បដិសល្លានសូត្រ

ពីវិគីភីឌា
បដិសល្លានសូត្រ ទី៧[កែប្រែ]

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ស្ងប់ស្ងាត់ ហើយប្រកបព្យាយាមទៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ។

ដឹងច្បាស់ តាមពិតនូវអ្វី ?

ដឹងច្បាស់តាមពិតថា ភ្នែក​​មិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ដឹងច្បាស់តាមពិតថា ត្រចៀក​មិនទៀង ដឹងច្បាស់តាមពិតថា សំឡេង​មិនទៀង ដឹងច្បាស់តាមពិតថា សោតវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា សោតសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះសោតសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ដឹងច្បាស់តាមពិតថា ច្រមុះ​មិនទៀង ដឹងច្បាស់តាមពិតថា ក្លិន​មិនទៀង ដឹងច្បាស់តាមពិតថា ឃានវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ឃានសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះឃានសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ដឹងច្បាស់តាមពិតថា អណ្តាតមិនទៀង ដឹងច្បាស់តាមពិតថា រស​មិនទៀង ដឹងច្បាស់តាមពិតថា ជិវ្ហាវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ជិវ្ហាសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ដឹងច្បាស់តាមពិតថា កាយ​មិនទៀង ដឹងច្បាស់តាមពិតថា ផ្សព្វ​មិនទៀង ដឹងច្បាស់តាមពិតថា កាយវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា កាយសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះកាយសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ដឹងច្បាស់តាមពិតថា ចិត្ត​​មិនទៀង ដឹងច្បាស់តាមពិតថា ធម្មារម្មណ៍​មិនទៀង ដឹងច្បាស់តាមពិតថា មនោវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា មនោសម្ផស្ស មិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ ។

ចប់ បដិសល្លានសូត្រ ទី ៧ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ > សឡាយតនសំយុត្ត > ឆឡវគ្គ ទី​៥ > បដិសល្លានសូត្រ (សៀវភៅ​ភាគ៣៥ ទំព័រ​ទី ១៨១)

พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > ปฏิสัลลีนสูตร

พระไตรปิฎก เล่มที่ ๑๙ > พระสุตตันตปิฎก เล่มที่ ๑๑ > สังยุตตนิกาย > มหาวารวรรค > ปฏิสัลลานสูตร

พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > ๒. ปฏิสัลลานสูตร

พระไตรปิฎก เล่มที่ ๑๗ > พระสุตตันตปิฎก เล่มที่ ๙ > สังยุตตนิกาย > ขันธวารวรรค > ๖. ปฏิสัลลานสูตร

Paṭisallāna Sutta: Seclusion (SN 56.2)

Paṭisallāna Sutta: Seclusion (SN 56.2)