ប្រទេសស្កុតឡែន
ស្កុតឡែន រឺ ស្រុកស្កុត (ភាសាអង់គ្លេស៖ Scotland) គឺជាប្រទេសមួយស្ថិតនៅប៉ែកពាយ័ព្យនៃអឺរ៉ុប ដែលលាតសន្ធឹងប្រហែល ១/៣ នៃកោះ "Great Britain (មហាប៊្រីតថេន)" ភាគខាងជើង។ វាគឺជាផ្នែកមួយនៃ "សហរាជាណាចក្រ" និង មានព្រំប្រទល់ខាងត្បូងជាប់នឹងប្រទេសអង់គ្លេស, ខាងកើតជាប់នឹងសមុទ្រខាងជើង, ខាងជើង និងខាងលិចជាប់នឹងមហាសមុទ្រអាត្លង់ទិក, និង ខាងត្បូងឆៀងខាងលិចជាប់នឹងច្រកសមុទ្រខាងជើង និងសមុទ្រអៀរឡង់។ ក្រៅពីនេះ ស្កុតឡែននៅមានកោះជាង ៧៩០ ទៀតដោយមានទាំង Northern Isles និង Hebrides ។