Jump to content

ប៉ូល ប៉ែល្លីយ៉ូត៍

ពីវិគីភីឌា

ប៉ូល អ៊ូហ្សេន ប៉ែល្លីយ៉ូត៍ (២៨ ឧសភា ១៨៧៨ - ២៦ តុលា ឆ្នាំ ១៩៤៥) គឺជា អ្នកឯកទេសភាសាចិន និងជាអ្នកទស្សនវិទូបូព៌ា ជនជាតិបារាំងសែស ដែលត្រូវបានគេស្គាល់ច្បាស់បំផុតចំពោះការរុករកតំបន់អាស៊ីកណ្តាល និងតំបន់ផ្លូវសូត្រ ព្រមទាំងសម្រាប់ការទទួលបានសាត្រាស្លឹករឹត និងអត្ថបទចិន សំខាន់ៗជាច្រើននៃសម័យចក្រភពទីបេ នៅរូងភ្នំផ្ទុកមជ្ឈមណ្ឌលបោះពុម្ពសាជូ (ឌុនហឿង) ដែលត្រូវបានគេស្គាល់ថាជា សាត្រាស្លឹករឹតឌុនហឿង

រូបថតលោកថតនៅក្នុងឆ្នាំ១៩០៩

គាត់ជា​មនុស្ស​ដែល​ចេះ​ច្រើន​ភាសា គាត់​អាច​និយាយ​ភាសា​បូព៌ា​បាន​ចំនួន ១៣ ភាសា រួម​ទាំង ​ភាសា​ចិន​កុកងឺ និង ​កាតាំង រុស្ស៊ី តួកគី ម៉ុងហ្គោលី ហេព្រើរ អ៊ូសបេគីស្ថាន ប៉ាស្តូ និង​ តាហ្គាឡុក ក៏ដូចជា ​ភាសាសំស្ក្រឹត និង​ភាសា​កម្រ​ដូចជា​ភាសា ​អ៊ុយហ្គួរ និង​ភាសា​ដែល​ផុត​ពូជ​ដូចជា​ភាសា ​សូកឌៀន និង​ តូខារៀន

លោក​ធ្លាប់​ជា​សិស្ស​របស់​អ្នក​សិក្សា​អំពី​ភាសា​ឥណ្ឌូ​វិទូ ស៊ីលវ៉ាន់ លេវី និង​អ្នក​បុរាណវិទ្យា អេដ័រ ឆាវ៉ាន់ ។ លោក គឺជា​សមាជិក​នៃសាលា​បារាំង​ចុង​បូព៌ា ​ពី​ឆ្នាំ ១៨៩៩ ដល់​ឆ្នាំ ១៩១១ ជា​កន្លែង​ដែល​លោក​បាន​បង្កើត​សាខា​វិទ្យាសាស្ត្រ​សាសនា​របស់​សាលា។ នៅ​ឆ្នាំ ១៩១១ ក្នុង​អាយុ​ត្រឹមតែ ៣៣ ឆ្នាំ កៅអី​មួយ​ផ្នែក​ភាសា ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​នៃ​អាស៊ី​កណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​លោក​នៅ​ឯ Collège de France ដ៏​មាន​កិត្យានុភាព។

ឯកសារយោង

[កែប្រែ]