Jump to content

ប្រទេសម៉ុងកូលី

ពីវិគីភីឌា

១.បញ្ហារួមមាន៖ ភាពក្រីក្រ, និកម្មភាព, វិសមភាព, សិក្សាអប់រំ និងធនធានមនុស្ស, សុខុមាលភាព, កង្វះអាហារូបត្ថម្ភ, ប្រាក់ចំណូលទាប, ឱកាសសង្គម, គោលនយោបាយជាតិ, ពុករលួយ, បរិស្ថាន.............។ បញ្ហាដែលខ្ញុំគិតថាវាសំខាន់ជាងគេគឺ៖ កង្វះអាហារូបត្ថម្ភ និងការអប់រំ។ ពីព្រោះ៖ អាហារូបត្ថម្ភជាវត្ថុដ៏ចាំបាច់ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលមិនអាចខ្វះបានឡើយ ពិសេសចំពោះកុមារៗ។ ក្នុងករណីណាក៏ដោយបើសិនជាយើងចង់អភិវឌ្ឍន៍ ឬធ្វើការងារក្តីលុះណាតែមានអាហារដើម្បីបរិភោគឲ្យមានកម្លាំងសិន ពោលគឺគ្មានមនុស្សណាម្នាក់អាចរស់ ធ្វើការ និងសិក្សាបានដោយមិនមានអាហារបរិភោគនោះទេ។ ហើយអាហារដែលត្រូវពិសារនោះត្រូវតែជាអាហារដែលមានកុណភាព តាមបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យសុខភាពមាំមួនបាន។

ទន្ទឹមគ្នានេះដែរការអប់រំក៏ជាផ្នែកមួយដែលនាំឲ្យមនុស្សរីកចម្រើនបានដែរ, ពោលគឺគ្មានប្រទេសណាដែលអាចអភិវឌ្ឍទៅមុខដោយគ្មានធនធានមនុស្សទេ។ ប្រទេសមួយចំនួនអាចមិនមានធនធានធម្មជាតិ ប៉ុន្តែមិនអាចខ្វះនូវធនធានមនុស្សបានឡើយ។ បើប្រទេសណាមួយអភិវឌ្ឍន៍តែវិស័យក្រៅពីវិស័យអប់រំនោះគេគង់តែជួបប្រទះនូវបញ្ហាដដែលៗមិនអាចដោះស្រាយបានឡើយ។ ផ្ទុយមកវិញបើគេអភិវឌ្ឍធនធានមនុស្សជាកត្តាចំបងនោះគេនឹងប្រែខ្លួនបន្តិចម្តងៗរាល់ពេល ហើយអាចឈានដល់ការរីកចម្រើនដូចប្រទេសអភិវឌ្ឍន៍នានា។

២.កម្រិតជីវភាពទាបៈ គឺជាចំណូលប្រចាំថ្ងៃ ប្រចាំខែ ឬប្រចាំឆ្នាំនៃការរស់នៅដែលមានកម្រិតទាប ដែលការរកបានដោយបុគ្គលម្នាក់ៗក្នុងគ្រួសារនីមួយៗ។ ចំណូលសម្រាប់មនុស្សម្នាក់ៗទាបៈ គឺជាចំណូលជាតិសរុបទាបក្នុងប្រទេសមួយហើយចែកទៅនឹងចំនួនប្រជាជនសរុបដែលមានក្នុងប្រទេសនោះ។ ម៉្យាងវាជាការវាស់វែងនូវប្រាក់ចំណូលជាតិដុល ដោយធៀបនឹងចំនួនប្រជាជនសរុបរបស់ប្រទេស។ កម្រិតជីវភាពទាប និងចំណូលសម្រាប់មនុស្សម្នាក់ៗទាបពេលខ្លះមិនអាចកើតឡើងព្រមគ្នាបានទេ។ ពីព្រោះកម្រិតជីវភាពទាបវាគឺជាការស្វែងរកចំណូលដោយផ្ទាល់របស់បុគ្គលម្នាក់ៗទៅតាមកម្លាំងពលកម្មរៀងៗខ្លួនដែលអាចរកបានទៅតាមលទ្ធភាព។ ឯចំណូលសម្រាប់មនុស្សម្នាក់ទាបគឺសំដៅដល់សកម្មភាពសេដ្ឋកិច្ច ជំនួញ និងផលិតកម្ម ឬទ្រព្យសម្បតិ្តធំៗរបស់ជាតិទាំងក្នុងស្រុក និងក្រៅស្រុកដែលមានទុនវិនិយោគ។ ហើយពេលខ្លះអាចកើតឡើងព្រមគ្នា។ ពីព្រោះចំណួលទាបរបស់បុគ្គលម្នាក់ៗអាចជាការស្តែងឡើងមួយផ្នែកដែលនាំឲ្យចំណូលជាតិសរុបទាបផងដែរ។