ប្រវត្តិសាស្រ្តរូបថតសាពត៍មាន

ពីវិគីភីឌា

ប្រវត្តិសាស្ត្ររូបថតសារពត៌មាន

១ ស្គាល់ប្រវត្តិអំពីរូបថត

 មុនមានម៉ាស៊ីនថតគេគូររូបសំរាប់បង្ហាញហេតុការណ៍។

ឧទាហរណ៍ ដូចជានៅអង្គរវត្តបុព្វបុរសបានឆ្លាក់ក្បាច់ទុកជារូបថតបញ្ជាក់ ពីហេតុការណ៍។ នៅឆ្នាំ១៦៦៦ លោក Isaac Newton បង្ហាញថាពណ៍មកពីភ្លើងដែលអាចអោយយើងមើលឃើញមានពណ៍តែបី នៅលើសាកលលោក គឺពណ៍ ខៀវ បៃតង និង ពណ៍ក្រហម ដោយឡែក ពណ៍ខ្មៅជាអវត្តមានពណ៍ ហើយពណ៍ស ជាការលាយគ្នារវាងពណ៍ទាំងបី ស្មើគ្នា រីឯពណ៍ក្រៅពីនេះគឺជាការលាយគ្នារវាងពណ៍ទាំងបី។ ខ្នាតរបស់ពណ៍គឺ ២៥៥។ នៅឆ្នាំ ១៧៥៨ លោក Isaac បង្កើត Achromatic Telescope Lens។ នៅឆ្នាំ១៨០១លោក Tomas young បានរកឃើញដែលភ្នែកមនុស្សមាន សសៃប្រសាទសំរាប់ទទួលបីពណ៍គឺ ក្រហម ខៀវ បៃតង។

សត្វអត់ឃើញពណ៍ដូចមនុស្សទេ។
  នៅឆ្នាំ ១៨៨០ កាសែតចាប់ផ្តើមដាក់រូបថតនៅអត្ថបទ នៅសង្រ្គាម

Crimean គឺជាសង្រ្គាម រវាងប្រទេសរុស្សី និង អាណាចក្រ Ottoman ដែលជាប្រទេសទូគីបច្ចុប្បន្ន នៅឆ្នាំ១៨៥៣ ដល់១៨៥៦ Carol Szathmari ជាជាងគំនូរពីប្រទេស(Romanian) បាទទៅសង្រ្គាមនោះហើយនិង ធ្វើរូបថត សារពត៍មានទីមួយនៅលើពិភពលោកប៉ុន្តែនៅពេលនោះរូបថតមិនទាន់ការប្រើប៉ុន្មាន ហើយរូបភាពអត់ច្បាស់ដូចនេះគេត្រូវការគូរវិញ។ នៅសង្រ្គាមស៊ីវិញអាមេរិចមានអ្នកកាសែតច្រើនបានប្រើរូបថតដូចជាលោក

 Mathew Brady សំរាប់កាសែត Harper WeeKly ។
នៅថ្ងៃទី៤ខែមីនា១៨៨០ កាសែត The Daily Graphic នៅ New york ជាកាសែតទីមួយដែលបានបោះពុម្ភពត៌មានជាមួយរូបថតដោយលោក

Jacob Riis ។