ប្រាសាទខ្នារ (ខេត្តឧត្ដរមានជ័យ)
ការរចនា
| ប្រាសាទខ្នារ | |
|---|---|
| ឈ្មោះ: | ប្រាសាទខ្នារ |
| អ្នកកសាង: | ជ័យវរ្ម័នទី៤ |
| ស្ថាបត្យកម្ម: | រចនាបថកោះកេរ |
| ទីតាំង: | ភូមិអូរត្រាវ ឃុំទន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ |
ប្រាសាទខ្នារ ជាប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី ១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤។ ប្រាសាទនេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួមទាំងរូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ជណ្តើរឡើងធ្វើអំពីឈើចំនួន1181កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ប្រាសាទខ្នារ ជាប្រាសាទបុរាណខ្មែរនៅជួរភ្នំដងរែក។ ប្រាសាទនេះបច្ចុប្បន្នមិនមានសេសសល់រូបរាងនោះទេ។