បុរីវ៉ាទីកង់

ដោយវិគីភីឌា
បុរីវ៉ាទីកង់
Stato della Città del Vaticano
ទង់ វរលញ្ចករ
បទភ្លេង: Inno e Marcia Pontificale  (Italian)
Pontifical Anthem and March
ទីតាំង បុរីវ៉ាទីកង់  (បៃតង)ក្នុងអ៊ឺរ៉ុប  (ប្រផះស្រអាប់)  —  [សញ្ញាផែនទី]
ទីតាំង បុរីវ៉ាទីកង់  (បៃតង)

ក្នុងអ៊ឺរ៉ុប  (ប្រផះស្រអាប់)  —  [សញ្ញាផែនទី]

ធានី ទីក្រុងវ៉ាទីកង់
ភាសា​ផ្លូវការ ភាសាអ៊ីតាលីa
នីតិបញ្ញត្តិ សមណសត្ថិជាប៉ាប(សាសនាកាតូលិក)ជាគណៈកម្មាការ
ឯករាជ្យទទួលបានពីរាជាណាចក្រអ៊ីតាលី
 -  សន្ធិសញ្ញាឡេតឺរ៉ង់ ១១​ កុម្ភៈ ១៩២៩ 
ផ្ទៃដី
 -  សរុប 0.44 គ.ម. (250th)
0.17 ម៉ាយការ៉េ
 -  ទឹក (%) 0
ប្រជាជន
 -  ការ​ប៉ាន់​ស្មាន កក្កដា ២០១២  836[១] (237th)
 -  សន្ទភាព 1877/គម (6th)
4859/ម៉ាយ​ការ៉េ
រូបិយបណ្ណ Euro (€)b (EUR)
តំបន់​ម៉ោង CET (មសស+1)
 -  Summer (DST) CEST (មសស+2)
បើកបរ​ប្រកាន់ ប្រកាន់ស្ដាំ
ក្រមហៅទូរសព្ទ +379[២]
ISO 3166 code VA
វថកអន្តរជាល .va
ក. The Vatican City, whose official language is Italian, is not the same as the Holy See, whose official language is Latin.[៣][៤]
ខ. Since 1 January 2002 (see Valuta at www.vatican.va, retrieved 23 October 2009). Before 2002, the currency was the Vatican lira, on a par with the Italian lira.


បុរីវ៉ាទីកង់រដ្ធធានីវ៉ាទីកង់(Vatican City) គឺជារដ្ធធានីដីគោក ដែលជាដែនដីដែលមាន របងបរិពន្ធភូមិ(ដីដែលមានដីឯទៀតពទ្ធ័ជុំវិញ)ក្នុងទីក្រុងរ៉ូម។ វាជាទីក្រុងដែលមានផ្ទៃដី ប្រហែលជា ៤៤ ហិចតា(១១០ អេឃឺ:រង្វាស់ដីអង់គ្លេសដែលមាន៤ ក្នុងមួយហិចតា)ហើយមានចំនួនប្រជាជនត្រឹមតែជាង ៨០០។ដោយសារហេតុនេះ ដែលធ្វើអោយ ទីក្រុងវ៉ាទីកង់ ជាសមាគមអន្ដរជាតិតូចជាងគេបំផុតនៅក្នុងពិភពលោកដែលបានទទួលស្គាល់ជារដ្ធឯករាជ្យដោយសារ លក្ខខណ្ឌ័តំបន់និងចំនួនប្រជាជន។

ឯករាជ្យរបស់បុរីវ៉ាទីកង់[កែប្រែ]

វ៉ាទីកង់បានបង្កើតជារដ្ធឯករាជ្យឡើងនៅក្នុងឆ្នាំ ១៩២៩ ដោយយោងទៅតាមសន្ធឹកសញ្ញា ឡេតឺរ៉ង់(Lateran Treaty)ដែលបានចុះហត្ថលេខាដោយ លេខាធិកា ការឌីណ័ល(សមណសក្ដិក្នុងគ្រឹស្ដសាសនា)នៃរដ្ធ លោក ភៀត្រូ ហ្គាសផារី(Pietro Gasparri) ក្នុងនាមនៃ សម្ដេចប៉ាប ភីស ទី១១(Pope Puis XI) ហើយដោយ នាយករដ្ធមន្រ្តី និងប្រមុខរដ្ធាភិបាល លោក ប៊ឺនីតូ មូសូលីនី(Benito Musolini) ព្រមទាំង សម្ដេច វិចទ័រ អេម៉ាណូអែលទី៣(Victor Emmanuel III) នៃប្រទេសអ៊ីតាលី។រដ្ធធានីវ៉ាទីកង់ មានភាពខុសប្លែកពី ទីក្រុង ហូលី ស៊ី (Holy See)ដែល មានភាពជាម្ចាស់ការមុន ភាពជាសាសនាគ្រឹស្ដហើយនិងមានការិយាល័យសង្ឍរាជ(សម្រាប់សាសនាគ្រឹស្ដសាសនា) ប្រមាណជា ១.២ កោដ ជាឡាទីន(Latin)ហើយនិងអ្នកកាន់លទ្ធិ អេសស្ទើនកាតូលិក នៅជុំវិញផែនដី។

បទបញ្ញាត្តិ[កែប្រែ]

បទបញ្ញាត្តិ នៃទីក្រុងវ៉ាទីកង់ ត្រូវបានបោះពុម្ព នៅ ក្នុង ប្រទេសអ៊ីតាលី ហើយឯកសារផ្លូវការ របស់ ហូលីស៊ី ភាគច្រើនបានមកពី ឡាទីន។អង្គភាពទាំងពីរ មាន លិខិតឆ្លងដែន ខុសគ្នា ដែលរដ្ធ ហូលីស៊ី ដែលបានចាប់ផ្ដើមត្រឹមតែជា អង្គការទូត និង ការបម្រើលិខិតឆ្លងដែន តែប៉ុណ្ណោះ ចំណែកឯ រដ្ធធានីវ៉ាទីកង់ កើតចេញពី លិខិតឆ្លងដែនធម្មតា ក្នុងករណីនោះ មានលិខិតឆ្លងដែល តិចតួចណាស់ដែលបាន ត្រូវបានបង្កើត។ សន្ធឹកសញ្ញា ឡេតឺរ៉ង់ នៅឆ្នាំ ១៩២៩ ជាសន្ធឹកសញ្ញាដែលបាន ធ្វើអោយរដ្ធ វ៉ាទីកង់បានរស់រានមានជីវិត មានមុខមាត់ឡើង អាចនិយាយបានថា វាជាការបង្កើតថ្មីមួយដែរ (បុព្វកថានិង អត្ថបទ ទី៣) វាមិនដូចកែរដំណែល នៃរដ្ធប៉ាប៉ាល់(Papal State, 756 - 1870) ដែលធំជាង ដែលបានហ៊ុំពទ្ធ័ ចំនុចកណ្ដាល់នៃទីក្រុងនៃក្នុងប្រទេសអ៊ីតាលី ច្រើនជាង។អាណាខេត្តភាគច្រើន គឺត្រូវបានរាប់បញ្ចូលទៅក្នុង ព្រះរាជាណាចក្រ​​​​​ អ៊ីតាលី(Italy) នៅឆ្នាំ ១៨៦០ ហើយ ចំណែកចុងក្រោយគេគឺ ទីក្រុងរបស់រ៉ូម ជាមួយនិង ឡេស្យូ(Lazio) នៅកំឡុងពេល១០ឆ្នាំក្រោយពីឆ្នាំ១៨៧០។

ប្រភពច្បាប់នៅវ៉ាទីកង់[កែប្រែ]

វ៉ាទីកង់ គឺជាសហធម្មិក ឬ បព្វជ្ជា នៃរដ្ធរាជាធិបតេយ្យ ច្បាប់នេះចេញដោយ សង្ឃរាជនៃទីក្រុងរ៉ូម គឺសម្ដេចប៉ាប(Pope)។នៅទីនោះអ្នកដែលមានតួនាទីខ្ពស់ជាងគេ គឺ ភាគច្រើនជាអ្នកបួសគ្រឹស្ដសាសនាកាតូលិក នៃអ្នកបួសដេលមានប្រភពជាតិសាសន៍ផ្សេងគ្នា។វាគឺជាដែនដីដែលស្ថិតនៅក្រោមការដឹកនាំរបស់ ហូលីស៊ី(Holy See)ហើយជាតំបន់និវេសដ្ធាន(ដំណាក់ ឬ លំនៅ)របស់សម្ដេចប៉ាប ចង់បានន័យថាជាវិមាន របស់សាវកររបស់ព្រះគ្រឹស្ដ អាស្រ័យ។សម្ដេចប៉ាប ជាទូទៅមានទីលំនៅនៅតំបន់នេះ ដែលនៅឆ្នាំ ១៩២៩ បានក្លាយជាទីក្រុងវ៉ាទីកង់តាំងពីផ្ដាច់ខ្លួនពី អេវីងន(Avignon) នៅឆ្នាំ ១៣៧៧ ប៉ុន្តែ ជួនកាលពួគគេក៏មានទីអាស្រ័យនៅ វាំង ឃ្យៀរីណល(Quirinal Palace)នៅក្នុងទីក្រុងរ៉ូម និង កន្លែងដទៃទៀតផងដែរ។កាលពីមុន ពួកគេមានលំនៅ នៅវិមានឡេតឺរ៉ង់(Lateran Palace)នៅលើភ្នំខៀរឡែន(Cealian Hill)នៅក្នុងទីក្រុងរ៉ូមដែលនៅឆ្ងាយពី ទីក្រុងវ៉ាទីកង់។រាជាធិរាជខន់ស្ដែនត៉ាន(Emperor Constantine)បានប្រគល់ទីក្រុងនេះអោយទៅ សម្ដេចប៉ាបមីលធៀដិស(Pope Miltiades)នៅឆ្នាំ ១៣៣។ហត្ថលេខានៃការព្រមព្រៀងនោះ ត្រូវបានបង្កើតជារដ្ធថ្មីឡើងដែលក្រោយមកសំណង់អគារបានសាសង់ឡើង នៅទីនោះជាបន្ដបន្ទាប់ហើយបន្ទាប់ពីការកកើតមក វាត្រូវបានចុះអោយមានរដ្ធនេះឡើងដោយសារ កតិសញ្ញាឡេតឺរ៉ង់ ដែលបានបើកមុខមាត់ទីក្រុងនេះអោយគេបានស្គាល់វា។

លក្ខណះទីតាំងភូមិសាស្រ្ដ[កែប្រែ]

  1. លក្ខណះទីតាំភូមិសាស្រ្ដ

លក្ខណៈទីតាំងភូមិសាស្រ្ត អាកាសធាតុនៅទីក្រុងវ៉ាទីកង់មានលក្ខណះដូចគ្នាទៅនិងទីក្រុងរ៉ូមដែរ។សីតុណ្ហភាព ទីនោះជាសីតុណ្ហភាពបែប អាកាសធាតុមេឌីទែរ៉ានេ(Mediterranean Climate)ដែលជាអាកាសធាតុមិនក្ដៅពេកហើយក៏មិនត្រជាក់ពេកដែរហើយ នៅរដូវអាកាសធាតុត្រជាក់សើម ចាប់ពី ខែកញ្ញា ដល់ ពាក់កណ្ដាលខែ ឧសភា ចំណែកឯរដូវក្ដៅ ហើយស្ងួតបានចាប់ផ្ដើម ពី ខែឧសភាដល់ខែ សីហា។វាមានលក្ខណះភូមិសាស្រ្ដតាមតំបន់មួយចំនួន គឺនៅទីនោះមានទឹកសន្សើមនិងអព្ទ័ធ្លាក់ច្រើន ដោយសារតែ មាឌ(ទំហំ)ដ៏ធំខុសពីធម្មតារបស់ អេសធី ភីតឺ បេស៊ីលីខា (St Peter's Basilica)មានល្បើក(កំពស់ទឹក) ប្រភពទឹកផុស និង ទំហំដ៏ធំនៃការក្រាលផ្លូវកែង។

ទិន្នន័យអាកាសធាតុសំរាប់ ទីក្រុងវ៉ាទីកង់
ខែ មករ កុម មីន មេស ឧសភ មិថ កក្ក សីហ កញ្ញ តុល វិច ធ្នូ ឆ្នាំ
មធ្យមភាគ
ខ្ពស់ °C (°F)
11.9
(53.4)
13.0
(55.4)
15.2
(59.4)
17.7
(63.9)
22.8
(73)
26.9
(80.4)
30.3
(86.5)
30.6
(87.1)
26.5
(79.7)
21.4
(70.5)
15.9
(60.6)
12.6
(54.7)
20.4
(68.7)
មធ្យម
ប្រចាំថ្ងៃ °C (°F)
7.5
(45.5)
8.2
(46.8)
10.2
(50.4)
12.6
(54.7)
17.2
(63)
21.1
(70)
24.1
(75.4)
24.5
(76.1)
20.8
(69.4)
16.4
(61.5)
11.4
(52.5)
8.4
(47.1)
15.2
(59.4)
មធ្យមភាគទាប °C (°F) 3.1
(37.6)
3.5
(38.3)
5.2
(41.4)
7.5
(45.5)
11.6
(52.9)
15.3
(59.5)
18.0
(64.4)
18.3
(64.9)
15.2
(59.4)
11.3
(52.3)
6.9
(44.4)
4.2
(39.6)
10.0
(50)
Average precipitation mm (inches) 67
(2.64)
73
(2.87)
58
(2.28)
81
(3.19)
53
(2.09)
34
(1.34)
19
(0.75)
37
(1.46)
73
(2.87)
113
(4.45)
115
(4.53)
81
(3.19)
804
(31.65)
Average precipitation days (≥ 1 mm) 7.0 7.6 7.6 9.2 6.2 4.3 2.1 3.3 6.2 8.2 9.7 8.0 79.4
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ 120.9 132.8 167.4 201.0 263.5 285.0 331.7 297.6 237.0 195.3 129.0 111.6 ២៤៧២,៨
Source: Servizio Meteorologico,[៥] data of sunshine hours[៦]

ទីក្រុងវ៉ាទីកង់មកពីពាក្យថា រដ្ធតូចបំផុត ដោយវាមានចំនុចចាប់ផ្ដើមពីផ្ទៃដីនៅរង្វង់ ៤៤ ហិចតា (១១០ អេឃឺ)។នៅខែកក្ដដា ២០០៧ ទីក្រុងវ៉ាទីកង់ត្រូវបានសំរេចអោយក្លាយជារដ្ធអព្យាក្រិតដែលមានប្រើប្រាស់ធ្យូងថ្មជាលើកដំបូង។ពួកគេមានគំរោងសំរេចការព្រមព្រៀងនេះដោយ ការទូទាត់ការកើនឡើងនៃ កាបូនឌីអុកស៊ីត (Carbon dioxide) ជាមួយនិងការបង្កើត នូវតំបន់ព្រៃរក្សាអាកាសធាតុ វ៉ាទីកង់(Vatican climate forest) នៅប្រទេសហុងគ្រី(Hungary)។

A panorama of the country from atop St. Peter's Basilica
ទេសភាពដ៏ធំទូលំទូលាយ​នៃផ្ទៃប្រទេស មើលពីកំពូលវិមានអេសធី ភីតឺ បេស៊ីលីខា

ឈ្មោះ វ៉ាទីកង់ បានសរសេរមុនថ្ងៃខែ គ្រឹស្ដសាសនា ហើយមកពី ឡាទីន មូនស៍ វ៉ាទីខានឺស(Mons Vaticanus: Vatican hill) មានន័យថា ភ្នំវ៉ាទីកង់។ ដែនដី នៃទីក្រុងវ៉ាទីកង់ គឺជាផ្នែកមួយនៃ មូនស៍ វ៉ាទីខានឺស ហើយវាក៏នៅជិតគ្នានិងអតីតទីវាល(វាលស្រែ)វ៉ាទីកង់ដែរ។វាគឺស្ថិតនៅក្នុងដែនដីនេះ ដែល អេសធី ភីតឺ បេស៊ីលីខា,វិមានសាវកររបស់ព្រះគ្រឹស្ដ(អេប៉ូស្តូលីក ផាលេស :Apostolic palace) ហើយសាមន្ទីរ ក៏ត្រូវបានកសាងឡើង ស្របតាមភាពប្លែកពីអគារផ្សេងទៀត។តំបន់នេះត្រូវបានក្លាយជាផ្នែកមួយនៃ រ្យូនី(Rione)របស់ទីក្រុងរ៉ូម នៃ បឺហ្គូ(Borgo) រហូតដល់ ឆ្នាំ ១៩២៩។ក្រោយមកវាក៏បានផ្ដាច់ខ្លួនចេញពីទីក្រុងនៅលើមាត់ច្រាំងខាងលិចនៃទន្លេទីបេ(Tiber) តំបន់នេះបានក្លាយជាតំបន់ដែលអំនោយផល(ថ្មផុសពីដី)ដែលត្រូវបានការពារ ដោយការសហការគ្នាសាងសងកំពែង ក្រោមការដឹកនាំដ៏ល្អពី សម្ដេចប៉ាប លីអូទី៤(Pope Leo IV)(៨៤៧ដល់ ៥៥)ហើយក្រោយមកត្រូវបានពង្រីកបន្ថែមជានូវកំពែងការពារដ៏រឹងមាំរហូតមកដល់ពេលថ្មីៗនេះ ដែលសាងសង់ក្រោមការដឹកនាំរបស់ សម្ដេចប៉ាប ប៉ូលទី៣(Pope Paul III )(១៥៣៤ ដល់ ៤៩)សម្ដេចប៉ាប ពៀសទី៤(Pope Pius IV)(១៥៥៩ ដល់ ៦៥) និង សម្ដេចប៉ាប អ៊ុយប៉ែន(Urban VIII)(១៦២៣ ដល់ ៤៤) ។នៅពេលដែលមានកតិសញ្ញា ឡេតឺរ៉ង់ នៃឆ្នាំ ១៩២៩ ដែលបានផ្ដល់អោយនូវរូបរាងដល់ទីក្រុងវ៉ាទីកង់បាននិងចាប់ផ្ដើមរៀបចំវាឡើង ព្រំដែននៃដែនដីដែលបានស្នើរសុំ គឺបានមានឥទ្ធិពល ដោយចំនួនដ៏ច្រើននៃចំនួនផ្ទៃដីទាំងអស់នៃទីក្រុងនេះនៅឆ្វែលគ្នាជារង្វង់នេះ។តំបន់ខ្លះនៃព្រំដែនគ្មានកំពែងទេ ប៉ុន្ដែអគារដែលបានផ្ដល់អោយនោះជាចំណែកនៃខ្សែព្រំដែនដែលពិតប្រាកដណាស់ ហើយចំពោះផ្នែកបំណែកតូចនៃព្រំដែន មានកំពែងដ៏ទំនើបមួយត្រូវបានសាងសង់ឡើង។ដែនដីដែលរួមបញ្ចូលទាំង វិសាលដ្ធាន អេសធី ភីតឺ ជាសំគាល់ពី ព្រំដែននៃប្រទេសអ៊ីតាលី ត្រឹមតែ ជាខ្សែបន្ទាត់ពណ៍ស តាមបណ្ដោយ វិសាលដ្ធាន

  1. [១], The World Factbook, CIA. Retrieved 25 January 2012.
  2. ITU-T assigned code 379 to Vatican City. However, Vatican City is included in the Italian telephone numbering plan and uses the Italian country code 39, followed by 06 (for Rome) and 698.
  3. In accordance with paragraph 2 of the Legge sulle fonti del diritto of 7 June 1929, all laws and regulations of the state are published in the Italian-language Supplemento per le leggi e disposizioni dello Stato della Città del Vaticano attached to the Acta Apostolicae Sedis. The text of the first seven items published in that supplement is given here. While the state itself uses only Italian, many other languages are used by institutions situated within the state, such as the Holy See, the Pontifical Swiss Guard, and the Pontifical Academy of Sciences. The Holy See uses Latin as an official language and French as a diplomatic language; in addition, its Secretariat of State uses English, German, Italian, Polish, Portuguese and Spanish. The Swiss Guard, in which commands on parade are given in German, also uses French and Italian in all its official ceremonies. The semi-official Holy See newspaper L'Osservatore Romano uses English, French, German, Italian, Malayalam, Polish, Portuguese and Spanish. Vatican Radio uses 40 languages, including Albanian, Amharic, Arabic, Armenian, Byelorussian, Bulgarian, Chinese, Croatian, Czech, Esperanto, English, Filipino, French, German, Hindi, Hungarian, Italian, Latvian, Lithuanian, Malayalam, Norwegian, Polish, Portuguese, Rumanian, Russian, Slovak, Slovenian, Somali, Spanish, Swahili, Tamil, Tigrigna, Ukrainian, and Vietnamese.
  4. http://www.vatican.va/holy_father/paul_vi/apost_constitutions/documents/hf_p-vi_apc_19670815_regimini-ecclesiae-universae_it.html
  5. Tabelle climatiche 1971-2000 della stazione meteorologica di Roma-Ciampino Ponente dall'Atlante Climatico 1971-2000 - Servizio Meteorologico dell'Aeronautica Militare
  6. "Visualizzazione tabella CLINO della stazione / CLINO Averages Listed for the station Roma Ciampino"http://clima.meteoam.it/web_clima_sysman/Clino6190/CLINO239.txt។ បានយកមក 13 June 2011