ប្រព័ន្ធគ្រប់គ្រងពត៍មាន

ពីវិគីភីឌា
  1. អ្វីជាMIS ? ហេតុអី្វសិក្សាMIS?

Answer

    • MIS គឺជាប្រព័ន្ធពត៍មានមួយដែលត្រូវបានប្រើប្រាស់សម្រាប់ការសម្រេចចិត្ត

និងសម្រាប់ការសំរបសំរួល ការត្រួតពិនិត្យការវិភាគនិង ការមើលឃើញនៃព័ត៌មាននៅក្នុង អង្គការមួយ ជាពិសេសនៅក្នុងក្រុមហ៊ុនមួយ។

    • បានជាគេសិក្សា MIS ព្រោះ៖
      • ដោះស្រាយបញ្ហា បានឆាប់រហ័ស
      • ដឹងពីរបៀបគ្រប់គ្រង់ពេលវេលា និង ធនធានបានល្អ។
      • ស្វែងរកនូវយុទ្ធសាស្រ្ត ដើម្បីទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

2. អ្វីជាData mining, Data warehouse , Database Management System?

    • Data mining: គឺជាដំណើរការនៃការច្រោះយកទិន្នន័យធំៗដើម្បី កំណត់លំនាំគំរូនៃដំណើរ

ការអ្វីមួយក្នុងគោលបំណងដោះស្រាយបញ្ហាតាមរយៈការវិភាគទិន្នន័យ។

    • Data warehouse: គឺជាឃ្លាំងសម្រាប់ផ្ទុកទិន្នន័យដែលបានប្រមូលមកពីប្រព័ន្ធប្រតិបត្តិ

ជាច្រើនផ្សេងៗគ្នាក្នុងគោលបំណងដើម្បីប្រើប្រាស់និងវិភាគទិន្នន័យ។

    • Database Management System : គឺជាប្រព័ន្ធ​​ Software មួយប្រើសម្រាប់គ្រប់គ្រង់ការផ្ទុក , Updating, ទាញយកទិន្នន័យនៅក្នុងប្រព័ន្ធកុំព្យូទ័រ។

3. អ្វីទៅជា Network ? គេប្រើវាសម្រាប់ធ្វើអ្វី? ចំនុចពិសេសរបស់ Network មានប៉ុន្មាន

(មាន២៖ ល្បឿននិងចំងាយ)?

    • Network: ជាបណ្តាញនៃឧបករណ៍ជាច្រើនដែលមានទំនាក់ទំនងជា

មួយគ្នាក្នុងការបញ្ចួននិងទទួលទិន្នន័យទៅវិញទៅមក។

    • គេប្រើវាសម្រាប់ ផ្ទេរទិន្នន័យ ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។
    • ចំនុចពិសេសរបស់ Network មានពីរគឺ៖
      • Network distance : ជារយៈចំងាយនៃការចែករំលែកទិន្នន័យ ។
      • Network network performance : ជាល្បឿននៃការចែករំលែកទិន្នន័យនិងមាន សុវត្ថិភាព។

ដូចនេះ បណ្តាញNetwork ជាទូទៅវាមានលក្ចណៈពិសេសពីរនេះគឺ អាចshare បានឆ្ងាយ បាន

លឿននិងមានសុវត្ថិភាព។