បុណ្យវិទ្យាល័យ
បុណ្យវិទ្យាល័យ (អង់គ្លេស: Bun Vityealay) គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំដោយយុវសិស្សវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មត នៅខេត្តប៉ៃលិន។ កម្មវិធីនេះមានគោលបំណងថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ជំរុញភាពសាមគ្គីគ្នារវាងសិស្សគ្រប់ជំនាន់ និងបង្កើនការចូលរួមពីសហគមន៍។
ប្រវត្តិកម្មវិធី
[កែប្រែ]បុណ្យវិទ្យាល័យ បានចាប់ផ្តើមនៅឆ្នាំ ២០២២ ដោយក្រុមគ្រូ និងយុវសិស្សដែលមានបំណងបង្កើតកម្មវិធីបែបវប្បធម៌នៅក្នុងសាលា។ អ្នកបង្កើតដំបូងបំផុតនៃកម្មវិធីនេះ រួមមាន៖
- កញ្ញា ហាក់ សុខហេង
- កញ្ញា មាន សុខហេង
- កញ្ញា សំ ដាឡែន
- កញ្ញា ភឿន សុធារី
- លោក ស៊ីវ តូរ៉ូ – ប្រធានកម្មវិធី ២០២៤
- លោក ចេន វាសនា – ប្រធានកម្មវិធី ២០២២ និង ២០២៣
- លោក ស៊ុន ចេស្ដា – ប្រធានកម្មវិធី ២០២៥
សកម្មភាពសំខាន់ៗ
[កែប្រែ]បុណ្យនេះរួមមានសកម្មភាពចម្បងដូចជា៖
- ល្បែងប្រពៃណី (បោះអង្គញ់, ទាញព្រ័ត្រ, លាក់កន្សែង)
- រាំប្រពៃណី និងការប្រគុំតន្រ្តី
- ពិធីសូមខមាលទោសពីគ្រូ និងម្តាយឪពុក
- ប៉ាតម្សៅ លេងទឹក
- ការលក់ផលិតផលស្នាដៃសិស្ស និងការដាក់ពិព័រណ៍ចំណីអាហារនានារបស់អាជីវករ
- សកម្មភាពស្ម័គ្រចិត្តពីយុវជន
ការអភិវឌ្ឍន៍ និងចំនួនអ្នកចូលរួម
[កែប្រែ]- ២០២២ – ជំនាន់ទី ១៖ ៩,០០០ នាក់
- ២០២៣ – ជំនាន់ទី ២៖ ១០,០០០ នាក់
- ២០២៤ – ជំនាន់ទី ៣៖ ១៥,០០០ នាក់
- ២០២៥ – ជំនាន់ទី ៤៖ ២៧,០០០ នាក់
មូលនិធិ និងការឧបត្ថម្ភ
[កែប្រែ]ការរៀបចំកម្មវិធីនេះទទួលបានការឧបត្ថម្ភពី៖
- សិស្ស និងឪពុកម្តាយ
- គ្រូបង្រៀន
- សហគ្រាសក្នុងស្រុក
- ប្រជាជនខេត្តប៉ៃលិន
បុណ្យឆ្នាំ ២០២៥
[កែប្រែ]ក្រោមការដឹកនាំរបស់ប្រធានកម្មវិធី លោក ស៊ុន ចេស្ដា បុណ្យវិទ្យាល័យ ឆ្នាំ ២០២៥ បានធ្វើឡើងយ៉ាងអធិកអធម ដោយមានសកម្មភាពកាន់តែច្រើន និងទាក់ទាញ ការចូលរួមពីក្រុមហ៊ុនធំៗឧបត្ថម្ភ និងការចូលចំណែកពីសហគមន៍បានកើនឡើងខ្ពស់។ សកម្មភាពមុនថ្ងៃបុណ្យក៏ត្រូវបានរៀបចំដើម្បីធ្វើការត្រៀមជាសាធារណៈ។
ឯកសារយោង
[កែប្រែ]- ទំព័រផ្លូវការរបស់កម្មវិធី
- [១]ការអំពាវនាវស្វែងរកអ្នកឧបត្ថម្ភ
- សកម្មភាពត្រៀមមុនថ្ងៃកម្មវិធី
- ដៃគូរសហការជាមួយក្រុមហ៊ុនធំៗ
- ការជ្រើសរើសអ្នកស្ម័គ្រចិត្ត
សារសំខាន់
[កែប្រែ]បុណ្យវិទ្យាល័យ មិនត្រឹមជាពិធីបុណ្យបែបសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងសម្រាប់សិស្សធ្វើការអភិវឌ្ឍខ្លួនផ្ទាល់ ដើរចូលកាន់ការរៀបចំកម្មវិធី ជំនាញសង្គម និងការជួយគ្នាដោយស្ម័គ្រចិត្ត។