បដិសម្ភិទាមគ្គ

ពីវិគីភីឌា

មហាវគ្គ[កែប្រែ]

ញាណកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៦៩)[កែប្រែ]

សុតមយញាណកថា[កែប្រែ]

អភិញ្ញេយ្យនិទ្ទេស[កែប្រែ]

សច្ចនិទ្ទេស[កែប្រែ]

[១០] ​ទុក្ខ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និរោធ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់

រូប ​ត្រូវ​ដឹង​ច្បាស់ រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ រូបនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់

វេទនា ​ត្រូវ​ដឹង​ច្បាស់ ។បេ។

សញ្ញា ​ត្រូវ​ដឹង​ច្បាស់ ​

សង្ខារ​ទាំង​ឡាយ ត្រូវ​ដឹង​ច្បាស់

វិញ្ញាណ ​ត្រូវ​ដឹង​ច្បាស់

ចក្ខុ ​ត្រូវ​ដឹង​ច្បាស់ ។បេ។

ជរា មរណៈ ​ត្រូវ​ដឹង​ច្បាស់

ជរាមរណសមុទ័យ ​ត្រូវ​ដឹង​ច្បាស់

ជរាមរណនិរោធ ​ត្រូវ​ដឹង​ច្បាស់

ជរាមរណនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់។

[១១] ​អត្ថ​នៃ​ការកំណត់​ដឹង​នូវ​ទុក្ខ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​លះ​បង់​នូវ​ទុក្ខ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​ទុក្ខ​និរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចម្រើន​នូវ​ទុក្ខ​និរោធគាមិនី​បដិបទា ​ត្រូវ​ដឹង​ច្បាស់។ ​

អត្ថ​នៃ​ការ​កំណត់​ដឹង​នូវ​រូប ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​លះ​បង់​នូវ​រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចម្រើន​នូវ​ទុក្ខ​និរោធគាមិនី​បដិបទា ​ត្រូវ​ដឹង​ច្បាស់។ ​

អត្ថ​នៃ​ការ​កំណត់​ដឹង​នូវ​រូប ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​លះ​បង់​នូវ​រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចម្រើន​នូវ​រូបនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់  ។

នូវ​វេទនា ។បេ។ ​

នូវ​សញ្ញា ​

សង្ខារ​

វិញ្ញាណ

ចក្ខុ ។បេ។ ​

អត្ថ​នៃ​ការ​កំណត់​ដឹង​នូវ​ជរាមរណៈ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​លះ​បង់​នូវ​ជរាមរណសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​ជរាមរណនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចម្រើន​នូវ​ជរាមរណនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់។

[១២] ​អត្ថ​នៃ​ការចាក់ធ្លុះនូវការកំណត់​ដឹង​ទុក្ខ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះ​បង់​ទុក្ខ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ធ្វើ​ឲ្យ​ជា​ក់​ច្បាស់​ទុក្ខ​និរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​សេចក្ដី​ចម្រើន​ទុក្ខ​និរោធគាមិនី​បដិបទា ​ត្រូវ​ដឹង​ច្បាស់។ ​

អត្ថ​នៃ​ការ​ចាក់ធ្លុះ​នៃ​ការ​កំណត់​ដឹង​រូប ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះ​បង់រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ចម្រើន​រូបនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់ ​។

នូវ​វេទនា ។បេ។ ​

នូវ​សញ្ញា ​

សង្ខារ​

វិញ្ញាណ

ចក្ខុ ។បេ។ ​

អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​កំណត់​ដឹង​ជរាមរណៈ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះ​បង់​ជរាមរណ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ ​នូវ​ការ​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ជរាមរណនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ចម្រើន​ជរាមរណនិរោធគាមិនី​បដិបទា ​ត្រូវ​ដឹង​ច្បាស់។

[១៣] ​ទុក្ខ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និរោធ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​សមុទយនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​ឆន្ទរាគនិរោធ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​ស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ ទុក្ខាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និស្សរណៈ ​ត្រូវ​ដឹង​ច្បាស់ ។

រូប ​ត្រូវ​ដឹង​ច្បាស់ រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ រូបសមុទ័យនិរោធ ​ត្រូវ​ដឹង​ច្បាស់ រូបឆន្ទរាគនិរោធ ​ត្រូវ​ដឹង​ច្បាស់ រូបស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ រូបាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ រូបនិស្សរណៈ ​ត្រូវ​ដឹង​ច្បាស់

វេទនា​ត្រូវ​ដឹង​ច្បាស់ ។បេ។

សញ្ញា ​ត្រូវ​ដឹង​ច្បាស់ ​

សង្ខារ​ទាំង​ឡាយ ត្រូវ​ដឹង​ច្បាស់

វិញ្ញាណ ​ត្រូវ​ដឹង​ច្បាស់

ចក្ខុ ។បេ។

ជរាមរណៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណៈ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណនិរោធ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណ​សមុទយនិរោធ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណឆន្ទរាគនិរោធ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណនិស្សរណៈ ​ត្រូវ​ដឹង​ច្បាស់។

[១៤] ​ទុក្ខ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​សមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និរោធ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​ស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ ទុក្ខាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ ​ទុក្ខ​និស្សរណៈ ​ត្រូវ​ដឹង​ច្បាស់។ រូប ​ត្រូវ​ដឹង​ច្បាស់ រូបសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ រូបនិរោធ ​ត្រូវ​ដឹង​ច្បាស់ រូបនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់ រូបស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ រូបាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ រូបនិស្សរណៈ ​ត្រូវ​ដឹង​ច្បាស់ វេទនា ​ត្រូវ​ដឹង​ច្បាស់ ។បេ។ សញ្ញា ​ត្រូវ​ដឹង​ច្បាស់ ​សង្ខារ​ទាំង​ឡាយ ត្រូវ​ដឹង​ច្បាស់ វិញ្ញាណ ​ត្រូវ​ដឹង​ច្បាស់ ចក្ខុ ។បេ។ ជរាមរណៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណសមុទ័យ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណនិរោធ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ​ត្រូវ​ដឹង​ច្បាស់ ជរាមរណស្សាទៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណាទីនវៈ ​ត្រូវ​ដឹង​ច្បាស់ ជរាមរណនិស្សរណៈ ​ត្រូវ​ដឹង​ច្បាស់។

[១៥] អនិច្ចានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ថា​មិន​ទៀង) បុគ្គល​ត្រូវ​ដឹង​ច្បាស់ ទុក្ខានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ថា​ជា​ទុក្ខ​) ​ត្រូវ​ដឹង​ច្បាស់ អនត្តានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ថា​មិន​មែន​របស់​ខ្លួន) ​ត្រូវ​ដឹង​ច្បាស់ និព្វិទានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​នឿយណាយ) ត្រូវ​ដឹង​ច្បាស់ វិរាគានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​ប្រាសចាក​តម្រេក) ​ត្រូវ​ដឹង​ច្បាស់ និរោធានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​រលត់) ត្រូវ​ដឹង​ច្បាស់ បដិនិស្សគានុបស្សនា (ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​លះ​បង់) ត្រូវ​ដឹង​ច្បាស់។

ការ​ពិចារណា​ឃើញ​រឿយៗ​ ក្នុង​រូប ថា​មិន​ទៀង ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​រូប ថា​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​រូប ថា​មិន​មែនខ្លួន ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​នឿយណាយ​ក្នុង​រូប ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​ប្រាសចាក​តម្រេក​ក្នុង​រូប ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​រលត់​ក្នុង​រូប ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​នូវ​សេចក្ដី​លះ​បង់​ក្នុង​រូប ​ត្រូវ​ដឹង​ច្បាស់ ​

ក្នុង​វេទនា ។បេ។ ​

ក្នុង​សញ្ញា ​

សង្ខារ​

វិញ្ញាណ

ចក្ខុ ។បេ។

ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ​ ថា​មិន​ទៀង ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ថា​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ​ថា​មិន​មែនខ្លួន ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ថា​ជា​សេចក្ដី​នឿយណាយ ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ថា​ជា​សេចក្ដី​ប្រាសចាក​តម្រេក ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ​ថា​ជា​សេចក្ដី​រលត់ ​ត្រូវ​ដឹង​ច្បាស់ ការ​ពិចារណា​ឃើញ​រឿយៗ ​ក្នុង​ជរាមរណៈ ថា​ជា​សេចក្ដី​លះ​បង់ ​ត្រូវ​ដឹង​ច្បាស់។

[១៦] ការ​កើត​ឡើង​ (ព្រោះ​កម្ម​អំពី​មុន​ជា​បច្ច័យ​) ​ត្រូវ​ដឹង​ច្បាស់ ការ​ប្រព្រឹត្តិ​ទៅ​ (​របស់​ពួក​សត្វ) ​ត្រូវ​ដឹង​ច្បាស់ ការ​កំណត់ (​នូវ​សង្ខារ​) ​ត្រូវ​ដឹង​ច្បាស់ ការ​ប្រមូល​មក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ត្រូវ​ដឹង​ច្បាស់ បដិសន្ធិ ​ត្រូវ​ដឹង​ច្បាស់ គតិ ​ត្រូវ​ដឹង​ច្បាស់ ការ​កើត (​នៃ​ខន្ធ​ទាំង​ឡាយ​) ​ត្រូវ​ដឹង​ច្បាស់ ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ត្រូវ​ដឹង​ច្បាស់ ​ជាតិ ត្រូវ​ដឹង​ច្បាស់ ជរា ​ត្រូវ​ដឹង​ច្បាស់ ព្យាធិ ​ត្រូវ​ដឹង​ច្បាស់ មរណៈ ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​សោក ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​ខ្សឹកខ្សួល ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​តានតឹង ​ត្រូវ​ដឹង​ច្បាស់។ ការ​មិន​កើត​ឡើង ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រព្រឹត្តិ​ទៅ ត្រូវ​ដឹង​ច្បាស់ ការ​មិន​កំណត់ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិត​ទៅ​ទៀត ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​បដិសន្ធិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​គតិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​កើត​ឡើង ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រព្រឹត្តិ​ទៅ​ (​នៃ​វិបាក) ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​ជាតិ ត្រូវ​ដឹង​ច្បាស់​ ការ​មិន​មាន​ជរា ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​ព្យាធិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​ស្លាប់ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​សោក ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​ខ្សឹកខ្សួល ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​តានតឹង ​ត្រូវ​ដឹង​ច្បាស់។

[១៧]​ ការ​កើត​ឡើង​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ​ការ​មិន​កើត​ឡើង ត្រូវ​ដឹង​ច្បាស់ ការ​ប្រព្រឹត្តិ​ទៅ ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រព្រឹត្តិ​ទៅ ត្រូវ​ដឹង​ច្បាស់ ការ​កំណត់ ​ត្រូវ​ដឹង​ច្បាស់ ការ​ប្រមូលមក​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ត្រូវ​ដឹង​ច្បាស់ បដិសន្ធិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​បដិសន្ធិ ​ត្រូវ​ដឹង​ច្បាស់ គតិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​គតិ ​ត្រូវ​ដឹង​ច្បាស់ ការ​កើត​ឡើង ត្រូវ​ដឹង​ច្បាស់ ការ​មិន​កើត​ឡើង ត្រូវ​ដឹង​ច្បាស់ ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​ប្រព្រឹត្តិ​ទៅ​ (​នៃ​វិបាក) ​ត្រូវ​ដឹង​ច្បាស់ ​ជាតិ ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​ជាតិ ត្រូវ​ដឹង​ច្បាស់ ជរា​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​ជរា ​ត្រូវ​ដឹង​ច្បាស់ ព្យាធិ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​ព្យាធិ ​ត្រូវ​ដឹង​ច្បាស់ មរណៈ ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​មរណៈ ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​សោក ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​សេចក្ដី​សោក ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​ខ្សឹកខ្សួល ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល ​ត្រូវ​ដឹង​ច្បាស់ ​សេចក្ដី​តានតឹង ​ត្រូវ​ដឹង​ច្បាស់ ការ​មិន​មាន​សេចក្ដី​តានតឹង ​ត្រូវ​ដឹង​ច្បាស់។

[១៨] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រព្រឹត្តិ​ទៅ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់​ថា ការ​កំណត់ (​នូវ​សង្ខារ​) ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ទៅ​ទៀត​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់​ថា គតិ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបា​ក​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ជរា​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា មរណៈ​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា សេចក្ដី​ខ្សឹកខ្សួល​ជា​ទុក្ខ ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង​ជា​ទុក្ខ​។

[១៩] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ​ការ​មិន​កើត​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កំណត់​ (នូវ​សង្ខារ​) ​ជា​សុខ ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​បដិសន្ធិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​គតិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​កើត​ឡើង​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជាតិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជរា​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ព្យាធិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ស្លាប់​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​សោក​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្ដី​តានតឹង​ជា​សុខ។

[២០] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ទុក្ខ​ ការ​មិន​កើត​ឡើង​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​ជា​ទុក្ខ​ ការ​មិន​ប្រព្រឹត្តិ​ទៅ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ (​នូវ​សង្ខារ​) ​ជា​ទុក្ខ​ ការ​មិន​កំណត់ (​នូវ​សង្ខារ​) ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ​ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ជា​ទុក្ខ​ ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ​ជា​ទុក្ខ​ ការ​មិន​មាន​បដិសន្ធិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា គតិ​ជា​ទុក្ខ​ ការ​មិន​មាន​គតិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ទុក្ខ​ ការ​មិន​កើត​ឡើង​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​ទុក្ខ​ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ជាតិ​ជា​ទុក្ខ​ ការ​មិន​មាន​ជាតិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ជរា​ជា​ទុក្ខ​ ការ​មិន​មាន​ជរា​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ​ជា​ទុក្ខ​ ការ​មិន​មាន​ព្យាធិ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថាមរណៈ​ជា​ទុក្ខ​ ការ​មិន​មាន​មរណៈ​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់​ថា ​សេចក្ដី​សោក​ជា​ទុក្ខ​ការ​មិន​មាន​សេចក្ដី​សោក​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹក​ខ្សួល​ជា​ទុក្ខ​ ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល​ជា​សុខ ​ត្រូវ​ដឹង​ច្បាស់​ថា ​សេចក្ដី​តាន​តឹង​ជា​ទុក្ខ​ការ​មិន​មាន​សេចក្ដី​តានតឹង​ជា​សុខ។

[២១] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា​ ការ​ប្រព្រឹត្តិ​ទៅ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ (​នូវ​សង្ខារ​) ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា គតិ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ជាតិ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់​ថា ជរា​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថាព្យាធិ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា មរណៈ​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់​ថា ​សេចក្ដី​សោក​ជា​ភ័យ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹកខ្សួល​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង​ជា​ភ័យ។

[២២] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កើត​ឡើង​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កំណត់ (​នូវ​សង្ខារ​) ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​បដិសន្ធិ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​គតិ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កើត​ឡើង​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជាតិ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជរា​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ព្យាធិ ​ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​មរណៈ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​សោក​ ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​តាន​តឹង​ ជា​ទី​ក្សេម។

[២៣] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ ជា​ភ័យ ការ​មិន​កើត​ឡើង​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​ ជា​ភ័យ ការ​មិន​ប្រព្រឹត្តិ​ទៅ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ​ការ​កំណត់ (នូវ​សង្ខារ​) ​ជា​ភ័យ ការ​មិន​កំណត់ (នូវ​សង្ខារ​) ​ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត​ ជា​ភ័យ ការ​មិន​ប្រមូល​មក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិត​ទៅ​ទៀត​ ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ​ ជា​ភ័យ ការ​មិន​មាន​បដិសន្ធិ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា គតិ​ ជា​ភ័យ ការ​មិន​មាន​គតិ ​ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់​ថា ការ​កើត​ឡើង​ ជា​ភ័យ ការ​មិន​កើត​ឡើង​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ ជា​ភ័យ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ​ ជា​ភ័យ ការ​មិន​មាន​ជាតិ ​ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ជរា ​ជា​ភ័យ ការ​មិន​មាន​ជរា​ ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ ​ជា​ភ័យ ការ​មិន​មាន​ព្យាធិ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា មរណៈ​ ជា​ភ័យ ការ​មិន​មាន​មរណៈ​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក​ ជា​ភ័យ ការ​មិន​មាន​សេចក្ដី​សោក​ ជា​ទីក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹកខ្សួល​ ជា​ភ័យ ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល​ ជា​ទី​ក្សេម ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង​ ជា​ភ័យ ការ​មិន​មាន​សេចក្ដី​តានតឹង​ ជា​ទី​ក្សេម។

[២៤] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ (​នូវ​សង្ខារ​) ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិត​ទៅ​ទៀត ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ ​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា គតិ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់​ថា ជរា ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា មរណៈ​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹកខ្សួល​ ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង​ ប្រកប​ដោយ​អាមិសៈ។

[២៥] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​កើត​ឡើង​ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​ប្រព្រឹត្តិ​ទៅ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​កំណត់​ (នូវ​សង្ខារ​) ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រមូល​មក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​បដិសន្ធិ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​គតិ​ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​កើត ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជាតិ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជរា ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ព្យាធិ ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​មរណៈ ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​សោក ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​តានតឹង ​មិន​ប្រកប​ដោយ​អាមិសៈ។

[២៦] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង​ ប្រកប​ដោយ​អាមិសៈ ការ​មិន​កើត​ឡើង មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​ ប្រកប​ដោយ​អាមិសៈ ការ​មិន​ប្រព្រឹត្តិ​ទៅ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ (​នូវ​សង្ខារ​) ប្រកប​ដោយ​អាមិសៈ ការ​មិន​កំណត់ (​នូវ​សង្ខារ​) ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រមូលមក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិត​ទៅ​ទៀត ប្រកប​ដោយ​អាមិសៈ ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ​ ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​បដិសន្ធិ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់​ថា គតិ ​ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​គតិ ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត ប្រកប​ដោយ​អាមិសៈ ការ​មិន​កើត​ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ប្រកប​ដោយ​អាមិសៈ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ​ ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​ជាតិ មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ជរា ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​ជរា ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ​ ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​ព្យាធិ ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា មរណៈ ​ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​មរណៈ ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក ​ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​សេចក្ដី​សោក ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹកខ្សួល ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល ​មិន​ប្រកប​ដោយ​អាមិសៈ ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង ​ប្រកប​ដោយ​អាមិសៈ ការ​មិន​មាន​សេចក្ដី​តានតឹង ​មិន​ប្រកប​ដោយ​អាមិសៈ។

[២៧] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត​ឡើង ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រមូល​មក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ​ ឈ្មោះ​ថា​សង្ខារត្រូវ​ដឹង​ច្បាស់ថា គតិ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ការ​កើត ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ជរា ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា មរណៈ ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​ខ្សឹកខ្សួល ​ឈ្មោះ​ថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា ​សេចក្ដី​តានតឹង ​ឈ្មោះ​ថា​សង្ខារ​។

[២៨] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កើត​ឡើង ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​បាន​កំណត់ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​បដិសន្ធិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​គតិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​កើត ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ជាតិ ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជរា ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​ព្យាធិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​មរណៈ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​សោក ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​មិន​មាន​សេចក្ដី​តានតឹង ​ឈ្មោះ​ថា​និព្វាន។

[២៩] បុគ្គល​ត្រូវ​ដឹង​ច្បាស់ថា ការកើត​ឡើង ឈ្មោះ​ថា​សង្ខារ​ ការ​មិន​កើត​ឡើង ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ ឈ្មោះ​ថា​សង្ខារ​ ការ​មិន​ប្រព្រឹត្តិ​ទៅ ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​កំណត់ ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​កំណត់ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រមូល​មក ​គឺ​កម្ម​ដែល​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​ប្រមូលមក ​គឺ​កម្ម​ដែល​មិន​មែន​ជា​ហេតុ​នៃ​បដិសន្ធិ​ត​ទៅ​ទៀត ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា បដិសន្ធិ ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​បដិសន្ធិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា គតិ ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​គតិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​កើត ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​កើត ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ការ​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ​ជាតិ ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​ជាតិ ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ជរា ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​ជរា ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ព្យាធិ ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​ព្យាធិ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា មរណៈ ​ឈ្មោះ​ថា​សង្ខារ មិន​មាន​មរណៈ ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​សោក ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​សេចក្ដី​សោក ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា សេចក្ដី​ខ្សឹកខ្សួល ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​សេចក្ដី​ខ្សឹកខ្សួល ​ឈ្មោះ​ថា​និព្វាន ​ត្រូវ​ដឹង​ច្បាស់ថា ​សេចក្ដី​តានតឹង ​ឈ្មោះ​ថា​សង្ខារ​ ការ​មិន​មាន​សេចក្ដី​តានតឹង ​ឈ្មោះ​ថា​និព្វាន។

ទុតិយភាណវារ[កែប្រែ]

តតិយភាណវារ - បរិញ្ញេយ្យនិទ្ទេស[កែប្រែ]

តតិយភាណវារ - បហាតព្វនិទ្ទេស[កែប្រែ]

ចតុត្ថភាណវារ - ភាវេតព្វនិទ្ទេស[កែប្រែ]

សច្ឆិកាតព្វនិទ្ទេស[កែប្រែ]

លក្ខណត្តិកនិទ្ទេស[កែប្រែ]

ទុក្ខសច្ចនិទ្ទេស[កែប្រែ]

សមុទយសច្ចនិទ្ទេស[កែប្រែ]

និរោធសច្ចនិទ្ទេស[កែប្រែ]

មគ្គសច្ចនិទ្ទេស[កែប្រែ]

សីលមយញាណនិទ្ទេស[កែប្រែ]

សមាធិភាវនាមយញ្ញាណនិទ្ទេស[កែប្រែ]

ធម្មទិដ្ឋិតិញាណនិទ្ទេស[កែប្រែ]

សម្មសនញាណនិទ្ទេស[កែប្រែ]

ឧទយព្វយញាណនិទ្ទេស[កែប្រែ]

ភង្គានុបស្សនាញាណនិទ្ទេស sanhedrin[កែប្រែ]

អាទិនវញ្ញាណនិទ្ទេស[កែប្រែ]

សង្ខារុបេក្ខាញាណនិទ្ទេស[កែប្រែ]

គោតរភូញាណនិទ្ទេស[កែប្រែ]

មគ្គញាណនិទ្ទេស[កែប្រែ]

ផលញាណនិទ្ទេស[កែប្រែ]

វិមុតិញាណនិទ្ទេស[កែប្រែ]

បច្ចវេក្ខណញាណនិទ្ទេស[កែប្រែ]

វត្ថុនានត្តញ្ញាណនិទ្ទេស[កែប្រែ]

គោចរនានត្តញាណនិទ្ទេស[កែប្រែ]

ចរិយានានត្តញាណនិទ្ទេស[កែប្រែ]

ភូមិនានត្តញាណនិទ្ទេស[កែប្រែ]

ធម្មនានត្តញាណនិទ្ទេស[កែប្រែ]

ញាណបញ្ចកនិទ្ទេស[កែប្រែ]

បដិសម្ភិទាញាណនិទ្ទេស[កែប្រែ]

ញាណត្តយានិទ្ទេស[កែប្រែ]

អានន្តរិកសមាធិញាណនិទ្ទេស[កែប្រែ]

អរណវិហារញាណនិទ្ទេស[កែប្រែ]

និរោធសមាបត្តិញាណនិទ្ទេស[កែប្រែ]

[២១៧] បញ្ញា​ដែល​មាន​ភាពស្ទាត់ជំនាញ ព្រោះ​ហេតុប្រកប​ដោយ​កម្លាំង​ ២ ផង ព្រោះ​ការ​ស្ងប់រម្ងាប់​នៃ​សង្ខារ ៣ ផង ព្រោះ​ញាណចរិយា​ទាំង ១៦ ផង ព្រោះ​សមាធិ​ចរិយា​ទាំង ៩ ផង ​ឈ្មោះ​ថា​និរោធសមាបត្តិញ្ញាណ តើ​ដូច​ម្ដេច​?

ពាក្យ​ថា ​ដោយ​កម្លាំង​ ២ គឺ ​កម្លាំង​មាន​ ២ យ៉ាង គឺ ​កម្លាំង​សមថៈ ១ ​កម្លាំង​វិបស្សនា ១ ។

[២១៨] ​កម្លាំង​សមថៈ តើ​ដូច​ម្ដេច​? ការ​មិន​រាយមាយ គឺភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​នេក្ខម្មៈ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​ការ​មិន​ព្យាបាទ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ការ​មិន​រាយមាយ គឺភាព​នៃ​ចិត្ត​មាន​អារ្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​អាលោកសញ្ញា ​ឈ្មោះ​ថា​កម្លាំង​សមថៈ ការ​មិន​រាយមាយ គឺភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​ការ​មិន​រាយមាយ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​។បេ។ ការ​មិន​រាយមាយ គឺភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​កិរិយា​ឃើញ​រឿយៗ ​នូវ​ធម៌​ជា​គ្រឿង​លះបង់​នូវ​កិលេស ហើយ​ដកដង្ហើម​ចេញ​ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ការ​មិន​រាយមាយ គឺភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​ ​ដោយ​អំណាច​នៃ​កិរិយា​ឃើញ​រឿយៗ ​នូវ​ធម៌​ជា​គ្រឿង​លះបង់​នូវ​កិលេស ​ហើយ​ដកដង្ហើមចូល ​ឈ្មោះ​ថា​កម្លាំង​សមថៈ ។

[២១៩] ​សំណួរ​ត្រង់​ពាក្យ​ថា ​កម្លាំង​សមថៈ តើ​កម្លាំង​សមថៈ ​ដោយ​អត្ថ​ដូច​ម្ដេច​? ​ធម្មជាតិ​មិន​កំរើក ​ក្នុង​នីវរណធម៌ ​ដោយ​បឋមជ្ឈាន ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កំរើក ​ក្នុង​វិតក្កៈ និង​វិចារៈ ​ដោយ​ទុតិយជ្ឈាន ​ឈ្មោះ​ថា​កម្លាំង​សមថៈ សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​បីតិ ​ដោយ​តតិយជ្ឈាន ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​សុខ ​និង​ទុក្ខ​ ​ដោយ​ចតុត្ថជ្ឈាន ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​រូបសញ្ញា ​ក្នុង​បដិឃ​សញ្ញា​ក្នុង​នានត្តសញ្ញា ​ដោយ​អាកាសានញ្ចា​យតនសមាបត្តិ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​អាកាសានញ្ចា​យតនសញ្ញា ​ដោយ​វិញ្ញាណញ្ចា​យតន​សមាបត្តិ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​វិញ្ញាណញ្ចាយតនសញ្ញា ​ដោយ​អាកិញ្ចញ្ញា​យតនសមាបត្តិ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក​ក្នុង​អាកិញ្ចញ្ញាយតនសញ្ញា ​ដោយ​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ ​ឈ្មោះ​ថា​កម្លាំង​សមថៈ ​ធម្មជាតិ​មិន​កម្រើក មិន​ឃ្លេងឃ្លោង មិន​ញាប់ញ័រ ​ក្នុង​ឧទ្ធច្ចៈ​ផង ​ក្នុង​កិលេស​ដែល​ប្រកប​ដោយ​ឧទ្ធច្ចៈផង ​ក្នុង​ខន្ធ​ផង ​ឈ្មោះ​ថា​កម្លាំង​សមថៈ នេះ​កម្លាំង​សមថៈ ។

[២២០] ​កម្លាំង​វិបស្សនា តើ​ដូច​ម្ដេច​? ការ​ឃើញ​រឿយៗ ថាមិន​ទៀង ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា​ជា​ទុក្ខ​ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា​មិន​មែន​ខ្លួន​ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថាគួរ​នឿយណាយ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា​ជា​គ្រឿង​ប្រាស​ចាក​តម្រេក ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា​ជា​ទីរំលត់​ទុក្ខ​ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា គួរលះ​បង់ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថាមិន​ទៀង​ក្នុង​រូប ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​។បេ។ ការ​ឃើញ​រឿយៗ ថា ​ជា​គ្រឿង​លះបង់​ក្នុង​រូប ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ការ​ឃើញ​រឿយៗ ថា មិន​ទៀង​ក្នុង​វេទនា ​។បេ។ ​ក្នុង​សញ្ញា ​ក្នុង​សង្ខារ ​ក្នុង​វិញ្ញាណ ​ក្នុង​ចក្ខុ ​។បេ។ ​ក្នុង​ជរា​មរណៈ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​។បេ។ ការ​ឃើញ​រឿយៗ ថា ​ជា​គ្រឿង​លះបង់​ក្នុង​ជរាមរណៈ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ។

[២២១] ​សំណួរ​ត្រង់​ពាក្យ​ថា ​កម្លាំង​វិបស្សនា តើ​កម្លាំង​វិបស្សនា ​ដោយ​អត្ថ​ដូច​ម្ដេច​? ​ធម្មជាតិ​មិន​កម្រើក​ក្នុង​និច្ចសញ្ញា ​ដោយ​អនិច្ចានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​សុខសញ្ញា ​ដោយ​ទុក្ខានុបស្សនា​ ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​អនត្តសញ្ញា ​ដោយ​អនត្តានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​សេចក្ដី​ត្រេកអរ ​ដោយ​និព្វិទានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​រាគៈ ​ដោយ​វិរាគានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​កិរិយា​កើត​ឡើង ​ដោយ​និរោធានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក​ក្នុង​សេចក្ដី​ប្រ​កាន់​មាំ ​ដោយ​បដិនិស្សគ្គានុបស្សនា ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា ​ធម្មជាតិ​មិន​កម្រើក ​មិន​ឃ្លេងឃ្លោង មិន​ញាប់ញ័រ​ក្នុង​អវិជ្ជាផង ​ក្នុង​កិលេស​ដែល​ប្រកប​ដោយ​អវិជ្ជាផង ​ក្នុង​ខន្ធ​ផង ​ឈ្មោះ​ថា​កម្លាំង​វិបស្សនា នេះ​កម្លាំង​វិបស្សនា ។

[២២២] ​សំណួរ​ត្រង់​ពាក្យ​ថា ការ​ស្ងប់រម្ងាប់​នៃ​សង្ខារ ៣ តើការ​ស្ងប់រម្ងាប់​នៃ​សង្ខារ ៣ ​ដូច​ម្ដេច​? កាលបុគ្គល​ចូល​កាន់​ទុតិយជ្ឈាន វចីសង្ខារ គឺ​វិតក្កៈ និង​វិចារៈ រមែង​ស្ងប់រម្ងាប់ កាលបុគ្គល​ចូល​កាន់​ចតុត្ថជ្ឈាន កាយសង្ខារ គឺអស្សាសៈ និង​បស្សាសៈ រមែង​ស្ងប់រម្ងាប់ កាលបុគ្គល​ចូល​កាន់​សញ្ញាវេទយិតនិរោធ ចិត្តសង្ខារ គឺ​សញ្ញា និង​វេទនា រមែង​ស្ងប់រម្ងាប់ នេះ​ការ​ស្ងប់រម្ងាប់​នៃ​សង្ខារ ៣ ។

[២២៣] ​សំណួរ​ត្រង់​ពាក្យ​ថា ញាណចរិយា ១៦ តើ​ញាណចរិយា ១៦ ​ដូច​ម្ដេច​? ការ​ឃើញ​រឿយៗ ថាមិន​ទៀង ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថា​ជា​ទុក្ខ​ ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថាមិន​មែន​ខ្លួន​ ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថាគួរ​នឿយណាយ ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថា​ជា​គ្រឿង​ប្រាសចាក​តម្រេក ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថា​ជា​គ្រឿង​រំលត់​ទុក្ខ​ ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថា​ជា​គ្រឿង​លះបង់​កិលេស ​ឈ្មោះ​ថា​ញាណចរិយា ការ​ឃើញ​រឿយៗ ថា​ជា​គ្រឿង​ប្រាស​ចាកការ​វិលវល់ ​ឈ្មោះ​ថា​ញាណចរិយា សោតាបត្តិមគ្គ ​ឈ្មោះ​ថា​ញាណចរិយា សោតាបត្តិផល​សមាបត្តិ ​ឈ្មោះ​ថា​ញាណចរិយា សកទាគាមិមគ្គ ​ឈ្មោះ​ថា​ញាណចរិយា សកទាគាមិផលសមាបត្តិ ​ឈ្មោះ​ថា​ញាណចរិយា អនាគាមិមគ្គ ​ឈ្មោះ​ថា​ញាណចរិយា អនាគាមិផលសមាបត្តិ ​ឈ្មោះ​ថា​ញាណចរិយា អរហត្តមគ្គ ​ឈ្មោះ​ថា​ញាណចរិយា អរហត្តផលសមាបត្តិ ​ឈ្មោះ​ថា​ញាណចរិយា នេះ​ញាណចរិយា ១៦ ។

[២២៤] ​សំណួរ​ត្រង់​ពាក្យ​ថា ​សមាធិ​ចរិយា ៩ តើ​សមាធិ​ចរិយា ៩ ​ដូច​ម្ដេច​? បឋមជ្ឈាន ​ឈ្មោះ​ថា​សមាធិ​ចរិយា ទុតិយជ្ឈាន ​ឈ្មោះ​ថា​សមាធិ​ចរិយាតតិយជ្ឈាន ​ឈ្មោះ​ថា​សមាធិ​ចរិយា ចតុត្ថជ្ឈាន ​ឈ្មោះ​ថា​សមាធិ​ចរិយា អាកាសានញ្ចាយតន​សមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ​ឈ្មោះ​ថា​សមាធិ​ចរិយា វិតក្កៈ វិចារៈ បីតិ សុខៈ និង​ចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បី​ប្រយោជន៍​ដល់​កិរិយា​បាន​នូវ​បឋមជ្ឈាន ​។បេ។ វិតក្កៈ វិចារៈ បីតិ សុខៈ និង​ចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បី​ប្រយោជន៍​ដល់​កិរិយា​បាន​នូវ​នេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះ​សមាធិ​ចរិយា ៩ ។

[២២៥] ​ពាក្យ​ថា ​សេចក្ដី​ស្ទាត់ ​អធិប្បាយ​ថា ​សេចក្ដី​ស្ទាត់​មាន​ ៥ យ៉ាង គឺ​សេចក្ដី​ស្ទាត់​ក្នុង​ការនឹក ១ សេចក្តីស្ទាត់​ក្នុង​ការ​ចូល ១ ​សេចក្ដី​ស្ទាត់​ក្នុង​ការ​អធិដ្ឋាន ១ ​សេចក្ដី​ស្ទាត់​ក្នុង​ការ​ចេញ​ ១ ​សេចក្ដី​ស្ទាត់​ក្នុង​ការពិចារណា ១ ។ បុគ្គល​នឹក​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រាថ្នា​ ​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ប្រាថា្នត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​នឹក​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​នឹក បុគ្គល​ចូល​កាន់​បឋមជ្ឈាន ​ដែល​ខ្លួ​ន​ប្រាថ្នា​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ​ប្រាថ្នា​ត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​ចូលមិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ចូល បុគ្គល​អធិដ្ឋាន​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រាថ្នា​ ​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ​ប្រាថ្នា​ត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​អធិដ្ឋាន​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​អធិដ្ឋាន បុគ្គល​ចេញ​អំពីបឋមជ្ឈា​ន ​ដែល​ខ្លួ​ន​ប្រាថ្នា​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ប្រាថា្នត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​ចេញ​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ចេញ​ បុគ្គល​ពិចារណា​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រាថា្ន​ក្នុង​ទីណា ប្រាថា្ន​ក្នុង​កាល​ណា ប្រាថា្នត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​ពិចារណា​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ពិចារណា បុគ្គល​នឹក​នូវ​ទុតិយជ្ឈាន ​។បេ។ ​នូវ​នេវសញ្ញានាសញ្ញាយតនសមាបត្តិ ​ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ​ប្រាថ្នា​ត្រឹមណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​នឹក​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​នឹក បុគ្គល​ចូល​កាន់​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ ​ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា ​ប្រាថ្នា​ក្នុង​កាលណា ​ប្រាថ្នា​ត្រឹមណា ​។បេ។ បុគ្គល​អធិដ្ឋាន​ចេញ​ ពិចារណា ​សេចក្ដី​យឺតយូរ​ក្នុង​ការ​ពិចារណា​មិន​មាន​ ហេតុ​នោះ ​ឈ្មោះ​ថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ពិចារណា នេះ​ឯង ​សេចក្ដី​ស្ទាត់ ៥ យ៉ាង ​ឈ្មោះ​ថា​ញាណ ​ដោយ​អត្ថថា​ដឹង​នូវ​ធម៌​នោះ ​ឈ្មោះ​ថាបញ្ញា ​ដោយ​អត្ថថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញាគឺភាវៈ​នៃ​សេចក្ដី​ស្ទាត់ ព្រោះ​ហេតុ​ប្រកប​ដោយ​កម្លាំង​ទាំង ២ ផង ​ដោយ​ការ​ស្ងប់រម្ងាប់​សង្ខារ ៣ ផង ​ដោយ​ញាណចរិយា ១៦ ផង ​ដោយ​សមាធិ​ចរិយា ៩ ផង ​ឈ្មោះ​ថា​និរោធសមាបត្តិញ្ញាណ ។

បរិនិព្វានញាណនិទ្ទេស[កែប្រែ]

សមសីសដ្ឋញាណនិទ្ទេស[កែប្រែ]

សល្លេខដ្ឋណាណនិទ្ទេស[កែប្រែ]

វីរិយារម្ភញាណនិទ្ទេស[កែប្រែ]

អត្ថសន្ទស្សនញាណនិទ្ទេស[កែប្រែ]

ទស្សនវិសុទ្ធិញាណនិទ្ទេស[កែប្រែ]

ខន្តិញាណនិទ្ទេស[កែប្រែ]

បរិយោគាហណញាណនិទ្ទេស[កែប្រែ]

បទេសវិហារញាណនិទ្ទេស[កែប្រែ]

វិវដ្ដញាណឆក្កនិទ្ទេស[កែប្រែ]

ឥទ្ធិវិធញាណនិទ្ទេស[កែប្រែ]

សោតធាតុវិសុទ្ធិញាណនិទ្ទេស[កែប្រែ]

ចេតោបរិយញាណនិទ្ទេស[កែប្រែ]

បុព្វេនិវាសានុសតិញាណនិទ្ទេស[កែប្រែ]

ទិព្វចក្ខុញាណនិទ្ទេស[កែប្រែ]

អាសវក្ខយញាណនិទ្ទេស[កែប្រែ]

សច្ចញាណចតុកទវយនិទ្ទេស[កែប្រែ]

សុទ្ធិកបដិសម្ភិទាញាណនិទ្ទេស[កែប្រែ]

ឥន្ទ្រិយបរូបរិយត្តញាណនិទ្ទេស[កែប្រែ]

អាសយានុសយញាណនិទ្ទេស[កែប្រែ]

យមកបាដិហារិយញាណនិទ្ទេស[កែប្រែ]

មហាករុណាសមាបត្តិញាណនិទ្ទេស[កែប្រែ]

សព្វញ្ញុតញាណនិទ្ទេស[កែប្រែ]

ទិដ្ឋិកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

អានាបាណកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

ឥន្ទ្រីយកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

វិមោក្ខកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

គតិកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

កម្មកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

វិបល្លាសកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

មគ្គកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧០)[កែប្រែ]

មណ្ឌបេយ្យកថា (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧១)[កែប្រែ]

យុគនទ្ធវគ្គ (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧១)[កែប្រែ]

    1. យុគនទ្ធកថា
    2. សច្ចកថា
    3. ពោជ្ឈង្គកថា
    4. មេត្តាកថា
    5. វិរាគកថា
    6. បដិសម្ភិទាកថា
    7. ធម្មចក្រកថា
    8. លោកុតរកថា
    9. ពលកថា
    10. សុញ្ញកថា

បញ្ញាវគ្គ (ព្រះត្រៃបិដក សៀវភៅ​ភាគ ៧១)[កែប្រែ]

    1. មហាបញ្ញាកថា
    2. ឥទ្ធិកថា
    3. អភិសមយកថា
    4. វិវេកកថា
    5. ចរិយាកថា
    6. បាដិហារិយកថា
    7. សមសីសកថា
    8. សតិបដ្ឋានកថា
    9. វិបស្សនាកថា
    10. មាតិកាកថា

សទ្ទានុក្រម​[កែប្រែ]

ការប្រមូល

ការមិនប្រមូល

ទុក្ខ

និទ្ទេស

និរោធ

បដិសម្ភិទា :[កែប្រែ]

[ប៉ៈដិសាំភិទា] (បា.; សំ.) ( ន. ) (ប្រតិ--) (Patisambhidā, analytical knowledge, discrimination) ការ​បែក​ប្រាជ្ញា​យល់​ច្បាស់, ប្រាជ្ញា​ដែល​បែក​អាច​យល់​ធ្លុះ​ធ្លាយ​ឥត​ទើស​ទាក់, ប្រាជ្ញា​ដែល​ភ្លឺ​ស្វាង​អាច​ពិចារណា​យល់​ជាក់​ប្រាកដ​ភ្លាម​ៗ នូវ​ហេតុ​ផល​នៃ​កិច្ចការ​ទាំងពួង : កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ធម៌​នោះ​ចប់​ហើយ ភិក្ខុ​ទាំងឡាយ​ក៏​បាន​សម្រេច​អរហន្ត​ផល ព្រម​ទាំង​បដិសម្ភិទា​ផង ។

បដិសម្ភិទា មាន ៤​យ៉ាង​គឺ ៖

១-អត្ថប្បដិសម្ភិទា (attha-patisambhidā) = ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​អត្ថ (true meaning);

២-ធម្មប្បដិសម្ភិទា (dhamma-patisambhidā) = ការ​បែក​ប្រាជ្ញា​យល់​ធ្លុះធ្លាយ​ក្នុង​ធម៌ (the law);

៣-និរុត្តិប្បដិសម្ភិទា (nirutti-patisambhidā) = ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​និរុត្តិ (language) (ម. ព. និរុត្តិ ទៀត​ផង);

៤-បដិភាណប្បដិសម្ភិទា (patibhāna-patisambhidā) = ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​បដិភាណ (ready wit) (ម. ព. បដិភាណ ទៀត​ផង) ។

1) The analytical knowledge of the meaning is the knowledge with regard to the sense.

2) The analytical knowledge of the law Dhamma is the knowledge with regard to the law.

3) The analytical knowledge of language is the knowledge of the language with regard to those former 2 things.

4) The analytical knowledge of ready-wit is the knowledge about the former 3 kinds of knowledge.

វិមោក្ខ[កែប្រែ]

វិវេក

សមុទយ

សេចក្ដី​ខ្សឹកខ្សួល

សេចក្ដី​តានតឹង

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > បដិសម្ភិទាមគ្គ (ព្រះត្រៃបិដក សៀវភៅ​ភាគ ៦៩ ទំព័រ​ទី ១)

พระไตรปิฎกเล่มที่ ๓๑ > พระสุตตันตปิฎก เล่ม ๒๓ > ขุททกนิกาย > นาย.อัษฎาวุธ รัตนพันธ์ ปฏิสัมภิทามรรค

Patisambhidamagga (The Path of Discrimination)