Jump to content

បទសរភញ្ញ

ពីវិគីភីឌា
បទសរភញ្ញ

សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា

ជាគ្រូនៃមនុស្សនិងទេវតា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។

ចង្អុលឲ្យដើរផ្លូវកណ្ដាល មាគ៌ាត្រកាលអាចកម្ចាត់

ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ អាចកាត់សង្សារនិងទុក្ខបាន ។

សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបុរាណ

ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបាន កាន់តាមលំអានបានក្ដីសុខ ។

ឥតមានសុខណាស្មើក្ដីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ

តាំងពីលោកនេះតទៅមុខ ក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។

ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងគ្រប់សព្វ

រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា ។

ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធតាងអង្គព្រះសាស្តា

សូមគុណត្រៃរ័ត្នជួយខេមរា ឲ្យបានសុខាតរៀងទៅ៕៚

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត​ ជោតញាណោ

តំណភ្ជាប់​ខាងក្រៅ

[កែប្រែ]