បទុមា
| សម្ដេចព្រះភគវតីស្រីបុទមាទេវី | |
|---|---|
| ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ (១៥៩៤-១៥៩៦) | |
| អង្គមុន | អ្នកម្នាងពេជម៉ែលាវ រាជធានីបន្ទាយលង្វែក |
| អង្គក្រោយ | សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ រាជធានីល្វាឯម |
| ប្រសូត | បន្ទាយលង្វែក ក្រុងកម្ពុជាធិបតី |
| សុគត | ព្រះបរមរាជវាំងស្រីសន្ធរ រាជធានីស្រីសន្ធរ |
| រាជពន្ធភាព | ព្រះបាទបរមរាមាជើងព្រៃ (១៥៩៤-១៥៩៦) |
| វង្ស | រាជវង្សកម្វុជទេឝ (ដោយរៀបអភិសេក) |
| សាសនា | ព្រះពុទ្ធសាសនាបែបខ្មែរ(និកាយថេរវាទ) សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) ព្រហ្មញ្ញសាសនា |
សម្ដេចព្រះភគវតីស្រីបទុមាទេវី ឬ សម្ដេចព្រះបុទមាទេវី គឺជាព្រះរាជអគ្គមហេសីនៅព្រះបាទបរមរាមាជើងព្រៃ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ នៅរឿងនិទានខ្មែររឿងព្រះគោព្រះកែវ ព្រះអង្គជាព្រះវររាជមាតានៅព្រះនាងពៅ ។
ព្រះរាជជីវប្រវត្តិ
[កែប្រែ]ព្រះអង្គទ្រង់ប្រសូត នារាជធានីបន្ទាយលង្វែក ក្រុងកម្ពុជាធិបតី។ ទ្រង់គឺជាបុត្រីរបស់ព្រះរាជវង្សានុវង្សនៃរាជធានីបន្ទាយលង្វែក ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះបាទរាមជើងព្រៃ ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍របស់ព្រះរាជស្វាមីនៅ រាជធានីស្រីសន្ធរ ហើយព្រះអង្គបានផ្លាសរាជធានីទៅ ស្រីសន្ធរ ខេត្តកំពង់ចាមនៃបច្ចុប្បន្ន បង្កើតសម័យកាលថ្មី ហៅថាសម័យកាលស្រីសន្ធរ ព្រះអង្គអភិសេកអ្នកនាង បុទមាទេវី ជាព្រះអគ្គមហេសី តាំងព្រះនាមជា សម្ដេចព្រះភគវតីស្រីបទុមាទេវី ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វាឲ្យមានយសស័ក្ដិធំតូចតាមលំដាប់។ នៅរឿងនិទានខ្មែររឿងព្រះគោព្រះកែវ ព្រះអង្គទ្រង់មានព្រះបុត្រីជាមួយនឹងព្រះបាទរាមជើងព្រៃ គឺ ព្រះនាងពៅ ។ [១]
ព្រះរាជឥស្សរិយយស
[កែប្រែ]- សម្ដេចព្រះបុទមាទេវី នៅព្រះបាទរាមជើងព្រៃ នារាជធានីជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
- សម្ដេចព្រះភគវតីស្រីបទុមាទេវី នៅព្រះបាទរាមជើងព្រៃ ព្រះចៅក្រុងកម្ពុជាធិបតី នារាជធានីស្រីសន្ធរ។
ព្រះរាជវង្សានវង្ស
[កែប្រែ]ពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម ព្រះរាជវង្សានុវង្សមិនស្គាល់ព្រះនាម។
- ព្រះរាជស្វាមី ព្រះបាទរាមជើងព្រៃ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ ។
- ព្រះរាជបុត្រី នៅរឿងនិទានខ្មែររឿងព្រះគោព្រះកែវទ្រង់មានបុត្រីចំនួនបួនព្រះអង្គរួមទាំង ព្រះនាងពៅ
- ព្រះរាជស្វាមី ព្រះបាទរាមជើងព្រៃ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ ។
- ព្រះបិតាព្រះនាម ព្រះរាជវង្សានុវង្សមិនស្គាល់ព្រះនាម។
ឯកសារយោង
[កែប្រែ]- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
- រឿងព្រះគោព្រះកែវ
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- សម័យកាលស្រីសន្ធរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្ដេចព្រះភគវតីស្រីបុទមាទេវី |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ អ្នកម្នាងពេជម៉ែលាវ រាជធានីបន្ទាយលង្វែក |
ព្រះរាជអគ្គមហេសីកម្វុជទេឝ សម័យកាលស្រីសន្ធរ ១៥៩៤-១៥៩៦ |
តដោយ សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ រាជធានីល្វាឯម |