្គល។ស្ត្រីដែលអាចគ្រងឋានៈជាព្រះទេពីបានលុះត្រាតែមានជាតិកំណើតខ្ពង់ខ្ពស់ជាបុត្រីនៃព្រះបរមវង្សានុវង្សព្រះញាតិវង្សនៃអង្គព្រះមហាក្សត្រ។រីឯការកំណត់ព្រះយសពាក្យសម្រាប់នាំមុខព្រះឋានៈក៏ត្រូវបានបែងចែកជា ០៣ ដូចគ្នានឹងតំណែងព្រះមហេសីដែរគឺព្រះបរមរាជ ព្រះបរម និង ព្រះរាជ។ប្រសិនបើព្រះទេពីនោះបានរៀបមង្គលអភិសេកដោយមានការចូលរួមពីព្រះមាតាបិតាហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកក្លស់ទឹកស័ង្ខនោះឲ្យមានព្រះយសជាព្រះបរមរាជ(ព្រះបរមរាជទេពីមង្គល/ព្រះបរមរាជមង្គលទេវី)។តែប្រសិនបើមិនមានព្រះមាតាបិតាចូលរួមពិធីអភិសេកទេឲ្យហៅយសជាព្រះបរម។រីឯព្រះទេពីណាដែលអភិសេកដោយមិនទាន់មានពិធីព្រាហ្មណ៍លោកឲ្យហៅព្រះយសជាព្រះរាជសិន។

០៣. តំណែងព្រះបិយោ

តំណែងព្រះបិយោ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវសម្រាប់តែបុត្រីនៃសេនាបតីជាន់ខ្ពស់តែប៉ុណ្ណោះ។ព្រះមហាក្សត្រអាចមានព្រះបិយោបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នាបាន។សម្រាប់ពាក្យព្រះយសនាំមុខតំណាងព្រះបិយោនេះគេបែងចែកជា ០៣ ដូចតំណែងទាំង ០២ ខាងលើដែរគឺព្រះបរម ព្រះរាជ និង ព្រះ។តាមការកំណត់មកថាប្រសិនបើស្ត្រីជាបុត្រីអគ្គមហាសេនាមន្ត្រីជាន់ខ្ពស់ណាបានរៀបមង្គលអភិសេកនឹងអង្គព្រះរាជាដោយមានព្រះមាតាបិតាចូលរួមហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខនោះឲ្យមានយសជាព្រះបរម។ប្រសិនបើមិនមានព្រះមាតាបិតាមកចូលរួមពិធីទេឲ្យមានយសជាព្រះរាជ។ដោយឡែកប្រសិនបើស្ត្រីទទួលអភិសេកដោយផ្ទាល់ពីព្រះរាជាតែមិនទាន់មានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខទេឲ្យមានយសជាព្រះបិយោធម្មតាសិន។

០៤. ព្រះមេយុវ ឬ ព្រះម៉ែយុវ

តំណែងព្រះមេយុវ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវឲ្យត្រូវតែជាបុត្រីរបស់អស់លោកមន្ត្រីរាជការ។ព្រះមហាក្សត្រអាចមានព្រះមេយុវបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នា។សម្រាប់ពាក្យព្រះយសនាំមុខតំណែងព្រះមេយុវនេះគេបែងចែកជា ០៣ ហើយមានការកំណត់ដូចតំណែងព្រះបិយោដែរគឺ ព្រះបរម ព្រះរាជ និង ព្រះ។

០៥. ព្រះមេនាង ឬ ព្រះម៉ែនាង (ម្នាង)

តំណែងព្រះមេនាង គឺជាតំណែងព្រះស្នំដែលជាបុត្រីនៃអស់លោកមន្ត្រីរាជការបានថ្វាយខ្លួនជាបាទបរិចារិកាហើយបានរួមប្រវេណីនឹងអង្គព្រះរាជា។តំណែងព្រះមេនាងអាចមានច្រើនរូប និងមានងារផ្សេងៗពីគ្នា។

០៦. ព្រះស្នំ

កាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីខ្ញុំរាជការជាបាទបរិចារិកាហើយមិនទាន់រួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីតំណែងព្រះពញាជាបាទបរិចារិកា ហើយបានរួមប្រវេណីហើយលោកឲ្យបុត្រីនោះមានតំណែងជា ព្រះស្នំហៅងារជាអ្នកព្រះនាងព្រះនាង។តំណែងនេះអាចមានច្រើនរូបស្របតាមព្រះរាជហឫទ័យនិងមានងារផ្សេងៗពីគ្នា។

០៧. ព្រះស្រឹង្គារ

កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីព្រះពញាជាបាទបរិចារិកាហើយមិនបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះស្រឹង្គារមានងារជាអ្នកនាង។តំណែងនេះអាចមានច្រើនរូបនិងមានងារផ្សេងៗពីគ្នា។

០៨. ព្រះក្រមការ

កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះក្រមការ។តំណែងព្រះក្រមការនេះអាចមានច្រើនអ្នកនិងមានងារផ្សេងៗពីគ្នា។

០៩. ព្រះស្រីការ

តំណែងព្រះស្រីការ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណី។

១០. ព្រះបម្រើ

តំណែងព្រះបម្រើ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយមិនទាន់បានរួមប្រវេណី។[]

អំពីគោរមងារឃុន ម៉ម និង អ្នកម្នាង

[កែប្រែ]
  • ពាក្យឃុននៅក្នុងសម័យបុរាណគោរមងារនេះហៅបានតែចំពោះបុរសដែលមានបណ្ដាស័ក្ដិបួនហ៊ូពាន់តែប៉ុណ្ណោះ(មានអំណាចត្រួតពលបានបួនពាន់នាក់)លុះមកដល់រជ្ជកាលព្រះបាទអង្គដួងរៀងមកគោរមងារនេះត្រូវបានហ្លួងប្រទានឲ្យទាំងបុរសទាំងស្ត្រីណាដែលជាអ្នកផ្តល់ជាប្រយោជន៍ចំពោះផែនដីមានគ្រូរបាំ គ្រូតន្ត្រី បាទបរិចាកា និង ព្រះញាតិវង្សនៃហ្លួង។បើគោរមងារឃុនបន្ថែមពាក្យចៅនៅពីមុខទៅជាចៅឃុនគោរមងារនេះនឹងឡើងខ្ពស់ជាងឃុនទទេ។
  • ពាក្យម៉ម គឺជាគោរមងាដែលហ្លួងស្តេចសព្វព្រះរាជហឫទ័យប្រទានឲ្យចំពោះតែស្ត្រីដែលជាបាទបរិចារិកានៃហ្លួង ។គោរមងារម៉មនេះមានឋានៈខ្ពស់ជាងអ្នកម្នាងតែទាបជាងឃុននិងប្រើតាំងតែពីរជ្ជកាលបរមបុរាណរាងមក។
  • ពាក្យអ្នកម្នាង គឺជាគោរមងារថ្នាក់ទី ០៥ នៅក្នុងលំដាប់ចៅចមទាំង ០៦ ថ្នាក់។គោរមងារនេះមានប្រើតាំងតែពីបរមបុរាណរៀងមកហើយទៀតសោតហ្លួងប្រទានចំពោះតែស្ត្រីដែលជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងលើកជាបាទបរិចារិកា។គោរមងារអ្នកម្នាងមានឋានៈទាបជាងម៉ម។[]

គោរមងារចៅជិតចៅចមទាំង ០៦ ថ្នាក់នៅក្នុងរាជសំណាក់ក្រុងកម្ពុជានាផែនដីបរមបុរាណជាន់ចាស់

[កែប្រែ]

ចៅជិតចៅចម គឺជារាជស័ព្ទប្រើសម្រាប់ហៅចំពោះរាល់ស្ត្រីដែលមានវង្សត្រកូលជាតិជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងសព្វព្រះរាជហឫទ័យតែងតាំងជាបាទបរិចារិកាគឺសម្តៅទៅលើស្ត្រីដែលហ្លួងទ្រង់រើសយកមកឲ្យធ្វើការងារផ្សេងៗឬធ្វើជាព្រះជាយា។នៅក្នុងក្បួនព្រះរាជស័ព្ទនារាជសំណាក់ក្រុងកម្ពុជាធិបតីចៅជិតចៅចមចែកជា ០៦ ថ្នាក់ដែលមានដូចជា ៖

  • ថ្នាក់ទី ០១ គឺព្រះបិយោដែលមានតំណែងជាព្រះបរមដែលជាថ្នាក់ខ្ពស់បំផុត
  • ថ្នាក់ទី ០២ គឺព្រះស្នំដែលមានតំណែងជាព្រះម្នាង។ព្រះស្នំនេះទៀតសោតបើហ្លួងសព្វព្រះរាជហឫទ័យនាងណាខ្លាំងទ្រង់លើកជាធំគឺឯកនោះបានន័យថានាងនោះគឺជាព្រះស្នំដែលមានអំណាចលើសអស់ស្នំដទៃៗទៀត
  • ថ្នាក់ទី ០៣ គឺព្រះស្រឹង្គារដែលមានតំណែងជាព្រះម៉ែនាង
  • ថ្នាក់ទី ០៤ គឺព្រះក្រមការដែលមានតំណែងជាព្រះនាង
  • ថ្នាក់ទី ០៥ គឺព្រះស្រីការដែលមានតំណែងជាអ្នកម្នាង
  • ថ្នាក់ទី ០៦ គឺព្រះកំណាន់ដែលមានតំណែងជាអ្នកនាង[]

ព្រះរាជអគ្គមហេសីនៃព្រះមហាក្សត្រកម្ពុជាគ្រប់សម័យកាល

[កែប្រែ]
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ មិនស្គាល់ព្រះនាម ព្រះបាទសោម
០២ កុរុងសោមា ឬ លីវយី ឬ នាងនាគ
ព្រះមហេសី កុរុងកៅណ្ឌិន្យទី ១ ឬ ហ៊ុនទៀន ឬ ព្រះថោង
០៣ មិនស្គាល់ព្រះនាម កុរុងហ៊ុនផានឃ័ង ឬ ហ៊ុនផានហួង ឬ ផានហួងវម៌្ម
០៤ មិនស្គាល់ព្រះនាម កុរុងហ៊ុនប៉ាងប៉ាង
០៥ មិនស្គាល់ព្រះនាម កុរុងស្រីមារៈ ឬ ហ្វាន់ចេម៉ាន់​​
០៦ មិនស្គាល់ព្រះនាម កុរុងគិនចេង
០៧ មិនស្គាល់ព្រះនាម កុរុងហ្វាន់ឆាន
០៨ មិនស្គាល់ព្រះនាម កុរុងហ្វាន់ឆាង
០៩ មិនស្គាល់ព្រះនាម កុរុងហ្វាន់ស៊ីយុន
១០ មិនស្គាល់ព្រះនាម កុរុងធៀនឈូឆានតាន
១១ មិនស្គាល់ព្រះនាម កុរុងគាវឆេនយូ ឬ កៅឆេយូ ឬ កៅណ្ឌិន្យទី ២ ឬ ស្រុតវម៌្ម
១២ មិនស្គាល់ព្រះនាម កុរុងឆេលីតោប៉ាម៉ោ ឬ ស្រីឥន្ទ្រវម៌្ម ឬ ស្រេស្ឋវម្ម៌
១៣ ព្រះនាងកុលប្រភាវតី ព្រះអគ្គមហេសី កុរុងចោយេប៉ាម៉ោ ឬ កៅណ្ឌិន្យជ័យវម៌្ម ឬ ជ័យវម៌្ម ឬ កៅឌិញ្ញវម៌្ម
មិនស្គាល់ព្រះនាម ព្រះស្នំ
១៤ មិនស្គាល់ព្រះនាម កុរុងហ្វាន់ថាងចឹង ឬ គុណវម៌្ម
១៥ មិនស្គាល់ព្រះនាម កុរុងលីវតោប៉ាម៉ោ ឬ រុន្ទ្រវម្ម៌ ឬ សាវ៌ភៅម
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ ព្រះនាងទេពអប្សរមេរា ឥសីកម្វុស្វយម្ភុវ
០២ មិនស្គាល់ព្រះនាម ព្រះបាទស្រុតវម៌្ម
០៣ មិនស្គាល់ព្រះនាម ព្រះបាទស្រេស្ឋវម្ម៌
០៤ មិនស្គាល់ព្រះនាម កុរុងប្រថិវេន្ទ្រវម៌្ម
០៥ មិនស្គាល់ព្រះនាម ព្រះបាទវីរវម៌្ម
០៦ ព្រះនាងកម្វុជរាជលក្ស្មី ព្រះបាទភវវម៌្មទី ១
០៧ មិនស្គាល់ព្រះនាម ព្រះបាទចិត្រសេន ឬ ចិត្រសេនា ឬ មហិន្ទ្រវម្ម៌ ឬ មហេន្ទ្រវម៌្ម
០៨ ព្រះនាងសករមន្ជរិ ព្រះបាទឦសានវម៌្មទី ១
០៩ មិនស្គាល់ព្រះនាម ព្រះបាទភវវម្ម៌ទី ២
១០ មិនស្គាល់ព្រះនាម ព្រះបាទជ័យវម៌្មទី ១
១១ ធូលីជេងវ្រះកម្រតាងអញស្រីជ័យទេវី មិនស្គាល់ព្រះនាម
ចេនឡាទឹកលិច
ចេនឡាដីគោក
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ ព្រះនាងហង្សអម្រិត ព្រះបាទជ័យវម៌្មទី ២
ព្រះនាងធរណីន្ទ្រទេវី
០២ មិនស្គាល់ព្រះនាម ព្រះបាទជ័យវធ៌ន ឬ ជ័យវម្ម៌ទី ៣
០៣ ព្រះនាងឥន្ទ្រទេវី ព្រះអគ្គមហេសី ព្រះបាទឥន្ទ្រវម្ម៌ទី ១
០៤ មិនស្គាល់ព្រះនាម ព្រះបាទយសោវធ៌ន ឬ យសោវម៌្មទី ១
០៥ មិនស្គាល់ព្រះនាម ព្រះបាទហស៌វម្ម៌ទី ១
០៦ មិនស្គាល់ព្រះនាម ព្រះបាទឦសានវម៌្មទី ២
០៧ ព្រះនាងជ័យទេវី ព្រះបាទជ័យវម្ម៌ទី ៤
០៨ មិនស្គាល់ព្រះនាម ព្រះបាទហស៌វម្ម៌ទី ២
០៩ មិនស្គាល់ព្រះនាម ព្រះបាទរាជេន្ទ្រវម៌្មទី ២
១០ មិនស្គាល់ព្រះនាម ព្រះបាទជ័យវម្ម៌ទី ៥
១១ មិនស្គាល់ព្រះនាម ព្រះបាទឧទយាទិត្យវម៌្មទី ១
១២ មិនស្គាល់ព្រះនាម ព្រះបាទជ័យវីរវម៌្ម
១៣ ព្រះនាងវីរលក្ស្មី ព្រះអគ្គមហេសី ព្រះបាទសូរ្យវម្ម៌ទី ១
១៤ មិនស្គាល់ព្រះនាម ព្រះបាទឧទយាទិត្យវម្ម៌ទី ២
១៥ មិនស្គាល់ព្រះនាម ព្រះបាទហស៌វម្ម៌ទី ៣
១៦ មិនស្គាល់ព្រះនាម ព្រះបាទនឫតីន្ទ្រវម៌្ម
១៧ ព្រះនាងវិជយេន្ទ្រលក្ស្មី ព្រះអគ្គមហេសី ព្រះបាទជ័យវម៌្មទី៦
១៨ ព្រះបាទធរណីន្ទ្រវម៌្មទី ១
១៩ មិនស្គាល់ព្រះនាម ព្រះបាទសូរ្យវម៌្មទី ២
២០ ព្រះនាងស្រីជ័យរាជចូឌាមណី ព្រះអគ្គមហេសី ព្រះបាទធរណីន្ទ្រវម៌្មទី ២
២១ មិនស្គាល់ព្រះនាម ព្រះបាទយសោវម៌្មទី ២
២២ មិនស្គាល់ព្រះនាម ព្រះបាទត្រិភូវនាទិត្យវម៌្ម
២៣ ព្រះនាងជ័យរាជទេវី
ព្រះរាជអគ្គមហេសី ព្រះបាទជ័យវធ៌ន ឬ ជ័យវម្ម៌ទី ៧
ព្រះនាងឥន្ទ្រទេវី
ព្រះរាជអគ្គមហេសី
២៤ មិនស្គាល់ព្រះនាម ព្រះបាទឥន្ទ្រវម្ម៌ទី ២
២៥ ព្រះនាងចក្រវ៌តិរាជទេវី ព្រះមហេសី ព្រះបាទជ័យវម្ម៌ទី ៨
២៦ ព្រះនាងស្រីន្ទ្រភូបេស្វរចូឌា ព្រះបាទស្រីស្រ្ទវម្ម៌ ឬ ឥន្ទ្រវម្ម៌ទី៣
២៧ មិនស្គាល់ព្រះនាម ព្រះបាទស្រីន្រ្ទជ័យវម្ម៌
២៨ មិនស្គាល់ព្រះនាម ព្រះបាទជ័យវម៌ាទិបរមេស្វរ ឬ ជ័យវម្ម៌ទី ៩
២៩ សម្ដេចព្រះភគវតីសិរីចន្រ្ទាមហាក្សត្រី ឬ ព្រះចន្ទ្រាវតី ព្រះអគ្គមហេសី ព្រះបាទត្រសក់ផ្អែម ឬ អង្គជ័យ ឬ ពញាជ័យ
៣០ មិនស្គាល់ព្រះនាម ព្រះបាទពញាសួស
៣១ អ្នកព្រះម្នាងគន្ធបទុម ព្រះបាទសិរីរតន៍ ឬ សិរីវិចិត្រ
៣២ សម្ដេចភគវតីព្រះមហាក្សត្រីចក្រពត្តិ ឬ ព្រះក្សត្រី ព្រះអគ្គមហេសី ព្រះបាទលំពង់
៣៣ សម្ដេចព្រះភគវតីមង្គលក្សត្រីសិរីចក្រពត្តិ ឬ ព្រះមង្គលក្សត្រី ព្រះអគ្គមហេសី ព្រះបាទឱង្ការ
៣៤ សម្ដេចព្រះភគវតីមន្ទាពិសីព្រះសិរីចក្រពត្តិ ឬ ព្រះអង្គមន្ទាពិសី ព្រះអគ្គមហេសី ព្រះបាទសុរិយោពណ៌
៣៥ មិនស្គាល់ព្រះនាម ព្រះបាទនិព្វានចក្រ ឬ និព្វានបាទ
៣៦ មិនស្គាល់ព្រះនាម ព្រះបាទសុទ្ធានរាជ
៣៧ មិនស្គាល់ព្រះនាម ព្រះបាទលំពង់រាជា
៣៨ មិនស្គាល់ព្រះនាម ព្រះបាទស្រីសុរិយោវង្ស
៣៩ មិនស្គាល់ព្រះនាម ព្រះបាទបរមរាមា
៤០ មិនស្គាល់ព្រះនាម ព្រះបាទធម្មាសោករាជ
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ សម្ដេចព្រះមាលាទេវី ព្រះបាទស្រីសុរិយោពណ៌ទី ២ ឬ បរមរាជាទី ២ ឬ ពញាយ៉ាត
អ្នកម្នាងបទុមកេសរ
ព្រះមេនាងសៀមស្រងៀម ឬ ស៊ីសាងាម ព្រះស្នំឯក
០២ មិនស្គាល់ព្រះនាម ព្រះបាទនរាយណ៍រាជាទី ១ ឬ ស្រីសុរិយោពណ៌ទី ៣ ឬ ព្រះនរាយណ៍
០៣ មិនស្គាល់ព្រះនាម ព្រះបាទស្រីរាជា ឬ សិរីរាជា ឬ សេរីរាជា
០៤ មិនស្គាល់ព្រះនាម ព្រះបាទស្រីសុរិយោទ័យទី ២ ឬ ស្រីសុរិយោទ័យ
០៥ ព្រះមែយ្យទេពបុប្ផា ព្រះស្នំឯក ព្រះបាទធម្មរាជាទី ១ ឬ ធម្មរាជា
០៦ អ្នកព្រះម្នាងកេសរបុប្ផា ឬ នាងស ឬ នាងពៅ ព្រះស្នំឯក ព្រះបាទស្រីសុគន្ធបទ ឬ ចៅពញាដំខត្តិយរាជា
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ អ្នកព្រះម្នាងផាលែង ព្រះស្នំឯក ហ្លួងព្រះស្ដេចកន ឬ ព្រះស្រីជេដ្ឋា
០២ សម្ដេចព្រះភគវតីសិរីចក្រពត្តិ ព្រះបាទបរមរាជាទី ២ ឬ អង្គច័ន្ទទី ១ ឬ ច័ន្ទរាជា
អ្នកព្រះម្នាងបទុមបុប្ផា ព្រះស្នំឯក
០៣ ព្រះភគវតីទេពធីតាមហាចក្រពត្តិឧត្ដមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី ឬ ព្រះម្នាងទេពបុប្ផា ព្រះបាទបរមរាជាទី ៣ ឬ បរមិន្ទរាជា
សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី ឬ ព្រះសុជាតិក្សត្រី
ព្រះនាងកេសរមាលា ព្រះនាងស្ដាំ
អ្នកព្រះម៉ែនាងវង
អ្នកម្នាងកេសរ
០៤ សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជ ឬ ពៅភិវង្សធំ ព្រះបាទបរមរាជាទី ៤ ឬ ជ័យជេដ្ឋាទី ១ ឬ សត្ថាទី ១
០៥ មិនស្គាល់ព្រះនាម ព្រះបាទជ័យជេស្ឋាទី ១ (បរមរាជាទី ៥)
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ មិនស្គាល់ព្រះនាម ព្រះបាទរាមាជើងព្រៃ
០២ មិនស្គាល់ព្រះនាម ព្រះបាទពញាអន
០៣ មិនស្គាល់ព្រះនាម ព្រះបាទពញាញោម
០៤ សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ ឬ សម្ដេចព្រះក្សត្រី ព្រះបាទស្រីសុរិយោពណ៌
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី
០១ សម្ដេចព្រះភគវតីព្រះស្រីវរស្ត្រី ឬ សម្ដេចព្រះទាវធីតាមហារាជជននី ឬ អង្គចូវ ឬ ង្វៀង ផុក ង៉ុក វ៉ាង ព្រះអគ្គមហេសី ព្រះបាទជ័យជេស្ឋាទី ២
អ្នកម្នាងសុខ
អ្នកម្នាងនង
អ្នកម្នាងប៊ុន
អ្នកនាងទន់
០២ ព្រះបាទឧទ័យរាជាទី ១
០៣ ព្រះបាទធម្មរាជាទី ២ ឬ រាជសំភារ ឬ ពញាតូ
០៤ មិនស្គាល់ព្រះនាម ព្រះបាទអង្គទងរាជា ឬ ពញានូរ
០៥ សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ ឬ ព្រះអង្គទេពបញ្ជរ ព្រះអគ្គមហេសី ព្រះបាទបទុមរាជាទី ១ ឬ អង្គនន់ទី ១
០៦ អ្នកព្រះម៉ែនាងសាវ៉ះបុប្ផា ព្រះស្នំឯក ព្រះបាទរាមាធិបតីទី ២ ឬ ពញាច័ន្ទ ឬ អង្គច័ន្ទទី ២ ឬ អង្គច័ន្ទអុីប្រាហ៊ីម
០៧ សម្ដេចព្រះភគវតីព្រះចមក្សត្រី ឬ ព្រះអង្គឡិក្សត្រី ព្រះបាទបរមរាជាទី ៨ ឬ អង្គសូរទី ១
អ្នកម្នាងពៅ
អ្នកម្នាងទៃ ឬ ប៉ែន
០៨ ព្រះបាទរាមាធិបតីទី ៣ ឬ អង្គតន់ទី ១
០៩ សម្ដេចព្រះភគវតីព្រះចមក្សត្រី ព្រះអគ្គមហេសីស្ដាំ ព្រះបាទបទុមរាជាទី ២ ឬ ស្រីជ័យជេដ្ឋទី ១
ព្រះអង្គស្រីធីតារាជពនិតា ព្រះអគ្គមហេសីឆ្វេង
១០ អ្នកម្នាងពៅ ព្រះរាជទេពី ព្រះបាទកែវហ្វ៊ាទី ២ ឬ អង្គជីទី ១
១១ ព្រះបាទបទុមរាជាទី ៣ ឬ អង្គនន់ទី ២
១២ ព្រះបាទជ័យជេដ្ឋាទី ៣ ឬ អង្គសូរទី ២
១៣ ព្រះសុជាតិវតី ព្រះបាទរាមាធិបតីទី ៤ ឬ អង្គយ៉ង
១៤ មិនស្គាល់ព្រះនាម ព្រះបាទកែវហ៊្វាទី ៣ ឬ អង្គឥមទី ១
១៥ មិនស្គាល់ព្រះនាម ព្រះបាទធម្មរាជាទី ៣
១៦ ព្រះបាទសត្ថាទី ២ ឬ អង្គជីទី ២
១៧ មិនស្គាល់ព្រះនាម ព្រះបាទស្រីធម្មរាជា ឬ អង្គឥមទី ២
១៨ ព្រះបាទរាមាធិបតីទី ៥ ឬ អង្គទង
១៩ មិនស្គាល់ព្រះនាម ព្រះបាទស្រីជ័យជេដ្ឋទី ២ ឬ អង្គស្ងួន
២០ ព្រះបាទនរាយណ៍រាជាទី ២ ឬ ឧទ័យរាជាទី ២ ឬ អង្គតន់ទី ២
២១ ព្រះបាទរាមាធិបតីទី ៦ ឬ អង្គនន់ទី ៣
២២ ព្រះបាទនរាយណ៍រាជាទី ៣ ឬ អង្គអេង
២៣ ព្រះបាទចៅហ្វ៊ាប៉ុក
២៤ ព្រះបាទឧទ័យរាជាទី ៣ ឬ អង្គច័ន្ទទី ៣ ឬ ឧទ័យរាជា
២៥ ព្រះអង្គមុីក្សត្រី
មិនស្គាល់ព្រះនាម
២៦ ព្រះទេពី ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ឬ អង្គឌួង
អ្នកម្នាងឃ្លិច ព្រះមង្គលទេវី
មិនស្គាល់ព្រះនាម ព្រះទេពីមង្គល
ព្រះបិយោ
អ្នកម៉ែនាងប៉ែន ព្រះបរមជាតិក្សត្រី
អ្នកម៉ែនាងណុប ព្រះបរមស្រីកញ្ញា
អ្នកម៉ែនាងពៅ ព្រះបរមទេវធីតា
អ្នកម៉ែនាងពៅ ព្រះបរមអច្ឆរិយាអប្សរ
ព្រះម៉ែយុវ
ព្រះសុជាតិនារី ព្រះម៉ែយុវ
ព្រះស្រីកញ្ញា ឬ សិរីកញ្ញា ព្រះម៉ែយុវ
ព្រះទេពលក្ខិណា ព្រះម៉ែយុវ
ព្រះឥរិយាអប្សរ ព្រះម៉ែនាង
ព្រះម៉ែនាង
ព្រះម៉ែនាងស្រីបុប្ផា ព្រះម៉ែនាង
ព្រះម៉ែនាងមាលាបវរ ព្រះម៉ែនាង
ព្រះម៉ែនាងបុប្ផាកេសរ ព្រះម៉ែនាង
ព្រះម៉ែនាងគន្ធបទុម ព្រះម៉ែនាង
ព្រះស្នំ
អ្នកព្រះនាងផលទិព្វសុវណ្ណ ព្រះស្នំឯកឆ្វេង
អ្នកព្រះនាងសុគន្ធរស ព្រះស្នំឯកឆ្វេង
អ្នកព្រះនាងពិដោរសេយ្យភាស ព្រះស្នំឯកឆ្វេង
អ្នកព្រះនាងសិរីយសសេយ្យា ព្រះស្នំឯកឆ្វេង
ព្រះស្រឹង្គារ
អ្នកនាងជាតិកិន្នរី ព្រះស្រឹង្គារ
អ្នកនាងស្រីកិន្នរា ព្រះស្រឹង្គារ
អ្នកនាងកិន្នរីសោភា ព្រះស្រឹង្គារ
អ្នកនាងកិន្នរាកៃឡាស ព្រះស្រឹង្គារ
ព្រះក្រមការ
អ្នកឆវីសោភ័ណ ព្រះក្រមការ
អ្នកសុវណ្ណសោភា ព្រះក្រមការ
អ្នកសោភមង្សា ព្រះក្រមការ
អ្នកកល្យាកេសី ព្រះក្រមការ

សម័យព្រះរាជាណាចក្រកម្ពុជា (១៨៦៣-បច្ចុប្បន្ន)

[កែប្រែ]
ព្រះមង្គលទេវី
ព្រះនាម វង្សត្រកូល អភិសេក ព្រះរាជបុត្រ
សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ អ្នកម៉ែនាង ប៉ែន ( មាតា ហ្លួង នរោត្តម ) ខែធ្នូ ១៨៣៣
សម្តេចព្រះបិយោ ព្រះបរមអច្ឆរាអក្សរ អ្នកម៉ែនាង ពៅ ( មាតា ហ្លួង សិរីសុវត្ថិ ) ១៨៤០
សម្តេចព្រះបិយោ ព្រះបរមស្រីកញ្ញា អ្នកម៉ែនាង ណុប មុនឆ្នាំ១៨៤៨
សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែនាង ពៅ ( ព្រះរៀមរបស់ ព្រះបរមជាតិក្សត្រីយ៍ ប៉ែន )
សម្តេចព្រះកែវហ្វា អង្គ ស្ងួន ក្រោយឆ្នាំ១៨៥៥
ព្រះស្នំ
នាម ជាតិកំណើត ចូលជាស្នំ ព្រះរាជបុត្រ
ឃុនព្រះម្នាងចមសុជាតិបុប្ផានួន (ឃុន ថាន់) ១៨៥៣
ព្រះមង្គលទេវី ឃ្លីប មុនឆ្នាំ១៨៤៨
ព្រះទេវី មង្គល មុនឆ្នាំ១៨៤៨
ព្រះម៉ែយួរ ព្រះសុជាតិ នារី មុនឆ្នាំ១៨៤៨
១០ ព្រះម៉ែយួរ ព្រះស្រី កញ្ញា មុនឆ្នាំ១៨៤៨
១១ ព្រះម៉ែយួរ ព្រះទេព លក្ខណា មុនឆ្នាំ១៨៤៨
១២ ព្រះម៉ែយួរ ព្រះឥរិយា អក្សរ មុនឆ្នាំ១៨៤៨
១៣ ព្រះម្នាង ស្រីបុប្ផា មុនឆ្នាំ១៨៤៨
១៤ ព្រះម្នាង មាលា បវរ មុនឆ្នាំ១៨៤៨
១៥ ព្រះម្នាង បុស្បាកេសរ មុនឆ្នាំ១៨៤៨
១៦ ព្រះម្នាង គន្ធរបូទុម មុនឆ្នាំ១៨៤៨
១៧ ព្រះស្នំឯក អ្នកព្រះនាង ផលទិព្វសុវណ្ណ ១៨៤៣
១៨ ព្រះស្នំឯក អ្នកព្រះនាង សុគន្ធរស មុនឆ្នាំ១៨៤៨
១៩ ព្រះស្នំឯក អ្នកព្រះនាង ពិដោរសយភ័ស្តុ មុនឆ្នាំ១៨៤៨
២០ ព្រះស្នំឯក អ្នកព្រះនាង សិរីយសសេយ្យា មុនឆ្នាំ១៨៤៨
២១ ព្រះស្រឹង្គារ អ្នកនាង ជាតិកិណ្ណរី មុនឆ្នាំ១៨៤៨
២២ ព្រះស្រឹង្គារ អ្នកនាង ស្រីកិណ្ណរ៉ា មុនឆ្នាំ១៨៤៨
២៣ ព្រះស្រឹង្គារ អ្នកនាង កិណ្ណរសោភា មុនឆ្នាំ១៨៤៨
២៤ ព្រះស្រឹង្គារ អ្នកនាង កិណ្ណរាកៃលាស មុនឆ្នាំ១៨៤៨
២៥ ព្រះក្រមការ អ្នក នរវីសោភ័ណ មុនឆ្នាំ១៨៤៨
២៦ ព្រះក្រមការ អ្នក សុវណ្ណសោភា មុនឆ្នាំ១៨៤៨
២៧ ព្រះក្រមការ អ្នក សោភម័ង្សា មុនឆ្នាំ១៨៤៨
២៨ ព្រះក្រមការ អ្នក កល្លីយាកេសី មុនឆ្នាំ១៨៤៨
២៩ អ្នកម្នាង ចន្ធូ ១៨៥០
៣០ អ្នកម្នាង ខាំ បងប្អូន របស់ ស្ងួន សូ និងជាមាតា របស់ព្រះអង្គម្ចាស់ សុីវត្ថា ១៨៤០
៣១ អ្នកម្នាង ផល ប្អូនស្រី ស្ងួន សូ
៣២ អ្នកម្នាង លន្ទា បុត្រីលោកឧកញ៉ាពិភក្សឥស្សរា អុីម ចៅហ្វាយខែត្រ សំរោងទង ១៨៥២
៣៣ អ្នកម្នាង ក្រប៉ា មាស ១៨៥៦
៣៤ អ្នកម្នាង យូ ( ហៅ អេវ ) មុនឆ្នាំ១៨៣០
៣៥ ចៅឃុនបុស្បាកេសា មុនីជោតិ ១៨៤៨
៣៦ ឃុន ជឺត ចម ១៨៥៦
៣៧ អ្នកនាង អុីម ១៨៥៨
៣៨ អ្នកនាង ឡេង ១៨៤២
៣៩ អ្នកនាង មាស ១៨៤៣
៤០ អ្នកនាង អុង មុនឆ្នាំ១៨២១

[]


នេះគឺព្រះនាមព្រះមហេសី និងនាម ចៅចម ម៉ម អ្នកម្នាង នៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា

សម្តេចព្រះអគ្គមហេសី
ព្រះនាម វង្សត្រកូល អភិសេក ព្រះរាជបុត្រ
សម្តេចព្រះរាជអគ្គមហេសី តារាការា បុត្រីនៃព្រះមហាឧបរាជ អង្គ អ៊ិម ប្រសូត្រឆ្នាំ ១៨៤៣ សោយពិរាល័យនៅក្រុងឧត្តុង្គ ១៩៦៨
១៨៥៨
  • សម្តេចចៅហ្វ៊ា នរោត្តម ចន្ទរក្សអម្ពរ
ព្រះមហេសី
ព្រះនាម វង្សត្រកូល អភិសេក ព្រះរាជបុត្រ
ព្រះអង្គម្ចាស់ក្សត្រី ផាត់ចុនី


( ភរិយាថ្នាក់ទី ២ ) ម្ចាស់ក្សត្រីនៃ ប្រទេសសសៀម ប្រសូត្រឆ្នាំ ១៨២៧ សុគត ក្រោយឆ្នាំ ១៩០៩ មុនឆ្នាំ១៨៤៨
សម្តេចក្សត្រី អង្គ ស្ងួន


ព្រះរាជបុត្រីនៃព្រះបាទ អង្គ ចន្ទទី២ ,បានតែងតាំងជា '' សម្តេច '' នៅថ្ងៃទី០៩ មករា ១៩៣៥

យួនបានហៅថា តាប់នីញគួនគួន

១៨៤៨
ព្រះអង្គម្ចាស់ក្សត្រី អង្គដួង ឧបុល


ព្រះរាជបុត្រីនៃព្រះបាទអង្គដួង និង ចៅឃុនបុស្បា កេសរ៉ា ១៨៦៣
  • ព្រះអង្គម្ចាស់ នរោត្តម ករណ្ណិកាកែវ
  • ព្រះអង្គម្ចាស់ នរោត្តម ភីយ
ព្រះអង្គម្ចាស់ក្សត្រី អគ្គនារី ឯក ណ ( ភរិយាថ្នាក់ទី ២ ) បុត្រីនៃព្រះអង្គម្ចាស់ ប្រទេសសសៀម ប្រសូត្រឆ្នាំ ១៨៥០ សុគត ក្រោយឆ្នាំ ១៩០៩
១៨៧១
ព្រះអង្គម្ចាស់ក្សត្រី សោមអង្គ ( ភរិយាថ្នាក់ទី ២ ) ជាកូនស្រីរបស់រដ្ឋមន្រ្តីរដ្ឋសៀមប្រហែលជារាជវង្ស​ ប្រសូត្រឆ្នាំ ១៨៧៧ សុគត ក្រោយឆ្នាំ ១៩០៩
១៨៩២

ព្រះស្នំ

[កែប្រែ]
នាម ជាតិកំណើត ចូលជាស្នំ ព្រះរាជបុត្រ
ព្រះនាងទិត្យាចៅមណ្ឌា នុម បុត្រីជនជាតិចិន ( ចិនកុកងឺ) ១៨៥០
ព្រះនាងចៅផល្លាទេវីសុទ្ធចន្រ្ទា ពោះ បុត្រីជនជាតិចិនកុកងឺ កើតឆ្នាំ១៨៤០ ទទួលអនិច្ចកម្មនៅភ្នំពេញ ឆ្នាំ១៩២៥ ១៨៥៧
ព្រះនាងកន្ធិយា មាលី ពួក ១៨៥៨
  • ព្រះអង្គម្ចាស់ នរោត្តម ប៉ាក
១០ ព្រះនាងចៅសុកក្នានារី អេប ជាស្ត្រីជនជាតិចិនកុកងឺ ១៨៥៨
  • ព្រះអង្គម្ចាស់ នរោត្តម ភោគ
  • ព្រះអង្គម្ចាស់ នរោត្តម មយូរ៉ា
  • ព្រះអង្គម្ចាស់ នរោត្តម មយូរ៉េត
១១ ព្រះនាងគន្ធររតនា នារី ១៨៥៨
១២ ព្រះនាងឃុនចៅសុទ្ធាដួងបណី ដុង ផាន់ បុត្រីជនជាតិសៀម
១៣ ព្រះនាងចម ឧរៃទេវីអប្សរី ១៨៦៦
  • ព្រះអង្គម្ចាស់ នរោត្តម ដួងសាម៉ន
១៤ ព្រះនាងចម សិរី ទេវីអប្សរី ១៨៧២
១៥ ព្រះនាងសុទ្ធា បវរ
  • ព្រះអង្គម្ចាស់ នរោត្តម វិជាវរតនា
១៦ ព្រះនាងចៅ ស្មាម ១៨៩២
១៧ ឃុនព្រះម្នាងចមសុជាតិបុប្ផានួន ( ឃុន ថាន់) អតីតស្នំនៃព្រះបាទអង្គ ដួង ១៨៦១
១៨ ឃុនព្រះអ្នក ញឹក ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ ១៨៦៥
  • ព្រះអង្គម្ចាស់ នរោត្តម សុដាវត្តី
  • ព្រះអង្គម្ចាស់ នរោត្តម ផាត់ថាម៉ា
  • សម្តេចព្រះស្វាង្គវឌ្ឍនារាជកន្និដ្ឋាចម្រើនរដ្ឋ នរោត្តម មល្លិកា
១៩ ឃុនចម បុស្សា ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩
២០ ឃុន ធីម
២១ ឃុន សង្វាន ១៨៩២
២២ ឃុន វរ៉ា ( ម៉ម វ៉ាន់ ឫ ម៉ម វូ ) ជាស្ត្រីជនជាតិសៀម ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ ១៨៥៧
  • ព្រះអង្គម្ចាស់ នរោត្តម កុសុម៉ា
  • ព្រះអង្គម្ចាស់ នរោត្តម វណ្ណា
២៣ ចៅចមមាតា អៀម បុស្បា បុត្រីនៃចៅពញ្ញាអភ័យវង្សធិបតី ញ៉ុញ និងលោកជំទាវ ថាប់ធីម ប៊ុននាគ

កើតឆ្នាំ១៨៦៤ ទទួលអនិច្ចកម្មនៅ ឆ្នាំ១៩៤៤

១៨៦៤
២៤ អ្នកព្រះម្នាងសិរីទេវី កញ្ញា ទេព កែវណារ៉ា ជាស្ត្រីជនជាតិចិន ១៨៦៤
  • ព្រះអង្គម្ចាស់ នរោត្តម ត្រឡុច
២៥ អ្នកមហាហង្សា យ៉េង កូនស្រីសាមញ្ញជន ១៨៦២
២៦ អ្នក នូ កូនស្រីសាមញ្ញជន ១៨៦៩
  • ព្រះអង្គម្ចាស់ នរោត្តម ម៉ារី
២៧ អ្នក អាន ជាស្ត្រីជនជាតិសៀម ១៨៦២
២៨ អ្នក ផ្ទាល់ ១៨៧១
  • ព្រះអង្គម្ចាស់ នរោត្តម កេត្តដា
២៩ ព្រះម្នាង កន្នថារាបុស្បា ម៉ាក ភួង ជាស្ត្រីជនជាតិចិន ១៨៧៤
៣០ អ្នកម្នាងភក្សា ពក ១៨៦៦
  • ព្រះអង្គម្ចាស់ នរោត្តម សុគន្ធបទ
៣១ អ្នកម្នាង សោម ១៨៦៧
  • ព្រះអង្គម្ចាស់ នរោត្តម រយ៉ា
៣២ អ្នកម្នាង ជ័យ ជាស្ត្រីដើមកំណើតម៉ាឡេ ត្រូវមានទោសប្រហារជីវិតនៅឆ្នាំ១៨៧៥ ដោយសារអំពើរផិតក្បត់ ១៨៦៥
៣៣ អ្នកម្នាង ម៉ម ជាស្ត្រីជនជាតិចិន ១៨៦៩
  • ព្រះអង្គម្ចាស់ នរោត្តម ប្រាថាម៉ាន
៣៤ អ្នកម្នាង កុលាប ជាស្ត្រីជនជាតិចិន ១៨៧០
  • ព្រះអង្គម្ចាស់ នរោត្តម ក្រាក់ចាង
៣៥ អ្នកម្នាង ផាយ៉ូ បុត្រីរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ
៣៦ អ្នកម្នាង នឹម រៀមឥសរ ១៨៧១
  • ព្រះអង្គម្ចាស់ នរោត្តម ឧម៉ា
៣៧ អ្នកម្នាង នឹម ក្រុងពាន ១៨៧៣
  • ព្រះអង្គម្ចាស់ នរោត្តម នីមនង្គលក្ខណ៍
  • ព្រះអង្គម្ចាស់ នរោត្តម សក្ខិរិយាវង្ស
៣៨ អ្នកម្នាង មុត កូនស្រីសាមញ្ញជន ១៨៧៨
  • ព្រះអង្គម្ចាស់ នរោត្តម សុផាណា
៣៩ អ្នកម្នាង អៀម ចាបុី
៤០ អ្នកម្នាង អៀម ស្រីកញ្ញា
៤១ ម៉ម ក្រាង ជាស្ត្រីជនជាតិសៀម ទទួលអនិច្ចកម្មក្រោយឆ្នាំ ១៩០៩ ១៨៥៦
  • ព្រះអង្គម្ចាស់ នរោត្តម ភួងមាលី
៤២ ម៉ម តាត កូនស្រីលោកម៉ុងឃុនដែលជាជនជាតិចិនដើមកំណើតសៀម ១៨៩២
៤៣ ម៉ម យាយ ១៨៥៧
៤៤ ម៉ម ឈីវ
  • ព្រះអង្គម្ចាស់ នរោត្តម កញ្ចនារី
៤៥ ម៉ម ចេវ
៤៦ ម៉ម នុម៉ាន ជាស្ត្រីជនជាតិសៀម ១៨៨៥
  • ព្រះអង្គម្ចាស់ នរោត្តម សុម៉ាម៉ាន
៤៧ ម៉ម សោម ១៨៩២
  • ព្រះអង្គម្ចាស់ នរោត្តម ឆ្លើមខ្វាន់

នេះគឺព្រះនាមព្រះមហេសី និងព្រះស្នំ នៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ​ ចមចក្រពង្ស៖

ព្រះអគ្គមហេសី
ព្រះនាម វង្សត្រកូល អភិសេក អភិសេក
ព្រះអង្គម្ចាស់ក្សត្រី អង្គដួង ចង្កុលណី ព្រះរាជបុត្រីនៃព្រះបាទអង្គដួង និងសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រី អ្នកម៉ែនាង ប៉ែន

ប្រសូត្រឆ្នាំ១៨៣៦ សុគត ១៩០៦

១៨៥៨
សម្តេចព្រះអគ្គមហេសី សាម៉រ រតនធីតាវរ៉ាមិត្ត ព្រះនាមដ់ើមព្រះអង្គម្ចាស់ក្សត្រី សាម៉រ ព្រះរាជបុត្រីទីពីរនៃសម្តេចព្រះស្រីជ័យជេដ្ឋាមហាឧបរាជ អ៊ិម

ប្រសូត្រឆ្នាំ១៨៣១ សុគត ១៩១៥

លែងលះ ១៩១០
សម្តេចព្រះរាជទេវីស្រីវរាក្សត្រី អ៊ូ ព្រះរាជបុត្រីទីបីនៃព្រះបាទអង្គដួង និងអ្នក អ៊ុង ប្រសូត្រឆ្នាំ១៨៣០ សុគត ១៩៦៦នាខែត្របាត់ដំបង ១៨៤០
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ត្រឡុច
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រក្សសាស្រ្តា
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ែង
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ណាន
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ​ សត្ថាណា
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សុឡារស្មី
ព្រះស្នំ
នាម ជាតិកំណើត ចួលជាស្នំ ព្រះរាជបុត្រ
ម៉មយាយ នាម កូនស្រីសាមញ្ញជនជាជនជាតិថៃ អនិច្ចកម្មនៅខែមករា ១៨៦៥
អ្នកម្នាង ពុយ
អ្នកម្នាង កែស ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤
អ្នកម្នាង កេស ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤
អ្នកម្នាង ខេន
អ្នកម្នាង យ៉េង
១០ អ្នកម្នាង អុីម កូនស្រីជនជាតិចិនកុកងឺ ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤
១១ សម្តេចព្រះវររាជនី វ៉ាន់ កូនស្រីជនជាតិចិនកុកងឺ សុគត ថ្ងៃទី១៥ កញ្ញា ១៩៣០
១២ នាង សោមជីន កូនស្រីជនជាតិចិនកុកងឺ
១៣ នាង ស្រគំ កូនស្រីសាមញ្ញជន
១៤ ឃុនព្រះម៉ែម្នាង គន្ធបុប្ផាសុី ម៉ៈហ្វឿង កូនស្រីជនជាតិចិនកុកងឺ អ្នកភូមិក្រាំងលាវ
១៥ អ្នកម្នាង សំរឹទ្ធ
១៦ នាង ម្លិះ កូនស្រីជនជាតិចិនកុកងឺ
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កេតុសុដារ៉ាក់
១៧ អ្នកម្នាង ឡាញ់ឈី ឈាបនកិច្ចសពក្នុងឆ្នាំ ១៩០៤
  • ព្រះអង្គម្ចាស់ក្សត្រី សុភាភ័ក្ត្រ
១៨ អ្នកម្នាង ព្រីម កូនស្រីជនជាតិចិនកុកងឺ
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ លក្ខណាឈុម
១៩ អ្នកម្នាង មិត្ត ជាបុត្រីទីពីរលោកបួរ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ផាន់វីឡាត បុត្រីនៃព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ
២០ អ្នកម្នាង សោម ជាបុត្រីទីបីរលោកបួរ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ផាន់វីឡាត បុត្រីនៃព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ

នេះគឺព្រះនាមព្រះមហេសី និងនាម ព្រះស្នំ នៃព្រះបាទសម្តេចស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស៖

ព្រះរាជអគ្គមហេសី
ព្រះនាម វង្សត្រកូល អភិសេក ព្រះរាជបុត្រ
សម្តេចព្រះរាជអគ្គមហេសី មហាក្សត្រី នរោត្តម កាញ្ចនវិមាន នរលក្ខណ៍ទេវី ១៨៩៤
ព្រះមហេសី
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាភួង
អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ សុីសុដា ១៩០០
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សុដារង្សី
ព្រះស្នំ
នាម ជាតិកំណើត ចួលជាស្នំ ព្រះរាជបុត្រ
អ្នកម្នាង គឹម ហូ ១៩២២
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីជាតិ
ឃុនព្រះម្នាងសុវត្ថិឆោមនរលក្ខ័ មាឃ (ឡុង មាឃ) ១៩២៥
ឃុនព្រះម្នាងបុប្ផានរលក្ខ័បវរ សៅ ខន ១៩២៧
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សតារារ៉ាក់
ឃុនព្រះម្នាងអនង្គលក្ខិណា បាន យ៉េន ១៩២៨
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ វង្សមុនី
ឃុនព្រះម្នាងបុប្ផានរលក្ខ័ តាត (យិន តាត) ប្រសូត្រគ.ស.១៩០៥ អនិច្ចកម្ម០១ តុលា ១៩៦៨

ជាបុត្រីនៃលោក យិន នៅភូមិ បឹង ខាងលិចភ្នំជ្រៃហូរព្នៅ ស្រុកគងពិសី ខែត្រ កំពង់ស្ពឺ

១៩២៨
ឃុនព្រះម្នាងកេសរមាលី ណាត (ឯក ណាត) ប្រសូត្រ០១​ កញ្ញា គ.ស.១៩០៩ អនិច្ចកម្ម គ.ស.១៩៩៣

ជាបុត្រីនៃលោក ឯក និងលោកស្រី វ៉ាន់

១៩២៨
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី
  • សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីលក្ខិណា
១០ ឃុនព្រះម្នាងនារីកេសរ យឹម​ (ត្រយ៉ង់ យឺម) ១៩២៩
១១ អ្នកម្នាងបវរមាលី ពាង
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សាម៉ានរក្ស
១២ ឃុនព្រះម្នាងនារិន្រ្ទកេតសារី អុល (នេត្រ អុល) ១៩៣០
  • សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ រដ្ឋមុនី
១៣ អ្នកម្នាង នារី​បុប្ផា ភាព
  • សម្តេចព្រះរាជធីតា ស៊ីសុវត្ថិ សុភាពនារីរក្ស
១៤ អ្នកម្នាង ម៉ម កានីន
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ភួងមុនី
១៥ អ្នកម្នាង ឆវី កេសរ សាមូ
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ លម្អកេសរ
១៦ ម៉ម ឌួងមុនីរក្ស អុស
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងជីវិន
១៧ អ្នកម្នាង នារី សុីសាម៉ន ១៩២៨
  • ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង្ង៉ា
១៨ អ្នកម្នាង សាឡុត សារ៉េង ១៩៣៤
១៩ អ្នកម្នាង នេត្រ ដាច់
តំណែង ព្រះនាម វង្សត្រកូល ព្រះរាជបុត្រ
សម្តេចព្រះរាជអគ្គមហេសី សម្តេចមហាក្សត្រីយានី ស៊ីសុវត្ថិ​​ មុនីវង្ស កុសមៈនារិរតន៍ សិរីវឌ្ឍនា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស និង​សម្តេចព្រះរាជអគ្គមហេសី មហាក្សត្រីយ៍ នរោត្តម កាញ្ចនវិមាន នរលក្ខណ៍ទេវី
ព្រះជាយា អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ដួងមធុរ៉េត ប្រសូត្រឆ្នាំ ១៨៩៦ ជាព្រះបុត្រីនៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងមធុរ៉ា
ព្រះស្នំឯក ឃុន​ទេពកញ្ញាសោភា គឹម​អាន យៀប បុត្រីនៃលោក គឹំម អាន និងអ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ទូច

[]


សម្តេចព្រះមហេសីនឹងព្រះស្នំនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ព្រះនាម ប្រសូត ចូលទិវង្គត ព្រះវស្សា
អ្នកម្នាង ផាត់ កាញ៉ុល (គ.ស. ១៩២០ - ១ កុម្ភៈ គ.ស. ១៩៦៩) អភិសេក: គ.ស. ១៩៤២ / ក្រោយមកលែងលះ
សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី គ.ស. ១៩៤៣ គ.ស. ២០១៩ ៧៦ព្រះវស្សា
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គ.ស. ១៩៤៤ គ.ស ២០២១ ៧៧ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ( ម្ចាស់ ម៉ោង ) (២៦ មករា គ.ស. ១៩២៩ - ៥ ធ្នូ គ.ស.១៩៧៤) អភិសេក: គ.ស. ១៩៤២ / លែងលះ: គ.ស. ១៩៥១
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គ.ស. ១៩៤៣ គ.ស. ២០២១ ៧៧ព្រះវស្សា
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្សសីហនុ គ.ស. ១៩៤៤ គ.ស. ១៩៧៣ ២៩ ព្រះវស្សា
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស គ.ស.​ ១៩៤៥ បច្ចុប្បន្ន ៧៥ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី គ.ស. ១៩៤៧ គ.ស. ១៩៧៦ ២៩ ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា គ.ស. ១៩៤៨ គ.ស. ១៩៥២ ០៤ ព្រះវស្សា
ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្សសីហនុ គ.ស. ១៩៤៩ គ.ស. ១៩៧៥ ៣៣ ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា គ.ស. ១៩៥១ គ.ស. ១៩៧៦ ២៥ ព្រះវស្សា
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ( ម្ចាស់ ដូង ) (៦ មេសា គ.ស. ១៩២៩ - ១៧ កុម្ភៈ គ.ស. ១៩៤៦) អភិសេក: គ.ស. ១៩៤៤
ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ គ.ស. ១៩៤៦ គ.ស. ១៩៧៦ ៣០ ព្រះវស្សា
សម្តេចព្រះរាជកន្និដ្ឋា នរោត្តម នរលក្ខណ៍ (២៩ កញ្ញា គ.ស. ១៩២៧- ០៤ កុម្ភៈ គ.ស. ២០១៧) អភិសេក: គ.ស. ១៩៤៦ ផ្លូវការ: ៤ មីនា​ ១៩៥៥
ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ( ម៉ម លាវ ) (១៩៣៤ - ១៩ មេសា គ.ស. ១៩៧៥) អភិសេក: គ.ស. ១៩៤៩
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា គ.ស. ១៩៥៣ គ.ស. ១៩៧៥ ២២ ព្រះវស្សា
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គ.ស. ១៩៥៥ បច្ចុប្បន្ន ៦៤ព្រះវស្សា
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ( ប៉ូលម៉ូនិច អ៊ីហ្ស៊ី ) (១៨ មិថុនា គ.ស.​ ១៩៣៦ - បច្ចុប្បន្ន) អភិសេក: គ.ស. ១៩៥២ ផ្លូវ: គ.ស. ១៩៥៥
ព្រះបាទសម្តេចព្រះបរបមនាថ នរោត្ដម សីហមុនី គ.ស. ១៩៥៣ បច្ចុប្បន្ន ៦៦ព្រះវស្សា
សម្តេច នរោត្តម នរិន្រ្ទៈពង្ស គ.ស. ១៩៥៤ គ.ស. ២០០៣ ៤៩ ព្រះវស្សា
  • មិនបានរៀបអភិសេក
លេខរៀង ព្រះនាម ព្រះរាជឥស្សរិយយស ព្រះស្វាមី រាជ្យ
០១ មិនស្គាល់ព្រះនាម
(មាតាព្រះរាជបុត្រី ព្រះនាងធារាវត្តី)
សម្តេចព្រះរាជអគ្គមហេសី ព្រះបាទកម្ពុជនាគរាជ ម.គ.ស. ?-២៦៧
០២ ព្រះនាងធារាវត្តី សម្តេចព្រះរាជអគ្គមហេសី សម្ដេចព្រះកុម៉ែរាជ ម.គ.ស ២៦៧-១៩១
០៣ អ្នកម្នាងទេស សម្តេចព្រះមហេសី ព្រះបាទវិរោរាជ ម.គ.ស ១៩១-១៤១
០៤ អ្នកម្នាងកេសរ
( មាតាព្រះបាទសុវណ្ណបទុម )
សម្តេចព្រះមហេសី ព្រះបាទឧទ័យ ម.គ.ស ១៣៧-៧៧
អ្នកម្នាងទារ សម្តេចព្រះមហេសី
០៥ មិនស្គាល់ព្រះនាម សម្តេចព្រះរាជអគ្គមហេសី
ព្រះបាទសុវណ្ណបទុម ម.គ.ស ៧៨-២១
០៦ សុវណ្ណមាលា សម្តេចព្រះរាជអគ្គមហេសី
ព្រះបាទប្រទេសរាជ
ម.គ.ស ២១-គ.ស ១
០៧ សម្ដេចព្រះមហាក្សត្រី អ្នកម៉ែនាងទាវ សម្តេចព្រះរាជអគ្គមហេសី
ព្រះបាទទេវង្សអស្ចារ្យ
គ.ស ១-៧៨
០៨ អ្នកម៉ែនាងនាងពៅ សម្តេចព្រះរាជអគ្គមហេសី
ព្រះបាទអរិដ្ឋពលពាហនោ រឺ កេតុមាលា
គ.ស ៧៨-៤៦៨
ព្រះនាងពិនសុវណ្ណ ព្រះមហេសី
ព្រះអង្គម្ចាស់ក្សត្រីកោសុមកេស្សរា ព្រះមហេសី
អ្នកម្នាងមាលាបទុម ព្រះមហេសី
០៩ ព្រះនាងច័ន្ទបុប្ផា សម្តេចព្រះរាជអគ្គមហេសី ព្រះបាទសហស្សរង្សី (វាំងជួន)
ប្រហែល គ.ស ៤៦៥-៥១១ រឺ គ.ស ៤៦៨-៥១៤
០៩ អគ្គមហេសីនាងនាគ រឺ ក្មួយស្រីព្រះកេតុមាលា (ពង្សាវតារវត្តកោកកាក) សម្តេចព្រះរាជអគ្គមហេសី ព្រះបាទបទុមវរវង្ស (វត្តកោកកាក)
គ.ស ៥៦០-៦២១
០៩ ព្រះនាងបទុមមាលា (ពង្សាវតារវត្តទឹកវិល) សម្តេចព្រះរាជអគ្គមហេសី ព្រះបាទធនញ្ជ័យគោរពរាជ្យ (សង្ឃរាជទៀង)
ព្រះនាងគន្ធមាលី ព្រះមហេសី
១០ ព្រះអគ្គមហេសីបទុមកេសរ ព្រះអគ្គមហេសី
ព្រះបាទជ័យវុទ្ធីវង្ស
គ.ស ៥១១-៥៦០
១០ អ្នកព្រះម៉ែនាងបទុមកេសរ ព្រះអគ្គមហេសី
ព្រះបាទបទុមសុរិយវង្ស
គ.ស ៦២១-៧២៩
១០ ព្រះនាងភគវត្តី សម្តេចព្រះរាជអគ្គមហេសី
ព្រះបាទជ័យជេដ្ឋ គ.ស ៧៩៤-៨៥៣
១១ ព្រះនាងមៃ ព្រះមហេសី
ព្រះបាទអឡស្សរាជ គ.ស ១០៧១-១១១១
អ្នកម្នាងវិសេសនារី (ពង្សាវតារវត្តទឹកវិល) ព្រះមហេសី
១២ អ្នកម្នាងស្វាយ ព្រះមហេសី
ព្រះបាទបក្សីចាំក្រុង (ពង្សាវតារសម្ដេចទៀង) គ.ស ១០២៨-១០៧១
ព្រះនាងពៅពិសី ព្រះមហេសី
១២ ព្រះនាងតារាវត្តី ព្រះមហេសី ព្រះបាទជេដ្ឋាជ័យ គ.ស ៨៥៣-៩១៦
ព្រះម្នាងមាលាវត្តី ព្រះមហេសី
១៣ ព្រះនាងកើត ព្រះមហេសី ព្រះបាទស័ង្ខចក្រ គ.ស ៩១៦-៩៧២
១៤ អ្នកម្នាងកែវ ព្រះមហេសី ព្រះបាទចក្រព័ត្រ គ.ស ៩៧២-១០០១
អ្នកម្នាងទង ព្រះមហេសី
១៥ ព្រះនាងសយបុប្ផា ព្រះមហេសី ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង គ.ស ១០០១-១០០៨
១៦ មិនស្គាល់ព្រះនាម ព្រះមហេសី ព្រះបាទសិន្ធពអមរិន្ទ គ.ស ១០០៨-១០២៨
១៧ ព្រះនាងមៃ ព្រះមហេសី
ព្រះបាទអឡស្សរាជ គ.ស ១០៧១-១១១១
អ្នកម្នាងវិសេសនារី (ពង្សាវតារវត្តទឹកវិល) ព្រះមហេសី
១៨ មិនស្គាល់ព្រះនាម ព្រះមហេសី ព្រះបាទ​វុឌ្ឍិយា​ រឺ ស្ដេចពំនោល គ.ស ១១១១-១១៤៧
១៩ ព្រះនាងពៅ ព្រះមហេសី ព្រះបាទសិង្ខក័ង្ខា គ.ស ១១៤៧-១១៩៥
២០ ព្រះនាងរតនបុប្ផា ព្រះមហេសី ព្រះបាទសុនក្ខរិន្ទរាជា គ.ស ?-?
២០ ព្រះនាងយស ព្រះមហេសី ព្រះបាទសែណ្ណ័ករាជ គ.ស ១១៩៥-១២៣៨
២១ ព្រះនាងកែសនី ព្រះមហេសី ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ រឺ តាព្រហ្មឈ្មួញគោ គ.ស ៩៥១-៩៥៩
២២ អ្នកព្រះម្នាងគន្ធបទុម ព្រះមហេសី ព្រះបាទសិរីវីចក្រ គ.ស ១០៩៩-១១៦៣
២៣ សម្ដេចព្រះភគវតី ព្រះមហាក្សត្រី ចក្រពត្តិ ព្រះមហេសី ព្រះបាទលំពង្ស គ.ស ១១៦៣-១១១៨
២៤ ព្រះនាងមង្គលក្សត្រី ព្រះមហេសី ព្រះបាទរាជឱង្ការ គ.ស ១២១៧-១២៧៥
២៥ សម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ព្រះមហេសី ព្រះបាទស្រីសុរិយោពណ៌ទី១ គ.ស ១២៧៥-១៣៤០

ឯកសារយោង

[កែប្រែ]
  1. https://www.facebook.com/share/p/1D8D2TzCFo/
  2. https://www.facebook.com/share/1Jhz85pc83/
  3. https://www.facebook.com/share/1CRMtL1f9P/
  4. សៀវភៅ អ្នកនិពន្ធខ្មែរ ព្រះបាទ អង្គ ដួង ព្រះជីវប្រវត្តិ ស្នាព្រះហស្ថ ( ដោយ លោកសាស្ត្រាចារ្យ លាង ហាប់អាន )
  5. https://cambodiagyl.wordpress.com/2013/12/14/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%B6%E1%9E%91-%E1%9E%93%E1%9E%9A%E1%9F%84%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%98/