ប៉ាន់ រិទ្ធី

ដោយវិគីភីឌា
Jump to navigation Jump to search
ប៉ាន់ រិទ្ធី
Rithy panh.jpg
កើត (1964-04-18) មេសា 18, 1964 (អាយុ 55)
ភ្នំពេញ, កម្ពុជា
ការអប់រំ Institut des hautes études cinématographiques
អាជីព អ្នក​ដឹកនាំ​រឿង
វេបសាយ
Bophana: Audio Visual Resource Center – Cambodia


ប៉ាន់-រិទ្ធី (ជាអក្សរឡាតាំង: Rithy Panh, កើត​នៅ​ថ្ងៃទី​ ១៨ ខែ ​មេសា​ ឆ្នាំ១៩៦៤) គឺជាអ្នកដឹកនាំ និង អ្នក​សរសេរស្គ្រីប​ ភាពយន្ត​​បែប​ឯកសារ​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ត្រូវ​បាន​​គេទទួល​ស្គាល់ជាអន្តរជាតិ​​។

ខ្សែ​ភាពយន្ត​របស់​អ្នកដឹក​នាំ​ម្នាក់​នេះ ផ្តោត​លើ​ផលវិបាក​នៃ​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ក្រហម​នៅ​កម្ពុជា។ ការងារ​របស់​លោក ប៉ាន់ រិទ្ធី គឺ​បាន​មក​ពី​ទស្សនៈ​វិស័យ​បែប​អាជ្ញាធរ ដោយសារ​តែគ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​​ពី​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៥ ដោយ​ពួក​ខ្មែរ​ក្រហម។ បន្ទាប់​ពី​មួយ​ទៅ​មួយ ឪពុក​ម្តាយ បងប្អូនស្រី និង​ក្មួយ​ប្រុស​របស់​គាត់​បាន​ស្លាប់​ដោយ​ភាព​អត់​ឃ្លាន ឬ ការ​អស់​កម្លាំង ដោយសារ​ពួកគេ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំឃាំង​នៅ​ក្នុង​ជំរំ​ការងារ​ដាច់​ស្រយាល​មួយ​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជា។

ជីវប្រវត្តិ[កែប្រែ]

ជីវិត​ដំបូង​​, ការ​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​[កែប្រែ]

លោក ប៉ាន់ រិទ្ធី កើតនៅ​ទីក្រុងភ្នំពេញ។ ឪពុក​របស់​លោក​ជា​គ្រូ​បង្រៀន និង​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​នៅសាលា​បឋម​សិក្សា។[១] គ្រួសារ​របស់​គាត់​ព្រម​ទាំង​ប្រជាជន​ដទៃ​ទៀត​ត្រូវបាន​គេ​បណ្ដេញ​ចេញ​ពី​រាជធានី​​ដោយពួក​​ខ្មែរក្រហម​ នៅ​ក្នុង​ឆ្នាំ​១៩៧៥។ គ្រួសារ​របស់​លោក​បាន​ទទួល​ការ​រងទុក្ខ​នៅក្នុង​របប​នេះ។ បន្ទាប់​ពីលោក​បាន​ឃើញ​ឪពុកម្តាយ បងប្អូន​ សាច់ញាតិ​ផ្សេងៗ​បាន​ស្លាប់​ដោយ​ការ​ធ្វើការងារ​ហួស​កម្លាំង​ និង​កង្វះ​អាហារូបត្ថម្ភ​នោះ នៅ​ឆ្នាំ​១៩៧៩ លោក ប៉ាន់ រិទ្ធី បាន​រត់​គេច​ទៅ​នៅ​ជំរុំជន​ភៀស​ខ្លួន​មួយនៅ ម៉ៃរុត ក្នុងប្រទេស​ថៃ​។

ទីបំផុត លោក​​បានធ្វើ​ដំណើរ​​ទៅ​ដល់​ទីក្រុង​ប៉ារីស​ ប្រទេសបារាំង។ អំឡុង​ពេល​ដែលលោក​កំពុង​សិក្សា​ផ្នែក​សិប្បកម្ម​នៅ​សាលាវិជ្ជាជីវៈ​ក្នុង​ប្រទេស​បារាំង លោក​បាន​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ ហើយ​ក៏​បាន​ទទួល​ម៉ាស៊ីនថត​វីដេអូ​មួយ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត។[២] លោក​បាន​រៀន​បន្ត​រួច​បាន​បញ្ចប់​ការ​សិក្សា​ពី វិទ្យាស្ថាន​សិក្សា​ភាពយន្ត​។ លោក​បាន​ត្រលប់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩០។

អាជីព​ជា​អ្នកដឹកនាំ​ភាពយន្ត​[កែប្រែ]

ខ្សែ​ភាពយន្ត​ឯកសារ​ដំបូង​របស់​លោក​ ដែល​មាន​ចំណង​ជើង​ថា ជំរំសាយធូ ដែល​និយាយ​អំពី​គ្រួសារ​ជនភៀសខ្លួន​នៅ​ជំរំ​នៅ​តាម​ព្រំដែន​ថៃ​-កម្ពុជា​ក្នុងឆ្នាំ​១៩៨០ បាន​ទទួល​ពាន​រង្វាន់​ធំ​ខាង​ភាពយន្ត​ឯកសារ​នៅ មហោស្រពភាពយន្តអេមាន

រឿង​មួយ​ទៀត​របស់​លោក ដែល​មាន​ចំណង​ជើង​ថា អ្នកស្រែ ដែល​បាន​ផលិត​នៅ​ឆ្នាំ​១៩៩៤ មាន​លក្ខណៈ​ជា​រឿង​មនោសញ្ចេតនា​ផ្អែក​លើ​រឿង​ពិត ដែល​និយាយ​អំពី​ជីរិត​តស៊ូ​ពុះពារ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​​របស់គ្រួសារ​មួយ​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​។ រឿង​នេះត្រូវ​បាន​គេ​ដាក់​ក្នុង​ការ​ប្រកួតប្រជែង​​នៅ មហោស្រពភាពយន្ត កាន ក្នុង​ឆ្នាំ​១៩៩៤ [៣] ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្ការ​លើកទី​៦៧ សម្រាប់​ពាន​រង្វាន់​ភាពយន្ត​បរទេស​ល្អ​ជាង​គេ ហើយ​ភាពយន្ត​នេះ​ក៏​ជា​ភាពយន្ត​ខ្មែរ​ទី​មួយ​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​អូស្ការ​ដែរ។

ភាពយន្ត​ឯកសារ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ២០០០ មាន​ចំណង​ជើង​ថា​ ទឹកដីវិញ្ញាណវិលវល់ ក៏និយាយ​ពីការ​តស៊ូ​ពុះពារ​របស់​គ្រួសារ​ខ្មែរ ព្រមទាំង​បាន​បង្ហាញ​ពី​ការ​ឈាន​ចូល​ទៅរក​សម័យ​ទំនើប​របស់កម្ពុជា និង​ភាព​លំបាក​របស់​កម្មករ​ជីក​ដាក់[ខ្សែកាបអុបទិច]]​លើក​ដំបូង​ឆ្លង​កាត់​ប្រទេសកម្ពុជា។

ភាពយន្ត​ឯកសារ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ២០០៣ មាន​ចំណង​ជើង​ថា​ ស២១ ម៉ាស៊ីនពិឃាដ និយាយ​អំពី​សារមន្ទីរ​ទួលស្លែង ការជួបជុំ​គ្នា​របស់​អតីតអ្នកទោស​រួមទាំង​វិចិត្រករ វ៉ាន់ ណាត និង​អតីត​បុគ្គលិក​នៅ ស២១ ដែល​និយាយ​រៀប​រាប់​រំឭក​ឡើង​វិញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា។

ព្រឹត្តិការណ៍​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ជាច្រើន​ទៀត​មាន​នៅក្នុងភាពយន្ត ដែល​ត្រូវ​បាន​ផលិត​ឡើងក្នុង​ឆ្នាំ​២០០៥ មាន​ចំណងជើង​ថា មហោស្រពដែលឆេះ បាន​ផ្ដោត​ទៅ​លើ​ក្រុម​ល្ខោន​ដែល​រស់​នៅ​ក្នុង​មហោស្រព​សុរាម្រឹត​ដែល​ត្រូវ​បាន​ឆេះ​ក្នុង​ឆ្នាំ១៩៩៤ ហើយ​មិន​ត្រូវ​បាន​ជួសជុល​ឡើង​វិញ

ភាពយន្ត​ឯកសារ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ២០០៧ របស់​លោក​ដែល​មាន​ចំណង​ជើង​ថា ក្រដាសមិនអាចខ្ចប់ភ្លើង បាន​និយាយ​អំពី​ជីវិត​របស់​នារី​ពេស្យា​នៅ​ក្រុង​ភ្នំពេញ។

ភាពយន្តឯកសារ​ផលិត​ក្នុង​ឆ្នាំ២០១២របស់លោកដែល​មាន​ចំណង​ជើង​ថា​ ឌុច គ្រូលត់ដំនៅឋាននរក បាន​បង្ហាញ​អំពី​កិច្ចសម្ភាសន៍​ជាមួយ​នឹង​កាំង ហ្គេចអៀវ ហៅ​ឌុច ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែលត្រូវ​បាន​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​៣០ឆ្នាំ ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា តែ ឌុច បាន​ជំទាស់​នឹង​សាលក្រម​នេះ។

ភាពយន្តឯកសារ​ផលិត​ក្នុង​ឆ្នាំ២០០៧​របស់លោកដែល​មាន​ចំណង​ជើង​ថា​រូបភាពដែលបាត់បង់ ត្រូវ​បាន​ដាក់​បញ្ចាំង​និង​ទទួល​បាន​ពាន​រង្វាន់​កំពូល​[៤]នៅ​ក្នុង​ផ្នែក Un Certain Regard នៃ​មហោស្រព​ភាពយន្ត កាន ក្នុង​ឆ្នាំ​២០១៣[៥][៦]

មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា កម្ពុជា[កែប្រែ]

លោក រិទ្ធី រួមទាំ​អ្នកដឹក​នាំ​រឿងឈ្មោះ អៀវ បណ្ណាការ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ក្នុង​គោល​បំណង​អភិរក្ស​ប្រវត្តិសាស្ត្រ ភាពយន្ត ការថតរូប និង​តន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រឿង​ល្ខោន​បែប​ឯកសារ​ដំបូង​មាន​ចំណង​ជើង​ថា បុប្ផាណា សោកនាដកម្មមួយ (Bophana: A Cambodian Tragedy) ដែល​និយាយ​ពី​យុវតី​ម្នាក់​ដែល​ត្រូវ​បាន​គេធ្វើទារុណកម្ម ហើយ​ត្រូវ​បាន​គេ​សម្លាប់​នៅពន្ធនាគារ ស-២១[៧]

ប្រវត្តិភាពយន្ត[កែប្រែ]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Pahn, Rithy (1999). "Cambodia: a wound that will not heal". UNESCO Courier. Archived from the original on 2007-07-05. Retrieved 2007-07-14.
  2. Turnbull, Robert (2007-04-05). "Staring down the horrors of the Khmer Rouge". International Herald Tribune. Archived from the original on 2007-04-09. Retrieved 2007-07-15.
  3. "Rithy Panh". Cannes Film Festival. Archived from the original on 2007-09-29. Retrieved 2007-07-13.
  4. "The Missing Picture (L'Image manquante): Cannes Review". Hollywood Reporter. 23 May 2013. Retrieved 23 May 2013.
  5. "2013 Official Selection". Cannes. 23 May 2013. Retrieved 23 May 2013.
  6. "Cannes: 'The Missing Picture' Wins Un Certain Regard Prize". Hollywood Reporter. 26 May 2013. Retrieved 26 May 2013.
  7. Rosenberg, Scott (2006-12-26). "Exclusive interview: Cambodian film director Rithy Panh – "Angelina Jolie, come visit the Audiovisual Center Bophana!"". Monsters and Critics. Archived from the original on 2007-09-29. Retrieved 2007-07-14.

តំណភ្ជាប់ខាងក្រៅ[កែប្រែ]