ប្រវត្តិរបស់ក្រុងព្រះសីហនុ

ពីវិគីភីឌា

ក្រុងព្រះសីហនុនិងប្រវត្តិរបស់ក្រុងព្រះសីហនុ[កែប្រែ]

ប្រវត្តិរបស់ក្រុងព្រះសីហនុ[កែប្រែ]

នៅឆ្នាំ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែនៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវ៉ៃ ហើយធ្វើការសាងសង់រួចនៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីទីក្រុងភ្នំពេញ ដល់កំពង់ផែថ្មីដោយមានជំនួយឧបត្ថមពីសហរដ្ឋអាមេរិក ប្រជាជនដែលបានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះផងដែរ។

ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិនៅឆ្នាំ១៩៦៣ គេចាប់ផ្តើមធ្វើសណ្ឋាគារ ឯករាជ្យ ហើយមានមនុស្សជាច្រើបានមកដើរលេងកំសាន្តនៅទីនេះ ហើយនៅក្នុងឆ្នាំដដែល គេចាប់ផ្តើមពង្រីកកំពង់ផែប៉ុន្តែ ពួកគេត្រូវបានឈប់នៅ ឆ្នាំ១៩៧០ ពីព្រោះ លន នល់បានដណ្តើមអំណាចហើយបានមកកាន់កាប់ប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៧០- ១៩៧៥ គេប្រើកំពង់ផែសំរាប់ដាក់អាវុធសំរាប់ធ្វើសង្រ្គាម។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានកាន់កាប់ទីក្រុងព្រះសីហនុ ហើយនិងខ្មែរក្រហមបានចាប់យកកប៉ាលរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះ S.S Mayaguez ជាកម្មករដែលធ្វើការនៅលើកប៉ាល់នោះហើយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកដែលធ្វើអោយក្រុងព្រះសីហនុមានការខូចខាតយ៉ាងខ្លាំង រហូតដល់ពួកខ្មែរក្រហមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់នៅឆ្នាំ ១៩៨០ គេបានចាប់ផ្តើមសាងសង់ទីក្រុងសារជាថ្មី នៅឆ្នាំ ១៩៩៧ រដ្ឋាភិបាលបានអោយកន្លែងសំរាប់អង្គការ ដុនបូស្កូកម្ពុជា សំរាប់ធ្វើសាលាបច្ចេកទេសនៅផ្លូវអូរប្រាំសំរាប់យុវជនក្រីក្រនៅទីក្រុងនោះ និងមកពីខេត្តផ្សេងៗទៀតដែលនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។

នៅថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០០៧ ព្រះបាទ នរោត្ត សីហមុនី បានយាងមកទីក្រុងព្រះសីហនុ ឯកឧត្តម ស្បោងសារ៉ាត បានទទួលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រះសង្ឃនិមន្តមកពីគ្រប់វត្តនិងថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយ និងសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុផងដែរ។បើនិយាយពីសេដ្ឋកិច្ចនៅក្រុងព្រះសីហនុវិញមានផ្សារជាច្រើនដែលអាចអោយយើងរកទិញរបស់របរជាច្រើនតាមតំរូវការ។ ជាពិសេសមានឆ្នេរសមុទ្រ កំពង់ផែដែលដឹកជញ្ជូនផលិតផលនិងនាំចេញទៅក្រៅប្រទេសថែមទៀតផង។

ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម រេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ាសំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង។

ហើយក្រុងព្រះសីហនុ គឺជាទីក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាក្រុងព្រះសីហនុជាទីក្រុងដែលត្រូវបានបង្កើតថ្មីនៅឆ្នាំ ១៩៦៤។
គេបង្កើតក្រុងព្រះសីហនុគឺដើម្បីរំលឹកដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុមុនឆ្នាំ១៩៦៤គឺ

ក្រុងកំពង់សោម ក្រុងព្រះសីហនុ ជាទីក្រុងកំពង់ផែសមុទ្រធំជាងគេបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាលចន្លោះប្រទេសថៃនិងប្រទេសវៀតណាមហើយទីក្រុងព្រះសីហនុគឺជាទីក្រុងសំខាន់ជាងគេនៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយចាប់អារម្មណ៍ណាស់ សំរាប់ភ្ញៀវទេសចរណ៏ជាតិ និងភ្ញៀវទេសចរណ៏អន្តរជាតិ។

យោងតាមឯកសារក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជាបានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនភ្ញៀវទេសចរណ៏អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់មកទស្សនាក្រុងព្រះសីហនុ។ ​​​ នៅខែមករាឆ្នាំ ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុត្រូវបានបើកសម្ពោធដើម្បីអោយធ្វើការហោះហើរជាសំខាន់ពី ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោងនៃរាជរដ្ឋាភិបាលបានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០។ ហើយអាកាសធាតុនៅទីក្រុងព្រះសីហនុមានរដូវរងាចាប់ពីខែវិច្ឆិកាដល់ខែកុម្ភះ និងមានរដូវប្រាំងចាប់ពីខែមិនាដល់ខែឧសភា រដូវភ្លៀងមានចាប់ពីខែមិថុនាដល់ខែតុលា។ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេនៅប្រទេសកម្ពុជាយើង ពីព្រោះមានភ្នំបូកគោស្ថិតនៅភាគខាងជើង។ នៅថ្ងៃដែលក្តៅបំផុតនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់៣៥អង្សារសេហើយបើត្រជាក់ជាងគេវិញមានរហូត២០អង្សារសេ។

ហើយឆ្នេរសមុទ្រក្រុងព្រះសីហនុ គឺជារមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៏ដែលគួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនោះ។ ក្រុងព្រះសីហនុ គឺជាកន្លែងដែលគួរអោយចាប់អារម្មណ៍ណាស់ សំរាប់ភ្ញៀវទេសចរណ៏ជាតិនិងភ្ញៀវទេសចរណ៏អន្តរជាតិក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុង តំបន់ត្រូពិចក្តៅហើយសើមដែលស្ថិតនៅភាគខាងលិចនិងភាគខាងត្បូងដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនចំនែកឯភាគខាងលិច ឈៀងខាងត្បូង មានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរឈើទាលនិងឆ្នេរអូត្រេះ។ ក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាត។

មូលហេតុដោយសារក្រុងព្រះសីហនុមាន ទីកន្លែងកំសាន្តពិសេសៗដែលទាក់ទាញអារម្មណ៏ភ្ញៀវទេសចរណ៏ជាតិ និងភ្ញៀវទេសចរណ៏អន្តរជាតិ ហើយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជា ឆ្នេរសមុទ្រឯករាជ្យ ( អូរតែលប្រាំពីរជាន់) ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេរហាវ៉ៃ ឆ្នេរម្លប់ជ្រៃ ទឹកធ្លាក់ក្បាលឆាយជាដើម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរឈើទាលជាដើម។

កន្លែងកំសាន្តនៅព្រះសីហនុ

ទេសភាពតំបន់ឆ្នេរនៅក្រុងព្រះសីហនុ[កែប្រែ]

ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈើទាល ឆ្នេរសុខា ឆ្នេរឯករាជ្យ និងឆ្នេរជ័យជំនះ។ ឆ្នេរទាំងនេះអាចភ្ញៀវទេសចរណ៏អាចមុជទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្តទៀតផង។ មានមនុស្សជាច្រើនដែលតែងតែទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃមិនដែលមានថ្ងៃលាស់ទេ ជាពិសេសភ្ញៀវទេសចណ៏អន្តរជាតិព្រមទាំងមានបងប្អូនខ្មែរយើងនៅក្រៅស្រុកនិងក្នុងស្រុក ដែលមកទស្សនានៅទីនេះផងដែរ។ ដើម្បីបានមកដល់ក្រុងព្រះសីហនុ យើងត្រូវធ្វើដំណើរដោយឆ្លងកាត់តាមផ្លូវជាតិលេខ៤ ។

ចំពោះផ្លូវវិញគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់អារម្មណ៏ជាងគេនៅក្រុងព្រះសីហនុ គឹឆ្នេរអូរឈើទាល។ នៅទីនោះមានភ្ញៀវទេសចរណ៏ទៅលេងយ៉ាងច្រើនកុះករបំផុត ជាពិសេសថ្ងៃឈប់សំរាកពីការងារ ថ្ងៃបុណ្យទាន និងថ្ងៃចុងសប្ដាហ៏។ ពួកគេទៅលេងនៅទីនោះដោយមានអ្នកខ្លះជួលតូប ឫ ក៏អង្គុយសំរាកលំហែកាយនៅក្រោមដើមឈើ ជាលក្ខណ:គ្រួសារ រឺមិត្តភក្ដិ និងអ្នកធ្វើការដែលមានភាពសប្បាយរីករាយ និងបំបាត់អស់ទុក្ខកង្វល់ទាំងអស់។ ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ទៅនឺងកោះពស់ មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋាគារ ឬ អូរតែលនៅទីនោះដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅទីក្រុងព្រះសីហនុអោយកាន់តែមានភាពរីកចំរើនជាងមុនថែមទៀត។ ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដែលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុតដែលបានចាត់ចូលគឺជា ឆ្នេរស្អាតខ្នាតអន្តរជាតិ។ នៅទីនោះមានខ្ចមសំរាប់ជួលមានតំលៃសមរម ដើម្បីសំរាកលំហែកាយទៀតផង។ ក្រៅពីនេះមានអាហារសមុទ្រពិសេសៗផងដែរ មានដូចជា ក្តាម បង្គា មឹក ត្រីជាដើម។ ទឹកសមុទ្រមានពណ៌ខៀវស្រងាត់ត្រជាក់ល្ហឺមអាចអោយភ្ញៀវទេសចរណ៏ចុះលេងទឹក មានជួលពោងហែល ជិះម៉ូតូទឹក ឬអង្គុយលេងលើឆ្នេរ លេងដីខ្សាច់ លេងបាល់ លេងសី អ្នកខ្លះទៀតរកកូនខ្យងតូចៗជាការកំសាន្តផ្សេងៗគ្នា។ អ្នកខ្លះទៀតមកពីតំបន់ឆ្ងាយៗអត់បានដឺងថា ទឺកសមុទ្រមានរសជាតិ ប្រៃល្វីងទេ។ ក្រោពីការលេងកំសាន្ត នៅលើឆ្នេរក៏មានជួល អូរបរ ឬទូកម៉ាស៊ីនទៅលេងលើកោះផងដែរ ជាពិសេសភ្ញៀវទេសចរណ៏អន្តរជាតិ។ អ្នកដែលបានមកដល់តែងតែថតរូប នៅតាមឆ្នេរសមុទ្រឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផងដែរ ។

ប្រសិនបើមានអ្នកចង់ធ្វើដំណើរកំសាន្តអោយសប្បាយនោះសូមកុំភ្លេចរមណីយដ្ឋាននៅខេត្តព្រះសីហនុ ពិសេសឆ្នេរសមុទ្រក្រុងព្រះសីហនុ ពេលអ្នកមកដល់អ្នកនឺងមានអារម្មណ៏អស់បាត់នូវទុក្ខកង្វល់ គឺមានតែភាពសប្បាយៗជានិច្ច។

ឆ្នេរអូរឈើទាល[កែប្រែ]

ជាពិសេស ឆ្នេរអូរឈើទាល គឺជាឆ្នេរមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាតស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ឆ្នេរនេះមានភាពទាក់ទាញនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងមួយឆ្នាំៗឆ្នេរនេះអាចទាក់ទាញភ្ញៀវទេសចរណ៏បានរាប់រយពាន់នាក់ចូលមកទស្សនានៅក្នុងក្រុងព្រះសីហនុដែលជាចំនែកមួយ ក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិឆ្នេរអូរឈើទាលជាតំបន់ឆ្នេរមួយដែលមានទេសភាពធម្មជាតិស្រស់ល្អបំព្រងគួរអោយចាប់ អារម្មណ៏ក្រៃលែងឆ្នេរនេះមានឆ្នេរខ្សាច់សស្អាតវែងអន្លាយនឹងមានដើមឈើជាច្រើនដុះអែបមាត់ឆ្នេរសមុទ្រមើលទៅជាជួរគួរអោយទាក់ទាញ បំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេលើពិភពលោក។ នៅទីនោះមានតូបខ្លះៗរបស់អាជីវកររកស៊ីលក់ដូរយ៉ាងច្រើនសំរាប់ភ្ញៀវទេសចរណ៏ជួលអង្គុយលេងឬសំរាកលំហែកាយនៅពេលដែលពួកគេបាន មកដល់ទីកន្លែងនេះភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលបានធ្វើដំណើរកំសាន្តនៅឆ្នេរអូរឈើទាលអាចលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ និងយ៉ាងត្រជាក់ចិត្ត ឬពួកគេអាចជួលទូកដើម្បីធ្វើដំណើរកំសាន្តឆ្ពោះទៅកាន់កោះនានា ដែលភាគច្រើនគឺជាជនជាតិបរទេស។ ភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តលេងទឹក ជួលពោង ឬ ជួលអូរបរជិះកំសាន្តលេងយ៉ាងសប្បាយរីករាយ ។ ភ្ញៀវទេសចរណ៏អាចកុម្មង់ម្ហូបអាហារជាប្រភេទអាហារសមុទ្រដូចជាមឹកបង្គាក្ដាមត្រីសមុទ្រជាដើមដែលសុទ្ធសឹងតែជាអាហារមាន ឪជារសឈ្ងុយឆ្ងាញ់ពិសារ។

ក្រៅពីនេះភ្ញៀវទេសចរណ៏អាចទិញវត្ថុអនុស្សាវរីយ៏ ដែលធ្វើអំពីសំបកខ្យង ផ្កាថ្ម ខ្សែដៃ ខ្សែក .......ទាំងអស់នេះគឺជាសា្នដៃប្រជាពលរដ្ឋខ្មែរ នឹងមានអ្នកម៉ាស្សាផងដែរ។ឆ្នេរអូរឈើទាលជាឆ្នេរដែលសំបូរភ្ញៀវទេសចរណ៏ជាតិនិងអន្តជាតិមកកំសាន្តសើ្ទរតែរៀងរាល់ថ្ងៃគ្មានថ្ងៃលោះឡើយជាពិសេសថ្ងៃឈប់សំរាក បុណ្យទានឬក៏ថ្ងៃសំរាកចុងសប្ដាហ៏។រមណីយដ្ឋានឆ្នេរអូរឈើទាល ស្ថិតនៅខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៏មួយ គួរជាទីចាប់អារម្មណ៏ំបំផុតរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ។ ជារៀងរាល់ឆ្នាំ តែងតែមានភ្ញៀវទេសចរណ៏មក កំសាន្តនៅទីនេះ ច្រើនកុះករបំផុត មិនថាពេលមានបុណ្យទានឬមានកម្មវិធីអ្វីក៏ដោយ។

បង្ហាញពីរការកំសាន្តនៅឆ្នេរ