បលោកធម្មសូត្រ

ពីវិគីភីឌា

បលោកធម្មសូត្រ ទី១

[១០១] គ្រា​នោះ​ឯង ​ព្រះ​អានន្ទមាន​អាយុ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ។បេ។ លុះ​ព្រះ​អានន្ទមាន​អាយុ គង់​ក្នុង​ទីសម​គួរ​ហើយ​ ទើបក្រាបបង្គំទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា ៖​

"សូមទ្រង់​ព្រះ​មេត្តា​ប្រោស ពាក្យ​ដែល​គេតែង​ហៅ​ថា លោក លោក បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ​ដែល​គេ​ហៅ​ថា លោក ​តើ​ដោយ​ហេតុ​ដូច​ម្តេច ?"

"ម្នាល​អានន្ទ ​របស់​ណា មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា ​នេះ​ហៅ​ថាលោក ​ក្នុង​អរិយវិន័យ ។"​

"ម្នាល​អានន្ទ ​របស់​អ្វី ដែល​មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា ?"

"ម្នាល​អានន្ទ ភ្នែក​ មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា; រូប (form, visible objects) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ចក្ខុវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​ចក្ខុសម្ផស្ស​ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបីវេទនាណា​ ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​​ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា ។ ត្រចៀក​ មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា; សំឡេង (sound) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; សោតវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​សោតសម្ផស្ស​ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបីវេទនាណា​ ទោះបី​វេទនាណា ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​​ព្រោះ​សោតសម្ផស្ស​ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា ។ ច្រមុះ​ មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា; ក្លិន (odor, smell) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ឃានវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​ឃានសម្ផស្ស​ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបីវេទនាណា​ ទោះបី​វេទនាណា ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​​ព្រោះ​ឃានសម្ផស្ស​ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា ។ អណ្តាត មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា; រស (taste) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ជិវ្ហាវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​ជិវ្ហាសម្ផស្ស​ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបី​វេទនាណា ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​​ព្រោះ​ជិវ្ហាសម្ផស្ស ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា ។ កាយ មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា; ផោដ្ឋព្វៈ (contact, touch) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; កាយវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​កាយសម្ផស្ស​ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបី​វេទនាណា ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​​ព្រោះ​កាយសម្ផស្ស ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា ។ មនោ (ចិត្ត) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ធម៌ (mental objects,thoughts) មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; មនោវិញ្ញាណ មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ​មនោសម្ផស្ស​មាន​សេចក្តី​បែកធ្លាយ ​ជា​ធម្មតា; ទោះបី​វេទនាណា ​ជា​សុខក្តី ​ជា​ទុក្ខ​ក្តី ​មិន​ទុក្ខ​មិន​សុខក្តី ​ដែល​កើត​ឡើង​ព្រោះ​មនោសម្ផស្ស​ជា​បច្ច័យ​ វេទនា​នោះ​ ក៏មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា ។ ម្នាល​អានន្ទ ​របស់​ណា មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា ​នេះ​ហៅ​ថា លោក ​ក្នុង​អរិយវិន័យ ។"​

ចប់​សូត្រ ទី១ ។​

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ > សឡាយតនសំយុត្ត > បណ្ណាសក ទី ២ > ឆន្នវគ្គ ទី ៤ > បលោកធម្មសូត្រ ទី ១ (សៀវភៅ​ភាគ៣៥ ទំព័រ​ទី ១១៩)

พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > สฬายตนสังยุตต์ > ปัณณาสกะ ที่ ๒ > ฉันนวรรคที่ ๔ > ปโลกสูตร

Palokadhamma Sutta: Wearing Out (SN 35.84)

Palokadhamma Sutta: Subject to Disintegration (SN 35.84)

Kama Sutta: Sensual Pleasure (Sn 4.1)