ប្រព័ន្ធសេដ្ឋកិច្ច

ពីវិគីភីឌា
Jump to navigation Jump to search

ប្រព័ន្ធសេដ្ឋកិច្ច (Economic systems)


ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកចែកចេញជា 4 :

± ប្រព័ន្ធសេដ្ឋកិច្ចបុរាណ (Traditional economic system)

> សេដ្ឋកិច្ចបុរាណ ជាប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើមូលដ្ឋានប្រពៃ ណី ទំនៀមទំលាប់ សហគមន៍ គ្រួសារ ឬ សាសនា។

> ប្រព័ន្ធសេដ្ឋកិច្ចបុរាណមានភាពពេញនិយមជាសេដ្ឋកិច្ចដើម ឬ មិនអភិវឌ្ឍន៍នោះឡើយ ដែលមានឧបករណ៍និងបច្ចេកទេសហួសសម័យ ។

> ប្រព័ន្ធសេដ្ឋកិច្ចបុរាណ គឺពាក់ព័ ន្ធនិងការពង្រីកការផលិតក្នុងវិស័យ កសិកម្មដើម្បីផ្គត់ផ្គង់ជីវភាព ។

± ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned economic system)

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចផែនការឬសេដ្ឋកិច្ចបញ្ជា អាជ្ញាធរកណ្តាល(រដ្ឋាភិបាល) គឺជាអ្នកកំណត់ដំណើរការប្រព្រឹត្តិទៅនៃសេដ្ឋកិច្ច និង ជាអ្នកធ្វើ សេចក្តីសំរេចចិត្ត ថាតើត្រូវផលិតអី្វ ?​ ផលិតយ៉ាងដូចម្តេច ? បែងចែក យ៉ាងដូចម្តេច ? នរណាជាអ្នកទទួលយក ?

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចបញ្ជា អាជ្ញាធរកណ្តាលតែងតែដាក់ចេញនូវគំរោង ផែនការស្មុគ្រស្មាញ និង មានលក្ខណៈល្អិតល្អន់ក្នុងការប្រព្រឹត្តិទៅនៃខឿនសេដ្ឋកិច្ចជាតិ ។

> ប្រព័ន្ធសេដ្ឋកិច្ចផែនការ ត្រូវបានអនុវត្តន៍ច្រើនកាលពីជាងមួយទស្ស វត្សមុន តែបច្ចុប្បន្ននេះប្រទេសដែលអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចផែនការនេះ ដូចជាប្រទេសចិន គូបា . . . . . បានងាកចេញមកអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ច​ទីផ្សារវិញ ។

± ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market economic system)

> ក្នងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជាប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើសិទ្ធិនៃ ទ្រព្យសម្បត្តិឯកជន និង ទីផ្សារ ដែលនៅក្នុងនោះនីតិបុគ្គលទាំងឡាយជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ថាតើត្រូវផលិតអី្វ ?​ ផលិតយ៉ាងដូចម្តេច ? ផលិតប៉ុន្មាន ? ផលិតពេលណា ?

> ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ បុគ្គលទាំងអស់ត្រូវបានលើកទឹកចិត្តអោយ ធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ និង អាស្រ័យលើទីផ្សារ(តំរូវការ និង ការផ្គត់ផ្គង់) ។

> ការពឹងផ្អែកលើកំលាំងទីផ្សារ មិនមែនមានន័យថា រដ្ឋាភិបាលគ្មានតួនាទីក្នុងការសហការឬធ្វើសេចក្តីសម្រេចចិត្តនៃសេដ្ឋកិច្ចនោះទេ ។ កំលាំង នេះមានឥទ្ធិពលទៅលើរបៀបដែលទីផ្សារដំណើរការយ៉ាងដូចម្តេច ?


± ប្រព័ន្ធសេដ្ឋកិច្ចចំរុះ (Mixed economic system)

> ជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលរដ្ឋនិងឯកជនជាអ្នកដឹកនាំសេដ្ឋកិច្ចដែលបង្ហាញពីចរិតលក្ខណៈ នៃសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចផែនការ ។

> សេដ្ឋកិច្ចចំរុះ ភាគច្រើនអាចនិយាយបានថា ជាសេដ្ឋកិច្ចទីផ្សារដែលមានការកែតម្រូវនៅលើទីផ្សារ ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាល ដែលត្រូវបានការពារបរិស្ថាន បទដ្ឋាន សុខុមាលភាពសង្គម និង ការពារការប្រកួតប្រជែង ។