ប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិ

ពីវិគីភីឌា

ទិវា​នារី​អន្តរ​ជាតិ(៨​មិនា) គឺ​ជា​ទិវា​មួយ​ដែល​នារី​ជុំ​វិញ​ពិភពលោក​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​អប​អរសាទរ។​ ជា​ឱកាស​មួយត្រូវ​អបអរ​ដោយ​មាន​ពិធី​បុណ្យ​​​រំលឹក​ខួប​ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំ​វិញ​ពិភពលោក។ អង្គការ​សហប្រជាជាតិ​ ក៏​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​នេះ និង​ប្រទេស​ជា​ច្រើន​បាន​កំណត់​ទិវា​នេះ ថា​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ផង​ដែរ។ នៅ​ពេល​នារី​ក្នុង​ទ្វីប​ទាំង​អស់ ​ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បែងចែក ដោយ​ព្រំដែន​ជាតិ និង​ដោយ​ជាតិ​ពន្ធ​ខុស​គ្នា ដោយ​ភាព​ខុស​គ្នា​ខាង​ភាសា វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធីបុណ្យ​រំលឹក​ខួប​ទិវា​របស់​ខ្លួន គេ​អាច​រំលឹក​ឡើង​វិញ​អំពី​ប្រពៃណី​ដែល​តំណាង​ឲ្យ​យ៉ាង​តិច​ប្រាំបួន​ទសវត្ស​នៃ​ការ​តស៊ូ​ដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។